ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

T555
សម្រង់

ប៉ូលិស​ចុះ​បិទ​ហាង​តែគុជ​នៅ​ម៉ាឡេស៊ី រក​ឃើញ​មាន​ប្រើ​សារធាតុ​ញៀន ‘Ecstasy’ ឲ្យ​អ្នក​ផឹក​ហើយ​ចង់​ផឹក​ទៀត

តែ​គុជ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ភេសជ្ជៈ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នៅ​តាម​បណ្តា​ហាង​តូច​ធំ​ទូទាំង​សកលលោក ថ្មីៗ​នេះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ហាង​លក់​មួយ​កន្លែង​ស្រាប់​តែ​ប៉ូលិស​ស្រាវជ្រាវ​រក​ឃើញ​ថា​មាន​បង្កប់​ប្រើប្រាស់​សារធាតុ​ញៀន Ecstasy។ បើ​តាម​សារព័ត៌មាន Sin Chew Daily បាន​ឲ្យ​ដឹង​ថា​កន្លង​ទៅ​ប៉ូលិស​ម៉ាឡេស៊ី​ទើប​តែ​ធ្វើ​ប្រតិបត្តិការ​បង្រ្កាប​ក្រុម​អ្នក​ចែកចាយ​គ្រឿង​ញៀន​ខ្នាត​ធំ​មួយ ប៉ុន្តែ​អ្វី​ដែល​ហួស​ចិត្ត​ពួក​គេ​បែរ​ជា​មក​ប្រើប្រាស់​វិធី​ឆ្កួត​ឡប់​មួយ​នេះ​ទៅ​វិញ។ បែប​នេះ​ជំនួស​ដោយ​ការ​លក់​ចែកចាយ​គ្រឿង​ញៀន​ទៅ​កាន់​នរណា​ម្នាក់​ដោយ​ផ្ទាល់ ពួក​ជន​ខិលខូច​បែរ​ជា​យក​សារធាតិ Ecstasy ដែល​ជា​គ្រាប់​តូចៗ​មក​កិន​ឲ្យ​បែក​ជា​ម្សៅ រួច​ទម្លាក់​លាយ​ទៅ​ក្នុង​តែ​គុជ​នោះ។ ការ​លាយ​នេះ​មិន​មែន​ធ្វើ​តែ​លើ​តែ​គុជ​មួយ​នោះ​ទេ ប៉ុន្តែ​ដាក់​ចូល​គ្រប់​ភេសជ្ជៈ​ទាំង​អស់​ដែល​អតិថិជន​កុម្ម៉ង់ មិន​ថា​តែ​តែ​ក្រូច​ឆ្មារ​ឬ​ទឹក​ទំពាំង​បាយ​ជូរ​ឡើយ។ តម្លៃ​​ក្នុង​មួយ​ពែង​ឬ​ក្នុង​តែ​គុជ​មួយ​កែវ ហាង​នោះ​បាន​ដាក់​លក់​ក្នុង​តម្លៃ​កប់​ពពក​ដល់​ទៅ ២៥០-៣៥០ រីងហ្គីត (រូបិយប័ណ្ណ​ម៉ាឡេស៊ី) ពោល​គឺ​ប្រហែល ៦០ ទៅ ៨៥ ដុល្លារ/កែវ​ឯ​ណោះ៕ ប្រភព៖ worldofbuzz.com

Rerere
សម្រង់

ប្រទេស​មួយ​នៅ​អាស៊ី​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​បំផុត ខណៈ​វៀតណាម​ជាប់​លេខ ៥២ រី​ឯ​កម្ពុជា​ជាប់​លេខ

