ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

2
សង្គម

ជាមិត្តនឹងគ្នាក៏បានដែរ ឱ្យតែយើងអាចនៅក្បែរ មើលថែ យល់ចិត្ត និងធ្វើល្អដាក់គ្នារហូត

ពេលខ្លះ ទោះស្រឡាញ់ខ្លាំងប៉ុនណា តែក៏ព្រមធ្វើត្រឹមជាមិត្ត គឺមិត្តល្អ មិត្តយល់ចិត្ត មិនបាច់ក្លាយជាសង្សារ ជាស្នេហានឹងគ្នាក៏មិនអី សំខាន់ឱ្យតែបាននៅក្បែរគ្នា យល់ចិត្តគ្នា អាចមើលថែគ្នា ដឹងសុខទុក្ខគ្នា និងជាមនុស្សដែលស្និទ្ធស្នាលជាមួយគ្នា ជាមិត្តនឹងគ្នាក៏ល្អ មិនបាច់ត្រូវបែកគ្នា។ អាចនិយាយបានថា យើងជា Friend Zone ស្រឡាញ់គ្នាបែកលាក់ទុកនៅក្នុងចិត្ត ហើយស្និទ្ធស្នាល ទៅណាមកណាក៏មិនភ្លេចគ្នា ជាពិសេសគឺ អាចដឹង និងក្បែរគ្នារហូតទៅ មិនថាឈ្លោះ ឬមានបញ្ហានឹងគ្នាយ៉ាងណាទេ ក៏មិនដាច់ទៅចាកចេញ ឬបោះបង់គ្នាដែរ។ ដឹងថា ការស្រឡាញ់នរណាម្នាក់ ជាពិសេសស្រឡាញ់មិត្តភក្តិខ្លួនឯង ការលាក់ពាក្យថាស្រឡាញ់នេះទុកវាពិបាក…

1
ទស្សនៈ

ការពារប្រសើរជាងព្យាបាល! តែយ៉ាងណា ការភ័យស្លន់ស្លោពេក នាំតែកើតជាបញ្ហាធំទៅវិញទេ

មួយរយៈចុងក្រោយនេះ សន្ទុះនៃការផ្ទះជំងឺ កូរ៉ូណា បានសាយភាយខ្លាំង ឆ្លងចូលជាច្រើនប្រទេស និងសម្លាប់មនុស្សអស់ប្រមាណជាង១០០នាក់ហើយ ហើយក្នុងនោះដែរ ក៏មានប្រទេសកម្ពុជាយើងមួយដែរ ដែលមានផ្ទុកមួយករណី លើបុរសវ័យចំណាស់ ជនជាតិចិន ដែលមកពីទីក្រុង វូហាន នៃប្រទេសចិន។ យ៉ាងណាមិញ ជំងឺបានរាតត្បាតពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលនឹងការរឹតបន្ដឹង និងទប់ស្កាត់យ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសនីមួយៗ កុំឱ្យកើតឡើងខ្លាំងផងនោះ ក្នុងនាមយើងជាប្រជាពលរដ្ឋ ក៏ត្រូវតែចេះទប់ស្កាត់ ការពារ និងអនាម័យដោយខ្លួនឯងឱ្យបានដិតដល់ផងដែរ។ ប៉ុន្តែ ទោះជាជំងឺនេះ រីករាលដាលក៏ពិតមែន ជាក់ស្ដែង យើងត្រូវការពារឱ្យអស់ពីលទ្ធភាព ប៉ុន្តែកុំឆាប់ភ័យស្លបន់ស្លោ បាក់ទឹកចិត្ត ឬក៏ដាក់អារម្មណ៍ខ្លាំង រហូតដល់លែងមានម្ចាស់ការលើខ្លួនឯងខ្លាំងពេក។…

Cover Chinese
សង្គម

ដំណឹងល្អ! អ្នកនាំពាក្យក្រសួងសុខាភិបាលអះអាងថា ជនជាតិចិនផ្ទុកវីរុសថ្មី ដែលស្នាក់នៅកម្ពុជាអាចនឹងជាដាច់ ១០០%

