ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Vitim
កីទ្បា

ក្លិបCambodian Top Team​ ប្រកាស​រក​ប្អូនស្រីមរកត​ត្រូវក្មេង​ស្រី​បួននាក់​វាយ​មក​ហាត់​ក្បាច់គុនការពារខ្លួននិង​ពង្រឹងស្មារតីឡើងវិញដោយ​មិនអស់លុយ

ក្លិប​ប្រដាល់ Cambodia Top Team ដែល​គ្រប់​គ្រងដោយ​លោក ហ៊ុន ចាន់រាជ​បាន​ប្រកាស​ស្វែងរក​​ប្អូនស្រី មរកត​ដែល​ត្រូវ​បាន​ក្មេង​ស្រីទំនើងបួននាក់ព្រួតវាយនោះ ឲ្យ​មកហាត់ក្បាច់គុន​ដើម្បី​ការពារខ្លួន​និង​ពង្រឹង​ស្មារតី​របស់​ប្អូនស្រី​ឡើង​វិញ។ ក្នុង​ទំព័រហ្វេសបុករបស់​ក្លិប Cambodia Top Team ដែល​មាន​កីឡាករ​ល្បី​ៗ​របស់​កម្ពុជា​ហាត់​នៅ​ទី​នោះ​បាន​សរសេរ​ថា៖” បន្ទាប់ពីបានតាមដានរឿងរ៉ាវរបស់ប្អូនស្រីមរកត ដែលត្រូវបានគេព្រួតវាយធ្វើបាបយ៉ាងអនោចអធម​អស់រយៈពេលប៉ុន្មានថ្ងៃនេះមក ហើយការពិតនៃរឿងរ៉ាវទាំងស្រុង មរកតគឺក្មេងស្រីនិងជាជនរងគ្រោះទទួលរងនូវភាពឈឺចាប់លើរាងកាយនិងផ្លូវចិត្តគួរអោយអាណិតបំផុត”។ “ដោយសារតែឃើញភាពអយុត្តិធម៍នេះ ក្លឹបប្រដាល់ និងហាត់ប្រាណ​ Cambodian​ Top​ Team របស់យើងខ្ញុំសូមប្រកាសផ្តល់ជូនការហ្វឹកហាត់ Cardio kickboxing និង ​kun​ khmer​ ទៅដល់ប្អូនស្រី​ មរកតដោយឥតគិតថ្លៃទុកជាទុនសំរាប់ការពារខ្លួន និងពង្រឹងផ្នែកស្មារតីអោយបានល្អប្រសើរឡើងវិញ។…

Cover Kh Girl
សង្គម

ជីវប្រវត្តិរបស់វីរនារីក្លាហាន ឌៀប វណ្ណដារ៉ា ដែលបានពលីជីវិតដើម្បីជាតិ រហូតអ្នកនិពន្ធល្បីយកសរសេរចម្រៀង ​ថែមទាំងបានបោះពុម្ពលើក្រដាសប្រាក់ខ្មែរសម័យនោះទៀត (មានវីដេអូចម្រៀង)

មកទល់បច្ចុប្បន្នមិនសូវជាអ្នកបានដឹងនោះទេថា  ជំនាន់មុន ​ទាំងយុវជន  និងយុវនារីទាំងអស់ សុទ្ធតែមានឈាមជ័រជាអ្នកក្លាហាន ស្រលាញ់ជាតិមាតុភូមិ ​និងទឹកដី ​រហូតហ៊ានពលីជីវិតនៅក្នុងសង្គ្រាមការពារខ្មាំងឈ្លានពាន ​គួរជាទីគោរព និងលើកតម្កើងមែនទែន។ នៅក្នុងនោះ កញ្ញាឌៀប វណ្ណដារ៉ា ត្រូវបានជាតិខ្មែរជំនាន់មុន សម័យសង្គ្រាមឆ្នាំ  ៧០ ឱ្យឈ្មោះថាជាវីរនារីក្លាហានដែលបានពលីជីវិត ដោយកាន់កាំភ្លើងការ៉ាប៊ីនM2 នៅការពារវិទ្យាល័យសៀមរាប ជាមួយយុវសិស្សប្រមាណ៧នាក់ ពេលយៀកកុងវាយឆ្មក់កណ្តាលអាធ្រាត្រឆ្នាំ១៩៧០។ ក្រោមការសោកស្តាយដ៏ធំធេងនូវវីរនារីមួយរូបនេះ ​សពរបស់នាងត្រូវគេហែរមកទីក្រុងភ្នំពេញ រួចបូជានៅវិទ្យាល័យក្បាលថ្នល់។ ហើយសូម្បីតែរដ្ឋាភិបាលរបបលន់នល់ ក៏បំរុងនឹងបញ្ចេញក្រដាស់ប្រាក់ ១០០០រៀល ដែលមានរូបនាងក្នុងវ័យជំទង់ ដើម្បីរំលឹកដល់វីរភាពរបស់នាង។ តែកាលណោះ ខាងសហរដ្ឋអាមេរិកបានហាមការបញ្ចេញក្រដាសប្រាក់នេះ ដើម្បីការពារអតិផរណាកុំឱ្យធ្ងន់ធ្ងរពេក។ …

1
សង្គម

មនុស្សដែលអ្នកកំពុងតែមានអារម្មណ៍ថាធុញទ្រាន់នៅពេលនេះ អាចជាមនុស្សដែលសំខាន់ និងធ្វើឱ្យអ្នកនឹកនាខ្លាំងបំផុតទៅថ្ងៃក្រោយ

ដូចពាក្យគេថា ” មានមនុស្សល្អនៅក្បែរមិនចេះថែរក្សា ដល់បាត់បង់គេពេលណា ទើបនឹកស្ដាយក្រោយ “ វាជាទម្លាប់របស់មនុស្សយើង ជាពិសេសគឺស្រីៗ ដែលតែងតែមើលរំលងមនុស្សល្អៗដែលនៅក្បែរខ្លួន ព្រោះតែការស្រឡាញ់ងប់ងល់ លើមនុស្សដែលធ្វើឱ្យខ្លួនឯងឈឺចាប់ទៅវិញ។ រឿងដែលគួរឱ្យសោកស្ដាយបំផុតរបស់មនុស្សយើង គឺតែងតែធុញទ្រាន់នឹងមនុស្សដែលតែងធ្វើល្អ យកចិត្តទុកដាក់ បារម្ភ ខ្វល់ខ្វាយពីយើង យើងតែងតែធុញព្រោះតែការសួរនាំចង់ដឹងសុខទុក្ខ ការ Take Care របស់គេចំពោះយើង អ្នកខ្លះ ថែមទាំងមានអារម្មណ៍ស្អប់ខ្ពើម និងរើសអើងគេទៀត។ ប៉ុន្តែអ្នកត្រូវដឹងថា មនុស្សម្នាក់នោះ គឺជាមនុស្សតែម្នាក់គត់ដែលស្រឡាញ់អ្នកខ្លាំង បារម្ភពីអ្នកខ្លាំង ហើយស្មោះត្រង់ចំពោះអ្នកខ្លាំង បន្ទាប់ពីឪពុកម្ដាយរបស់អ្នក គេអាចនឹងល្អនឹងអ្នកជាងសាច់ញាតិ បងប្អូនរបស់អ្នកទៀតផងក៏ថាបានដែរ។…

83302667_186598589199267_6698659160684232704_n
សង្គម

គូស្នេហ៍ដែលមិនសូវឈ្លោះគ្នា ងាយនឹងបែកបាក់គ្នាជាង គូស្នេហ៍ដែលតែងតែឈ្លោះគ្នាមិនលស់ពេល

និយាយចំពោះពាក្យថាសង្សារ គ្មានគូស្នេហ៍ណាដែលថាមិនធ្លាប់ឈ្លោះគ្នានោះឡើយ អ្នកខ្លះទៀត ឈ្លោះគ្នាឡើងខ្ជិលទៅហើយ តែនៅតែមានរឿងឱ្យឈ្លោះ ជួបមុខពេលណាគឺឈ្លោះ តែបើមិនបានជួបគ្នានោះ បែរជានឹកនាដល់គ្នាស្ទើរតែដាច់ខ្យល់ម្ខាងៗ។ អ្នកខ្លះទៀតតែងនិយាយថា ជាសង្សារនឹងគ្នា ទាល់តែឈ្លោះគ្នាខ្លះទើបស្នេហាមានន័យ មានឱជារស បើមិនឈ្លោះគ្នាទេ ស្នេហាហ្នឹងហាក់ដូចជាសោះកក្រោះណាស់ តើជាការពិតមែនទេ? ត្រូវហើយ តាមដែលដឹងកន្លងមកនេះ គូស្នេហ៍ដែលកាន់តែឈ្លោះគ្នា គឺកាន់តែស្រឡាញ់គ្នា បាត់គ្នាមិនបាន ចំណែកឯគូដែលមិនសូវឈ្លោះគ្នាសោះ បែរជាងាយនឹងបែកបាក់គ្នាទៅវិញ តួយ៉ាងដូចជា ឈ្លោះគ្នាតែម្ដង ក៏អាចបែកគ្នាបានដែរ តើវាអាចមកពីអ្វី? ជាការពិត មនុស្សដែលមិនសូវឈ្លោះគ្នា គឺមកពីគេព្យាយាមទ្រាំ ទ្រាំដោយសារតែមិនចង់មានបញ្ហា មិនចង់មានការទាស់ទែងគ្នា តែដូចដែលដឹងហើយថា…

Cover Thai
សង្គម

ពិសេសមែន! ​ប្រទេសថៃបានរកឃើញស្លឹករុក្ខជាតិម្យ៉ាង អាចដាក់អាហារជំនួសចានបាន ដើម្បីកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក

ថ្មីៗនេះនៅក្នុងប្រទេសថៃ ​កំពុងតែមានភាពល្បីល្បាញចំពោះប្រភេទរុក្ខជាតិមួយប្រភេទ ​ដែលបានរកឃើញថាមានប្រយោជន៍ខ្លាំង ​អាចយកមកដាក់អាហារទទួលទានបាន  ជំនួសចានថ្ម ​ឬចានស្នោរបាន  ថែមទាំងមានសោភណ្ឌភាពស្អាតទៀតផង ​ដោយការប្រើប្រាស់ស្លឹករុក្ខជាតិមួយនេះ ​ពិតជាមានប្រយោជន៍ខ្លាំងនៅក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិច ការពារបរិស្ថាន។ ស្លឹករុក្ខជាតិមួយនេះត្រូវបាន  ប្រទេសថៃឱ្យឈ្មោះវាថា ​เล็บครุฑลังกา (ឡេបគ្រុឌលង្កា  =  ក្រចកគ្រុឌលង្កា) និងមានឈ្មោះជាភាសាបរទេសថា Polyscias scutellaria fabian  តែចំពោះដើមរុក្ខជាតិនេះមិនដឹងថានៅក្នុងប្រទេសយើងមានឈ្មោះអ្វីឡើយ ​(បើដឹងសូមជួយខមមិនប្រាប់ផង)  ដោយស្លឹកវាមិនត្រឹមតែមានរូបរាងកោងដូចចាន អាចវេចខ្ចប់អាហារ ​និងដាក់អាហារទទួលទានបានទេ ​សូម្បីតែទាំងដើម ​ទាំងងស្លឹកវាត្រូវបានគេរកឃើញថាមានគុណភាពព្យាបាលជំងឺទៀតផង។ គួរឱ្យដឹងផងដែរថា ​ស្លឹករុក្ខជាតិមួយនេះ  បានកំពុងតែពេញនិយមនៅក្នុងប្រទេសថៃ ​ដែលថែមទាំងមានលក់ពូជកូនរុក្ខជាតិមួយនេះចែកចាយឱ្យប្រជាជនថៃទាំងអស់នាំគ្នាធ្វើការដាំដុះឱ្យបានច្រើនផងដែរ៕ រក្សាសិទ្ធអត្ថបទ៖…

Japan
បច្ចេកវិទ្យា

ក្ដៅៗ!ជប៉ុនចំណាយ​លុយ​ជាង១ពាន់លាន​ដុល្លារធ្វើ​ទំនើបកម្មប្រព័ន្ធមីស៊ីលរបស់​ខ្លួនដើម្បី​ស្ទាក់ចាប់​មីស៊ីលផ្លោងកូរ៉េខាងជើង

ក្រសួងការពារជាតិជប៉ុននឹងចំណាយថវិកាជាង ១ ពាន់លានដុល្លារដើម្បីពង្រឹងប្រព័ន្ធការពារមីស៊ីលបាលីស្ទិករបស់ខ្លួន រួមទាំងការទិញមីស៊ីលជំនាន់ថ្មីដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុនអាមេរិច American Company Raytheon ដើម្បីបាញ់ទម្លាក់ក្បាលគ្រាប់មីស៊ីលកូរ៉េខាងជើង​ពី​ក្នុងលំហអាកាសតែម្ដង។ ប្រទេសជប៉ុនក៏នឹងវិនិយោគប្រាក់ដើម្បីចាប់ផ្តើមសាងសង់ស្ថានីយ៍តាមដានមីស៊ីល Aegis Ashore ដែលមានមូលដ្ឋាននៅលើដីជាមួយរ៉ាដាថ្មីដ៏មានឥទ្ធិពលផងដែរ។ នៅក្រោមប្រព័ន្ធការពារមីស៊ីលពីរជាន់នាពេលបច្ចុប្បន្នរបស់ជប៉ុន ឧបករណ៍ស្ទាក់ចាប់បានដំឡើងនៅលើនាវាពិឃាត Aegis អាច​បាញ់ទម្លាក់មីស៊ីលនៅទីអវកាស ហើយ​ពួក​គេមានប្រព័ន្ធ PAC-3 ត្រូវបានប្រើទប់​ទល់ ដើម្បីស្ទាក់មីស៊ីលនៅរយៈកំពស់ជាង ១០ គីឡូម៉ែត្រក្នុងករណីប្រព័ន្ធ Aegis បរាជ័យក្នុងការបំផ្លាញពួកគេ។ យោងតាមការគំរាមកំហែងមីស៊ីលរបស់កូរ៉េខាងជើង ប្រទេសជប៉ុនបាននឹងកំពុងខិតខំប្រឹងប្រែងសម្រាប់ការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលផ្លោង (BMD) ដំបូងដែលសមស្របបំផុតសម្រាប់គោលនយោបាយតម្រង់ទិសដៅការពារជាតិរបស់ជប៉ុន។ប្រព័ន្ធ BMD របស់ប្រទេសជប៉ុនគឺជាប្រព័ន្ធការពារពហុជាន់ រួមបញ្ចូលទាំងការឆែកឆេរកម្រិតខ្ពស់ដោយប្រព័ន្ធ Aegis…

55
ប្លែកៗ

ទើប​ឃើញ​មួយ​ក្នុង​លោក! Cafe Amazon ដាក់​អ្នក​ឆុង​កាហ្វេ​វ័យ​ចំណាស់ តែ​បេះដូង​នៅ​ខ្ចី ផ្ទុះ​ការ​គាំទ្រ​ខ្លាំង

