ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

3
សង្គម

គ្រប់យ៉ាងនៅលើលោកនេះគ្មានអ្វីដែលអាថ៌កំបាំងរហូតនោះទេ

កាលពីដើមខែតុលាថ្មីៗនេះក្រុមហ៊ុន Netflix បានបញ្ចេញនូវខ្សែភាពយន្តរន្ធត់ថ្មីមួយដែលធ្វើអោយអ្នកទស្សនាបាក់ចង្កេះខ្លាំងជាមួយនិងសាច់រឿងមួយនេះ ។ ខ្សែភាពយន្តនេះនិយាយអំពីក្រុមគ្រួសារមួយដែលមានកូនប្រុសម្នាក់ឈ្មោះថា ELI ( អ៊ីឡាយ ) ELI គឺជាក្មេងដែលអភ័ព្វតាំងតែពីតូច ពោលគឺនៅពេលដែលគេកើតមកគេក៏ទទួលបាននូវជំងឺម៉្យាងដែលធ្វើអោយគេមិនអាចស៊ាំជាមួយនិងបរិយាសខាងក្រៅបាននោះទេ ពោលគឺនៅពេលដែលប៉ះជាមួយននិងបរិយាកាសខាងក្រៅខ្លួនវានិងធ្វើអោយខ្លួនរបស់គេមិនអាចនិងដកដង្ហើមបានហើយនិងធ្វើអោយគេស្លាប់បានប្រសិនបើគ្មានអ្នកមកជួយទាន់ពេលវេលា ដូច្នេះហើយទើបធ្វើអោយរូបគេត្រូវតែពាក់របស់ម៉្យាងដើម្បីអោយរូបគេអាចចេញទៅខាងក្រៅបាន ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺរូបគេត្រូវនៅក្នុងរបស់នោះ ២៤ ម៉ោងតែម្តង រូបគេមិនអាចប៉ះពាល់អ្វីបានរឺក៏ចេញពីរបស់នោះបាននោះទេ  ដោយសារបែបនេះហើយ ELI តែងតែត្រូវបានមនុស្សជាច្រើនមើលងាយនិងសើចចំអកទៅលើរូបគេ ហើយដោយសារតែមិនអាចបើកភ្នែកឃើញនូវទិដ្ឋភាពបែបនេះបាន ម្តាយឪពុករបស់ ELI បានស្វែងរកគ្រូពេទ្យល្បីៗព្រមទាំងមធ្យោបាយជាច្រើនធ្វើយ៉ាងណាអោយតែកូនរបស់គេមានសភាពដូចមនុស្សទូទៅវិញ ។ ចំពោះខ្សែភាពយន្តនេះនិងធ្វើអោយអ្នកទស្សនាទាំងអស់ឃើញអំពីសាសនាមួយទៀតរបស់ប្រទេសជាច្រើននៅអ៊ឺរ៉ុប ដែលសាសនានេះមានឈ្មោះថា សាសនាងងឹត ដែលសាសនានេះមានជំនឿទៅលើ Dark Lord…