ជាការពិតណាស់ ថ្មីៗនេះករណីជនជាតិចិនដែលផ្ទុកនូវវីរុសផ្លូវដង្ហើមថ្មី កំពុងតែស្នាក់នៅកម្ពុជា មកពីក្រុង ​Wuhan  បានធ្វើឱ្យប្រជាជនខ្មែរយើងមានការភ័យខ្លាចខ្លាំងថាវីរុសនេះអាចឆ្លងរាលដាលពេញស្រុកខ្មែរ។ ដោយពេលនេះផងដែរ បុរសចិនដែលផ្ទុកវីរុសកូរ៉ូណាមុនគេនៅកម្ពុជាមានឈ្មោះ ចា ជិនហួ អាយុ៦០ឆ្នាំម្នាក់នេះ កំពុងតែសម្រាកព្យាបាលដាក់នៅដាច់ដោយឡែកពីគេនៅមន្ទីរពេទ្យក្រុងព្រះសីហនុ ក្រោមការតាមដាន និងព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យកម្ពុជា។ តែជាដំណឹងដ៏រីករាយ ដោយនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកមួយថា ក្រុមគ្រូពេទ្យកម្ពុជា អាចព្យាបាលបុរសជនជាតិចិន ដែលផ្ទុកវីរុសកូរ៉ូណា ឱ្យជាសះស្បើយ១០០ភាគរយបាន។ ដោយមកដល់ព្រឹកថ្ងៃនេះ បុរសជនជាតិចិនដែលមានជំងឺផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា លែងមានអាការ…

R555
សង្គម

ជ្រាប​ជា​ដំណឹង! ​ព្រឹក​ថ្ងៃ​ទី ៣០ មករា​បងប្អូនអ្នក​បាត់ដំបង​រស់នៅ​តំបន់​ទាំង​នេះ​មេត្តា​កុំ​ចេញ​ពី​ផ្ទះ

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ១ ស្ថិត​នៅ​ភូមិ​កំពង់​ក្របី ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ ១៥៩D ស្ថិត​នៅ​ភូមិ​រំចេក ៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ចាប់​ពី​ចំណុច​ស្ពាន​សម្តេច​ក្រឡាហោម​ ស ខេង រហូត​មក​ដល់ ស្ពាន​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជ្រាប​ថា៖ “ក្នុង​កំឡុង​ខែ​មករា ឆ្នាំ ១៩៧៩ ទីតាំង​វត្តសង្កែ​ត្រូវ​បាន​ដាក់​ជា​ឃ្លាំង​ស្តុក​អាវុធ និង​គ្រាប់​ហើយ​បាន​ផ្ទុះ​ធ្វើ​ឲ្យ​គ្រាប់​រប៉ាត់រប៉ាយ​តាម​បណ្តោយ​ច្រាំង​ស្ទឹង​សង្កែ កន្លង​មក​អង្គភាព​កំចាត់មីន​បាន​ធ្វើ​ការ​ប្រមូល​មួយ​ចំនួន​ហើយ។ ដោយ​បច្ចុប្បន្ន​ការ​អភិវឌ្ឍ​និង​ការ​រៀបចំ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ការ​រីក​ចម្រើន​ជា​លំដាប់ ជា​ពិសេស​ថ្មីៗ​នេះ​រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​រៀបចំ​ការ​កែលម្អរ​ច្រាំង​ស្ទឹង​សង្កែ និង​បាន​ស្នើ​សុំ​ឲ្យ​ក្រុម​ការងារ​អង្គភាព​កំចាត់មីន​ធ្វើ​ការ​ចុះ​ពិនិត្យ​ទីតាំង បាន​ឃើញ​ថា​មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន ដោយ​មួយ​ចំនួន​ក្រុម​ការងារ​បាន​ធ្វើ​ការ​បោសសំអាត​និង​ប្រមូល​ចេញ​បាន ដោយ​ឡែក​គ្រាប់​មួយ​ចំនួន​ទៀត​តម្រូវ​ឲ្យ​ធ្វើ​ការ​បំផ្ទុះ​នៅ​នឹង​កន្លែង។ ដូចនេះ​រដ្ឋបាល​ក្រុង​បាត់ដំបង…

T454
សង្គម

២០២០​ ជួបគ្រោះ​មួយ​ទៀត​ហើយ! មូស​ដំរី ទំហំ​ធំ​ជាង​មូស​ធម្មតា ៥ ដង​ចម្លង​វីរុស​ដែល​មិន​អាច​ព្យាបាល​បាន

