ក្នុងចំណោមឆ្នាំទាំង ១២ អ្នកឆ្នាំទាំង ៥ នេះជាមនុស្សចិត្តព្រះ ចិត្តល្អជាងគេ

Cover Copy
ការផ្សាយពាណិជ្ជកម្ម

យោងតាមការទស្សន៍ទាយហោរាសាស្ត្រ អ្នកដែលកើតក្នុងឆ្នាំទាំង ៥ នេះ ត្រូវបានគេដឹងយ៉ាងច្បាស់ថា ជាមនុស្សចិត្តព្រះ ចិត្តល្អជាងគេ នោះគឺមានន័យថា មនុស្សទាំងនេះមានចរិតសុភាព ស្មោះត្រង់ ពូកែអត់ធ្មត់ និងចេះអនុគ្រោះខ្លាំងបំផុត។ ហេតុដូច្នេះហើយ មិនថាជី​វិតជួបទុក្ខ មានបញ្ហាយ៉ាងណាទេ មនុស្សដែលកើតក្នុងឆ្នាំទាំងនេះ រមែងអាចឆ្លងទៅបានដោយរលូន និងមិនដែលមានមារណាមកផ្ចាញ់ផ្ចាល ធ្វើបាបគេបានដោយងាយៗឡើយ។

Cover Copy
រូបភាពដំណាង

១/ ឆ្នាំកុរ៖ អ្នកឆ្នាំជូតជាមនុស្សស្រឡាញ់គ្រួសារ ចេះអត់ធ្មត់ មិនងាយផ្ដេសផ្ដាសឡើយ មនុស្សឆ្នាំនេះតែងគិតពីអ្នកដទៃច្រើនជាងខ្លួនឯង ហើយក៏មានចរិតសុភាព ស្មោះត្រង់ ជាអ្នកស្រឡាញ់បរិយាកាសស្ងប់ស្ងាត់ ក៏ជាមនុស្សដែលមានភាពទាក់ទាញក្នុងសង្គមផងដែរ។ ដោយសារតែអត្តចរិតបែបនេះហើយ ទលើបធ្វើឱ្យពួកគេតែងទទួលបានសំណាងទាក់ទាញ មានមន្តស្នេហ៍ និងមានទំនាក់ទំនងល្អជាមួយនឹងមនុស្សជុំវីញខ្លួន។

ការផ្សាយពាណិជ្ជកម្ម

២/ ឆ្នាំថោះ៖ អ្នកឆ្នាំថោះជាមនុស្សដែលចេះអនុគ្រោះ មានទំនុកចិត្តលើខ្លួនឯង មិនចេះគិតអាក្រក់លើអ្នកដទៃ មានចរិតសុភាពរាប មានក្តីស្រឡាញ់ចំពោះមនុស្សជុំវិញខ្លួន និងចិត្តធន់ងាយស្រឡាញ់គេ។ ព្រោះតែបែបនេះហើយ ទើបធ្វើឱ្យពួកគេតែងទទួលបានសុភមង្គលក្នុងគ្រួសារ និងទំនាក់ទំនងមិត្តភាពល្អយូរអង្វែង តែងមានមនុស្សជុំវិញតាមជួយ និងមានទេវតាតាមថែរក្សាការពារ។

809df6f8e52e3163a7376de42e11fa86
រូបភាពដំណាង

៣/ ឆ្នាំច៖ អ្នកឆ្នាំចគឺជាមនុស្សដែលស្មោះត្រង់ខ្លាំង ដ្បិតថាសម្ដីរៀងកាចបន្តិច ប៉ុន្តែពួកគេចេះគោរពអ្នកដទៃ ចេះឱ្យតម្លៃដល់មនុស្សជុំវិញខ្លួន តែងមើលអ្វីៗដោយគំនិតវិជ្ជមានជានិច្ច ហើយមនុស្សទាំងនេះ ក៏ងាយនឹងចុះសម្រុង តែងមានភាពទំនាក់ទំនងល្អជាាមួយនឹងគេឯងគ្រប់គ្នា។ លើសពីនេះពួកគេក៏ជាមនុស្សដែលមានភាពឆ្លាតវៃ, អាចសម្រេចកិច្ចការងារកាន់តែប្រសើរ ក៏ជាមនុស្សដែលមានចិត្តអំណត់អត់ធ្មត់ក្នុងកិច្ចការទាំងពួង តែងមានការអប់រំចំពោះខ្លួនឯង។ នេះជាហេតុនាំឱ្យពួកគេតែងតែទទួលបាននូវឱកាសការងារជាច្រើន ហើយរឿងលុយកាក់ក៏មិនដែលចេះខ្វះខាត ឬពិបាកនោះដែរ។

ការផ្សាយពាណិជ្ជកម្ម

៤/ ឆ្នាំម្សាញ់៖ អ្នកឆ្នាំម្សាញ់ ដ្បិតថាជាមនុស្សគិតល្អិត ម៉ឺងម៉ាត់បន្តិច តែពួកគេតែងគិតពីអ្នកដទៃមុនជានិច្ច ជាពិសេសគឺ មនុស្សក្នុងគ្រួសារ។ មនុស្សឆ្នាំនេះបើធ្វើកិច្ចការងារជាក្រុមគឺចេះសហការបានល្អ, និងមានភាពអត់ធ្មត់ ស្មោះត្រង់ ចេះបម្រើ និងផ្តល់ជំនួយ មានទំនុកចិត្តល្អក្នុងការរស់នៅក្នុងសង្គមផងដែរ។ បើនិយាយពីសំណាងវិញ មនុស្សទាំងនេះតែងទាក់ទាញឱកាសផ្នែកអាជីវកម្ម និងទំនាក់ទំនង ព្រោះមនុស្សទាំងនេះពូកែខាងបង្កើត និងចាប់យកឱកាស មិនុះ្យរបេះរបូតទៅដោយងាយឡើយ។

6e97a44fae92d6579949b41fcff84471
រូបភាពដំណាង

៥/ ឆ្នាំមមី៖ អ្នកឆ្នាំមមីជាមនុស្សដែលមានភាពច្បាស់លាស់ក្នុងការសម្រេចចិត្ត ចេះគិតល្អិតល្អន់ មានគោលដៅអនាគតប្រាកដប្រជា មិនមែនចេះតែផ្ដេសផ្ដាសនោះឡើយ។ មនុស្សឆ្នាំសេះងាយចុះសម្រុងក្នុងសហគមន៍ ស្មោះត្រង់ មានភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហា។ ពួកគេរមែងជោគជ័យក្នុងការងារតូចធំ និងតែងតែបង្កើតបាននូវគម្រោងថ្មីៗ និងទំនាក់ទំនងល្អៗជាមួយនឹងមនុស្សជុំវិញខ្លួន៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម