តាមជំនឿបែបហោរាសាស្ត្រចិន មនុស្សកើតក្នុងឆ្នាំនីមួយៗ តែងតែមានវាសនាខុសៗគ្នាទៅតាមឆ្នាំ និងពេលវេលាដែលេពួកគេកើត។ ឆ្នាំ ២០២៦ ត្រូវនឹង ឆ្នាំសេះ ដែលតាមការទស្សន៍ទាយគេជឿថា កន្លះឆ្នាំចុងក្រោយចាប់ពីខែកក្កដារហូតដល់ខែធ្នូ ជាពេលវេលាលុយកាក់ ការងារ និងឱកាសថ្មីៗក្នុងជីវិតអ្នកឆ្នាំទាំង ៤ នេះ។ ក្នុងចំណោមឆ្នាំទាំង ១២ គេជឿថា ឆ្នាំដែលមានសំណាងខ្លាំងក្នុងកន្លះឆ្នាំចុងក្រោយ ២០២៦ មានដូចជា ឆ្នាំម្សាញ់ ឆ្នាំរកា ឆ្នាំកុរ និងឆ្នាំមមែ។
១/ អ្នកកើតឆ្នាំម្សាញ់ ៖ អ្នកឆ្នាំម្សាញ់ត្រូវបានគេចាត់ទុកថា នឹងទទួលបានឱកាសល្អខាងហិរញ្ញវត្ថុ និងការងារ ជាពេលវេលាលុយកាក់ហូរចូល ឬមានអ្នកជួយគាំទ្រក្នុងកិច្ចការងារ។ សម្រាប់អ្នករកស៊ី អាចមានឱកាសរកប្រាក់បានច្រើន កាន់តែខំ លុយធំហូរចូលកាន់តែច្រើន។
២/ អ្នកកើតឆ្នាំរកា ៖ អ្នកកើតក្នុងឆ្នាំមាន់ ជាឆ្នាំទទួលបានលាភសំណាងធំក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយនៃឆ្នាំ ២០២៦ នេះ។ ដំបូងអាចមានការលំបាកបន្តិច ប៉ុន្តែក្នុងពេលក្រោយ អាចមានការផ្លាស់ប្តូរល្អៗ ដូចជាការឡើងតំណែង ការងារថ្មី ឬមានលុយចូលពីប្រភពដែលមិនបានរំពឹងទុក។ ឆ្នាំនេះសមស្របសម្រាប់ការចាប់ផ្តើមអ្វីថ្មី ប៉ុន្តែត្រូវប្រុងប្រយ័ត្នក្នុងការចំណាយ។

៣/ អ្នកកើតឆ្នាំកុរ ៖ អ្នកកើតឆ្នាំកុរត្រូវបានគេមើលថាជាឆ្នាំដែលមានសំណាងបែបស្ថេរភាព។ មិនមែនលុយចូលច្រើនភ្លាមៗទេ ប៉ុន្តែលុយនឹងចូលមកជាបន្តបន្ទាប់។ អ្នកនឹងមានអ្នកជួយគាំទ្រ ឬមានឱកាសល្អតូចៗកើតឡើងញឹកញាប់ ដែលធ្វើឱ្យជីវិតមិនសូវជួបការលំបាកធ្ងន់ធ្ងរ។ ប្រសិនបើខិតខំធ្វើការ និងគិតគូរល្អ អាចរក្សាស្ថានភាពហិរញ្ញវត្ថុបានល្អ។
៤/ អ្នកកើតឆ្នាំមមែ ៖ កន្លះឆ្នាំចុងក្រោយនៃឆ្នាំ ២០២៦ ត្រូវបានគេជឿថា ជាពេលដែលសំណាងចាប់ផ្តើមលេចឡើង។ អាចមានឱកាសការងារថ្មី ឬមានមនុស្សណាម្នាក់ជួយបើកផ្លូវឱ្យ។ បើចេះប្រើឱកាស និងមានការអត់ធ្មត់ អាចមានលទ្ធផលល្អជាងពាក់កណ្ដាលឆ្នាំដំបូង។ នេះជាពេលវេលាដែលល្អខ្លាំងសម្រាប់អ្នកឆ្នាំមមែ ដូច្នេះ ត្រូវចេះក្ដោបក្ដាប់ឱកាសនេះឱ្យបានល្អ ដើម្បីទាក់ទាញប្រាក់ចំណូល ទទួលបានលុយចំណេញកាន់តែច្រើន។

ទោះយ៉ាងណាក៏ដោយ ក៏មានឆ្នាំខ្លះដែលត្រូវប្រុងប្រយ័ត្នក្នុងកន្លះឆ្នាំចុងក្រោយ ដូចជា ឆ្នាំជូត ឆ្នាំថោះ និងឆ្នាំខាល។ មិនមែនមានន័យថា អាក្រក់ទាំងស្រុងទេ ប៉ុន្តែអាចមានចំណាយច្រើន ឬមានបញ្ហាខាងការងារ និងហិរញ្ញវត្ថុ បើមិនប្រុងប្រយ័ត្ន។ ដូច្នេះ គួរគិតឱ្យម៉ត់ចត់ មុននឹងធ្វើការវិនិយោគ ឬសម្រេចចិត្តធំៗ។ សរុបមក ការទស្សន៍ទាយតាមឆ្នាំកំណើត គ្រាន់តែជាជំនឿបុរាណមួយប៉ុណ្ណោះ។ សំណាងពិតប្រាកដ មិនមែនកើតពីឆ្នាំកំណើតតែមួយមុខនោះទេ ប៉ុន្តែកើតពីការខិតខំ ការអត់ធ្មត់ និងការធ្វើល្អក្នុងជីវិតប្រចាំថ្ងៃ។ មនុស្សដែលខិតខំ និងចេះប្រើឱកាស ទោះកើតឆ្នាំណាក៏ដោយ ក៏អាចមានជោគជ័យ និងមានលុយចូលច្រើនៗដូចគ្នា៕