ប្រភេទ​មូស​យក្ស​ឬ​គេ​ហៅ​ថា​មូស​ដំរី (Toxorhynchites) ថ្មីៗ​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាននៅ​ឯ​រដ្ឋ Queensland ប្រទេស​អូស្រា្តលី ហើយ​ត្រូវ​បាន​អ្នក​ជំនាញ​ព្រមាន​ថា​មូស​ប្រភេទ​នេះ​នឹង​អាច​បង្ក​វីរុស​រាតត្បាត Ross River ដែល​ជា​វីរុស​មិន​ទាន់​មាន​ថ្នាំ​ឬ​វ៉ាក់សាំង​ព្យាបាល​បាន​ឡើយ។ ទំហំ​មូស​នេះ​ធំ​ប្រហែល​កាក់ ២០ សេន​ឬ​ធំ​ជាង​មូស​ធម្មតា​ប្រមាណ ៥ ដង​ឯ​ណោះ ហើយ​ចំណី​របស់​វា​ច្រើន​ស៊ី​សត្វ​ដង្កូវ (Mosquito Larvae) ជា​ជាង​ការ​ជញ្ជក់​ឈាម​មនុស្ស។ យ៉ាងណាមិញ​អាជ្ញាធរ​ប្រចាំ​តំបន់​ខាង​លើ​បាន​នឹង​កំពុង​ចាត់វិធានការ​ទប់ស្កាត់​យ៉ាង​ក្តៅ​គគុក​ដើម្បី​បញ្ចៀស​ការ​រាតត្បាត​ណា​មួយ។ អាជ្ញាធរ​បាន​ខ្វាត់ខ្វែង​ប្រើ​យន្តហោះ​បាញ់​ថ្នាំ​ទប់ស្កាត់​ពី​លើ​អាកាស​មក ប៉ុន្តែ​ការ​ទប់ស្កាត់​បាន​ប៉ុន្មាន​ភាគរយ​ឬ​អាច​ឆ្លង​បែប​ណា​នោះ យើង​នឹង​រាយការណ៍​ម្តង​ទៀត​នៅ​ពេល​ក្រោយ៕ ប្រភព៖ DailyMail​

83599564_700918350442261_5516589426731384832_n
សង្គម

មិនថាអ្នកមានតួនាទីជាអ្វី មុខតំណែងធំប៉ុនណា អ្វីដែលសំខាន់ អ្នកជាប្ដី អ្នកត្រូវតែចេះគោរព ចេះខ្លាចក្រែងចិត្តប្រពន្ធ

ពាក្យថា ” ខ្លាចប្រពន្ធ “ មិនមែនឱ្យអ្នក ឱនលំទោន ក្រាបថ្វាបង្គំ ឱ្យប្រពន្ធជិះជាន់ ធ្វើបាបតាមចិត្តនោះឡើយ តែ ” ខ្លាចប្រពន្ធ “ គឺមានន័យថា ឱ្យអ្នកចេះខ្លាចក្រែង ចេះគោរព និងឱ្យតម្លៃប្រពន្ធរបស់អ្នក ផ្ដល់សិទ្ធសេរីភាពដល់ប្រពន្ធ ផ្ដល់សិទ្ធឱ្យនាងស្មើនឹងអ្នក និយាយជារួមគឺ សិទ្ធស្មើគ្នា ចេះគោរពគ្នាទៅវិញទៅមក។ មិនថានៅខាងក្រៅ អ្នកមានតួនាទីជាអ្វី មិនថាអ្នកកាន់មុខតំណែងធំប៉ុនណាទេ តែសម្រាប់ប្រពន្ធ អ្នកក៏នៅតែជាប្ដី ប្ដីដែលល្អ គឺផ្ដល់សិទ្ធដល់ប្រពន្ធស្មើនឹងខ្លួនឯង ប្ដីដែលល្អគឺ នៅតែគោរព ខ្លាចក្រែងប្រពន្ធ…

Cover Mei
សង្គម

«អាម៉ី អាថោង » ជាអ្នកណា មានន័យដូចម្តេច ហេតុអ្វីបានជាខ្មែរយើងតែងប្រើពាក្យនេះ?

