ម្ចាស់ឆ្នាំទាំង ៤ ជាមនុស្សស្ងៀមស្ងាត់បំផុត​ ធ្វើអ្វីច្បាសលាស់ មិនចេះអួតអាង មិនចូលចិត្តរញ៉េរញ៉ៃច្រើនឡើយ

Cover Copy
ការផ្សាយពាណិជ្ជកម្ម

ក្នុងជីវិតប្រចាំថ្ងៃ យើងអាចជួបមនុស្សជាច្រើនប្រភេទ មនុស្សខ្លះសកម្ម និយាយច្រើន ចូលចិត្តប្រឡូកក្នុងសង្គម… ខណៈដែលមនុស្សខ្លះវិញ ស្ងៀមស្ងាត់ ចូលចិត្តនៅម្នាក់ឯង និងមិនសូវបង្ហាញអារម្មណ៍ច្រើនឡើយ។ ចរិតស្ងៀមនេះ មិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ ប៉ុន្តែជាលក្ខណៈមួយដែលបង្ហាញពីការគិតជ្រាលជ្រៅ និងការយល់ដឹងខ្លួនឯងយ៉ាងច្បាស់។ យោងតាមទស្សន៍ទាយហោរាសាស្ត្រ ក្នុងចំណោមឆ្នាំទាំង ១២ មានមនុស្សខ្លះដែលត្រូវបានគេចាត់ទុកថា មានចរិតស្ងៀមស្ងាត់ជាងគេ ដោយសារតែរបៀបគិត និងអត្តចរិតផ្ទាល់ខ្លួនរបស់ពួកគេ។

១/ ឆ្នាំឆ្លូវ៖ មនុស្សកើតឆ្នាំនេះភាគច្រើនជាមនុស្សស្ងប់ស្ងាត់ មិនចូលចិត្តនិយាយច្រើន ឬបង្ហាញខ្លួនក្នុងសង្គមទេ។ ពួកគេចូលចិត្តធ្វើអ្វីៗដោយស្ងៀមៗ មានការអត់ធ្មត់ និងមានភាពទំនួលខុសត្រូវខ្ពស់។ ទោះបីមិននិយាយច្រើនក៏ដោយ ប៉ុន្តែការងាររបស់ពួកគេវិញតែងតែច្បាស់លាស់ និងអាចទុកចិត្តបាន។ ពួកគេជាប្រភេទមនុស្ស “និយាយតិច តែធ្វើច្រើន” ដែលមានភាពរឹងមាំនៅខាងក្នុង។

ការផ្សាយពាណិជ្ជកម្ម

២/ ឆ្នាំម្សាញ់៖ មនុស្សឆ្នាំនេះមានចរិតស្ងប់ស្ងៀម មានការប្រុងប្រយ័ត្នខ្ពស់ និងមិនចូលចិត្តបង្ហាញអារម្មណ៍ច្រើនឡើយ។ ពួកគេជាមនុស្សដែលចូលចិត្តសង្កេត មើលការណ៍ និងគិតមុននឹងនិយាយ។ ភាពស្ងៀមរបស់ពួកគេ មិនមែនមកពីភាពខ្លាចទេ ប៉ុន្តែមកពីការគិតជ្រាលជ្រៅ និងការពិចារណាយ៉ាងម៉ត់ចត់។ ពួកគេជាមនុស្សដែលរើសមិត្តរាប់អាន និងមិនងាយបើកចិត្តជាមួយមនុស្សគ្រប់គ្នាទេ។

620067cb46f4ea7dea1cc3be27ab1a4b
រូបភាពដំណាង

៣/ ឆ្នាំមមែ៖ អ្នកឆ្នាំនេះក៏ជាឆ្នាំមួយដែលមានចរិតស្ងប់ស្ងាត់ និងទន់ភ្លន់។ មនុស្សឆ្នាំនេះភាគច្រើនមានអារម្មណ៍ល្អ ប៉ុន្តែមិនសូវបង្ហាញចេញក្រៅ។ ពួកគេចូលចិត្តភាពស្ងប់ សុខសាន្ត និងមិនចូលចិត្តជម្លោះនោះឡើយ។ នៅកន្លែងដែលមិនស្គាល់ ពួកគេច្រើននៅស្ងៀម សង្កេតមើល និងស្តាប់ជាមុនសិន មុននឹងចូលរួមនិយាយ។

ការផ្សាយពាណិជ្ជកម្ម

៤/ ឆ្នាំថោះ៖ មនុស្សឆ្នាំនេះតែងមានភាពសុភាព និងស្ងប់ស្ងាត់យ៉ាងច្បាស់។ ពួកគេជាមនុស្សដែលចូលចិត្តសន្តិភាព មិនចូលចិត្តការប្រកែក ឬការខឹងក្ដៅក្រហាយឡើយ។ ពួកគេច្រើនជាអ្នកស្តាប់ដ៏ល្អ ជាងអ្នកនិយាយ ហើយតែងតែគោរពអារម្មណ៍អ្នកដទៃ។ ភាពស្ងៀមស្ងាត់របស់ពួកគេ បង្កើតអារម្មណ៍សុខសាន្តដល់មនុស្សនៅជុំវិញផងដែរ។

A45255743a884e312920cfd2267344e8
រូបភាពដំណាង

សរុបមក ឆ្នាំដែលមានចរិតស្ងៀមស្ងាត់ជាងគេរួមមាន ឆ្នាំឆ្លូវ ឆ្នាំម្សាញ់ ឆ្នាំមមែ និងឆ្នាំថោះ។ ទោះយ៉ាងណា ចរិតមនុស្សមិនអាស្រ័យតែលើឆ្នាំកំណើតប៉ុណ្ណោះទេ ប៉ុន្តែអាស្រ័យលើការអប់រំ បរិយាកាស និងបទពិសោធន៍ជីវិតផងដែរ៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម