
នេះចម្លើយច្បាស់ការ! តើអ្នកទិញទំនិញ Online ពីចិនអាចរងហានិភ័យឆ្លងវីរុសកូរ៉ូណាដែរទេ?
មានបងប្អូនក្នុងស្រុកយើងជាច្រើនកំពុងមានការព្រួយបារម្ភជាខ្លាំង តើទំនិញដែលពួកគេបានកុម្ម៉ង់ចេញពីប្រទេសចិន តាមរយៈគេហទំព័រ Taobao និង AliExpress អាចបង្កើតជាហានិភ័យចម្លងវីរុសផ្លូវដង្ហើមថ្មីដល់អ្នកដែលទទួលទំនិញដែរឬទេ? តាមរយៈចម្លើយច្បាស់ការពីវេជ្ជបណ្ឌិតម៉ាឡេស៊ីលោក Christopher Lee បម្រើការនៅឯមន្ទីរពេទ្យ Sungai Buloh និងជាទីប្រឹក្សាជាតិនៃជំងឺឆ្លងនៅក្នុងក្រសួងសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ី បានឆ្លើយតបជុំវិញចម្ងល់ចាក់ដោតមួយនេះ។ ចម្លើយគឺលោកសង្កត់ធ្ងន់ថាវាសឹងតែមិនអាចកើតឡើងទៅបាន ហើយបើមានក៏មានភាគរយនៅកម្រិតទាបបំផុតមួយ។ លោកបានលើកឡើងថាវីរុសកូរ៉ូណា (2019-nCoV) គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងវីរុស SARS និង MERS ដោយវាអាចមានជីវិតនៅក្រៅតួខ្លួនមនុស្សត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយក្នុងករណីពិសេសណាមួយគឺអាចមានជីវិតដល់រយៈពេលយូរបំផុត ៤ ថ្ងៃ។ លោក Lee មានប្រសាសន៍ថា៖ “វីរុសនោះអាចរស់យ៉ាងយូរប្រហែលប៉ុន្មានថ្ងៃប៉ុណ្ណោះក្នុងបរិយាកាសសើមឬមានសំណើម ប៉ុន្តែបើនៅលើរបស់ស្ងួតដូចជាថង់ប្លាស្ទិចជាដើម…