2
សង្គម

នៅលើលោកនេះអ្វីដែលសំខាន់ជាងគេនៅពេលដែលមនុស្សម្នាក់រស់នៅដោយស្គាល់ពីខ្លួនឯងច្បាស់

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ Netflix ទើបតែបញ្ចេញនូវគំនូរជីវចលថ្មីមួយរបស់ខ្លួន ដែលសាច់រឿងទាំងមូលនេះត្រូវបានដកស្រង់ចេញពីវីដេអូហ្គេមដ៏ល្អមួយ។ គំនូរជីវចលនេះមានចំណងជើងថា NiNoKuni សាច់រឿងទាំងមូលត្រូវបានដកស្រង់ចេញពីវីដេអូហ្គេមមួយរបស់ប្រទេសជប៉ុនដែលចេញកាលពីឆ្នាំ២០១០។​ គំនូរជីវចលនេះនិយាយអំពីជីវិតដែលជាយុវវ័យរបស់ក្មេងៗ៣រូបដែលពួកគេជាមិត្តដ៏ល្អនិងគ្នា។ ថ្ងៃមួយពួកគេទាំង៣ក៏បានជួបជាមួយនិងហេតុការណ៍ដ៏ចម្លែកមួយហើយដោយសារតែហេតុការណ៍មួយនោះហើយវាក៏បាននាំយកអ្នកទាំង៣ទៅកាន់ពិភពមួយទៀតដែលចម្លែកខុសពីអ្វីដែលពួកគេធ្លាប់បានជួប ប៉ុន្តែអ្វីដែលកាន់តែចម្លែកនោះគឺពិភពដែលពួកគេបាននៅ និងពិភពលោកបច្ចុប្បន្នដែលពួកគេធ្លាប់តែប្រកបជីវិតប្រចាំថ្ងៃនោះវាមានការទាក់ទងគ្នាយ៉ាងខ្លាំង ។ ហើយភារកិច្ចរបស់ពួកគេត្រូវធ្វើយ៉ាងណាដើម្បីជួយសង្គ្រោះពិភពលោកទាំង២អោយផុតពីសេចក្តីវិនាសកម្ម ។ ជាមួយនិងខ្សែភាពយន្តនេះនិងនាំអ្នកទាំងអស់គ្នាអោយទៅឃើញនូវទេសភាពដ៏ចម្លែកនៅក្នុងពិភពមួយទៀតដែលអ្នកមិនដែលធ្លាប់ឃើញនិងទៅដល់ពីមុនមក ។   ហើយជាមួយនិងគំនូរជីវចលមួយនេះផងដែរវានិងផ្តល់នូវរូបភាពដ៏ស្រស់ស្អាតជាច្រើនដែលនិងក្លាយទៅជាការចងចាំមួយដ៏កម្ររកបាន​ ។ មិនត្រឹមតែផ្តល់នូវទេសភាពដែលមិនអាចបំភ្លេចបានទៅដល់ទស្សនិកជននោះទេ ប៉ុន្តែសាច់រឿងទាំងមូលនេះនិងធ្វើអោយអ្នកទស្សនាទាំងអស់ស្រក់ទឹកភ្នែកជាមួយនិងឈុតឆាកស្នេហាដ៏កំសត់របស់ពួកគេថែមទៀតផង ។ មិនតែប៉ុណ្ណោះសាច់រឿងនេះក៏បានបង្ហាញអោយយើងឃើញដែរថា ពេលខ្លះពិភពលោកមួយដែលវាមិនមែនជាការពិត ពោលគឺវាគ្រាន់តែជាក្តីស្រមៃប៉ុណ្ណោះ ប៉ុន្តែប្រសិនបើអាចរើសបានពិភពលោកមួយនោះប្រហែលជាសាកសមនឹងយើងជាង ពិភពលោកបច្ចុប្បន្នដែលពោពេញទៅដោយទុក្ខវេទនាមិនអាចហាស្តីបានមួយនេះ ។ តោះប្រសិនបើអ្នកចង់ទស្សនាគំនូរជីវចលមួយនេះលោកអ្នកអាចចូលទៅស្វែងរកបានដែលពេលនេះកំពុងមាននៅលើ…

1
សង្គម

ត្រៀមៗ ខ្សែភាពយន្ត កញ្ចក់ឃុំវិញ្ញាណ ភាគថ្មីត្រៀមមកបង្ហាញខ្លួនសារជាថ្មីនៅគ្រប់រោងភាពយន្ត ( មានវីដេអូ )