ជា​ទូទៅ​តាម​បណ្តា​ហាង​លក់​កាហ្វេ​ស្លាកយីហោ​ធំ​តូច​ទាំង​អស់ គេ​រមែង​តែ​ជ្រើសរើស​អ្នក​ឆុង​កាហ្វេ (Barista) ទាំង​ភេទ​ប្រុស​ស្រី​ដែល​មាន​វ័យ​ស្រករ ២០ ឬ​អាច​ក្រោម​នោះ ហើយ​យក​អ្នក​មាន​រូប​សម្បត្តិ​សមរម្យ។ ប៉ុន្តែ​ប្លែក​ខុស​ពី​គេ​សាខា​កាហ្វេ​អាម៉ាហ្សូន​ថ្មី​មួយ​នៅ​ឯ​ប្រទេស​ថៃ​ដែល​ទើប​តែ​បើក​សម្ភោធ​កាល​ពី​ពេល​ថ្មីៗ​នេះ គេ​ប្រទះ​ឃើញ​បាន​បង្កើត​នៅ​ទស្សនីយភាព​ប្លែក​ភ្នែក ដែល​នៅ​ពេល​ដែល​អ្នក​ដើរ​ចូល​ទៅ​គឺ​នឹង​ឃើញ​មាន​តែ​មនុស្ស​មាន​វ័យ​ចំណាស់​រាប់​ជា​លោក​តា​លោក​យាយ​ប៉ុណ្ណោះ​ដែល​ជា​អ្នក​បម្រើ​សេវាកម្ម។ ប្រភព​ពី​ទំព័រ​ផ្លូវការ​បាន​សង្កត់​ធ្ងន់​ថា​នេះ​ជា​ការ​ផ្តល់​ឱកាស​សម្រាប់​ជន​ចាស់​ជរា​ដែល​ត្រូវ​ការ​ការងារ​ធ្វើ ណា​មួយ​ការងារ​នេះ​ក៏​មិន​ជា​តម្រូវ​ប្រើប្រាស់​កម្លាំង​ខ្លាំង​អ្វី​នោះ​ដែរ។ ពាក្យ​ចាក់​ដោត​មួយ​ម៉ាត់​ដែល​គេ​និយាយ​ថា៖ “Barista ​ចាស់​តែ​វ័យ ប៉ុន្តែ​បេះដូង​គឺ​នៅ​តែ​ត្រជាក់​ជានិច្ច”៕ ប្រភព៖ Cafe Amazon

T44
សេដ្ឋកិច្ច

ជួយ Share ផង! កុំ​ផឹក​ទឹក​ច្រើន​ពេក ប្រយ័ត្ន​កើត​ជំងឺ​ម្យ៉ាង​ដល់​ស្លាប់ ក្បួន​ផឹក​ត្រឹម​ប៉ុណ្ណេះ​កែវ​/ថ្ងៃ​ល្មម​ហើយ

ទន្ទឹម​នឹង​ពិភពលោក​កំពុង​មាន​ភាព​ជ្រួលច្របល់​ជាមួយ​នឹង​វីរុស H1N1 និង​ផ្តាសាយ​អេ (Influenza A) មនុស្ស​ជា​ច្រើន​បាន​ព្យាយាម​បរិភោគ​ទឹក​មួយ​ថ្ងៃៗ​មិន​ចេះ​តិច​កែវ ដោយ​គិត​ថា​វា​អាច​នឹង​ជួយ​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​នូវ​វីរុស​នោះ​បាន។ ប៉ុន្តែ​តើ​អ្នក​ជឿ​ទេ​ការ​ផឹក​ទឹក​ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​នោះ? ជា​រឿងរ៉ាវ​ច្បាស់ការ​ដែល​ចែករំលែក​នៅ​ក្រសួង​មន្ទីរ​សុខាភិបាល​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​កុំ​សម្រុក​ផឹកទឹក​ច្រើន​ពេក ព្រោះ​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ម្យ៉ាង​មាន​ឈ្មោះ​ថា ‘Hyponatremia’ ដែល​គេ​និយម​ហៅ​ថា ពុល​ទឹក។ ជំងឺ Hyponatremia គឺ​កើត​ឡើង​នៅ​ពេល​ដែល​កម្រិត​ជាតិ​សូដ្យូម​ក្នុង​ខ្លួន​ធ្លាក់​ទាប ដោយ​សារ​មាន​សារធាតុ​រាវ​ចូល​លើស​ច្រើន​ពេក។ កំណត់​សញ្ញា​នៃ​ការ​កើត​ជំងឺ​នេះ​គឺ​មាន​ដូច​ខាង​ក្រោម៖ ឆាប់​ផ្លាស់ប្តូរ​អារម្មណ៍​លឿន ឈឺ​ក្បាល ល្ហិតល្ហៃ​អស់​កម្លាំង ក្អួត ប្រកាច់។ ប្រភព​ដដែល​បាន​សង្កត់​ធ្ងន់​ថា Hyponatremia ក៏​អាច​នឹង​បណ្តាល​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​ទៅ​បាន​ផង​ដែរ ហើយ​ជា​ទូទៅ​ក្រសួង​បាន​ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា​គួរ​បរិភោគ​ទឹក​ត្រឹម​ចន្លោះ​ពី ៦ ទៅ ៨ កែវ​ក្នុង​មួយ​ថ្ងៃ​គឺ​ល្អ​បំផុត​ហើយ៕ ប្រភព៖…

