ជ្រើសរើស​ប្រអប់កាដូមួយ ដើម្បី​ដឹង​ថា តើនឹងមានអ្វី​កើត​ឡើង​លើ​អ្នក​ នៅថ្ងៃបុណ្យអុំទូក?

Fdrtrt
ការផ្សាយពាណិជ្ជកម្ម

ជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ​មាន​ការ​ផ្លាស់ប្តូរ​លឿន​ខ្លាំង​ណាស់ ខ្លះ​ក៏​ពី​ចំណុច​ទាប​ទៅ​ខ្ពស់ ខ្លះ​ក៏​ពី​ខ្ពស់​មក​ទាប ដែល​វា​មិន​ស្ថិតស្ថេរ​ឡើយ។ យ៉ាង​ណា​នៅ​ពេលវេលាខាងមុខ ចំថ្ងៃទី ៧,៨ និង ៩ វិច្ឆិកា ដែលជាពិធីបុណ្យអុំទូកបងប្អូនយើងទទួលបានពេលវេលាឈប់សម្រាក សូម​ធ្វើ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត តាម​រយៈ​ការ​ជ្រើសរើស​ប្រអប់កាដូមួយ ដើម្បី​ទស្សន៍ទាយ​ថា អ្នក​អាច​នឹង​ជួប​រឿង​អ្វី​នៅ​ពេល​ខាង​មុខ?

ប្រអប់កាដូទី ១

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកនឹងទទួលបានអំណោយ អាចពីញាតិមិត្តជិតឆ្ងាយ ឬពីមិត្តភក្តិ ដែលពួកគេប្រគល់ឲ្យអ្នកក្នុងគោលបំណងល្អ មិនរំពឹងចង់បានអ្វីត្រលប់មកវិញឡើយ។ ម្យ៉ាងទៀតសោត បើអ្នកធ្លាប់ជួយនរណាម្នាក់ នៅពេលវេលាខាងមុខ ក៏ប្រហែលនឹងមានគេនោះ ត្រលប់មកអរគុណ មកបង្ហាញការសងគុណដល់អ្នកវិញជាក់ជាមិនខាន។

អ្នកជាមនុស្សល្អ មានទឹកចិត្តធំធេងពិបាកនឹងកាត់ថ្លៃ ហើយមិនចេះមើលគេលំបាក ទាំងខ្លួនកំពុងសុខស្រួលឡើយ ជារួមបើជួយបាន គឺជួយតាមលទ្ធភាព ដោយគ្មានការរារែកចិត្តនោះទេ។

ការផ្សាយពាណិជ្ជកម្ម

ប្រអប់កាដូទី ២

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នឹងមានការជួបជុំបងប្អូនសើចសប្បាយអឺងកងនៅពេលវេលានោះ។ យល់ថាអ្នកជាមនុស្សរវល់នឹងការងារ ឬការរកស៊ី តែពេលវេលាខាងមុខ អ្នកគួរតែព្រមទទួលយក នូវស្នាមញញឹម ក្តីសុខ ជាមួយក្រុមគ្រួសារ ហើយសឹមខិតខំ ប្រឹងប្រែងបន្តទៀតនាពេលបន្ទាប់។

ការផ្សាយពាណិជ្ជកម្ម

មួយរយៈក្រោយ អ្នកធ្វើបានល្អណាស់ហើយ អ្នកអត់ធ្មត់ខ្ពស់ អ្នកឆ្លងកាត់រឿងលំបាកច្រើន តែស៊ូលាក់ទុកម្នាក់ឯង ពិតជាទង្វើដ៏គួរឲ្យគោរព និងគួរយកគំរូតាម។ ម្ល៉េះយើងក៏ជូនពរបន្ថែមឲ្យអ្នកជួបតែសុខសុវត្ថិភាពទៅទីជិតឆ្ងាយ សប្បាយជុំកូនចៅ និងបងប្អូនជិតឆ្ងាយនាពេលវេលាដូចបញ្ជាក់ពីខាងលើ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម