ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Bats
សង្គម

ហេតុផលញាក់សាច់ ដែលធ្វើឱ្យសត្វប្រចៀវក្លាយទៅជាសត្វដែលផ្ទុក និងចម្លងទៅដោយវីរុសកាចសាហាវរួមទាំងកូរ៉ូណាវីរុសថ្មី ​តែនៅតែអាចរស់បាន!

ជាការពិតណាស់ ​ថ្មីៗនេះវីរុសថ្មី មានឈ្មោះថា កូរ៉ូណាវីរុស ​ដែលឆ្លងរាលដាលជាច្រើនប្រទេស មានប្រភពផ្ទុះចេញពីក្រុងវ៉ូហាន ​ខេត្តហ៊ីប៉ី ប្រទេសចិន បានធ្វើឱ្យពិភពលោកមានការខ្លាចរអារ ​រហូតដល់អង្គការសុខភាពពិភពលោក ​WHO  ប្រកាសអាសន្ននៃជំងឺឆ្លងមួយនេះទៀតផង។ ជាក់ស្តែងតាមការស្រាវជ្រាវជាច្រើនបានឱ្យដឹងថា ​ការផ្ទុះឆ្លងជំងឺនេះដំបូងពីក្រុងវ៉ូហាន ​ត្រូវបានគេដឹងថាឆ្លងមកពីផ្សារគ្រឿងសមុទ្រ និងលក់សាច់ព្រៃក្នុងក្រុងនេះផ្ទាល់ ដោយសត្វដែលមានអត្រាចម្លងខ្ពស់បំផុតជាប្រភពនៃជំងឺនេះ ​បណ្តាលមកពីសត្វប្រចៀវ ដោយសត្វប្រចៀវគឺជាអាហារពេញនិយមមួយនៅក្នុងក្រុងវ៉ូហាន។ តែអ្វីដែលនឹកស្មានមិនដល់់នោះ ​សត្វប្រចៀវត្រូវបានគេដឹងផងដែរថា ​វាជាសត្វដែលរមែងជាប្រភពចម្លងមេរោគ និងវីរុសកាចសាហាវជាច្រើនកន្លងមក ដូចជា​វីរុស Nipah  Hendra  Ebola និង​ជំងឺ SARs ដោយគេរកឃើញថាវាជាសត្វដែលផ្ទុកមេរោគគ្រោះថ្នាក់ច្រើនជាងបណ្តាសត្វដទៃទៀត។ តើលោកអ្នកឆ្ងល់ទេថា បើវាជាសត្វដែលផ្ទុកនូវមេរោគ…

44d
សង្គម

ឃើញ​ស្រីៗ​ខ្លះ​រាប់អាន​តែ​មិត្ត​ជា​មនុស្ស​ប្រុស កុំ​បាច់​ឆ្ងល់ គេ​មាន​ហេតុផល​ល្អ ៥ យ៉ាង​នេះ