ប្រិយមិត្តទាំងអស់គ្នាប្រាកដជាដឹងហើយថា កាលពីខ្សែភាពយន្ត កញ្ចក់ឃុំវិញ្ញាណ ដែលជាខ្សែភាពយន្តរន្ធត់ដ៏ល្បីល្បាញមួយ ខ្សែភាពយន្តមួយនេះទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើនជាពិសេសមិត្តៗដែលចូលចិត្តខ្សែភាពយន្តរន្ធត់ទាំងអស់ ។ កាលពីឆ្នាំ ២០១៨ ខ្សែភាពយន្តមួយនេះបានបញ្ចេញនូវភាគដំបូងរបស់ខ្លួន ដែលសាច់រឿងនិយាយអំពី ព្រៃមួយដែលនៅក្នុងនោះមានរឿងរ៉ាវជាច្រើនដែលទាក់ទងទៅនិងបិសាចដ៏កាចសាហាវមួយរូប ។ ហើយថ្ងៃមួយក្មេងៗមួយក្រុមដែលជាកុមារកំព្រាពួកគេក៏ត្រូវបានប្តូរទៅរស់នៅម្តុំនោះ ហើយដោយសារតែសារធាតុជាក្មេង ចង់ចេះ ចង់ដឹង ចង់លឺ នូវរឿងគ្រប់យ៉ាង ជាពិសេសរឿងដែលមនុស្សចាស់ហាមឃាត់ ។ ថ្ងៃមួយពួកគេក៏បានចូលទៅស្រាវជ្រៀវនៅក្នុងព្រៃនោះហើយដោយសារតែការចេះដឹងនេះហើយបានធ្វើអោយពួកគេមានគ្រោះថ្នាក់ជាច្រើនដែលមិននឹកស្មាន ។ ក្រោយពីជោគជ័យយ៉ាងខ្លាំងខ្សែភាពយន្តរន្ធត់របស់ប្រទេសឥណ្ឌូនេស៊ីមួយនេះក៏បានផលិតនៅភាគបន្តររបស់ខ្លួន ។ នៅក្នុងឆ្នាំ ២០១៩ ខ្សែភាពយន្តនេះក៏បញ្ចេញភាគ២ ហើយចំពោះសាច់រឿងនិយាយអំពី បិសាចមួយដែលបានគិចចេញពីព្រៃកាលពីគមុននោះ​ ក៏នៅតែបន្តរតាមយារយីមនុស្សជាច្រើន ហើយម្តងនេះបិសាចដ៏ឃោឃៅមួយនេះបានចេញពីក្នុងកញ្ចក់ដ៏កញ្ចាស់មួយដែលគ្រប់គ្នាមិនដែលនឹកស្មានពីមុនមក ។…

Vv4
សង្គម

សុំ​បញ្ឈប់​ការ​ចលាចល មិនមែន​តែ​កម្ពុជាទេ រោងចក្រ​ធំៗ​ក្រៅ​ដី​ចិន​ខ្លះ​ក៏​បិទ​ទ្វារ​ដែរ ដោយសារ​ហេតុផល​នេះ

នា​ថ្ងៃ​ទី ០៩ ខែ​កុម្ភៈ ឆ្នាំ ២០២០ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ បាន​បង្ហើប​ថា​នៅ​ក្នុង​ខែ​មិនា​ខាង​មុខ អាច​នឹង​មាន​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​នៅ​កម្ពុជា ត្រូវ​ព្យួរ​ការងារ​កម្មករ​ដោយ​សារ​ខ្វះ​ក្រណាត់​ ​ក្រោយ​លែង​មាន​ការ​បញ្ជូន​ក្រណាត់​ដែល​ជា​វត្ថុ​ធាតុ​ដើម​ចេញ​ពី​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​ក្នុង​ស្រុក​មួយ។ ឆ្លើយតប​នឹង​រឿងរ៉ាវ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ ថា​អាច​កើត​ឡើង​ដោយ​សារ​បញ្ហា​ផ្សេង ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​បញ្ហា​រួម​របស់​សកលលោក គឺ​មិនមែន​តែ​កម្ពុជា​នោះ​ទេ ដោយ​ឡែក​សូម្បី​តែ​រោងចក្រ​ផលិត​យានយន្ត​និង​រោងចក្រ​បច្ចេកវិទ្យា​មួយ​ចំនួន​ធំ​ខ្លះ​ក៏​បាន​ផ្អាក​ដំណើរការ​ចង្វាក់​ផលិតកម្ម ​និង​ខ្លះ​ប្រឈម​នឹង​ការ​បិទ​ទ្វារ​ជា​បណ្តោះ​អាសន្ន​ផង​ដែរ។ តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC និង TheVerge បាន​ឲ្យ​ដឹង​ថា​ផលិតកម្ម​យានយន្ត​និង​វិស័យ​បច្ចេកវិទ្យា គឺ​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​ផ្ទុះ​នូវ​វីរុស​កូរ៉ូណា​នេះ​ខ្លាំង​បំផុត។ សម្រាប់​វិស័យ​បច្ចេកវិទ្យា​រោងចក្រ Foxconn ដែល​ជា​ដៃ​គូ​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​និង​រៀបចំ​ដំឡើង iPhone ឲ្យ Apple ​ក្នុង​ប្រទេស​ចិន​មក​ទល់​ពេល​នេះ​មិន​ទាន់​បាន​បើក​ដំណើរការ​នៅ​ឡើយ…

