
ឆេវឆាវ ចិត្តក្ដៅណាស់! ម្ចាស់ឆ្នាំទាំង ៥ នេះ ជាមនុស្សឆាប់ខឹង តែក៏ឆាប់បាត់ ឆេវឆាវខ្លាំងជាងគេ
មនុស្សគ្រប់គ្នាមានអារម្មណ៍ខឹងដូចគ្នា ប៉ុន្តែមានមនុស្សខ្លះអាចគ្រប់គ្រងបានល្អ ខណៈដែលមនុស្សខ្លះវិញ ឆាប់ខឹង ងាយប្រតិកម្ម និងបង្ហាញអារម្មណ៍ច្បាស់ៗ។ ការខឹងមិនមែនជារឿងអាក្រក់ទេ ប៉ុន្តែបើគ្មានការគ្រប់គ្រង វាអាចបំផ្លាញទំនាក់ទំនង និងឱកាសល្អៗក្នុងជីវិតបាន។ យោងតាមការទស្សន៍ទាយហោរាសាស្ត្រ ក្នុងចំណោមឆ្នាំទាំង ១២ មនុស្សដែលកើតក្នុងឆ្នាំទាំង ៥ ខាងក្រោមនេះត្រូវបានគេចាត់ទុកថាជាមនុស្សដែលឆាប់ខឹង ងាយប្រតិកម្ម អារម្មណ៍ឆេវឆាវខ្លាំងណាស់។ ១/ ឆ្នាំខាល៖ មនុស្សឆ្នាំខាលនេះមានចរិតក្លាហាន ស្មោះត្រង់ និងនិយាយត្រង់។ ពេលអ្វីមិនត្រឹមត្រូវ ឬមិនពេញចិត្ត ពួកគេនឹងបង្ហាញអារម្មណ៍ភ្លាមៗ មិនសូវលាក់លៀមឡើយ។ ការខឹងរបស់ពួកគេមកលឿន ដូចភ្លើងឆេះ ប៉ុន្តែភាគច្រើនក៏បាត់ទៅលឿនដែរ។ ២/ ឆ្នាំមមី៖…