មិន​ថា​តែ​នៅ​ប្រទេស​ឬ​តំបន់ សញ្ជាតិ​ណា​មួយ​នោះ​ទេ ការ​រាប់អាន​មិត្តភក្តិ​មិន​ត្រូវ​បាន​ប្រកាន់​ថា​ចាំ​បាច់​តែ​ស្រីៗ​ត្រូវ​រាប់រក​ស្រី​គ្នា​ឯង ឬ​បុរស​រាប់រក​តែ​បុរស​គ្នា​ឯង ពោល​គឺ​យុវវ័យ​នៅ​ពេល​បច្ចុប្បន្ន ខ្លះ​ស្រីៗ​មាន​មិត្ត​សុទ្ធ​តែ​ជា​បុរស​ក៏​មាន។ តើ​ក្នុង​នាម​ជា​ស្រី​ហើយ​រាប់អាន​មិត្ត​ជិតស្និទ្ធ​ជា​បុរស វា​ខុសឆ្គង​ដែរ​ឬ​ទេ? ចុះ​វា​អាចនាំ​ផល​ល្អ​អ្វី​ខ្លះ បើ​ធៀប​នឹង​ការ​រាប់​អាន​មនុស្ស​ជា​ភេទ​ស្រី​ដូច​គ្នា? ជា​ការ​ពិត​ប្រសិន​យើង​ជ្រើសរើស​មនុស្ស​ប្រុស​ណា​ម្នាក់ ដែល​មាន​ចរិត​ត្រឹមត្រូវ មិន​ខូចខិល និងមិនបានគិត​មក​លើ​យើង​ក្នុង​បំណង​មិន​ល្អ​ណា​មួយ ហើយ​រាប់​អាន​ពួក​គេ​ជា​មិត្តជិតស្និទ្ធ នោះ​ ១០០ ភាគរយ​គឺ​នាំ​ប្រយោជន៍​ឲ្យ​យើង បាន​ច្រើន​ជាង​ការ​រាប់​អាន​មិត្តភក្តិ​ស្រី​ដូច​គ្នា​ពិត​មែន។ ១.ពួក​គេ​មិន​ចេះ​ហែកហួរ​អាថ៌កំបាំង​យើង​ទេ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​បាន​ឲ្យ​ដឹង​ថា​មនុស្ស​ស្រី​កម្រ​នឹង​អាច​លាក់​ទុក​អាថ៌កំបាំង​ណា​មួយ​លើស​ពី​រយៈ​ពេល ៤៨ ម៉ោង​ខ្លាំង​ណាស់ ស្រប​ពេល​ដែល​បុរស​វិញ​គឺ​ពួក​គេ​ខ្លះ​មិន​សូវ​ជា​អើពើ​ខ្លាំង ហើយ​មិន​ចេះ​ហែកហួរ​កកាយ​រឿង​ឥត​ប្រយោជន៍​ណា​មួយ​ទៅ​ខាង​ក្រៅ​ត​ទៀត​ឡើយ។ ប៉ះការរាប់អានស្រីៗដូចគ្នា ថ្ងៃនេះយើងល្អ គេលាក់ទុក ដល់តែថ្ងៃមុខយើងអាក្រក់ ឬយើងធ្វើអ្វីប៉ះពាល់អារម្មណ៍គេ រឿងរ៉ាវទាំងអស់ នឹងត្រូវបានសាយភាយទៅខាងក្រៅ…

555
ប្លែកៗ

ដល់​ចឹង​ទៅ​ម្យ៉ាង​ដែរ! ម្ដាយ​ជនជាតិ​ស្បែក​ខ្មៅ បាន​ឪពុក​ស្បែក​លឿង កើត​កូន​មក​ស្បែក​ស