បើ​តាម​របាយការណ៍​វាយ​តម្លៃ​ចេញ​ពី​ក្រុមហ៊ុន EF Education First របស់​ប្រទេស​ស៊ុយអែត​បាន​បង្ហាញ​ពី​ចំណាត់ថ្នាក់​នៃ​ប្រជាជន​តាម​បណ្តា​ប្រទេស​នីមួយៗ ដែល​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​បំផុត។ ក្នុង​នោះ​មាន​តែ​សិង្ហបុរី​មួយ​គត់ ដែល​ជា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​ល្អ​បំផុត​ក្នុង​ចំណោម​ប្រទេស​កំពូល​ទាំង ១០។ បញ្ជី​ចំណាត់ថ្នាក់​ទាំង ១០ មាន​ដូច​ខាង​ក្រោម៖ ហូឡង់ ស៊ុយអែត ន័រវេស ដាណឺម៉ាក សិង្ហបុរី អាហ្រ្វិក​ខាង​ត្បូង ហ្វាំងឡង់ អូទ្រីស លុចហ្សំបួរ អាល្លឺម៉ង់ រំឭក​ថា​នៅ​សិង្ហបុរី​ដែល​ជាប់​លេខ ៥ ក្នុង​តារាង​គឺ​ពុំ​មែន​ជា​រឿង​ចម្លែក​អ្វី​នោះ​ទេ ព្រោះ​ភាសា​ផ្លូវការ​ដែល​ប្រជាជន​ពួក​គេ​កំណត់​ប្រើប្រាស់ មាន​អង់គ្លេស ម៉ាឡេស៊ី ចិន​កុកងឺ និង​តាមិល (Tamil)។ ដោយឡែក​ប្រទេស​ក្នុង​តំបន់​ដូច​ជា​ហ្វីលីពីន​ឈរ​លេខ…

Cover Mona Liza
សង្គម

មិនដែលដឹងសោះថា រូបគំនូរ ម៉ូណាលីហ្សា ​ដ៏ល្បីល្បាញ បង្កប់ភាពអស្ចារ្យ និងមានប្រវត្តិអាថ៌កំបាំងដល់ម្លឹង

រូបគំនូរម៉ូណាលីហ្សា ( Mona Lisa) ​គឺជារូបគំនូរដ៏ល្បីល្បាញជាងគេលើពិភពលោក និងជាស្នាដៃរបស់វិចិត្រករល្បីល្បាញលោក  Leonardo Da Vinci​ ពោលគឺជារូបភាពដ៏ស្អាត ​ល្អឥតខ្ចោះ និងមានភាពវិចិត្រដូចជាគំនូរមានជីវិត។ ​បន្ថែមពីនេះគំនូរមួយនេះថែមទាំងត្រូវបានគេយក ​Meme  ពេញហ្វេសប៊ុកផងដែរ ​តែទោះវាល្បីយ៉ាងណាក៏នៅមានមហាជនជាច្រើនមានចម្ងល់ថា ​តើរូបគំនូរនេះមានលក្ខណៈអស្ចារ្យត្រង់ណា ​តើស្ត្រីដែលនៅក្នុងគំនូរជាអ្នកណា។ ដូច្នេះថ្ងៃនេះ « ក្នុងស្រុក ​» សូមធ្វើការដកស្រង់អត្ថបទនិយាយពីរូបគំនូរម៉ាណាលីហ្សា ​មកជម្រាបជូនប្រិយមិត្តដោយដកស្រង់ចេញពីគណនីហ្វេសប៊ុកផេក Books Tumblr ​ទាំងស្រុងដូចខាងក្រោមនេះ ៖ អ្នកប្រហែលជាធ្លាប់បានឃើញរូបនេះនៅក្នុងបណ្ដាញសង្គមញឹកញាប់មកហើយ មិនត្រឹមតែប៉ុណ្ណោះឈ្មោះរបស់ ម៉ូណាលីហ្សា ជារឿយៗដែលត្រូវបានលឺញឹកញាប់…

Tt555
សម្រង់

ម្តង​នេះ​រាងចាល! ‘ចាន់រី​បង​ធំ​ស្រុក​មេសាង’ សម្រេចឲ្យ​សុំទោស​ជា​សាធារណៈ​នៅ​មុខ​អភិបាល​ស្រុក​និង​ប្រជាជន​ទូទាំង

