ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Selpak
សង្គម

ចូលរួមគាំទ្រផងក្នុងនាមជាកូនខ្មែរ! រឿងបុរាណ ព្រះអនរុទ្ធព្រះនាងឱស្សា ​សំបុត្រចាប់ដាក់លក់ថ្ងៃ ​១៤ កុម្ភៈ ទិញ២សំបុត្រ បានផ្កាកុលាប ១ទង

ពិតជាពិសេសណាស់ ​ឆាប់ៗនេះការសម្តែងរបាំបុរាណ រឿង ព្រះអនរុទ្ធព្រះនាងឱស្សា នឹងធ្វើការលើកសម្តែងជូនប្រិយមិត្ត ពិសេសកូនខ្មែរនាពេលឆាប់ៗខាងមុខនេះហើយ នៅសាលសន្និសីទចតុម្មុខ នៅថ្ងៃទី ​២៧ ​២៨ ​និង ​២៩ ​ខែកុម្ភៈ ឆ្នាំ ២០២០ នេះ។ សំបុត្រនៃការសម្តែងនេះ ត្រូវបានចាប់ផ្តើមដាក់លក់ចាប់ពីថ្ងៃទី ​១៤ ​ខែកុម្ភៈ ឆ្នាំ ​២០២០ នេះហើយ ដោយសំបុត្រមានលក់ចាប់ពីម៉ោង ១១ ដល់ម៉ោង ៦ល្ងាច នៅសាលសន្និសីទចតុម្មុខ មានតម្លៃ100,000 រៀល / 40,000…

Cover Movie 1
សង្គម

តើអ្នកដឹងទេថា រឿងបរទេសល្បីៗសុទ្ធពីនិយាយពីវិនាសកម្មពិភពលោកថ្ងៃអនាគត ដោយសារតែធម្មជាតិដាក់ទោស ដូចទាយទុកមុន

នៅក្នុងសាច់រឿងនីមួយៗ ​តែងតែត្រូវបានគេដឹងថាមានបង្កប់នូវការអប់រំ ​និងផ្តល់ពុទ្ធិដល់មនុស្សឱ្យចេះគិតពិចារណា ​ឬលាក់បង្កប់សារអាថ៌កំបាំងនៅក្នុងសាច់រឿងទាំងមូល  ដែលទាមទារឱ្យអ្នកទស្សនាត្រូវគិត ​ស្វែងយល់ និងវិភាគឱ្យស៊ីជម្រៅបំផុត។ ជាក់ស្តែងខ្សែភាពយន្តបរទេសជាច្រើនក៏បានបង្ហាញសារជាច្រើនស្តីពីពិភពលោកនាពេលអនាគត ​ដោយរឿងខ្លះ យកតាមគម្ពីរ​ Bible ដែលនិយាយពីវិនាសកម្មពិភពលោក​នៅថ្ងៃអនាគត ពីបាតុភូតធម្មជាតិ​ ឬអាចនិយាយបានថាទំនាយធម្មជាតិដាក់ទោសទៅលេីមនុស្សវិញ​ ​ ពេលដែលមនុស្សយេីងបំផ្លាញធម្មជាតិ​ ធម្មជាតិនឹងបំផ្លាញមនុស្សវិញដូចគ្នា​ បើប្រៀបធៀបនឹងជំនឿប្រទេសកម្ពុជា ​ចាស់ៗតែងតែនិយាយពីភ្លើងឆេះកាល ​និងការផ្លាស់ប្តូរសាសនានេះជាដើម។ ដោយរឿងភាគច្រើនតែងតែនិយាយពីការបាត់បង់មនុស្សជាតិ ​ការដាក់ទោសនៃធម្មជាតិ ការលុបបំបាត់ជាតិសាសន៍ពាក់កណ្តាល ​ឬការបង្កើតពិភពលោកថ្មីមនុស្សថ្មីជាដើម។ តោះ មកតាមដានខ្សែភាពយន្តមួយចំនួនដែលសុទ្ធសឹងតែបង្ហាញពីវិនាសកម្មនៃការដាក់ទោសរបស់សាសនា ​និងធម្មជាតិ ​ដែឡរឿងហេតុខ្លះបានកើតឡើងរួចមកហើយ ​ឯរឿងខ្លះគេប៉ាន់ស្មានថាអាចកើតឡើងនាពេលអនាគត ដូចខាងក្រោមនេះ ៖ ១.…