សារព័ត៌មាន​ប្រទេស​ចិន​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ជុំវិញ​រឿងរ៉ាវ​ហួសចិត្ត​មួយ​ជុំវិញ​រឿង​ហេតុ​បុរស​ដែល​ជា​ជនជាតិ​ចិន (ស្បែក​លឿង) មួយ​រូប បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​ភរិយា​ជនជាតិ​អាហ្វ្រិក (ស្បែក​ខ្មៅ)។ ដោយ​ការ​មិន​ប្រកាន់​ពណ៌​សម្បុរ អ្នក​ទាំង​ពីរ​​បាន​បង្កើត​នូវ​គ្រួសារ​ដ៏​មាន​ក្តី​សុខ​មួយ ហើយ​ក៏​ទទួល​បាន​ការ​ស្រលាញ់​ពេញ​ចិត្ត​ពី​ភាគី​ម្តាយ​ឪពុក​ក្មេង​ទាំង​សង​ខាង​ផង​ដែរ។ ប៉ុន្តែ​អ្វី​ដែល​ចម្លែក​ចិត្ត​និង​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត​នោះ នៅ​ពេល​ដែល​ស្រ្តី​ជនជាតិ​អាហ្រ្វិក​ជា​ភរិយា​ពពោះ​កូន​ដំបូង គ្រប់​គ្នា​បាន​រង់ចាំ​អុត​មើល​តើ​នឹង​កាត់​ទៅ​រក​ម្តាយ​ឬ​ឪពុក ប៉ុន្តែ​ចម្លែក​អី​កូន​ស្រាប់​តែ​កាត់​ខុស​ពី​អ្នក​ទាំង​ពីរ ហើយ​ទារក​នោះ​មាន​ស្បែក​ស​ខ្ចី​ សក់​ខ្មៅ និង​ទម្រង់​មុខមាត់​ស្រស់​ស្អាត​ខ្លាំង​បំផុត។​ យ៉ាងណាមិញ​ទម្រង់​មុខ​របស់​ទារក​ក៏​មាន​ផ្នែក​ខ្លះ​ដូច​ជា​ត្រង់​ច្រមក់​រាង​ស្រួច រង្វង់​មាត់​ដ៏​គួរ​ឲ្យ​ស្រលាញ់​ក៏​កាត់​ទៅ​រក​ម្តាយ​របស់​គេ​ខ្លះ​ផង​ដែរ។ តាម​ការ​បញ្ចេញ​មតិ​លើ​អ៊ីនធឺណិត​គេ​ជឿជាក់​ថា​ទៅ​ថ្ងៃ​មុខ​ទារក​រូប​នេះ​នឹង​មាន​មុខមាត់​មិន​ណយ​នោះ​ទេ៕ ប្រែ​សម្រួល៖ Knongsrok

R42
សង្គម

ប្តូរ​ទម្លាប់​ការ​ហៅ​ទៅ! ៨ ពាក្យ​កម្ចី​ពី​វៀតណាម​សុទ្ធ​សាធ (បាញ់​ហយ បាញ់​ឆែវ បាញ់​កាញ់…) ខ្លះ​មាន​ឈ្មោះ​ខ្មែរ​យើង​ទេ​តើ

ការ​ប្រើប្រាស់​ភាសា​និយាយ​ទូទៅ​នៅ​ពេល​បច្ចុប្បន្ន មាន​ពាក្យ​ខ្លះ​ក៏​ជា​ពាក្យ​កម្ចី​ពី​បរទេស​ប៉ុន្តែ​គ្រប់​គ្នា​មិន​សូវ​ជាប់​ចាប់​អារម្មណ៍​នោះ​ទេ ជា​ពិសេស​គឺ​ទាក់ទិន​នឹង​ម្ហូប​អាហារ​ដែល​យើង​និយម​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​តែ​ម្តង។ មិន​មាន​ការ​បកស្រាយ​ច្បាស់ការ​ណា​មួយ ថា​មាន​ពាក្យ​ជំនួស​ពាក្យ​កម្ចី​ទាំង​អស់​នោះ​ឬ​អត់ ដោយ​ក្នុង​នោះ​យើង​លើក​យក​ពាក្យ​សាមញ្ញ​ចំនួន ៨ ដែល​មាន​ ៣ គត់​កន្លង​មក​មាន​ការ​បកស្រាយ​ពី​ប្រភព​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន។ ក្នុង​នោះ​ពាក្យ​កម្ចី​ពី​ប្រទេស​វៀតណាម​មាន​ដូច​ជា៖ បាញ់បែវ បាញ់ហយ បាញ់ឆែវ បាញ់ឌុក បាញ់កាញ់ សយ៉រ ម្ជូរយួន និង​បាញ់ចានឿក​ជា​ដើម។ ដោយ​ឡែក​មាន ៣ ពាក្យ​ដែល​យើង​បាន​ដឹង​ហើយ​ស្រាវជ្រាវ​តាម​ប្រភព​ផ្សេងៗ​កន្លង​មក​គឺ​នំ​បាញ់បែវ យើង​អាច​និយាយ​ជំនួស​ជា​ពាក្យ​ខ្មែរ​គឺ​ “នំ​ផ្លែ​អាយ” ស្រប​ពេល បាញ់ឆែវ គួរនិយាយថា “នំចាក់អំបែងស្នូល” និង​នំ​បាញ់​ចានឿក យើង​អាច​និយាយ​ជំនួស​ថា “នំ​អង្គុញ​អណ្តែត” វិញ។…