Cover Mundulkiri
ដើរកម្សាន្ត

អស្ចារ្យមែន សសរថ្មរាងដូចប្រាសាទដែលបន្សល់ពីកម្អែលភ្នំភ្លើងរាប់លានឆ្នាំ ត្រូវបានគេរកឃើញនៅខេត្តមណ្ឌលគិរីគ្រោងនឹងធ្វើការអភិរក្ស

មណ្ឌលគិរី ៖ ​ពិតជាអស្ចារ្យ និងមោទកភាពណាស់សម្រាប់ប្រទេសកម្ពុជា  ដោយថ្មីៗនេះមានការសិក្សាស្រាវជ្រាវមួយរកឃើញថា នៅខេត្តមណ្ឌលគិរី មានសសរថ្មជាច្រើន ​ដែលគេដឹងថាជាការបន្សល់ពីកម្អែលភ្នំភ្លើងដែល​ចុះ​ត្រជាក់​ ក្រោយ​ការ​ផ្ទុះ​កាលពី​រាប់​លានឆ្នាំមុនឯណោះ។ ប្រភេទថ្មដែលរុករកឃើញនេះ ​ត្រូវបានគេស្គាល់ថា ​ជាប្រភេទថ្មបាសាល់ សេសសល់​ពី​កម្អែល​ភ្នំភ្លើង ហើយ​ថ្ម​ទាំងនោះមានមុខ​កាត់​ចាប់ពី​៤០​សង់ទីម៉ែត្រ ​ដល់​៦០​សង់ទីម៉ែត្រ ​និង​មានប្រវែង​រហូតដល់​២​ម៉ែត្រ ដុះ​ឡើង​ពី​ធម្មជាតិ​តាម​ចង្កេះភ្នំ​ណា​ម​លៀរ ​ដុះ​បន្ដុប​លើ​គ្នាដូចជាមានគេរៀបជា​រាង​ដូច​ប្រាសាទ​អ៊ីចឹង ដោយតាមរយៈ​ការសិក្សា​ជំហាន​ដំបូង​ឱ្យដឹងថា​ សសរថ្ម​ទាំងនេះ ​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មកហើយ។ ក្រោយការរុកឃើញដ៏អស្ចារ្យមួយនេះ  ​ក្រុមការងារ​ថែមទាំងមាន​គម្រោង​រៀបចំ​បង្កើត​ជា​តំ បន់​អភិរក្ស​បេតិកភណ្ឌ​«​ឡាំ​មេះ​» ​ដើម្បី​ថែរក្សា​សម្បត្តិ​ជាតិ ​សម្បត្តិ​ដូនតា និង​ជំនឿ​ប្រពៃណី​របស់​ជន​ជាតិដើម​ភាគតិច​ព្នង ​ដោយ​ចុះបញ្ជី​ជា​ដី​សាធារណៈ​របស់​រដ្ឋ ​និង​បោះ​បង្គោល​កំណត់​ព្រំប្រទល់​ឱ្យ​បាន​ច្បាស់លាស់​ផងដែរ។ គួរឱ្យដឹងផងដែរថា ​តំបន់​សសរថ្ម​ធម្មជាតិ​ជាច្រើន​ផ្ទាំងនេះ ស្ថិតនៅ​ភូមិ​លេខ​៥…

