
ឡេអូណាដូ អេហ្វាំង៖ទាហានអាមេរិកឋានៈពលបាលត្រី ឆក់យកជីវិតទាហានអាល្លឺម៉ង់៤០នាក់ត្រឹម៦០វិនាទី
លោក ពលបាលត្រីថ្នាក់ទី១ Leonardo A. Funk ទោះបីជាមានឋានៈតូចតាចព្រមទាំងកម្ពស់ទាបល្មម បានចូលធ្វើទាហានក្នុងកងទ័ពទាហានប៉ារ៉ាអាមេរិកនៃកងឆត្រយោងរបស់កងវរសេនាតូចថ្មើរជើងទី 508 របស់កងទ័ពសហរដ្ឋអាមេរិកហើយបានក្លាយជាទាហានដែលល្អ និងជំនាញបំផុតនៅក្នុងសង្គ្រាមលោកលើកទី 2 ។ ឆ្លងកាត់ការហ្វឹកហាត់ដ៏លំបាក និងគ្រោះថ្នាក់បំផុត ដើម្បីចូលធ្វើសង្គ្រាមលោកលើកទី២ មានទាហានមិនច្រើននោះទេ ក្នុងកងរបស់លោកដែលឆ្លងផុតវគ្គចុងក្រោយ។ កំឡុងសង្គ្រាមសមរភូមិ Battle of The Bulge នៅខែមករាឆ្នាំ 1945 លោកដឹកនាំកងវរសេនាតូចមួយដែលជាផ្នែកនៃកងវរសេនាធំ បានឡើងជិតដល់បន្ទាត់ទីតាំងសត្រូវដល់ទៅ១៥ម៉ាយ៍(24 គីឡូម៉ែត្រ) តែកងទាហាននេះប៉ះព្យុះព្រឹលនិងរណ្ដៅព្រិល។ មេបញ្ជាការធំនៃកងវរសេនាធំបានរងរបួសខ្លាំង មិនអាចច្បាំងកើតហើយ ភ្លាមៗនោះ លោក…