Cover Tor
សង្គម

ភ្ញាក់ផ្អើលមែន! កំណប់តោថ្មបុរាណនៅរក្សារូបរាងស្រស់ស្អាត បានប្រទះឃើញនៅក្រោមប្រាសាទបារាយរណ៍មេបុណ្យ

ខេត្តបន្ទាយមានជ័យ៖ ថ្មីៗនេះមានរឿងមួយគួរឱ្យភ្ញាក់ផ្អើលបានកើតឡើង ដោយកំណប់តោថ្មបុរាណយ៉ាងស្រស់ស្អាតមួយ ត្រូវបានក្រុមការងារជួសជុលប្រាសាទបារាយណ៍មេបុណ្យ របស់លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ បានរកឃើញ ខណៈពេលកំពុងតែជួសជុលកំពង់ទឹកប្រាសាទ។ កំណប់តោថ្មបុរាណ ជាស្តេចរាជសីហ៍ យ៉ាងស្រស់ស្អាត ដែលមានទម្ងន់ប្រហែល ២តោនមួយនេះ ​ត្រូវបានរកឃើញកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចប្រាសាទបាយរណ៍មេបុណ្យ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្រោយការរកឃើញបែបនេះបានធ្វើឱ្យមហាជន ​ទាំងអ្នកស្រាវជ្រាវមានភាពរីករាយខ្លាំងមែនទែន ​ជាពិសេសសូម្បីតែប្រជាជននៅក្នុងតំបន់ក៏មានជំនឿខ្លាំងរហូតមានការបួងសួងសុំសេចក្តីសុខផងដែរ៕

Cover Pailen
ដើរកម្សាន្ត

កុំភ្លេចឈៀងទៅលេងផង ខេត្ត​ប៉ៃលិន​ « ទឹក​ធ្លាក់ ភ្នំ​ខៀវ​ » ឬ « ទឹកធ្លាក់អូរតាវ៉ៅ » ទេសភាពស្រស់ស្អាតខ្លាំងណាស់

ប៉ៃសិន៖ ​ខេត្តប៉ៃលិន ​គឺជាខេត្តមួយដែលមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងទាំងទីក្រុង និងផ្លូវធ្វើដំណើរ  តែកំពុងតែស្ថាបនាជាបន្តបន្ទាប់បណ្តើរៗហើយ ​ព្រោះទឹកដីព្រំដែនមួយនេះសម្បូរទៅដោយសម្បត្តិធម្មជាតិជាច្រើនមិនទាន់កៃច្នៃ ពោលពោរពេញដោយធម្មជាតិសុទ្ធសាធសុទ្ធតែមានភាពស្រស់ស្អាត ​ជាពិសេសសម្បូរទៅដោយជួរភ្នំ ​និងទឹកធ្លាក់ជាច្រើនកន្លែង។ នៅក្នុងនោះ « ទឹក​ធ្លាក់ ភ្នំ​ខៀវ​ » ឬ « ទឹកធ្លាក់អូរតាវ៉ៅ » គឺជាទឹកធ្លាក់ដ៏ល្បីមួយនៅក្នុងចំណោមទឹកធ្លាក់ល្បីៗស្រស់ស្អាតជាច្រើននៅក្នុងខេត្តប៉ៃលិន ដោយទឹកធ្លាក់មកពីកំពូលភ្នំគឺមានភាពត្រជាក់ល្ហឹមអាចងូតទឹកម្សាន្តពោរពេញដោយអារម្មណ៍ត្រជាក់ស្រស់ស្រាយ ថែមទាំងសម្បូរត្រីមច្ឆាចំរុះ ដំណាំហូបផ្លែ ហើយទេសភាពស្រស់ស្អាតគួរអោយគយគន់ផងដែរ។ ទឹកធ្លាក់នេះផងដែរមានរហូតដល់ទៅ ៧ ជាន់ ជាពិសេសជាន់ទី៧ ដែលភ្ញៀវចូលចិត្តលេងជាងគេ ​ព្រោះវាមានទេសភាពគួរជាទីគយគន់មែនទែន ។ ហើយទឹកធ្លាក់នេះផងដែរ ក៏មានភោជនីយដ្ឋាន…