ជាការពិតណាស់ ​ខ្មែរយើងមានភាសាជាច្រើនយ៉ាង ​ច្រើនទម្រង់ ​ចំណែកឯគ្រៀមភាសាក៏មានច្រើនប្រយោគដែរ ដោយមានឃ្លាឃ្លោងប្រៀបធៀបច្រើនសណ្ឋាន ​ដោយពាក្យខ្លះយើងថែមទាំងមិនដឹងប្រភពទៀតផង។ ជាក់ស្តែង ​ពាក្យមួយឃ្លាហៅថា​​« ​អាម៉ី ​អាថោង ​» ​ត្រូវបានគេឧស្សាហ៍ហៅសំដោលើមនុស្ស ​ឬក្រុមមនុស្សដែលពូកែបញ្ជោរ ​ចាក់រុក ​លើកជើងក្នុងផ្លូវមិនល្អ ​ដែលភាសានេះជាភាសាដែលពោលទាំងកំហឹង ​ឬស្អប់ជននោះតែម្តង។ ​តែ តើលោកអ្នកឆ្ងល់ទេថា ​ពាក្យ « អាម៉ី អាថោង »  មានន័យដូចម៉េ្តច មានប្រភពមកពីណា ​ទើបបង្កើតពាក្យនេះឡើង? ដូច្នេះថ្ងៃនេះ « ក្នុងស្រុក » សូមធ្វើការបកស្រាយ…

Market 4 768x511
សង្គម

អស់​ពី​ចិន! ឥឡូវ​រក​ឃើញ​ផ្សារ​លក់​សត្វ​ប្រជៀវ ពស់ ស្វា​ក្នុង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​ទៀត​ហើយ

ត្បិត​មិន​ទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវការ តែ​មាន​ការ​ជឿជាក់​ទាំង​ស្រុង​ថា​ប្រភព​ដើម​នៃ​វីរុស​កូរ៉ូណា​គឺ​កើត​ចេញ​ពី​ផ្សារ​លក់​សត្វ​ព្រៃ​មួយ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន ដែល​មាន​លក់​តាំង​ពី​សត្វ​ប្រជៀវ កណ្តុរ និង​ពពួក​សត្វ​គួរ​ឲ្យ​ខ្លាច​មួយ​ចំនួន​ផ្សេង​ទៀត ហើយ​មក​ទល់​ពេល​នេះ​ផ្សារ​នោះ​ត្រូវ​បាន​បិទ​ទ្វារ​ហើយ។ យោង​តាម​សារព័ត៌មាន Daily Mail បាន​ចុះ​ផ្សាយ​ពី​ផ្សារ​មាន​លក្ខណៈ​ស្រដៀង​គ្នា​មួយ​ផ្សេង​ទៀត​ក្នុង​ខេត្ត Northern Sulawesi នៃ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ឲ្យ​ឈ្មោះ​ថា Tomohon Extrem Market។ ផ្សារ​នេះ​មាន​លក់​សត្វ​ជា​ច្រើន​មាន​តាំង​ពី​ស្វា ពស់ ប្រជៀវ សុនក និង​សត្វព្រៃ​មួយ​ចំនួន​ផ្សេង​ទៀត។ បុរស​វ័យ ៦៤ ឆ្នាំ​មួយ​រូប​មាន​ឈ្មោះ Alf Jacob Nisel បាន​មក​ទស្សនា​នៅ​ផ្សារ​មួយ​នេះ ហើយ​បាន​និយាយ​រៀបរាប់​ពី​សកម្មភាព​ដ៏​ឃោរឃៅ​ជា​ច្រើន​ដែល​អ្នក​លក់​ព្យាយាម​សម្តែង​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ។…

83854662_253281315655241_1616373128957526016_n
ទស្សនៈ

ឆ្នាំកំណើត បញ្ជាក់ពីអត្តចរិតរបស់មនុស្សម្នាក់ៗ

១ ឆ្នាំជូត ជាមនុស្សចិត្តល្អ ស្រឡាញ់មនុស្សជុំវិញខ្លួន ងាយទុកចិត្តគេ តែជាមនុស្សមានគោលជំហរច្បាស់លាស់ គ្រាន់តែមានះបន្តិច ២ ឆ្នាំឆ្លូវ ជាមនុស្សម៉ឹងម៉ាត់ មត់ចត់ មានការព្យាយាមអំណត់ខ្ពស់ និងមានទំនួលខុសត្រូវទៅលើអ្វីដែលខ្លួនបានធ្វើ ៣. ឆ្នាំខាល ជាមនុស្សស្ងៀមស្ងាត់ មិនចូលចិត្តនិយាយច្រើនទេ កាច ឆ្នាស់ រឹងរូស តែក៏គួរឱ្យស្រឡាញ់ ចូលចិត្តឈឺឆ្អាលជួយអ្នកដទៃ ជាមនុស្សចេះបែកចែកខុសត្រូវ ៤ ឆ្នាំថោះ ជាមនុស្សមានជំនឿចិត្តខ្ពស់ តែពេលខ្លះក៏គិតច្រើនតានតឹងដោយមិនដឹងខ្លួន ចូលចិត្តសម្លឹងអ្នកដទៃក្នុងផ្លូវល្អ និយាយស្ដីស្រទន់ ចេះផ្អែមល្ហែម តែមិនមែនអែបអបទេ ៥…