យុវតី​មាន​វ័យ ១៦ ឆ្នាំ ដែល​ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី ១០ F នៅ​ឯ​វិទ្យាល័យ​មេសាង ដែល​មាន​ឈ្មោះ​ថា ធី ចាន់ រី ជាប់​រហ័ស​នាម​ជា ‘បង​ធំ​ស្រុក​មេសាង’ ដែល​បាន​បង្ក​ទំនាស់​ពាក្យ​សម្តី​និង​ការ​វាយប្រតប់​ទៅ​លើ​ជន​រង​គ្រោះ​ដែល​ជា​ក្មេង​ស្រី​អាយុ​ស្រករ​គ្នា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ទី​បំផុត​ត្រូវ​បាន​សមត្ថកិច្ច​សម្រេច​ឲ្យ​ធ្វើ​ការ​ចេញ​មុខ​សុំទោស​ជា​សាធារណៈ​នៅ​វេទិការ​សាធារណៈ​មួយ​ក្នុង​ស្រុង​មេសាង ខេត្ត​ព្រៃវៃង ចំពោះ​មុខ​គណ​អភិបាល​ស្រុក អធិការ​ស្រុក និង​ប្រជាជន​ក្នុង​ស្រុក​ទាំង​មូល។ បើ​តាម​ការ​បញ្ជាក់​និង​ចែកចាយ​លើ​ទំព័រ​ហ្វេសប៊ុក សមាគម​អតីត​សិស្ស​វិទ្យាល័យ​មេសាង បាន​ឲ្យ​ដឹង​ថា​យុវតី​រូប​នេះ​មាន​ឈ្មោះធី ​​ចាន់​រ៉ី​​ ភេទ​​​ស្រី អាយុ​១៦​ឆ្នាំ ជា​​​សិស្ស​​​រៀន​​​ថ្នាក់​​​ទី​​១០​F ​​នៅ​​​វិទ្យា​ល័យ​​​មេសាង ​​នៅ​​​ភូមិ​​​ថ្ម​​​សរ ​​ឃុំ​​​ជី​​​ផុច ​​ស្រុក​​​មេសាង​​ បាន​​​វាយ​​​និង​​​ដៃ​​​ចំនួន​​២​​ដៃ ​​ទៅ​​​លើ​​​ជន​​​រង​​​គ្រោះ​​​ឈ្មោះ…

T444
សម្រង់

កូន​គេ​កូន​យើង ផ្តាំ​តៗ​គ្នា​ផង​កុំ​ឲ្យ​លេង​ផាវ/កាំជ្រួច​អី​ឲ្យ​សោះ មើល​គំរូ​នេះ​ទៅ​ផ្លោង​ហោះ​ទៅ​លើ​មួយ​ទំហឹង (វីដេអូ)

ជា​សារ​ផ្តាំ​ផ្ញើ​មួយ​សម្រាប់​ឪពុក​ម្តាយ​ដែល​មាន​កូន​ប្រុស​ស្រី​តូចៗ​ទាំង​អស់ គួរ​ហាម​ផ្តាច់​កុំ​ឲ្យ​លេង​ដុត​ផាវ​ឬ​កាំជ្រួច​នា​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ​ឲ្យ​សោះ ព្រោះ​គំរូ​ដ៏​អាក្រក់​មួយ​បាន​កើត​ឡើង​ហើយ​ក្នុង​ប្រទេស​ចិន​កាល​ពី​ពេល​កន្លង​ទៅ។ នៅ​ទីតាំង​ចត​រថយន្ត​ក្នុង​ទីក្រុង Gansu ខេត្ត Dunhuang ​ប្រទេស​ចិន បាន​បង្ហាញ​ពី​ក្មេង​ប្រុស​អាយុ ៨ ឆ្នាំ​ម្នាក់ ដែល​បាន​លុត​ជង្គង់​បម្រុង​នឹង​ដុត​កាំជ្រួច តែ​សុខៗ​វា​ស្រាប់​តែ​ផ្ទុះ​ទៅ​លើ​មួយ​ទំហឹង បំផ្លោង​ក្មេង​នោះ​ឲ្យ​ហោះ​ឡើង​ទៅ​លើ​ប្រមាណ​ ៣ វិនាទី​មុន​ធ្លាក់​ចុះ​មក​លើ​ដី​វិញ។ ភ្លាមៗ​នោះ​មិត្តភក្តិ​របស់​គេ​ដែល​ជា​ក្មេង​ប្រុស​តូចៗ​ដូច​គ្នា​នៅ​កន្លែង​កើត​ហេតុ បាន​ត្រឹម​រត់​ចេញ​និង​យក​ដៃ​ខ្ទប់​ត្រចៀក ទម្រាំ​មាន​អ្នក​រត់​មក​ជួយ​ក្មេង​ដែល​ជួប​គ្រោះថ្នាក់ និង​ប្រញាប់​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់។ ប្រភព​ពី​សារព័ត៌មាន​ចិន​ពុំ​បាន​បញ្ជាក់​ច្បាស់​ជុំវិញ​ទំហំ​រង​របួស​កម្រិត​ណា​នោះ​ទេ៕ ទស្សនា​វីដេអូ​ខាង​ក្រោម៖ https://www.youtube.com/watch?v=F9s04FB4Ir8&feature=youtu.be  

44
សម្រង់

ធ្លាប់​ជា​ដៃ​គូ​ស្និទ្ធស្នាល​ក្នុង​សិល្បៈ​នឹង​គ្នា តើ នី កូ និយាយ​អ្វី​ខ្លះ ក្រោយ​ឃើញ ពេជ្រ សូលីកា កំពុង​ជួប​ទុក្ខ​ធំ

រឿងរ៉ាវ​របស់​ម្តាយ​ ពេជ្រ សូលីកា ដែល​បាន​សម្លាប់​ស្រ្តី​វ័យ ៥០ ឆ្នាំ​ម្នាក់​នៅ​សង្កាត់​ចាក់​អង្រែក្រោម បាន​ផ្ទុះ​ខ្លាំង​កាល​ពី​ថ្ងៃ​ទី ១៣ មករា ឆ្នាំ ២០២០ កន្លង​ទៅ។ ដោយ​ឡែក​កាល​ពី​យប់​មិញ​ម៉ោង​ប្រហែល​ជាង ១១ យប់ តារា​ចម្រៀង​ ពេជ្រ សូលីកា ផ្ទាល់​ក៏​បាន​បញ្ចេញ​សារ​បង្ហាញ​ពី​អារម្មណ៍​បាក់ទឹកចិត្ត​និង​សម្ពាធ​ដែល​នាង​កំពុង​មាន​ប្រាប់​ទៅ​កាន់​សាធារណជន ដោយ​សារ​វែនអន្លាយ​មួយ​នោះ​ក៏​ទទួល​បាន​ការ​ចូលចិត្ត​ជាង ២ មុឺន​ដង និង Share ចេញ​ជាង ១១ ០០០ ដង​មក​ទល់​ព្រឹក​ថ្ងៃ​ទី ១៤ មករា​នេះ។ ក្នុង​ចំណោម​នោះ​ក៏​មាន​ដៃ​គូ​ធ្លាប់​បម្រើ​ការងារ​សិល្បៈ​រាប់​ឆ្នាំ​ជាមួយ​គ្នា​លោក នីកូ…

