តាមរយៈប្រអប់កាដូទាំង ៤ នៅខាងក្រោម Knongsrok សូមឲ្យបងប្អូនធ្វើការជ្រើសរើសយកមួយ ក្នុងចំណោមប្រអប់កាដូដូចបង្ហាញក្នុងរូប។ ក្រោយការជ្រើសរើស ចូរបងប្អូនទៅផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោម ពីលេខរៀងទី ១ ដល់ទី ៤ តើសំណាងអ្វី ត្រៀមនឹងកំពុងរង់ចាំនៅសប្តាហ៍ថ្មី រាប់ពីថ្ងៃទី ៣១ ដល់ ០៦ វិច្ឆិកា៖
ប្រអប់កាដូទី ១

ដំណាលថា អ្នកដែលបានជ្រើសរើសប្រអប់ដំបូងនេះ នឹងមានសំណាងអាចផ្សងឈ្នះអ្វីមួយ តាមរយៈការផ្សងសំណាង ឬការកម្សាន្តនៅទីបុណ្យទានណាមួយ នឹងមានសំណាងខ្ពស់អាចឈ្នះជារបស់ត្រលប់មកវិញ។ វាធំតូចមិនសំខាន់ សំខាន់អ្នកពិតជាត្រៀមមានសំណាងអាចឈ្នះរង្វាន់ពេលខាងមុខ។
ប្រអប់កាដូទី ២

ការដំឡើងតួនាទី មុខងារ ឬទទួលបានឱកាសការងារថ្មី ក្នុងជីវិត សម្រាប់បុគ្គលដែលជ្រើសយកប្រអប់ទីពីរនេះ។ បើអ្នកកំពុងឈរជើងក្នុងស្ថាប័នណាមួយ អ្នកចាំស្តាប់ដំណឹងល្អនាសប្តាហ៍ថ្មីនេះចុះ។
តែបើជាអ្នករកស៊ី បង្កើតអាជីវកម្មដោយខ្លួនឯង នោះរំពឹងនឹងទទួលបានអតិថិជនមកបង្កើនផលចំណេញ ចូលដល់អ្នកច្រើនជាងសប្តាហ៍មុនៗ។
ប្រអប់កាដូទី ៣

ការជួបជុំមិត្តភក្តិ សាច់ញាតិជិតឆ្ងាយ នឹងកើតឡើង នាំឲ្យមានស្នាមញញឹម ភាពសប្បាយរីករាយ សើចអឺងកងនាសប្តាហ៍ថ្មីខាងមុខ។ វាក៏ជាតបស្នងនឹងការខិតខំ ការនឿយហត់របស់អ្នកអស់ពេលជាយូរមកនេះផងដែរ។
ប្រអប់កាដូទី ៤

អ្នកទំនងនឹងទទួលបានកាដូមួយសម្រាប់ជីវិត អាចជារបស់ទ្រព្យដែលមានតម្លៃក្រាស់ក្រែលគួរសមដែរ នាពេលខាងមុខ។ វាប្រហែលគួរត្រូវធ្លាក់មកក្នុងដៃអ្នកជាយូរមកហើយ តែពេលខាងមុខ ទើបជាពេលវេលាល្អដែលអ្នកបម្រុងនឹងទទួលបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