Untitled 1
សង្គម

Joker ទទួលបានពានរង្វាន់ក្លាយទៅជាខ្សែភាពយន្តដែលមានតួសម្តែងឆ្នើមជាងគេប្រចាំឆ្នាំ

កាលពីពាក់កណ្តាលឆ្នាំ២០១៩ កន្លងទៅនេះខ្សែភាពយន្តថ្មីមួយដែលមានចំណងជើងថា Joker ដោយខ្សែភាពយន្តនេះត្រូវបាននិពន្ធសាច់រឿងថ្មីស្រឡាងដោយមិនធ្លាប់បានឃើញពីមុនមកសោះឡើយ ។ ខ្សែភាពយន្តនេះបានចូលរួមសម្តែងដោយតារាសម្តែងឆ្នើមមានឈ្មោះថា Joaquin Phoenix ហើយនៅក្រោយពេលចាក់បញ្ចាំងជាផ្លូវការការ ខ្សែភាពយន្តនេះរកចំណូលបានរហូតទៅដល់ ១.០៧២ ពាន់លានដុល្លារ ។ ហើយខ្សែភាពយន្តក៏ទទួលបានការកោតសរសើរមិនដាច់ពីមាត់តែម្តង ដោយគ្រប់គ្នាគឺពិតជាសរសើរនៅទេពកោសល្យនៅក្នុងការសម្តែងរបស់លោក Joaquin Phoenix ខ្លាំងពិតមែន ។ រហូតមកដល់កាលពីព្រឹកមិញនេះព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ទៅដល់សិល្បករ និងសិល្បការិនីឆ្នើមប្រចាំឆ្នាំ ២០២០ ដែលព្រឹត្តិការណ៍នេះមានឈ្មោះថា Oscar 2020 ហើយទីបំផុតលោក Joaquin Phoenix ក៏បានក្លាយទៅជាតារាសម្តែងប្រុសឆ្នើមជាងគេប្រចាំឆ្នាំ ២០២០ នេះ ។…

Lo
សង្គម

សម័យ​យុវវ័យ​សម្ភារៈ​និយម ខ្លះ​ប្រាក់​ខែ ១៥០ តែ​ហាឡើងបង់រំលោះ iPhone តម្លៃខ្ទង់ពាន់ ព្រោះ​ដើម្បី​តែ

