ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Https___cdn.cnn.com_cnnnext_dam_assets_200120161120 Encuentro Coronavirus China
សង្គម

ក្តៅ! មុន​នេះ​មាន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​ក្រៅ​ដី​ចិនជាលើកដំបូង នៅ​ប្រទេស​អាស៊ីអាគ្នេយ៍យើង

៣០៥ នាក់​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២ ​កុម្ភៈ ឆ្នាំ ២០២០ នេះ គឺ​សុទ្ធ​សឹង​តែ​អ្នក​ឆ្លង​ដែលបានបាត់បង់ជីវិត ​ស្នាក់នៅ​ប្រទេស​ចិន​ទាំង​អស់ ប៉ុន្តែ​ទើប​តែ ១៥ នាទី​មុន​ដោយ​មាន​ការ​ចែកចាយ​លើ​ទំព័រ Shanghaiist របស់​ប្រទេស​ចិន ដែល​ជា​ទំព័រ​សារព័ត៌មាន​ល្បី​ឈ្មោះ​មួយ បាន​បង្ហាញ​នូវ​ដំណឹង​នៃ​អ្នក​ស្លាប់​ម្នាក់​ផ្សេង​ទៀត​តែ​មិនមែន​ក្នុង​ដី​ចិន។ នោះ​គឺ​ការ​បាត់បង់​ជីវិត​របស់​បុរស​វ័យ ៤៤ ឆ្នាំ​ម្នាក់​នៅ​ឯ​ប្រទេស​ហ្វីលីពីន ដោយ​លោក​ធ្លាប់​បាន​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង Wuhan៕ ប្រភព៖ Shanghaiist

Cover
សង្គម

កុំប្រាថ្នាមនុស្ស រ៉ូមែនទិកអី ព្រោះចរិតមនុស្សមិនដូចគ្នាទេ

មនុស្សស្រីភាគច្រើន ចូលចិត្តប្រដូច ឬប្រៀបធៀបដៃគូរបស់ខ្លួន ជាមួយនឹងដៃគូរបស់អ្នកដទៃ។ មនុស្សស្រីខ្លះ ឃើញដៃគូគេផ្អែមល្ហែម រ៉ូមែនទិក ទិញនេះទិញនោះ ទិញប្រេនៗឱ្យដៃគូគេ ហើយតាំងអន់ចិត្តខ្លួនឯង ហេតុអ្វីប្ដី ឬសង្សារខ្លួនមិនធ្វើដូចគេ រួចចាប់ផ្ដើមខឹង អន់ចិត្ត រករឿងដៃគូរបស់ខ្លួន ព្យាយាមទាមទារ ឱ្យដៃគូធ្វើដូចគេ ចុះមានគិតខ្លះទេថា មនុស្សទាំងអស់គឺមិនដូចគ្នា ឃើញគេផ្អែមល្ហែម យកចិត្ត រ៉ូមែនទិក តែនៅពីក្រោយកាយវិការទាំងនោះមានអ្វីខ្លះទេ? ពេលខ្លះ អ្វីដែលយើងបានឃើញ វាអាចនឹងមិនល្អ ដូចអ្វីដែលយើងគិតចង់បានឡើយ ចូរគិតសាជាថ្មី ដៃគូរបស់យើង តែងតែមានចំណុចល្អរបស់គាត់ សំខាន់ឱ្យតែគាត់ល្អ និងស្រឡាញ់យើងស្មោះ…

Cover Copy
សង្គម

ខ្ញុំសងមិនអស់ទេ នាងលះបង់ច្រើនពេកហើយ! ថ្ងៃនេះ ជាថ្ងៃដែលខ្ញុំឈឺចាប់ និងសោកសៅខ្លាំងបំផុតក្នុងជីវិត

ខ្ញុំបានរៀបការជាមួយភរិយាខ្ញុំអស់រយៈពេល ១៥ឆ្នាំ តែយើងគ្មានកូនឡើយ។ យើងបានព្យាយាមអស់ពីសមត្ថភាពរបស់យើង យើងបានទៅមើលមន្ទីរពេទ្យជាច្រើន ប៉ុន្តែមិនមានលទ្ធផលផ្លែផ្កានោះទេ។ ទោះខ្ញុំមានលុយច្រើនប៉ុនណា ក៏មិនអាចទិញ ការអធិដ្ឋានរបស់ខ្ញុំ ឱ្យក្លាយជាការពិតបានដែរ។ តែថ្ងៃមួយនោះ ខ្ញុំពិតជាស្មានមិនដល់ ព្រះប្រោសប្រទានយើងហើយ ប្រពន្ធរបស់ខ្ញុំនាងមានផ្ទៃពោះ! វាពិតជាភ្ញាក់ផ្អើលណាស់! ខ្ញុំសឹងតែមិនជឿ ពេលដឹងដំណឹងដ៏ល្អមួយនេះ។ យើងនៅតែទទួលបានការសប្បាយរីករាយនៅពេលដែលគ្រូពេទ្យបានប្រកាសថាភរិយាខ្ញុំមិនត្រឹមតែមានផ្ទៃពោះតែនាងបានបង្កើតកូនភ្លោះថែមទៀតផង !! តែរឿងដ៏ស្លុត រឿងដែលខ្ញុំទទួលយកមិនបាននោះគឺ ថ្ងៃដែលភរិយាខ្ញុំសម្រាលកូនភ្លោះទាំងពីរ នាងពិតជាលះបង់ខ្លាំងណាស់ នាងលះបង់គ្រប់យ៉ាង វាឈឺចាប់ខ្លាំងណាស់ នាងប្រាកដជាឈឺណាស់ហើយ នាងឈឺដល់ថ្នាក់ទ្រាំលែងបាន ជាហេតុ ធ្វើឱ្យនាងបាត់ប់ជីវិត ព្រោះតែការសម្រាលកូនទាំងពីរនេះ។ ខ្ញុំបំភ្លេចមិនបានទេ នាងលះបង់ពេកហើយ…

2
សង្គម

មនុស្សស្រីមិនងាយបោះបង់​ មនុស្សនាងស្រឡាញ់ឡើយ សំខាន់ឱ្យតែគេនោះស្មោះត្រង់ ច្បាស់លាស់នឹងនាង …

គេថាមនុស្សប្រុស ស្រឡាញ់ពី១០០ធ្លាក់នៅសល់ត្រឹម០ ចំណែកមនុស្សស្រី ស្រឡាញ់ពី០ ឡើងដល់១០០​។ វាជាការពិត សម្រាប់មនុស្សស្រី នាងមិនងាយនឹងស្រឡាញ់នរណាម្នាក់ឡើយ តែបើនាងដាក់ចិត្តស្រឡាញ់ហើយ នាងក៏មិនងាយប៉បង់មនុស្សនាងស្រឡាញ់ដែរ សំខាន់ឱ្យតែម្នាក់នោះស្មោះត្រង់នឹងនាង ច្បាស់លាស់ជាមួយនាង។ មិនថាស្ថិតក្នុងកាលៈទេសបែបណា លំបាក វេទនា ឬជួបបញ្ហាប៉ុនណាទេ មនុស្សស្រីក៏មិនបោះបង់មនុស្សនាងស្រឡាញ់ឡើយ នាងតែងតែព្រមរួមទុក្ខ ព្រមប្រឈមមុខ ព្រមលំបាកគ្រប់យ៉ាងជាមួយដៃគូរបស់នាង។ សម្រាប់មនុស្សស្រី បើនាងព្រមទទួលយកនរណាម្នាក់ចូលមកក្នុងជីវិត ឬព្រមរួមដំណើរជីវិតជាមួយនរណាម្នាក់ហើយ នោះមានន័យថា នាងអាចព្រមទទួលយកបានគ្រប់យ៉ាងដែលជាគេម្នាក់នោះ ទោះម្នាក់នោះជាមនុស្សបែបណា គ្មានអ្វីសោះ មិនល្អក្នុងកែវភ្នែកអ្នកដទៃ តែសំខាន់ម្នាក់នោះ ជាមនុស្សល្អសម្រាប់នាង ជាមនុស្សស្មោះត្រង់ និងច្បាស់លាស់ជាមួយនឹងនាង…