Untitled 1 Recovered
ដើរកម្សាន្ត

ចំណាយតែ ៥៨៥ ដុល្លារក្នុងមួយយប់ អ្នកអាចគេងក្នុងបន្ទប់ពពុះកញ្ទក់ ដែលព័ទ្ធជុំវិញដោយព្រៃនិងសត្វដំរី

ប្រទេសថៃត្រូវបានគេស្គាល់ថាមានធម្មជាតិដ៏គួរឱ្យចាប់អារម្មណ៍ សត្វព្រៃគួរឱ្យភ្ញាក់ផ្អើល និងអាកាសធាតុត្រូពិចដែលអាចបន្ធូរអារម្មណ៍ និងធ្វើឱ្យវាក្លាយជាទិសដៅថ្ងៃឈប់សម្រាកដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកំសាន្ត។ ដើម្បីនាំអ្នកធ្វើដំណើរកាន់តែជិតនឹងធម្មជាតិមានរមណីយដ្ឋានមួយដែលអនុញ្ញាតឱ្យអ្នកស្ថិតនៅក្នុងធម្មជាតិ។ មានទីតាំងស្ថិតនៅភាគខាងជើងនៃប្រទេសថៃគឺThe Anantara Golden Triangle Elephant Camp & Resort ភ្ញៀវអាចមើលឃើញជាមួយធម្មជាតិប្លែកៗជាមួយនឹងទេសភាពគួរឱ្យចាប់អារម្មណ៍នៃតំបន់ជំរកសត្វដំរី។ បន្ទប់សម្រាប់ភ្លៀវទាំងនេះត្រូវបានគេហៅថា Jungle Bubbles។ វាត្រូវបានផលិតចេញពីជ័រស្វិតថ្លាដែលមានបច្ចេកវិទ្យាខ្ពស់ដែលអាចឱ្យអ្នកទស្សនាមើលឃើញនៅជុំវិញខ្លួនដោយសុវត្ថិភាព។ បន្ទប់ដែលមានរៀងជាពពុះនីមួយៗមានទំហំ ២៣៦ ហ្វីតការ៉េ (២២ ម៉ែត្រការ៉េ) រួមបញ្ចូលទាំងគ្រែមួយដែលមានផាសុខភាព។ ឈុតនេះក៏មានបន្ទប់ទឹកនិងកន្លែងអង្គុយផងដែរ។ ភ្ញៀវមិនតម្រូវឱ្យចាកចេញពីបន្ទប់របស់ពួកគេសម្រាប់អាហារពេលល្ងាចទេព្រោះបុគ្គលិកនិងយកអាហារទៅឱ្យភ្លៀវដើម្បីធានាការទស្សនាសត្វដំរីដោយមិនមានការរំខាន។ ដំរីប្រហែល ៦០ ក្បាលដែលត្រូវបានគេជួយសង្គ្រោះនៅប្រទេសថៃហើយត្រូវបានយកមកដាក់នៅក្នុងជំរំនេះដើម្បីឲ្យពួកវារស់នៅប្រកបដោយផាសុកភាព។ រមណីយដ្ឋាននេះនឹងធ្វើឲ្យអ្នកមិនអាចបំភ្លេចបាននូវរាត្រីក្នុងលំហដ៏ប្រណីតក្នុងតម្លៃ ៥៨៥ ដុល្លារក្នុងមួយយប់សម្រាប់មនុស្សពីរនាក់។…