T44
សង្គម

គ្រោះ​មួយ​ទៀត​ហើយ! ហ្វូង​សត្វកណ្ដូប​វាល​ខ្សាច់​រាប់​លាន​ក្បាល​អាច​នឹង​ឆ្លង​ចូល​ដល់​តំបន់​អាស៊ី

២០២០ ជា​ឆ្នាំ​គ្រោះ ឆ្នាំ​ដ៏​អាក្រក់​មិន​ធ្លាប់​មាន ដោយ​ត្រឹម​រយៈ​ពេល​ជិត ១ ខែ​នៃ​ខែ​មករា​នេះ រឿងរ៉ាវ​ជា​ច្រើន​បាន​កើតឡើង​ឥត​ឈប់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​មនុស្ស​រាប់​លាន​នាក់​ទូទាំង​សកលលោក។ ក្នុង​នោះ​មាន​ទាំង​ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្រ្តាលី បន្ទុះ​ភ្នំ​ភ្លើង​នៅ​ហ្វីលីពីន គ្រោះ​ទឹក​ជំនន់​នៅ​ឌូបៃ&ឥណ្ឌូណេស៊ី និង​វីរុស​វូហ្វាន​ជា​ដើម។ ហេតុការណ៍​អាក្រក់​មួយ​ទៀត​ដែល​ខកខាន​កើត​មាន​អស់​រយៈ​ពេល ៧០ ឆ្នាំ​ទៅ​ហើយ​នោះ គឺ​នៅ​អាហ្វ្រិក​ខាង​កើត​ដូច​ជា​ប្រទេស​សូម៉ាលី អេត្យូពី និង​កេនយ៉ា​កំពុង​ជួប​ប្រទះ​នូវ​ការ​រំខាន​ពី​ហ្វូង​សត្វ​កណ្តូល​វាល​ខ្សាច់​ដ៏​ច្រើន​លាន​ក្បាល ចូល​មក​បំផ្លាញ​ដំណាំ​របស់​អ្នក​ស្រុក មាន​តាំង​ពី​ចម្ការ​ពោត ស្មៅផ្អែម​ជា​ដើម។ តាម​របាយការណ៍​ពី The Guardian និង ABC News បាន​ឲ្យ​ដឹង​ថា​ការ​កើន​ឡើង​ដ៏​ច្រើន​នៃ​សត្វ​កណ្តូប​វាល​ខ្សាច់​នេះ គឺ​ដោយ​សារ​តែ​បម្រែបម្រួល​អាកាសធាតុ រុញ​ឲ្យ​សត្វ​ល្អិតបង្កាត់ពូជកើន​ឡើង​ ៥០០ ដង​ឯ​ណោះ​មុន​ពេល​កើត​​មាន​អាកាសធាតុ​ស្ងួត​នា​ខែ​មិថុនាឆ្នាំទៅ។…

ខ្នងផ្សារ
ដើរកម្សាន្ត

ភ្នំខ្នងផ្សារ ខាងស៖​តំបន់​ទេស​ចរណ៍ធម្មជាតិ​បែបផ្សងព្រេងលាក់​ខ្លួន​នៅ​ជួរភ្នំក្រវាញ​កណ្ដាល កំពុងល្បីខ្លាំងផ្នែកខាង​ទេសភាពស្រស់ស្អាតគ្មាន​ពីរនៅ​ស្រុក​ខ្មែរ