១
សង្គម

ស្រឡាញ់ឱ្យដឹងស្រឡាញ់ កុំចេះតែយកមនុស្សខ្លួនស្រឡាញ់​ ទៅប្រៀបជាមួយនឹងអ្នកដទៃ

វាគ្មានហេតុផលអី ដែលត្រូវយកមនុស្សខ្លួនឯងស្រឡាញ់ ទៅប្រៀបនឹងអ្នកដទៃនោះឡើយ ហើយក៏វាមិនគប្បីដែរ ព្រោះមនុស្សយើងវាមិនដូចគ្នាទេ គេជាគេ យើងជាយើង ខុសទាំងចំណូលចិត្ត ខុសទាំងស្ថានភាព និយាយទៅ គឺមនុស្សខុសគ្នា។ មិនថាមនុស្សស្រី ឬមនុស្សប្រុសទេ គឺមានមួយចំនួន ចូលចិត្តយកមនុស្សខ្លួនឯងស្រឡាញ់ ទៅប្រៀបជាមួយអ្នកនេះ ឬអ្នកនោះ ហើយក៏នឹកមិនអស់ចិត្ត តាំងមកអង្គុយកើតទុក្ខមិនសុខចិត្ត ព្រោះមនុស្សខ្លួនឯងស្រឡាញ់មិនដូចអ្នកដទៃ។ មនុស្សស្រីខ្លះ មកខឹងរករឿងដៃគូខ្លួនឯង ព្រោះតែមិនចេះស្វិត មិនចេះ Surprise មិនចេះផ្អែមល្ហែម មិនពូកែយកចិត្ត ដូចគូគេ បើចង់បានដូចគេណាស់ ក៏ទៅយកគេទៅ មិនបាច់ឱ្យដូចទេ គឺម្នាក់ហ្នឹងតែម្ដង។…

1
សង្គម

គ្មានអ្វីទៀងទាត់នោះឡើយ​ ចេះរៀនត្រៀមចិត្តឱ្យហើយ គឺល្អបំផុត

ពីមនុស្សស្រឡាញ់គ្នាខ្លាំង ក្លាយជាមនុស្សធ្លាប់ស្រឡាញ់ ពីមនុស្សដែលស្និទ្ធគ្នាខ្លាំង ក្លាយជាមនុស្សធ្លាប់ស្គាល់គ្នា ពីសង្សារទៅណាមកណាជាមួយគ្នា ក្លាយជាអ្នកដទៃពេញសិទ្ធ ពីមនុស្សធ្លាប់តែសំខាន់ណាស់ ក្លាយជាមនុស្សសំណល់ ឬមនុស្សអតីត ពីមនុស្សដែលបាត់មុខគ្នាមិនបាន ក្លាយជាមនុស្សឃើញគ្នាមើលមុខគ្នាលែងត្រង់ … ។ តើនៅមានអ្វីទៀត គ្រប់យ៉ាង មិនអាចនៅដូចដើមរហូតឡើយ ស្រឡាញ់ប៉ុនណាក៏ដោយ តែបើមិនចេះថែរក្សា វាក៏នឹងបែកបាក់តែប៉ុណ្ណឹង វាមិនមានអ្វីចម្លែកទេ។ ទោះយើងធ្លាប់ស្រឡាញ់គេ​ ចិត្តយើងក៏គង់តែអស់ទៅដោយឯកឯង ចំណែកគេក៏ដូចគ្នា ទោះគេស្រឡាញ់យើងប៉ុនណា ក៏គង់តែអាចបំភ្លេចយើងបាន នៅថ្ងៃដែលកេបានជួបអ្នកថ្មី។ មានរឿងជាច្រើននៅក្នុងជីវិត ជាពិសេសជាមួយនឹងចិត្តរបស់មនុស្សយើង ពេលខ្លះយើងត្រូវត្រៀមចិត្ត ពេលខ្លះទៀតគឺត្រូវធ្វើចិត្ត ហើយចុងក្រោយគឺត្រូវកាត់ចិត្ត។ ឈប់គិតទៅថា…