សង្គម​សព្វថ្ងៃ​មនុស្ស​ភាគ​ច្រើន​ឲ្យ​តម្លៃ​លើ​ការ​កាន់​ប្រើប្រាស់​សម្ភារៈ​និយម​ជា​ធំ។ ចំណុច​នេះ​ហើយ​ដែល​ញាំង​ឲ្យ​បរិបទ​នៃ​ការ​គិត​ឃើញ​របស់​យុវវ័យ​ដែល​កំពុង​បម្រើ​ការ​ហើយ​ទទួល​បាន​ប្រាក់​ខែ​តិច​តួច​ត្រឹម ១៥០ ដុល្លារ​ឬ​លើស​នោះ​បន្តិចបន្តួច ចូលចិត្ត​សម្លឹង​ចង់​ប្រើ​តែ​របស់​ថ្លៃ ហើយ​លោតឆ័ត្រ​ដូច​កូន​សេដ្ឋី​ឬ​អ្នក​មាន​ទ្រព្យ​ដែល​គេ​ចាយ​ធូរ​ស្រាប់​នោះ។ ជា​អត្ថបទ​អប់រំ​មួយ​ដែលប្រែសម្រួលចេញពី​ប្រភព​គេហទំព័រ​វៀតណាម ដែល​មិន​ថា​តែ​ក្នុង​ស្រុក​យើង​នោះ​ទេ គឺ​យុគសម័យ​សម្ភារៈ​និយម​សព្វថ្ងៃទូទាំងសកលលលោក ពិបាក​នឹង​ទាញ​ឲ្យ​យុវវ័យ​អាច​ដក​ចិត្ត​ចេញ​ពី​ការ​ប្រើប្រាស់​របស់​ថ្លៃ​ខ្លាំងណាស់។ ត្រូវចាំថា បើ​មិន​ទាន់​ឲ្យ​ម្តាយ​ឪពុក​អាច​រស់​ស្រួលបួល​នោះ​ទេ សុំ​កុំ​ទាន់​ចំណាយ​ថវិកា​ច្រើន​ខ្លាំង​ពេក​លើ​របស់​ប្រើប្រាស់ ព្រោះ​របស់​ទាំង​នោះ​ជា​របស់​ក្រៅ​ខ្លួន​អាច​មកបាន​តាម​ក្រោយ​ ប្រសិន​អ្នក​​មាន​របរ​រកស៊ី​ឬ​អាជីវកម្ម​ច្បាស់លាស់​ណា​មួយ​ក្នុង​ដៃ។ យុវវ័យ​ខ្លះ​ខំ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ បើក​ប្រាក់​ខែ​មិន​ទាន់ ខំ​សម្រុក​យក​លុយ​ទៅ​ទិញ​របស់​លំអ​ខ្លួន ដោយ​រឿង​ពិត​ធ្លាប់​បាន​ជួប​ផ្ទាល់ ខ្លះ​ប្រាក់​ខែ​តែ​ ១៥០ ដុល្លារ ហា​ឡើង​សួរ​អ្នក​លក់​ចង់​បង់​រំលោះ​ទិញ​សុទ្ធ iPhone 11 Pro Max ដែល​តម្លៃ​ដល់​ខ្ទង់​ជាង ១ ពាន់​ដុល្លារ។ របស់​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​យើង​មើល​ទៅ​មាន​ភាព​ហុឺហារ ប៉ុន្តែ​ធាតុ​ពិត​ក្នុង​ខ្លួន​គឺ​គ្មាន​អ្វី​ទាំង​អស់…

Cover Basak
សង្គម

ស្អាតប្លែកខ្លាំង! សម្លៀកបំពាក់ ដែលច្នៃឡើងក្នុងទម្រង់យកលំនាំតាមល្ខោនបាសាក់របស់ឡាឈូក មើលទៅពិសេសមែន

ឡាឈូក ​ត្រូវបានគេដឹងថាជាក្រុមយុវជន ​ដែលរួមគ្នាធ្វើការកែច្នៃរបស់ប្រើប្រាស់ដែលគេប្រើរួច និងសំរាមដែលគេបោះចោលមកកែច្នៃប្រតិដ្ឋជាសំលៀកបំពាក់ពោរពេញដោយភាពស្រស់ស្អាត និងប្លែកភ្នែក ​ថែមទាំងមានក្រុមបង្ហាញម៉ូតផ្ទាល់ខ្លួនទៀត។ តែថ្មីៗនេះផងដែរ ​ក្រុម  ឡាឈូក បានធ្វើឱ្យគ្រប់គ្នាបង្ហាញភាពភ្ញាក់ផ្អើលជាថ្មី ក្រោយបញ្ចេញឈុតសំលៀកបំពាក់ថ្មី  ច្នៃយកលំនាំតាមល្ខោនបាសាក់ខ្មែរមើលទៅស្រស់ស្អាតទាក់ភ្នែកតែម្តង។ តាមរយៈគណនីហ្វេសប៊ុកផេក ​ឡាឈូក បានរៀបរាប់ថា៖ « #ឡាឈូក ធ្វើយាត្រាទៅកាន់ឆាកដ៏ធំ! -ឌី បាសាក់ សម្លៀកបំពាក់ដែលបានច្នៃឡើងក្នុងទម្រង់នេះ ត្រូវបានយកលំនាំតាមល្ខោនបាសាក់ តាមរយៈការប្រើពណ៌អោយស្រដៀងទៅនឹងល្ខោនបាសាក់ និងសម្ភារៈតុបតែងលម្អដូចជា សំឡី ជាដើម។ -DE BASSAC.(Ready To Wear) All The…