Vvf
សង្គម

បាន​បុណ្យ​ណាស់! ស្កាត់​ទិញ​ត្រី​ទម្ងន់ ២០ គ.ក ​កំពុង​ពពោះ​ពី​អ្នក​នេសាទ យក​ទៅ​ព្រលែង​នៅ​វត្ត ស្រាប់​តែ​ហែល​ត្រលប់​មក​វិញ​សម្លឹង

រឿង​ដ៏​អស្ចារ្យ​មួយ​ក្នុង​ប្រទេស​ថៃ​ដែល​បង្ហាញ​ពី​ទឹក​ចិត្ត​ដ៏​ល្អ​របស់​បុរស​ម្នាក់ ដែល​បាន​ស្កាត់​ទៅ​ទិញ​ត្រី​ទម្ងន់ ២០ គីឡូក្រាម ពី​ក្រុម​អ្នក​នេសាទ ហើយ​យក​ទៅ​ព្រលែង​វិញ​នៅ​ឯ​វត្ត។ ជា​សារ​អប់រំ​ចិត្ត​មួយ​ដែល​ផ្ទុះ​ខ្លាំង​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ប្រទេស​ថៃ ដោយ​ត្រី​ទម្ងន់ ២០ គីឡូក្រាម​នោះ​ថែម​ទាំង​កំពុង​មាន​កូន​ពពោះ​ថែម​ទៀត ហើយ​កម្លោះ​ចិត្ត​ធម៌​បាន​យក​ទៅ​ព្រលែង​នៅ​ឯ​វត្ត លុះ​មួយ​សន្ទុះ​ក្រោយ​មក​ស្រាប់​តែ​ត្រី​ហែល​ត្រលប់​មក​ក្បែរ​ច្រាំង​វិញ​សម្លឹង​ឆ្មក់ៗ​ទៅ​មុខ​អ្នក​ព្រលែង ដូច​ជា​ការ​ចង់​អរគុណ​ដល់​ចិត្ត​ធម៌​របស់​បុរស​រូប​នោះ​អ៊ីចឹង។ នេះ​ជា​អំពើ​ល្អ​មួយ​ដែល​គ្រប់​គ្នា​គួរ​យក​គំរូ​តាម ដោយ​ការ​ធ្វើ​បុណ្យ​ព្រលែង​សត្វ​ក្នុង​ទឹក​បែប​នេះ ​គឺ​បាន​បុណ្យ​ច្រើន ហើយ​កាន់​តែ​បាន​បុណ្យ​ច្រើន​ទៀត​នោះ គឺ​ព្រលែង​សត្វ​ដែល​កំពុង​ពពោះ ព្រោះ​យើង​ជួយ​បាន​ទាំង​ជីវិត​កូន និង​មេ​របស់​វា៕

The Battle Of Stalingrad
ប្រវត្តិសាស្រ្ត

Battle Of Stalingrad:សមរភូមិដ៏សាហាវ​និង​សម្លាប់​មនុស្សច្រើន​ជាង​គេក្នុង​សង្គ្រាមលោក​លើក​ទី​២