Cover Pka
ដើរកម្សាន្ត

សួនផ្កាជើងភ្នំបាខែង មានទាំងផ្កាមានទាំងអាហារ ទេសភាពពិតជាស្រស់ស្អាត ហើយស្ងប់ស្ងាត់ល្អទៀត

ជាការពិតណាស់ ​ខេត្តសៀមរាបក្រៅពីប្រាង្គប្រាសាទបុរាណជាច្រើនរយប្រាសាទប្រកបដោយក្បាច់រចនាស្រស់ស្អាតជាទីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ​សៀមរាបក៏មានកន្លែងកម្សាន្តបែបប្រវត្តិសាស្រ្ត និងធម្មជាតិពិតៗជាច្រើនកន្លែងគួរជាទីចាប់អារម្មណ៍។ ហើយថ្មីៗនេះផងដែរ ​យោងតាមរយៈគណនីហ្វេសប៊ុក ពេជ្រ សុភាពភក្តី បាននាំឱ្យប្រជាជនខ្មែរ ​និងអ្នកកម្សាន្តបានស្គាល់កន្លែងដើរលេងប្លែកថ្មីលើទឹកដីសៀមរាបមួយកន្លែងទៀតហើយ ​នោះគឺសួនផ្កាក្បែរជើងភ្នំបាក់ខែងខេត្តសៀមរាប។ សួមផ្កានេះបើតាមការរៀបរាប់របស់អ្នកដែលបានផ្តិតទេសភាពផ្ទាល់បានឱ្យដឹងថា ​សួនផ្កានេះមានទេសភាពស្រស់ស្អាតណាស់ មានផ្កាជាច្រើនប្រភេទស្រស់ស្អាតដូចជាសួនផ្កាឈូករ័ត្នជាដើមពោរពេញទៅដោយទេសភាពបែបធម្មជាតិគួរជាទីគយគន់ ​ជាពិសេសសួនផ្កានេះថែមទាំងមានកន្លែងទទួលទានអាហារ និងមានទិដ្ឋភាពស្ងប់ស្ងាត់ល្អផងដែរ។ គួរឱ្យដឹងផងដែរថា សួនផ្កានេះ ​ធ្វើដំណើរតាមផ្លូវទៅភ្នំបាក់ខែងតែម្តង តែទៅដល់ផ្លូវបែកជាបី ជិតបាឡុង នឹងឃើញផ្លាកសួនផ្កានេះហើយ៕ រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព៖ ពេជ្រ សុភាពភក្តី  

84763167_2603320893326135_5453194025815244800_n
សង្គម

កុំផ្ញើក្ដីសង្ឃឹម និងសុភមង្គលខ្លួនឯង ទៅលើបបូរមាត់អ្នកដទៃ

ធ្វើជាមនុស្សត្រូវរៀនស្ដាប់ រៀនមើលអ្នកដែលជុំវិញខ្លួន តែកុំព្រោះតែចង់តាមអ្នកដទៃ កុំចេះតែតាមផ្គាប់ចិត្តគេ រហូតដល់ធ្វើឱ្យខ្លួនឯង បាត់បង់តម្លៃ និងក្ដីសុខ។ ជីវិតយើង គឺយើងជាអ្នករ៉ាប់រង និងទទួលខុសត្រូវ កុំយកក្ដីសង្ឃឹម និងក្ដីសុខ សុភមង្គលនៃជីវិតខ្លួនឯង ទៅផ្ញើលើបបូរមាត់របស់អ្នកដទៃឱ្យសោះ ព្រោះយ៉ាងណា ក៏អ្នកដទៃ មិនដែលចង់ឱ្យយើងល្អ ឬមានក្ដីសុខជាងគេនោះឡើយ។ ត្រូវចាំថា មនុស្សមួយចំនួនធំ គឺចាំតែមើលយើងខាតបង់ និងបរាជ័យតែប៉ុណ្ណោះ មនុស្សមួយចំនួនទៀត ចាំតែសើចចំអក និងមើលបំណាំយើងតែប៉ុណ្ណឹង មិនមាននរណាម្នាក់ដែលល្អនឹងយើងអស់ពីចិត្តថ្លើម ដូចយើងខ្លួនឯងនោះឡើយ។ ធ្វើអ្វី គិតអ្វី គប្បីផ្ដល់ក្ដីសង្ឃឹម និងកម្លាំងចិត្តឱ្យខ្លួនឯងឱ្យបានច្រើន ជាជាងរង់ចាំឱ្យអ្នកដទៃ…