Cover
ប្រវត្តិសាស្រ្ត

” វត្តឈើខ្មៅ ” តំបន់ទេសចរណ៍ប្រវត្តិសាស្ត្របុរាណលើទឹកដីខេត្តបាត់ដំបង ដែលយើងមិនគួរមើលរំលង

ខេត្តបាត់ដំបង​ ជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរណ៍បែបបុរាណជាច្រើនកន្លែង ដែលទាក់ទាញភ្ញៀវទេសចរណ៍ ទាំងក្នុង និងក្រៅប្រទេស។ យ៉ាងណាមិញ ក្នុងចំណោមកន្លែងទេសចរណ៍ជាច្រើនកន្លែង ក៏មានវត្តចំណាស់មួយក៏ជាតំបន់ទេចរណ៍ប្រវត្តិសាស្ត្រដែលយើងគួរយល់ដឹងផងដែរ។ វត្តពិជ័យលង្ការ ហៅវត្តឈើខ្មៅ ស្ថិតក្នុងទឹកដីខេត្តបាត់ដំបង ជាក់ស្តែងតួសាលាបាលី តួសាលាឆាន់ និងតួព្រះវិហារហៅវត្តឈើខ្មៅ ជាវត្តដ៏ចំណាស់មានអាយុ១៣១ឆ្នាំ ជាកេរ្តិ៍បន្សល់ទុកពីស្តេចខ្មែរនៅសម័យកាលមុន ប៉ុន្តែមិនសូវមានកុលបុត្រខ្មែរជាកូនចៅចាប់អារម្មណ៍ចូលទស្សនា និងចូលរួមថែរក្សាលើកស្ទួយឡើយ ឃើញមានសុទ្ធតែភ្ញៀវបរទេសគេឆ្លងកាត់ និងចូលទស្សនាកោតស្ញប់ស្ងែងចំពោះស្នាដៃបុព្វបុរសខ្មែរជំនាន់មុន។ បច្ចុប្បន្នសំណង់ព្រះវិហារ ឬវត្តឈើខ្មៅ មានសភាពចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង ដែលចាំបាច់ត្រូវឱ្យមានការជួសជុល កែលំអរឡើងវិញឱ្យបានគង់វង្សនៅជាប្រយោជន៍ ម៉្យាងដើម្បីបង្ហាញដល់អ្នកជំនាន់ក្រោយ បានស្គាល់ ពិសេសទុកសម្រាប់បង្អួតភ្ញៀវឱ្យកាន់តែចាប់អារម្មណ៍នូវតំបន់ដែនបឹងទន្លសាបជាទឹកចំណាស់ នៃខេត្តបាត់ដំបង។ ឈ្មោះរបស់វត្តឈើខ្មៅ ជាឈ្មោះដែលប្រជាពលរដ្ឋហៅតៗគ្នាអស់កាលជាយូរលង់មកនេះ ដោយសារវត្តឈើខ្មៅពីដើមឡើយមានតែដើមឈើ១ដើមគត់…

64
សង្គម

មួយឃ្លាពីកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ស្ដាប់ហើយមានអារម្មណ៍ថាកក់ក្ដៅ និងយូរអង្វែងណាស់

កំពូលតារាចម្រៀងគឺលោក ព្រាប សុវត្ថិ ដែលជាតារាបោះសំឡេងល្បីជាច្រើនឆ្នាំមិនទៅណា ហើយបច្ចុប្បន្ននេះផងដែរ លោកថែមទាំងបណ្ដុះបណ្ដាលកូនៗទាំងបី ឱ្យមានឈ្មោះបោះសំឡេងលើវិថីសិល្បៈនេះថែមទៀតផង។ យ៉ាងណាមិញ ងាកមកជីវិតឯកជនរបស់លោកវិញ លោក ព្រាបសុវត្តិ ក៏មានឈ្មោះជា ស្វាមីល្អ ជាឪពុកដ៏ល្អផងដែរ លោកជាតារាមួយដួង ដែលពុំធ្លាប់មានរឿងអាស្រូវស្នេហាម្ដងណាឡើយ គ្រប់កាយវិការ គ្រប់ពាក្យពេចន៍ លោកតែងតែបង្ហាញឯ្យឃើញថា លោកពិតជាស្រឡាញ់ប្រពន្ធកូន ក្រុមគ្រួសាររបស់លោកណាស់។ យ៉ាងណាមិញ រូបមួយសន្លឹក ដែលបង្ហោះឡើងមក ភ្ជាប់ជាមួយនឹងឃ្លាមួយថា “ស្រឡាញ់តែម៉ែវា”​ បានបង្ហាញឱ្យដឹងថា លោកពិតជាស្រឡាញ់ភរិយារបស់លោកណាស់ ម្យ៉ាងទៀតមួយឃ្លានេះ ក៏បានឱ្យដឹងដែរថា ជាពាក្យយូរអង្វែង សម្រាប់ជិវិតប្ដីប្រពន្ធ…