សមរភូមិទីក្រុង​ស្ដាឡីនក្រាដ​ឬ​ឈ្មោះជាភាសាអង់គ្លេស​ The Battle of Stalingrad គឺ​ជា​ប្រតិបត្តិការកងទ័ព​ដ៏ធំ​បំផុត​មួយ​រវាង​កងទ័ពសហភាពសូវៀតជាមួយ​និង​កងទ័ពណាស៊ីអាល្លឺម៉ង់រួមជាមួយសម្ព័ន្ធរបស់​ហ៊ីត្លែអំឡុង​សង្គ្រាមលោក​លើក​ទី​២។ វា​អាច​ជា​សមរភូមិមិន​សូវល្បី​ប៉ុន្តែ​វា​ជាសមរភូមិ​ប្រយុទ្ធបង្ហូរឈាម​គ្នាដ៏ធំ​បំផុត យូរបំផុត និង​សាហាវបំផុត​ក្នុង​សង្គ្រាមសម័យ​ទំនើប​។ ចាប់​ផ្ដើម​ពី​ខែ​សីហាឆ្នាំ១៩៤២​ដល់​ខែ​កុម្ភៈឆ្នាំ១៩៤៣ កងទ័ពទាំងពីរភាគី​ជាង​២លាន​នាក់​ប្រយុទ្ធគ្នា មនុស្សស្លាប់និង​របួស​ជិត​២​លាន​នាក់អំឡុង​ពេល​ប្រយុទ្ធ​រួម​ទាំងប្រជាជនស៊ីវិល​រុស្សីជាង​មួយសែននាក់​ផ្សេង​ទៀត។​ប៉ុន្តែ​សមរភូមិទីក្រុង​ស្ដាឡីនក្រាដ( ទីក្រុងឧស្សាហកម្មដ៏សំខាន់​មួយរបស់​សូវៀត)បាន​បង្វែរសង្គ្រាម​លោក​លើក​ទី​២​ឲ្យ​ក្រុមសម្ព័​ន្ធមិត្តលោកខាងលិច ( Allied forces)ឈាន​ទៅ​រក​ការ​ឈ្នះ​សង្គ្រាម។ ការចាប់​ផ្ដើម​សមរភូមិទីក្រុង​ស្ដាឡីនក្រាដ៖ បន្ទាប់​ពី​បាន​កាន់​កាប់​ទឹក​ដី​មួយផ្នែក​ធំ​នៃ​ប្រទេស​អ៊ុយក្រែន និងបេឡារុស(ទឹក​ដី​ពេល​បច្ចុប្បន្ន) នានិទាឃរដូវនាឆ្នាំ ១៩៤២ ដែល​ជា​ពេល​វេលាពាក់កណ្តាលសង្រ្គាមលោកលើកទី ២ កងកម្លាំង Wehrmacht របស់អាល្លឺម៉ង់បានសម្រេចចិត្តបង្កើនការវាយលុកទៅលើភាគខាងត្បូងនៃប្រទេសរុស្ស៊ីនៅរដូវក្តៅឆ្នាំនោះ។ ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋដ៏ឃោរឃៅ លោកយ៉ូសែបស្តាលីន ( Joseph Stalin) កងកម្លាំងរុស្ស៊ីបានវាយបកដោយជោគជ័យនិង​ទប់​ស្កាត់ការវាយលុករបស់អាឡឺម៉ង់ដែលចូលមកជ្រៅលើផ្នែកខាងលិចនៃប្រទេសរុស្សី(សហភាពសូវៀត)ទៅ​ហើយ​នោះ។…

Cover Sam
បច្ចេកវិទ្យា

ម៉ូតថ្មីកប់ស៊េរីទៀតហើយ! Samsung Galaxy Z flip នឹងមកដល់ទីផ្សារកម្ពុជានៅពេលខាងមុខនេះ

នៅក្នុងកម្មវិធី Unpacked 2020 របស់ Samsung កាលពីយប់ថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2020 ធ្វើឱ្យអ្នកគាំទ្រប្រេនមួយនេះក៏ដូចជាសារពត៌មានជាច្រើនមានការភ្ញាក់ផ្អើលចំពោះបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតដែល Samsung បានបំពាក់លើកំពូល Smartphone ត្រកូល S20 ទាំងបីម៉ូដែលរបស់ខ្លួន ជាពិសេសគឺកាមេរ៉ាដ៏ខ្លាំងដែលអាចធ្វើការ Zoom ដល់ 100X (Space Zoom) ក្នុងនោះ Samsung ក៏បានបង្ហាញពីកាសឥតខ្សែជំនាន់ថ្មីដែលមានឈ្មោះថា Galaxy Buds+ ផងដែរ ។ ក្រៅពីការបង្ហាញកំពូល Smartphone…