Cover Sapa
ដើរកម្សាន្ត

ញាក់សាច់ទ្រើកៗហ្មង! ​ដើរលេងប្រយ័ត្នកន្លែងស្នាក់នៅផង ​ព្រោះអ្នកទេសចរខ្មែរមួយរូបបានបង្ហើបពីរឿងបះសក់មួយនៅ ​Sapa វៀតណាម ​ស្តាប់ហើយញ័រសាច់

សព្វថ្ងៃនេះ  ប្រជាជនខ្មែរកាន់តែមានជីវភាពធូរធារ ​អាចធ្វើដំណើរកម្សាន្តបានតាមចិត្តចង់រាល់ពេលសម្រាកពីការងារដើម្បីបន្ធូរបន្ថយការនឿយហត់ទាំងការកម្សាន្តក្នុងស្រុក និងក្រៅស្រុក ​ជាពិសេសគឺប្រទេសជិតខាងតែម្តង។ តែថ្មីៗនេះអ្នកទេសចរខ្មែរយើងមួយរូប ​បានធ្វើដំណើរកម្សាន្តនៅ ​Sapa  ប្រទេសវៀតណាមដែលល្បីថាមានទេសភាពស្អាត និងមានការធ្លាក់ទឹកកកផងនោះ ​ស្រាប់តែបានរៀបរាប់ពីបទពិសោធន៍បះសក់របស់ខ្លួនទាក់ទងនឹងព្រលឹងវិញ្ញាណនៅសណ្ឋាគារដែលខ្លួនស្នាក់នៅ ​គ្រាន់តែអានក៏ញាក់សាច់ដែរ។ តាមរយៈគណនីហ្វេសប៊ុក Nhom Khun បានរៀបរាប់ពីដំណើរកម្សាន្តដ៏ញាក់សាច់មួយនេះរបស់ខ្លួនថា៖ « នេះជារឿងរ៉ាវពិតដែលខ្ញុំជួបប្រទះក្នុងសណ្ឋាគារឈ្មោះ Sapa Eden Hotel ដំណើរកម្សាន្តនៅSapa ជឿមិនជឿតាមការវិនិច្ឆ័យរបស់អ្នកអាន ខ្ញុំបានកក់សណ្ឋាគារនេះតាមBookin. com ដោយមើលឃើញថាវានៅជិតភ្នំនិងមានទេសភាពស្អាត និងតម្លៃសមរម្យព្រមទាំងមានអ្នកreviewច្រើន។ ខ្ញុំបានធ្វើដំណើរមកដល់Sapaម៉ោងប្រហែល៥ព្រឹក រួចបន្តដើរមកកាន់សណ្ឋាគារនេះប្រហែល៣០នាទី។ សណ្ឋាគារមានស្ថានភាពមិនសូវថ្មីប៉ុន្មានទេ ដែលស្ថិតនៅកាច់ជ្រុងផ្លូវតូចមួយទៅកាន់Cat Cat…

Thumbnail
សង្គម

មើលសឹងមិនស្គាល់! កំពូលតារាទឹកភ្នែក អ្នកនាងដាញ់ ម៉ូនីកា មកលេងស្រុកកំណើតស្ងាត់ៗ ឯសម្រស់ក៏នៅតែស្រស់ស្អាត