Cover Vitking Jousee
ដើរកម្សាន្ត

មានលុយតែ ១០០០០រៀល ចង់រកកន្លែងទំនើបទាន់សម័យ រសជាតិក៏ឆ្ងាញ់ អាចសាកហាងអាហារបួសសុខភាពមួយនេះបាន! (មានវីដេអូ)

ភ្នំពេញ៖ ការទទួលទានអាហារបួស ម្ហូបបួស មិនមែនសម្រាប់តែអ្នកដែលកាន់សីល ឬធម៌អារ្យប៉ុណ្ណោះទេ តែម្ហូបបួស ត្រូវបានគេដឹងថាជាអាហារសុខភាព ដែលផ្តល់ប្រយោជន៍ជាច្រើនចំពោះរាងកាយទាំងមូល ជាពិសេសក្រពះ ថែមទាំងធ្វើឱ្យអ្នកស្រកទម្ងន់ថែមទៀតផង។ បើទោះបីជាសព្វថ្ងៃមានហាងអាហារបួសច្រើនស្អេកស្កេះយ៉ាងណាក៏ដោយ តែការរកកន្លែងទទួលទានម្ហូបបួស បែបទំនើប និងតម្លៃសមរម្យសម្រាប់អ្នកមិនសូវធូរធារពិតជាពិបាករកណាស់។ តែអ្វីដែលពិសេស នៅទីក្រុងភ្នំពេញយើង មានហាងអាហារបួសមួយកន្លែងមានភាពល្បីល្បាញខ្លាំងមែនទែន ព្រោះតែទីកន្លែងទទួលទានពិតជាស្រស់ស្អាតខ្លាំងណាស់ និយាយរួមតុបតែងបែបរសនិយមអ្នកលំដាប់ តែតម្លៃអាហារវិញអាចនិយាយថាមានត្រឹមតែ ១០០០០រៀល ក៏អាចចូលហាងបានដែរ នោះគឺហាងអាហារបួស ​​Vitking House។ ក្រៅពីមុខម្ហូបនីមួយៗសុទ្ធតែមានតម្លៃថោកសមរម្យអាចទទួលយកបានហើយ រសជាតិអាហារសុខភាពទីនោះ គឺសុទ្ធឈ្ងុយឆ្ងាញ់ទាំងអស់ មានទាំងប្រភេទបាយឆា មីឆា មីឆាបន្ទះដែក មីស៊ុប…

59
សង្គម

ទឹកចិត្ត ក្ដីស្រឡាញ់ស្មោះត្រង់ និងការគោរពឱ្យតម្លៃដ៏ពិតប្រាកដ ទើបអាចឆក់យកចិត្តមនុស្សស្រីរឹងមាំ បេះដូងដូចដែកថែបបាន