Vv
សង្គម

Suly Pheng ម្ចាស់​បទ “ទំហំ​ស្នេហ៍” ចេញ​បទ​ថ្មី​ចាក់​បេះដូង​បុរសៗ​ដល់​ក (មាន​វីដេអូ)

នៅ​ល្ងាច​ថ្ងៃ​ទី ១២ ​កុម្ភៈ​នេះ គេ​បាន​ឃើញ​មាន​ការ​ចេញ​ផ្សាយ​នៅ​បទ​ចម្រៀង​ថ្មី​មួយ​បទ​របស់​ Suly Pheng ដោយ​មាន​ចំណង​ជើង​ថា “ហួស​ព្រំ​ដែន”។ ជា​បទ​ចម្រៀង​បែប​មនោសញ្ចេតនា រៀបរាប់​ពី​ស្នេហា​កម្សត់​របស់​បុរស​ម្នាក់​ដែល​ដើរ​ហួស​ព្រំ​ដែន​កំណត់ ហើយ​ចុង​ក្រោយ​ត្រូវ​ឈឺ​ចាប់​តែ​ម្នាក់​ឯង ព្រោះ​ឃើញ​មនុស្ស​ស្រី​ដែល​យើង​ស្រលាញ់​បែរ​ជា​មាន​អ្នក​ថ្មី។ តោ​ទស្សនា​វីដេអូ​ខាង​ក្រោម៖ បញ្ជាក់​ថា​ Suly Pheng ជា​ម្ចាស់​បទ “ទំហំ​ស្នេហ៍” និង “មិន​ច្បាស់​ជាមួយ​អូន” ដែល​បទ​ចម្រៀង​ទាំង​ពីរ​ទទួល​បាន​ការ​ចុច​ទស្សនា​ជាង ៣១ លាន​ដង​លើ​គេហទំព័រ YouTube កន្លង​មក៕

Cover Samsung
បច្ចេកវិទ្យា

តោះ! មកទស្សនាការចាប់កាន់ផ្ទាល់នៃ ​Galaxy S20 Ultra ឃើញហើយញ័រចង់បានមួយតែម្តង (មានវីដេអូ)

ក្រុមហ៊ុន Samsung ក្នុងប្រទេសកម្ពុជាយើងបានធ្វើការដាក់តាំងបង្ហាញកំពូល Smartphone ត្រកូល S ជំនាន់ថ្មីរបស់ខ្លួនដល់អ្នកសារពត៌មានដើម្បីបានចាប់កាន់ផ្ទាល់ នៅរសៀលថ្ងៃនេះ នៅក្នុងអគារ The Bridge ក្បែរកោះពេជ្រ ដែលក្នុងនោះមាន Galaxy S20+ និង Galaxy S20 Ultra សំរាប់ Galaxy S20 ធម្មតាគឺពុំមានលក់ក្នុងស្រុកយើងនោះទេ ។ សំរាប់ឆ្នាំនេះកំពូល Smartphone Galaxy ត្រកូល S បានចេញដល់ទៅបីម៉ូដែល ប៉ុន្តែសង្កេតឃើញថាអតិថិជនក៏ដូចជាសារពត៌មានធំៗចាប់អារម្មណ៌តែលើ Galaxy…