សៀមរាប៖ អតីតតារាសម្ដែងពូកែលេងទឹកមុខ និងទឹកភ្នែក អ្នកនាង ដាញ់ ម៉ូនីកា បានលាឈប់ពីវ័យសិល្បៈអស់រយៈពេលយ៉ាងយូរ ហើយក៏ដោយ ក៏នៅតែមានអ្នកគាំទ្រមិនតិចទេដែលនៅតែនឹករលឹក និងស្រលាញ់អ្នកនាង ហើយក៏ចង់ឃើញអ្នកនាងវិលត្រឡប់មកវិញ ផងដែរ។ ថ្មីៗនេះ អ្នកនាងដាញ់ ម៉ូនីកា បានមកលេងស្រុកកំណើត និងឆ្លៀតទៅដើរលេងកម្សាន្តនៅប្រាសាទអង្គរវត្ត ដែនដីអស្ចារ្យ ហើយក៏បង្កភ្ញាក់ផ្អើល ខណៈអ្នកនាងមកលេងបែបស្ងាត់ៗ ហើយបើយើងក្រឡេកទៅមើលសម្រស់វិញ អ្នកនាងនៅតែស្រស់ស្អាតមិនចាញ់កាលពីអ្នកនាងនៅជាតួសម្ដែងដែរ។   គួររំលឹកផងដែរថា អ្នកនាងដាញ់ ម៉ូនីកា ជាអតីតតារាសម្ដែងលេចធ្លោខ្លាំងមួយរូបដែលបានសម្ដែងរឿងជាច្រើនដូចជារឿងទុំទាវ រឿងមរណៈមាតា និងរឿងធំៗជាច្រើនទៀត ដែលភាគច្រើននៃរឿងដែលអ្នកនាងសម្ដែង សុទ្ធតែរឿងបែបបុរាណ ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។

Cover Ramo
ដើរកម្សាន្ត

រីហ្សតថ្មី លើទឹកដីកំពតមួយទៀតហើយ កំពុងតែទាក់ទាញភ្ញៀវទេសចរណ៍ស្នាក់កម្សាន្ត ឯតម្លៃក៏សមរម្យខ្លាំង!

កំពត៖ ​កំពតត្រូវបានគេដឹងថាជាខេត្តមានសក្កានុពលខ្លាំងផ្នែកទេសចរណ៍កម្សាន្តបែបធម្មជាតិ ​ដោយរីហ្សតជាច្រើនបានបើកជាបន្តបន្ទាប់សម្រាប់អ្នកទេសចរណ៍កម្សាន្តស្នាក់នៅប្រកបដោយបរិយាកាសស្រស់ស្រាយនៃព្រៃភ្នំ ​និងមាត់ព្រែកផងដែរ។ ថ្មីៗនេះ ​រីហ្សតបង្កើតថ្មីមួយទៀតហើយ ​កំពុងតែទាក់ទាញភ្ញៀវឱ្យមកស្នាក់នៅ ​នោះគឺ រ៉ាម៉ូ រីសត ជារីហ្សតកែច្នៃ មានកញ្ចុះញុំអី កន្លែងលេងទឹក ជិះទូក ស្ទូចត្រី ជិះទូកកាយ៉ាក និងកន្លែងស្នាក់នៅបែបបឹងកាឡូ។ រីហ្សតមួយនេះ ​ត្រូវបានគេដឹងថាសាងសង់នៅក្បែរមាត់ព្រែក មានទេសភាពយ៉ាងស្រស់ស្អាតបែបរ៉ូមែនទិច អាចទស្សនាទេសភាពស្រស់ស្រាយសប្បាយចិត្ត ​មានខ្យល់អាកាសបរិសុទ្ធ ​ថែមទាំងអាចទស្សនាថ្ងៃរះ ​ឬថ្ងៃលិចនៅមាត់ព្រែកប្រកបដោយភាពស្រស់ថ្លាអារម្មណ៍ផងដែរ។ សម្រាប់ការស្នាក់នៅក្នុង ​រ៉ាម៉ូ រីសត ​មួយនេះមានតម្លៃសមរម្យ ស្វាគមន៍ភ្ញៀវមកកម្សាន្តស្នាក់នៅដូចជា៖ -បឹងកាឡូ នៅក្នុងសួនច្បារ ​គ្រែ …