
ជាតិណាស់! បទចម្រៀងថ្មីពី Step ft ជាមួយអតីតបេក្ខភាព X-Factor Cambodia លោក សំ សុវណ្ណារ៉ាក់ កន្ត្រាក់អារម្មណ៍ខ្លាំង!
ភ្នំពេញ៖ អ្នកណាក៏ស្គាល់បេក្ខភាពលេចធ្លោរបស់កម្មវិធី X-Factor Cambodia លោកសំ សុវណ្ណារ៉ាក់ កូនក្រុមនៅ Team កញ្ញា ដែលតែងតែទទួលបានការគាំទ្រ និងការផ្ញើសារ ច្រើនរៀងរាល់សប្ដាហ៍នោះ បានចេញបទចម្រៀងដំបូងរបស់ខ្លួន នៅក្នុងផលិតកម្មរស្មីហង្សមាសហើយ ហើយបទចម្រៀងដំបូង ក៏មានការចាប់ដៃគូជាមួយ លោក Step ហើយបទចម្រៀងនោះទៀតសោត ក៏មានចង្វាក់រន្ធើនពីរោះ គួរឱ្យចង់ស្ដាប់មែនទែន។ «ជាតិណាស់» ជាបទចម្រៀងដំបូងរបស់លោក សំ សុវណ្ណារ៉ាក់ ដែលបានចាប់ដៃគូជាមួយលោក Step ហើយក៏មានការចូលរួមសម្ដែងពីតារាសម្ដែងស្រីល្បីឈ្មោះ កញ្ញា Mina ផងដែរ។ បទចម្រៀងកន្ត្រាក់អារម្មណ៍មួយបទនេះ…