2
សង្គម

ស្រីៗមិនបាច់ព្យាយាមបង្រៀនសង្សាររបស់អ្នក ឱ្យធ្វើជាសង្សារដែលល្អនោះឡើយ

មនុស្សស្រីភាគច្រើនតែងតែព្យាយាមទាមទារនេះ ទាមទារនោះ ឱ្យសង្សាររបស់ខ្លួនធ្វើនូវអ្វីៗជាច្រើនឱ្យខ្លួននាង ចង់ឱ្យគេបារម្ភ យកចិត្តទុកដាក់លើខ្លួននាង ទង្វើទាំងនេះ គេហៅថា ការបង្រៀនសង្សារឱ្យធ្វើជាសង្សារ គឺមានន័យថា នាងកំពុងតែព្យាយាមឱ្យសង្សាររបស់នាងដឹងថា កាយវិការ ឬទង្វើអ្នកដែលជាសង្សារ គេនឹងធ្វើបែបណាខ្លះដាក់គ្នា។ ចង់ប្រាប់ស្រីៗថា មិនបាច់ព្យាយាមបង្រៀន ឬចង់ឱ្យគេធ្វើអ្វីៗដើម្បីអ្នកនោះទេ ព្រោះបើគេដឹងពីតួនាទីរបស់គេ គេនឹងធ្វើដោយខ្លួនគេផ្ទាល់ ធ្វើដោយការពេញចិត្ត ហើយធ្វើបានល្អទៀត ដោយមិនបាច់អ្នកប្រាប់ ឬទាមទារពីគេនោះឡើយ។ សង្សារដែលល្អ គេនឹងបារម្ភ យកចិត្តទុកដាក់ ខ្វាយខ្វល់ ដឹងពេលវេលា ចេះផ្ដល់ពេលវេលាឱ្យអ្នក ផ្ដល់ទំនុកចិត្ត ផ្ដល់ការស្រឡាញ់ដល់អ្នកជាចាំបាច់ ទៅណាក៏គេប្រាប់អ្នក ធ្វើអ្វី…

12
សង្គម

ទីបំផុតឈ្មោះដ៏វែងអន្លាយរបស់ Birds Of Prey ត្រូវបានប្តូរចោលក្រោយរកចំណូលបានច្រើនមហាសាល

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ខ្សែភាពយន្ត Birds Of Prey And The Fantabulous Emancipation Of One Harley Quinn ដែលជាខ្សែភាពយន្តដំបូងរបស់ Harly Quinn ។   ខ្សែភាពយន្តនេះចំណាយអស់ទឹកប្រាក់ប្រមាណ ៨២ លានដុល្លា ហើយបើគិតចាប់ពីថ្ងៃចាក់បញ្ចាំងរហូតមកដល់ពេលនេះខ្សែភាពយន្តBirds Of Prey And The Fantabulous Emancipation Of One Harley Quinn…

១
សង្គម

តើគួរធ្វើម៉េច ដើម្បីឱ្យជីវិតនេះមានលំនឹង ឈប់អស់សង្ឃឹម បាក់ទឹកចិត្ត អារម្មណ៍លែងវិលវល់ហេលហាល?

ជឿថា មានមិត្តៗយុវវ័យជាច្រើន តែងតែមានអារម្មណ៍អស់សង្ឃឹម និងបាក់ទឹកចិត្ត ជីវិតហេលហាលគ្មានលំនឹង ពេលខ្លះថែមទាំងគិតថា ជីវិតហ្នឹង មិនដឹងថាត្រូវរស់នបន្តដើម្បីអ្វី? ច្បាស់ណាស់ថា ជីវិតអ្នកពេលនេះ ក៏ព្រោះតែមិនចេះពេញចិត្តនឹងអ្វីដែលខ្លួនមាន និងកំពុងធ្វើ ឬក៏កំពុងតែធុញទ្រាន់នឹងការប្រើប្រាស់ជីវិតសព្វថ្ងៃនេះណាស់។ ក្រៅពីវិធីរៀនគ្រប់គ្រងចិត្តគំនិត និងពេញចិត្តនឹងអ្វីដែលខ្លួនមាន ឬពេញចិត្តនឹងអ្វីដែលខ្លួនធ្វើ អ្នកគួរតែចាប់ផ្ដើមស្វែងរករបស់អ្វីដែលសំខាន់ និងចាំបាច់បំផុតឱ្យជីវិតនេះ ដើម្បីយកមកធ្វើជាមេបង្គោល ឱ្យខ្លួនឯងមានកម្លាំងចិត្ត និងខំប្រឹងបន្ត ដោយស្នាមញញឹម ក្ដីសង្ឃឹម និងភាពរីករាយ។ ១. អ្នកគួរតែធ្វើការងារមួយដែលអ្នកស្រឡាញ់ខ្លាំង ពេលខ្លះ អារម្មណ៍យើងហេលហាល ចេះតែស្មុគ ចេះតែធុញទ្រាន់ ក៏ព្រោះតែយើងកំពុងតែធ្វើនូវអ្វីដែលខ្លួនឯងមិនស្រឡាញ់ គឺមានន័យថា…