Cover L192
សង្គម

លើកទី១ មានក្រុមហ៊ុនសំលៀកបំពាក់អនឡាញធំជាងគេនៅកម្ពុជា បង្កើតព្រឹត្តិការណ៍ចែកសំបុត្រកុន Free ដើម្បីគាំទ្ររឿងខ្មែរមានគុណភាព «ដើម្បីកូន ​» (មានវីដេអូ)

ជាការពិតណាស់ ថ្មីៗនេះ ​ខ្សែភាពយន្តខ្នាតធំ ​«ដើម្បីកូន ​» ​ដែលជាស្នាដៃផលិត ​ដឹកនាំ ​និងសម្តែង ​ដោយផលិតករដែលមានបទពិសោធន៍ ​២០ឆ្នាំនៅក្នុងវិស័យផលិតភាពយន្ត ​ថែមទាំងជាម្ចាស់ពានរង្វាន់ទស្សនិកជនគាំទ្រច្រើនជាងគេ « រឿងធ្មប់» ប្រចាំឆ្នាំ ២០១៩ លោក ​ហ៊ុយ ​យ៉ាឡេង ​ហៅ កថាជ័យ បានធ្វើឱ្យកក្រើកដល់ទស្សនិជន និងអ្នកគាំទ្រជាថ្មីម្តងទៀតហើយ ​ជាមួយភាពយន្តប្លែកថ្មីបង្កប់នូវគំនិតអប់រំមួយនេះ។ «ដើម្បីកូន ​» ​អាចនិយាយបានថាជាខ្សែភាពយន្តខ្នាតធំបែបអប់រំដំបូងគេ  ដែលមានគុណភាព ក្រោមគំនិតថ្មីរបស់អ្នកផលិតផលផ្ទាល់ ​ដែលចង់សាកចេញឆ្ងាយពីរឿងបែបខ្មោច  និងរន្ធត់ម្តង ដោយងាកមកផលិតរឿងផ្តល់តម្លៃអប់រំ ​ថែមទាំងជួយដល់សង្គមតាមរយៈថវិកា…

3
សង្គម

តើមនុស្សបែបណា ដែលហៅថាមនុស្សដែលល្អបំផុត សម្រាប់យើង?

គេថា មនុស្សល្អឥតខ្ចោះ ឬល្អបំផុត​ មិនងាយរកបានឡើយ តែបើយយើងអាចរកមនុស្សដែលយើងស្រឡាញ់ពិតប្រាកដឃើញ នោះយើងនឹងបានជួបមនុស្សល្អបំផុត និងល្អឥតខ្ចោះមិនខានទេ។ ដូចពាក្យថា ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ រកមនុស្សល្អគ្រប់១០ គឺមិនមានទេ តែមនុស្សដែលយើងស្រឡាញ់ពិតប្រាកដ មិនពិបាករកទេ ព្រោះមនុស្សដែលយើងស្រឡាញ់ គេប្រាកដជាល្អគ្រប់យ៉ាងសម្រាប់យើង ប្រៀបដូចជា ឪពុកម្ដាយដែលស្រឡាញ់យើងអ៊ីចឹង មិនថាបែបណា ទោះអ្នកដទៃមិនឱ្យតម្លៃយើង តែយ៉ាងណា ក៏យើងនៅតែជាមនុស្សដែលល្អ និងមានតម្លៃបំផុតសម្រាប់ពួកគាត់។ បានជួបមនុស្សដែលយើងស្រឡាញ់ ហើយគេក៏ស្រឡាញ់យើងវិញ វាគឺជារឿងដែលល្អ និងមានន័យបំផុត ទោះស្ថិតក្នុងកាលៈទេសៈណា ពេលវេលាណាទេ គេនៅតែជាមនុស្សល្អសម្រាប់យើង ហើយយើងក៏ជាមនុស្សដែលល្អបំផុតសម្រាប់គេដែរ៕ អត្ថបទ ៖…