Facebook Shared Image Dimension 2017 02
សង្គម

ក្រោយផ្ទុះរឿងម្តាយខ្លួន ពេជ្រសូលីកាក៏បានបង្ហោះសារមួយដោយរៀបរាប់ថា…

ក្រោយពីមានបញ្ហានិងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងបណ្តាញសង្គមនិងតាមប្រភពសារព៍ត័មានធំៗទាក់ទងនឹង ម្តាយរបស់តារាចម្រៀងល្បីឈ្មោះ ពេជ្រ សូលីកា ។កាលពីប៉ុន្មាននាទីមុននេះ ពេជ្រ សូលីកាក៏បានបង្ហោះសារឆ្លើយតបថា ៖ រឿងដែលបានកើតឡើងហើយវាក៏មិនអាចបកក្រោយ បានដែរ នេះជាអ្វីដែលខ្ញុំកំពុងប្រាប់មកដល់ខ្លួនឯង ព្រោះថានៅពេលឥឡូវនេះខ្ញុំមានតួនាទីដែលត្រូវធ្វើច្រើនជាងមុនទៀត ដើរតួជាឪពុកផង ដើរតួជាម្ដាយផង ដើរតួជាបងស្រីផង ហើយនៅមិនយូរទៀត ខ្ញុំក៏ត្រូវមានតួនាទីធ្វើជាម្ដាយរបស់គេមួយរូបទៀត ព័ត៌មាន នឹង សង្គមមនុស្ស ដែលបានវាយប្រហារមកលើខ្ញុំ រូបថតខ្ញុំ ឈ្មោះរបស់ខ្ញុំ តើខ្ញុំប្រឈមមុខជាមួយកូនខ្ញុំទៅថ្ងៃអនាគតយ៉ាងម៉េច? បើខ្ញុំមិនមែនជាតារា ជាមនុស្សធម្មតា មិនមានអ្នកស្គាល់ខ្ញុំ តើបងៗសារ ព័ត៌មាន អាចមកយករូបខ្ញុំ ប្រើឈ្មោះរបស់ខ្ញុំ មកដាក់ទន្ទឹមគ្នាជាមួយជនរងគ្រោះ…

Cover Banana Art
សង្គម

សិល្បៈចាក់ចេកខ្មែរល្អពិចិត្រប្លែកមានគ្រប់ម៉ូត តែខ្វះការលើកតម្កើង និងគាំទ្រ ​ឬចង់ឱ្យយកផ្កាបរទេសមកធ្វើវិញ?

ជាការពិតណាស់  សិល្បៈវប្បធម៌ខ្មែរយើងមានច្រើនបែបច្រើនទម្រង់ណាស់ ​ទាំងការឆ្លាក់រចនាលើថ្មប្រាសាទ  ឈើ ​ជញ្ជាំង បូលរួមទាំងសំភារៈប្រើប្រាស់ដូចជា ​ស្ពាន់ ​ដែក  ដាវ កាំបិត និងការឆ្លាក់លើបន្លែផ្លែឈើ ​រួមទាំងដើមចេកផងដែរ ​តែគួរឱ្យស្តាយសិល្បៈបែបទាំងនេះ  បានបាត់បង់ស្ទើរតែបន្តិចៗម្តងព្រោះតែខ្វះការគាំទ្រ ​និងលើកតម្កើងទៅវិញ។ ហើយថ្មីនេះដែរ មានសិល្បករមានទេពកោសល្យ និងទំនាញខាងសិល្បៈចាក់ចេកខ្មែរមួយរូប ​បានបង្ហោះសាររៀបរាប់ពីអារម្មណ៍អាក់អន់ស្រពណ់ចិត្តជាខ្លាំងដែលប្រជាជនខ្មែរមិនសូវគាំទ្រសិល្បៈខ្មែរសោះ  ហើយការបង្ហោះសារនេះទៀតសោតក៏ជាផ្នែកមួយធ្វើឱ្យកូនខ្មែរធ្វើការភ្ញាក់រឮកឡើងផងដែរ។ តាមរយៈគណនីហ្វេសប៊ុក Tyty Shanghai បានរៀបរាប់ថា៖ « រយះពេលកន្លងមកខ្ញុំបានខិតខំណាស់ដេីម្បីបញ្ហាញអោយបងប្អូនដែលពុំចាប់អារម្មណ៍អំពីសិល្បះចាក់ចេកដេីម្បីមកបង្ហាញគ្រប់ម៉ូតគ្រប់រូបភាពដែលប្លែកៗតាមដែលខ្ញុំធ្វេីបាន៕​ ((((មិនមានការលេីកទឹកចិត្តចែរជារិះគុណខ្ញុំវិញ)))))) មានពេលមួយនោះជាភ័ព្វសំណាងដែលបានបង្ហាញជូនលោកជំទាវ​ ម៉ែន​ សំអន​ នឹងលោកជំទាវ​ ភឿង​…