5553
ដើរកម្សាន្ត

ស្អាត​មិន​ចាញ់​ស្រុក​គេ! ភូមិ​វប្បធម៌​នៅ​ខេត្ត​សៀមរាប ប្រែ​មុខ​មាត់​ថ្មី​ប្លែក​ភ្នែក​អស់​ទាស់

ភូមិ​វប្បធម៌​កម្ពុជា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប​។ ភូមិវប្បធម៌កម្ពុជាគឺ​ជា​កូន​ភូមិ​គំរូ​មួយ​ដែល​មាន​សំណង់​ ផ្ទះ និង អាគារ​ប្រវត្តិសាស្រ្ត​ទំនាម​ទំលាប់​របស់​ប្រជាជន​ខ្មែរ និង ជីវភាព​របស់​ជនជាតិ​ទាំងអស់​។ កន្លែងនេះ​មាន​ទំហំ ២១០ ០០០ ម៉ែត្រការ៉េ​។​ ក្នុងភូមិវប្បធម៌កម្ពុជា​មានភូមិ​ចំនួន​១២ ដែល​តំណាង​ឲ្យ​វប្បធម៌​ផ្សេង​ៗ​គ្នា និង ចរិតលក្ខណៈ​របស់​ជនជាតិ​១៩​។ ភ្ញៀវ​ទេសចរណ៍​អាច​រីក​រាយ​ជាមួយ​នឹង​ការ​សំដែង​របាំអប្សរា និង របាំ​របស់​ជនជាតិ​ភាគតិច​នៅ​កម្ពុជា និង អាច​ទស្សនា​ការ​សំដែង​អំពី​ប្រពៃណី​រៀប​អាពាហ៌ពិពាហ៌​របស់​ជនជាតិ​ខ្មែរ​។ នៅតាម​ភូមិ​និមួយ​ៗ អ្នក​ទេសចរណ៍​អាច​មើលឃើញ​អំពី​ការបង្ហាញ​អំពី​របៀប​ឆ្លាក់លើថ្ម លើឈើ ដំគ្រឿង​ប្រាក់ និង ឆ្នៃត្បូង​។ ទន្ទឹមនឹងគោលដៅបង្កើនកំណើនភ្ញៀវទេសចរ ថ្មីៗនេះគេសង្កេតឃើញនៅភូមិវប្បធម៌បានបង្កើតនិងច្នៃប្រឌិតបន្ថែមនូវទស្សនីយភាពពិសេសថ្មីៗជាច្រើន លាយឡំនឹងដើមឈើនិងរុក្ខជាតិពណ៌បៃតង់ស្រស់ ហើយមានទីតាំងថតរូបស្អាតៗជាច្រើនទៀតផង។ នេះបើតាមការចែកចាយរូបភាពលើទំព័រហ្វេសប៊ុកBlue Sky…

T444
ដើរកម្សាន្ត

អ្នកបាត់ដំបង… ចាំ​អ៊ី​លក់​បាយ​សោហឺ​បាន​អត់? ស្ងាត់ៗលេចមុខក្នុងវីដេអូរបស់ YouTuber ​ល្បីឈ្មោះបរទេសថែមទៀត