Agust
ប្រវត្តិសាស្រ្ត

បុគ្គលល្បីក្នុងសង្គ្រាមលោកលើកទី២៖ August Landmesser បុរស​ម្នាក់​គត់​មិន​លើក​ដៃ​គោរពតាម​ក្បួនរបស់ Hitler

ក្បួនគោរពលើកដៃម្ខាងទៅ​មុខ “sieg heil” (មានន័យថា “hail victory”)ត្រូវ​គណបក្សណាស៊ី​អនុម័តឲ្យ​ប្រើ​នៅ​ឆ្នាំ​១៩៣០​ដែល​ក្បួន​លើក​នេះ​​ទាំង​កម្មករ​ ទាហាន ប្រជាជនអាល្លឺម៉ង់គ្រប់​ជាន់​ថ្នាក់​ក្នុង​សម័យ​នោះ​ត្រូវ​តែ​គោរព ដើម្បី​បង្ហាញ​អំពី​ការ​ស្មោះស្ម័គ្រចំពោះគណៈបក្សណាស៊ី និង​ប្រជាជាតិអាល្លឺម៉ង់​ទាំងមូល។ August Landmesser គឺ​ជា​ជនជាតិ​អាល្លឺម៉ង់​តែ​ម្នាក់​គត់​ដែល​មិន​គោរពលើក​ដៃស​តាមព្យុហយាត្រារបស់ ហ៊ីត្លែ​នៅ​ឆ្នាំ​១៩៣៦​ថ្វី​បើ​គាត់​ពិត​ជា​ស្មោះស្ម័គ្រ​ជាមួយគណបក្សណាស៊ីក៏​ដោយ។ August Landmesser បាន​មក​ចូល​រួម​ជាមួយគណបក្ស ណាស៊ី​ក្នុងឆ្នាំ១៩៣១​ហើយ​ចាប់​ផ្ដើមធ្វើ​ការ​តាម​គោលគំនិត​ឲ្យ​ស្ថានភាពនយោបាយរបស់​ប្រទេស​រីកចម្រើនរបស់​ខ្លួន។ ២​ឆ្នាំ​ក្រោយ​មក​ Landmesser លង់​ស្រឡាញ់កញ្ញា Irma Eckler​ដែល​ជាស្រ្តី​ជន​ជាតិ​ជ្វីសម្នាក់​ដ៏​ងប់​ងល់​ហើយ​រៀការ​នៅ​ឆ្នាំ​១៩៣៥។ ថ្មី​បើ​គណបក្សណាស៊ីស្អប់​ជនជាតិ​ជ្វីបខ្លាំង​ហើយ​បើ​តាម​គោលនយោបាយរបស់​បក្ស​រូប​គេ​មិន​ត្រូវ​អនុញ្ញាតិឲ្យ​ស្រឡាញ់​នោះ​ទេ តែ​ស្នេហាពិត​មិន​អាច​ឃាត់​ឃាំង​បាន​ឡើយ។ បន្ទាប់​ពីដឹង​ថា Landmesser ភ្ជាប់​ពាក្យជាមួយស្រ្តី​ជន​ជាតិជ្វីប គាត់​ត្រូវ​បានបណ្ដេញ​ចេញ​ពី​សមាជិករបស់​គណបក្សណាស៊ី។ Landmesser និង Eckler…

Df4
ប្លែកៗ

អ្នក Single គ្នាយើងមាន សង្ឃឹមហើយ! វត្តមួយកំពុងល្បី ប្រុសស្រីនាំគ្នាទៅបន់ មកវិញ Crush ចូលស្តីដល់ផ្ទះ