មនុស្សជាច្រើនតែងនិយាយថា មនុស្សស្រីសម័យនេះ ស្រឡាញ់រកតែអ្នកមាន អ្នកមានរាងសង្ហា រូបស្អាតបាត ជាសេដ្ឋី ជាអ្នកជំនួញ តែតាមការពិត មនុស្សស្រីសម័យនេះ នាងរឹងមាំគ្រប់គ្រាន់ អាចជួយឱ្យខ្លួនឯងក្លាយជាសេដ្ឋីបាន ដោយមិនពឹងលើនរណាម្នាក់ឡើយ ដូច្នេះហើយគូជីវិតដែលនាងសម្រេចចិត្តជ្រើសរើស គឺស្ថិតលើទឹកចិត្ត ទើបអាចទិញទឹកចិត្តនាងបាន។ – រូបរាងសង្ហា មិនប្រាកដថាអាចឱ្យនាងលេចធ្លោចំពោះភ្នែកមនុស្សគ្រប់គ្នាឡើយ បើម្នាក់នោះ មិនឱ្យនាងទៅណាមកណាជាមួយ។ – ទ្រព្យសម្បត្តិ មុខមាត់ ក៏មិនប្រាកដថា​ អាចជួយលើកស្ទួយនាងឱ្យឈរក្នុងចំណោមអ្នកខ្ពង់ខ្ពស់ដែរ ប្រសិនបើ ម្នាក់នោះ មិនអនុញ្ញាឱ្យនាងចេញមុខក្នុងចំណោមអ្នកមុខអ្នកការ។ – ជាគ្រួសារអភិជន ក៏មិនប្រាកដថា អាចឱ្យនាងក្លាយជាព្រះនាងម្ចាស់ក្នុងចំណោមគ្រួសារគេដែរ…

Cover Corona Name
សង្គម

ឆ្ងល់អត់? វីរុស Corona ថ្មីនេះសាហាវណាស់ ​តែឈ្មោះបែរជាពីរោះយ៉ាងនេះទៅវិញ ​តើមកពីមូលហេតុអ្វី?

ជាការពិតណាស់ ថ្មីៗនេះ ​វីរុសកូរ៉ូណា (Coronaviruses) គេជាពពួកវីរុសដែលកំពុងតែឆ្លងរីករាលយ៉ាងខ្លាំងពាសពេញប្រទេសចិន ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ដោយការផ្ទុះជំងឺនេះដំបូងគឺចេញពីទីក្រុង ​Wuhan  ខេត្ត ​Hubei ប្រទេសចិន ថែមទាំងបានរាលដាលទៅដល់ ​២៣ប្រទេសផ្សេងទៀត ដូចជាថៃ ជប៉ុន សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់…

លោក Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជាពេលនេះបានចូលរួមជាមួយ Botafogo នៅប្រទេសប្រេស៊ីលបន្ទាប់ពីក្លឹបនោះបានបំពេញតម្រូវការដ៏ចម្លែកមួយអោយគាត់
កីទ្បា

លោក Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជាពេលនេះបានចូលរួមជាមួយ Botafogo នៅប្រទេសប្រេស៊ីលបន្ទាប់ពីក្លឹបនោះបានបំពេញតម្រូវការដ៏ចម្លែកមួយអោយគាត់

 Keisuke Honda គឺជាវីរបុរសរបស់ជប៉ុននិងជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជាផងនោះពេលនេះបានចូលរួមជាមួយក្លឹបនៅប្រទេសប្រេស៊ីល Botafogoហើយ។ លោកហុងដាបានចុះកុងត្រាជាមួយក្លឹបនៅហូឡង់ Eredivisie Vitesse Arnhemកាលពីខែវិច្ឆិកាឆ្នាំ ២០១៩ ប៉ុន្តែគាត់បានចាកចេញពីក្លឹបបន្ទាប់ពីបង្ហាញខ្លួនបានត្រឹមតែ ៤ ប្រកួតប៉ុណ្ណោះបន្ទាប់ពីការចាកចេញរបស់អ្នកចាត់ការ Leonid Slutsky ។ ហើយឥឡូវនេះគាត់បានប្រកាសថាគាត់បានចូលរួមជាមួយ Botafogo នៅក្នុង Campeonato Brasileiro Série A ដែលជា league កំពូលរបស់ប្រេស៊ីល។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ បើតាមការរាយការណ៍របស់ The Sun ថាអតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះមុននិងចុះហត្ថលេខាជាមួយក្លឹបប្រេស៊ីលBotafogo គាត់បានទាមទារឱ្យមានរថពាសដែកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនក្នុងពេលលោកស្នាក់នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាទីក្រុងRio…