Knongsrok
ប្រវត្តិសាស្រ្ត

អាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២៖ ពីសម្ព័ន្ធមិត្តឈ្លានពានជាមួយសូវៀតរហូតក្លាយជាមេនាំគ្រោះឲ្យហ៊ីត្លែរ (ភាគ២)

(តពីភាគ១) ដូចដែលបានដឹងមកហើយ បុរសខ្លាំង អាដុល ហ៊ីត្លែរ ដែលដឹកនាំអាល្លឺម៉ង់វាតទីយកទឹកដីស្ទើរទាំងស្រុងនៃទ្វីបអឺរ៉ុបទាំងមូល រួមទាំងទឹកដីមួយចំនួនរបស់អាហ្វ្រិចទៀតផងនោះ ត្រូវបានអស់អំណាចបន្ទាប់ពីត្រូវការវាយបកមកវិញពីសងខាងពោលគឺ ខាងសហភាពសូវៀត និងសម្ព័ន្ធមិត្តដែលមានការអន្តរាគមន៍ពីសហរដ្ឋអាមេរិកផងនោះ។ និយាយត្រឡប់ទៅវិញពីកងទ័ពអាល្លឺម៉ងដែលបានចូលលុកលុយសហភាពសូវៀត ដែលមកទល់នឹងទីក្រុងម៉ូស្គូ ប៉ុន្តែទោះជាយ៉ាងនេះក្តី សហភាពសូវៀតមិនបានចុះចាញ់ដោយងាយស្រួលនោះទេ។ ក្រោយការឡោមព័ទ្ធជាច្រើនខែជុំវិញទីក្រុងម៉ូស្គូមក នៅខែធ្នូ ចុងឆ្នាំ១៩៤១ ស្តាលីន បានរុញកងទ័ពថ្មីប្រមាណ ៤លាននាក់អោយចូលក្នុងសមរភូមិដើម្បីការពារទីក្រុងម៉ូស្គូ និងវាយប្រហារទៅលើកងទ័ពអាល្លឺម៉ងវិញ។ កងទ័ពថ្មីនេះគឺត្រូវបានដកមកពីតំបន់ខេត្តម៉ាន់ជូរី ដែលនៅគ្រានោះ សហភាពសូវៀតក៏ត្រូវប្រឈមមុខនឹងការវាយប្រហាររបស់កងទ័ពជប៉ុនផងដែរ តែនាសម័យកាលនោះគោលដៅសំខាន់របស់ជប៉ុន មិនមែនប៉ែកខាងជើងនៃពិភពលោកនោះទេ គោលដៅសំខាន់គឺប៉ែកខាងត្បូងនៃពិភពលោក មានតំបន់អាស៊ីអាគ្នេយ៍ អាស៊ីទាំងមូលជាដើម។ នៅពេលនោះក្រោយការទទួលដំណឹង ជប៉ុនទម្លាក់គ្រាប់បែកនៅលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅហាវ៉ៃ ហើយសហរដ្ឋ​អាមេរិក​បានលុកដៃក្នុងភ្លើងសង្គ្រាមនោះ…

Cover Kh
សង្គម

មានធាងដូង ​ធាងត្នោតលក់ទេ? មានអ្នកប្រមូលទិញទាំងអស់ហ៊ានឱ្យក្នុងតម្លៃខ្ពស់ ដើម្បីនាំចេញទៅជប៉ុន