ខេត្តកោះកុង គឺ​ជា​ដែន​ដី​ទេសចរណ៍បែបធម្មជាតិមួយដែល​អ្នកទេសចរ​អាច​មាន​ជម្រើស​ច្រើន​យ៉ាងដោយ​ទៅ​ទស្សនា ឬ​លេង​តាមទេសភាពឆ្នេរសមុទ្រ ជិះទូកទៅ​កោះ ទស្សនាព្រៃកោងកាង និង ងូតទឹកជ្រោះ !!!!!…..។ ជម្រើស​មួយ​ទៀត​! សម្រាប់​បង​ប្អូនចង់​ទៅ​លេង​បែបផ្សងព្រេង ឡើង​ភ្នំ ដើរ​ព្រៃ​មើល​ទេសភាព​ពី​កំពូល​ភ្នំ…….ភ្នំខ្នងផ្សារ (ខ្នងផ្សារ ខ្នងសំពៅខាងស…)គឺ​ជា​ជម្រើស​មួយ​ល្អដូច​គ្នា។ភ្នំខ្នងផ្សារ មាន​ទីតាំងក្នុង​ស្រុកថ្មបាំង​ខេត្តកោះកុង តំបន់ជួរភ្នំក្រវាញ់កណ្ដាល(អត់ស្គាល់ភូមិ​ ឃុំជាប់​ព្រំប្រទល់ ភូមិរលាក់កងជើង​ឃុំតាសាល​ស្រុកឱរ៉ាល់​ខេត្ត កំពង់ស្ពឺ?(មិនដឹងថាត្រូវឬ​អត់?៌។ ខ្នងផ្សារ និង ខាងសរ ជាតំបន់ភ្នំដែលមានព្រៃឈើហ៊ុមព័ទ្ធជុំវិញក្រាស់ឃ្មឹក Jungle និង​វាលស្មៅ Savanna ពណ៌បៃតងខ្ចី ចាស់ បង្កើតជាទេសភាពយ៉ាងប្រណីត ដិតដាមអារម្មណ៍តែម្ដង។ ភ្ញៀវទេសចរដែលចង់​ទៅទីនោះអាច​ធ្វើ​ដំណើរ​(គិត​ពី​ភ្នំពេញ)តាម​រយៈ​ផ្លូវជាតិ​លេខ៤​ហើយ​ទៅ​ដល​ទីប្រជុំជនក្រុងច្បារមន​ ​បទតាមផ្លូវ​ជាតិ​លេខ​៤៤​រហូត​ដល់ភូមិរលាក់កងជើង​ឃុំតាសាល​ស្រុកឱរ៉ាល់​ខេត្ត…

Thumbnail
សង្គម

ត្រូវម៉ាច់ អ្នកចូលចិត្តទេសភាពព្រៃភ្នំស្រស់ស្អាត និងចូលចិត្តដើរឡើងភ្នំ កុំរំលង តំបន់ព្រៃសហគមន៍ “ចំបក់”

កំពង់ស្ពឺ៖ មនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តដំណើរកម្សាន្ត ពេលទំនេរពីការងារ ឬការសិក្សា មែនទេ? ថ្ងៃនេះក្នុងស្រុកនាំយកនូវទីកន្លែងដ៏ស្រស់ស្អាតមួយ ដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មានឡើយ តែអ្នកអាចចំណាយពេលវេលា ក្នុងការដើរលេងក្នុងព្រៃ ឡើងភ្នំ និងងូតទឹកជ្រោះយ៉ាងសប្បាយថែមទៀត។ គណនី Facebook Virak Chhan បានបង្ហោះរូបភាពជាច្រើន អមជាមួយការណែនាំផ្លូវ សម្រាប់ដំណើរកម្សាន្តរបស់លោក នៅថ្ងៃចូលឆ្នាំចិនកន្លងទៅនេះ ដែលទេសភាពនៅតំបន់ព្រៃសហគមន៍ចំបក់ ពិតជាមានភាពស្រស់ស្អាតមែនទែន ទោះជានៅក្នុងរដូវប្រាំងក៏ដោយ។ លោកបានបង្ហោះសារថា៖ «សួស្តីអ្នកទាំងអស់គ្នា ម៉ោះទៅដើរលេងជាមួយខ្ញុំនៅតំបន់ព្រៃសហគមន៍ ចំបក់ ដែលមានចម្ងាយប្រហែលជា100kmជាងតិចតួចពីភ្នំពេញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ4 ច្រកចូលតាមឧទ្យានជាតិគីរីរម្យ ដោយធ្វើបន្តតំណើរហួសក្លោងទ្វារចូលគីរីរម្យប្រហែល5km នៅខាងឆ្វេងដៃ អ្នកទាំងអស់គ្នាហ្នឹងបានឃើញផ្លាកសញ្ញាថា…