អ្នក​រស់នៅ​ទី​រួម​ខេត្ត​បាត់ដំបង ជា​ពិសេស​សិស្ស​ដែល​ធ្លាប់​រៀន​នៅ​ឯ​អនុវិទ្យាល័យ​សោហឺ និង​វិទ្យាល័យ​ព្រះ​មុនីវង្ស ប្រាកដ​ជា​ធ្លាប់​ស្គាល់​ប្លុក​លក់​បាយ​នៅ​របង​សាលា​សោហឺ ដែល​បាយ​ព្រឹក​នៅ​ទី​នោះ​មាន​រសជាតិ​ឆ្ងាញ់​និង​តម្លៃ​សមរម្យ។ ថ្មីៗ​នេះ​វីដេអូ​មួយ​ត្រូវ​បាន​គេ​យក​មក​ចែកចាយ​ផ្ទុះ​ពេញ​បណ្តាញ​សង្គម ពោល​គឺ​អ្នក​មាន​ដើម​កំណើត​នៅ​ខេត្ត​បាត់ដំបង​ផ្ទាល់​តែ​ម្តង​បាន​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​មាន YouTuber ល្បី​ឈ្មោះ​មួយ​រូប​របស់​បរទេស​ដែល​រមែង​ធ្វើ​ការ​បង្ហាញ​មុខម្ហូប​ឆ្ងាញ់ៗ​ទូទាំង​សកលលោក មក​បង្ហាញ​ពី Street Food អាហារ​តាម​ដង​ផ្លូវ​នៅ​ឯ​បាត់ដំបង។ ក្នុង​នោះ​មាន​បង្ហាញ​នៅ​ទីតាំង​មួយ​ចំនួន​ដូច​ជា​បាយ​នៅ​សាលា​សោហឺ និង​ចំណី​អាហារ​នៅ​ឯ​ផ្សារ​ណាត់​ជា​ដើម៕ តោះ​ទស្សនា​វីដេអូ​ខាង​ក្រោម៖

Cover Arlie
PR

ប្លែកភ្នែក! ហាងកាហ្វេលាក់ខ្លួនមួយកន្លែង ដែលមានកាហ្វេ និងអាហារសុខភាព ​​ជាពិសេសតុបតែងដោយផ្ទាំងគំនូរលើជញ្ជាំងដ៏ស្រស់ស្អាត

តំបន់ប្លុក ALLEY 240 ½ និងត្រូវបានបរទេសហៅថា «Ali Way» មានសិល្បៈគំនូរលើជញ្ជាំងជាច្រើន បង្កើតជាដងផ្លូវប្រកបដោយសិល្បៈគំនូគួរជាទីគយគន់ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាច្រើនមកកម្សាន្តដែលកាលពីមុនៗគឺមានតែជនបរទេសតែប៉ុណ្ណោះដែលស្គាល់ ឬកម្រមានអ្នកទៅដល់ និងស្កាល់ទីតាំងច្បាស់ណាស់។ ផ្លូវប្រកបដោយសិល្បៈដ៏ស្រស់ស្អាតនេះមិនត្រឹមតែមានរូបគំនូរលើជញ្ជាំងស្រស់ស្អាទេ តែមានលាក់បង្កប់ហាងទំនិញតូចៗ ភោជនីយដ្ឋាន ហាងសំលៀកបំពាក់ និងបារមួយចំនួនផងដែរ។ ជាពិសេសគំនូរហាងអាហារមួយកន្លែងមានឈ្មោះថា « កាហ្វេ Artillery»។ ដោយ Artillery ជាហាងកាហ្វេលាក់ខ្លួនមួយ ដែលផ្តល់នៅកាហ្វេ អាហារសុខភាព និង អាហារសំរាប់អ្នកតមសាច់ (អាហារបួស) ដែលលក្ខណៈពិសេសនោះ ​គឺហាងនេះពោរពេញទៅដោយគំនូរលើជញ្ជាំង ​ដ៏ស្ស់ស្អាត ​ពណឥឆើតឆាយតែម្តង ។ គួរឱ្យដឹងផងដែរថា « កាហ្វេ Artillery» ស្ថិតនៅលើ…