ដើមដូង និងដើមត្នោត ត្រូវបានគេដឹងថាជារុក្ខជាតិដែលមានប្រយោជន៍ខ្លាំង មិនត្រឹមតែអាចយកមកទទួលទានទាំងផ្លែខ្ចី ​ដល់ចាស់ប៉ុណ្ណោះទេ ​សូម្បីតែធាងដូង ​ធាងត្នោតក៏អាចយកមកកែច្នៃធ្វើជាសំភារៈប្រើប្រាស់ផ្សេងៗបានតាមតម្រូវការជាច្រើនមុខផងដែរ។ លើសពីនេះ កាលពីពេលថ្មីៗនេះ យុវជនម្នាក់ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Sonimeth Tan បានប្រកាសស្វែងរកទិញធាងដូង និងធាងត្នោតយ៉ាងច្រើន រាប់តោនឯណោះ ក្នុងតម្លៃមួយទទួលយកបាន ដែលហ៊ា ន ឱ្យមួយគីឡូក្រាម តម្លៃ ៥ពាន់រៀល ដើម្បីដឹកចេញទៅកាន់ប្រទេស ជប៉ុន។ យោងតាមរយៈការបង្ហោះសារបានឱ្យដឹងថា៖ « មានធាងដូង ឬត្នោតដូចរូបនេះទេ? ខ្ញុំអោយ ១គីឡូ ៥,០០០៛ ប៉ុន្មានតោនក៏បានដែរ…

Knongsrok
ប្រវត្តិសាស្រ្ត

Rambo រុស្សី៖ Dmitry Ovcharenko ទាហានសូវៀតគ្មានកាំ ភ្លើង ប៉ុន្តែប្រើតែពូថៅស ម្លាប់មេទាហា នណាស៊ី ២ នាក់

Dmitry Ovcharenko មានដើមកំណើត​មក​ពីតំបន់ Luhansk ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ដែល​កាល​ពី​មុន​ទឹក​ដី​នេះ​គឺ​ជា​ក​ម្មសិទ្ធរបស់​សហភាពសូវៀតក្នុង​សង្គ្រាម​លោក​លើល​ទី​២។ លោក​ត្រូវ​បាន​គេ​ដឹង​ថា​មិន​ពូកែហើយ​ក៏​មិន​ចូលចិត្ត​រៀន​សូត្រអ្វី​ដែរ ប៉ុន្តែ​ដោយ​សារ​មាន​កម្លាំងខ្លាំងខុស​ពីមនុស្សធម្មតា សុខភាពល្អ មិនងាយឈឺ គាត់​ក៏​ត្រូវ​បាន​គេ​រើស​យក​ទៅ​ធ្វើ​ជា​ទាហានដោយ​កាន់កាំភ្លើងយន្ត ពេល​សង្គ្រាម​លោក​ចាប់​ផ្ដើម។ អញ្ចឹង​ក៏ដោយ! ចាប់​ផ្ដើម​ថ្ងៃ​ដំបូង​នៃ​សង្គ្រាម​គាត់​ទទួល​រងរបួសហើយ​ត្រូវ​បញ្ជូនទៅព្យាបាល​ហើយ​ពេល​ជា​សះស្បើយ គេ​ឲ្យ​លោក​ធ្វើ​ជាតៃកុងបើក​ឡាន​ដឹកអាវុធ​ ស្បៀង និង​សម្ភារៈកងទ័ព។ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដាឆ្នាំ​១៩៤១ ដែល​ពេល​នោះ​លោក​បាន​បញ្ជូនទំនិញ​ទៅ​កាន់​កងពលរបស់​លោក លោក​បាន​ប្រទះជាមួយ​សត្រូវហើយ​ផ្ដាច់​ជីវិតមេទាហាន​អាល្លឺម៉ង់៣នាក់​រួម​ទាំងកូនទាហាន​មួយចំនួន​ទៀត​ហើយ​អំឡុង​ធ្វើ​ទាហាន​លោក​បាន​ផ្ដាច់​ជី វិតសត្រូវសរុប​៥០​នាក់។ ដំបូងឡើយ​ពេល​កំពុង​បើក​ឡាន​ក៏​ពើបប្រទះ និងឡាន​ទាហានអាល្លឺម៉ង់មួយដែល​មាន​មេទាហាន​បី​នាក់ ជាមួយ​នឹង​ទាហាន​ជា​ច្រើន។ ដោយ​សារ​លោក​តែ​ម្នាក់​ឯង​មិន​អាច​ធ្វើអ្វី​បានក៏​ត្រូវ​បាន​ពួក​គេឃាត់ឲ្យ​ឈប់​ហើយ​ទាហាន​អាល្លឺម៉ង់​បាន​ដក​យក​កាំភ្លើងរបស់​គាត់ចេញពី​គាត់។ មាន​មេទាហាន​អាល្លឺម៉ង់​ម្នាក់​បាន​សួរចម្លើយ​គាត់ ខណៈ​ដែល​ទាហាន​ឯទៀត​ដើរ​ល្បាតជុំ​វិញ។​ភ្លាមៗ​នោះ​គាត់​បាន​ទាញពូថៅពីកូន​រទេះនៅ​ក្បែរខ្លួ​នហើយ​កា ប់​ក្បាល​អ្នក​សួរ​ចម្លើយ នោះស្លា ប់។ វា​ហាក់​ដូច​ជា​រឿង​ភាព​យន្តបែបបាញ់ប្រហារ​ ប៉ុន្តែ​នេះ​វា​កើត​ឡើង​ការពិត។…