នៅ​ប្រទេស​វៀតណាម​យុវវ័យ​កំពុង​នាំ​គ្នា​ភ្ញាក់ផ្អើល​និង​សម្រុក​ទៅ​វត្ត​មួយ​កន្លែង​នៅ​ឯ​ទីក្រុង​ហាណូយ ដែល​គេ​ជឿ​ថា​ជា​កន្លែង​ពូកែ​សក្ដិសិទ្ធិ​អាច​ផ្សំផ្គុំ​ឲ្យ​អ្នក​ដែល​នៅ​លាវ​ឲ្យ​មាន​អ្នក​ស្រលាញ់​បាន​យ៉ាង​ឆាប់​រហ័ស ឬ​អ្នក​ដែល​កំពុង Crush នរណា​ម្នាក់ ទៅៗ​គឺ​មិន​ខុស​បំណង​ទេ។ បើ​តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ Xaluanvnn.com ផ្ដួចផ្ដើម​ចេញ​ពី​និស្សិត​ស្រី​មួយ​រូប​ដែល​នាង​បាន​ធ្វើ​ការ​ចែកចាយ​រឿងរ៉ាវ​ពិត​មួយ​លើ​បណ្តាញ​សង្គម ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ពី​សំណាក់​អ្នក​ប្រើប្រាស់​ Facebook ​ក្នុង​ប្រទេស​វៀតណាម។ វត្ត​នោះ​មាន​ឈ្មោះ​ថា Ha Hoa ស្ថិត​ក្នុង​ទីក្រុង​ហាណូយ ដោយ​គាប់​ជួន​ថ្ងៃ​មួយ​និស្សិត​ស្រី​ដែល​រស់នៅ​ទីក្រុង​ហូជីមិញ បាន​មក​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​នៅ​ឯ​ហាណូយ ហើយ​ក៏​បាន​ឈាន​ចូល​ទៅ​បន់ស្រន់​នៅ​វត្ត​មួយ​នោះ ហើយ​ជា​លទ្ធផល​ Crush ក៏​បើក​ភ្លើង​ខៀវ រហូត​ម្តាយ​ខាង​ Crush នោះ​មក​ចូល​ស្តី​ដណ្តឹង​នាង​ផ្ទាល់​ទៀត​ផង។ ដំបូង​ឡើយ​នាង​ត្រឹម​តែ​ហ៊ាន Like លើ​ការ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​របស់ Crush នាង​តែ​ប៉ុណ្ណោះ និង​មិន​ធ្លាប់​ណាត់​ជួប​គ្នា​នៅ​ខាង​ក្រៅ​អ្វី​នោះ​ទេ លុះ​ក្រោយ​ទៅ​បន់ស្រន់​នៅ​វត្ត​ល្បី​ឈ្មោះ​នោះ​ហើយ…

New Copy
សង្គម

លុយកាក់ មាសប្រាក់អាចឱ្យប្រពន្ធសប្បាយចិត្តមួយរយៈពេលខ្លី តែការស្រឡាញ់ យកចិត្តទុកដាក់ពីប្ដី ទើបឱ្យប្រពន្ធកក់ក្ដៅមួយជីវិត

សួរទៅ មនុស្សស្រីណាក៏ដូចគ្នាដែរ ទោះបីមនុស្សស្រីស្រឡាញ់តែលុយក៏ដោយ ចុងក្រោយ នាងក៏នៅតែចង់បានការស្រឡាញ់ ថ្នាក់ថ្នម យកចិត្តទុកដាក់ ពីស្វាមី ឬដៃគូរបស់ខ្លួនជានិច្ច។ គ្មានមនុស្សស្រីណា ចង់នៅឯកា គ្មានអ្នកណាខ្វល់នោះឡើយ បើទោះជានាងជាមនុស្ស រឹងមាំ ស្វាហាប់ ឯករាជ្យយ៉ាងណា ក៏នាងនៅតែត្រូវការការផ្ដល់កម្លាំងចិត្ត ការអាណិតស្រឡាញ់ នៅក្បែរ មើលថែនាងដែរ។ បើទោះជាមានពេលខ្លះ នាងហាក់មិនបង្ហាញពីតម្រូវការ ក៏នៅក្នុងចិត្តនាង នៅតែប្រាថ្នា ចង់ឱ្យដៃគូរបស់ខ្លួន ដឹងពីជម្រៅចិត្តនាងដូចគ្នា។ លុយកាក់ មាសប្រាក់ សម្ភារនិយមទាំងឡាយ អាចឱ្យនាងរីករាយ សប្បាយចិត្ត តែមិនមែនអាចធ្វើឱ្យនាងមានអារម្មណ៍ថា…