ហេតុអ្វី_ទង់_ជាតិ_ប្រទេស_ម៉ូហ្សាំប៊ិក_មាន_កាំភ្លើង AK 47
សេដ្ឋកិច្ច

ហេតុអ្វីបានជាទង់ជាតិប្រទេសមូហ្សាំប៊ិកមានរូបកាំភ្លើង AK-47? វាមាន​អត្ថន័យដូចម្ដេច?

ទង់ជាតិនៃប្រទេសនីមួយៗ គឺជាវត្ថុតំណាងឲ្យជាតិ និងបានបង្កប់នូវអត្ថន័យក្តោបរួបខ្លឹមសារជាច្រើន ហើយក៏មានលក្ខណៈសម្គាល់នៅលើទង់នោះផងដែរ ដែលបង្ហាញ​ពីអត្តសញ្ញាណផ្សេងៗ របស់ប្រទេសនោះ។ ការបង្កើតទង់ជាតិ ឬរចនាទង់ជាតិមួយ និងប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងរដ្ឋធម្មនុញ្ញគឺសុទ្ធតែមានការពិនិត្យបានត្រឹមត្រូវច្បាស់លាស់មកហើយ មិនថាចំពោះប្រទេសណានោះឡើយ។ យោងទៅតាមអង្គការសហប្រជាជាតិ ប្រទេសជាសមាជិកក្នុងពិភពលោកបច្ចុប្បន្នគឺមានតែ៣ប្រទេសប៉ុណ្ណោះ ដែលមាននិមិត្តសញ្ញារូបអាវុធ​លើទង់ជាតិរបស់ខ្លួន ដែលក្នុងនោះរួមមាន សាធារណរដ្ឋហៃទី ហ្កាតេម៉ាឡា និង​មូហ្សាំប៊ិក។ លើកឡើងអំពីប្រទេសមូហ្សាំបិក គឺជាប្រទេសមួយស្ថិតនៅភាគអាគ្នេយ៍នៃទ្វីបអាហ្វ្រិក​ ដែលទើបទទួលបានឯករាជ្យពីអាណានិគមព័រទុយហ្គាល់ នាឆ្នាំ១៩៧៥ ប៉ុណ្ណោះ។ នៅលើសន្លឹកទង់ជាតិនៃប្រទេសមួយនេះ AK-47 គឺមាននិមិត្តសញ្ញានៃរូបកាំភ្លើង ដែលជាអាវុធល្បីល្បាញក្រោយសម័យសង្គ្រាមលោកលើកទី២ ឬជាអាវុធដែល​មាន​ប្រជាប្រិយបំផុតនាសម័យសង្គ្រាមត្រជាក់​ពិសេស​ក្នុង​សង្គ្រាមវៀតណាម។ សម្រាប់អត្ថន័យពេញនៃទង់ជាតិរបស់មូហ្សាំប៊ិក ពណ៌បៃតង គឺតំណាងឲ្យទឹកដីព្រៃឈើដ៏សម្បូរទៅដោយធនធានធម្មជាតិ។ ពណ៌សតំណាងឲ្យ សន្តិភាព។…