Cover Sun Angkor
ដើរកម្សាន្ត

ណាត់ក្រាស់ ​ណាត់គូស្នេហ៍នៅ? ខែក្រោយអង្គរវត្តមានព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ​ដឹងតែស្អាតខ្លាំង

ប្រាសាទអង្គរវត្ត ក្រៅពីមានភាពអស្ចារ្យនៅក្នុងស្នាដៃសាងសង់បង្កប់ដោយក្បាច់ក្បូររចនាល្អពិចិត្រ និងធំស្កឹមស្កៃ ប្រាសាទដែលល្បីបំផុតមួយនេះ ក៏មានព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទដ៏អស្ចារ្យ ២ដង ជារឿងរាល់ឆ្នាំផងដែរ ដោយបាតុភូតនេះត្រូវបានគេឱ្យឈ្មោះថា «សមរាត្រី ឬហៅថា Equinox» ដោយ សមរាត្រី ជាពេលវេលាដែលថ្ងៃ និងយប់ មានរយៈពេលស្ទើរតែស្មើគ្នា។ បាតុភូតសមរាត្រីតែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅអំឡុងខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅអំឡុងខែកញ្ញា។ សម្រាប់ឆ្នាំនេះ ​ព្រឹត្តិការណ៍ដ៏ពិសេសនេះត្រូវបានគេដឹងថានឹងកើតឡើងនៅនៅព្រឹកព្រលឹមស្រាងៗថ្ងៃទី ២១ មីនា ឆ្នាំ២០២០ ខាងមុខនេះ…

Ggrtr
ប្លែកៗ

អូស​ក្រឡា​ក្នុង​ហ្គេម PUBG ចុះ​ឡើង ខាង​ស្រី​ជាប់​ស្នេហ៍​ហោះ​ជាង ២ ពាន់​គីឡូ​ដី​មក​ជួប​ខាង​ប្រុស

ត្បិត​មិន​ធ្លាប់​ជួប​គ្នា​នៅ​ខាង​ក្រៅ ប៉ុន្តែ​ដៃ​ហ្គេម​ភេទ​ស្រី​មួយ​រូប​បាន​ជាប់​ស្នេហ៍​អ្នក​លេង​ហ្គេម​ដូច​គ្នា​ដែល​ជា​បុរស ហើយ​ទី​បំផុត​ពួក​គេ​ក៏​បាន​ស្រលាញ់​គ្នា។ នេះ​ជា​រឿង​ពិត​កើត​ឡើង​ក្នុង​ប្រទេស​វៀតណាម ដោយ​យុវតី​អ្នក​លេង​ហ្គេម PUBG មួយ​រូប បាន​សម្រេច​ចិត្ត​ហោះ​ចេញ​ពី​ទីក្រុង​ហូជីមិញ មក​កាន់​ទីក្រុង​ហាណូយ នៅ​ចម្ងាយ​ដី​ជាង ២ ០០០ គីឡូម៉ែត្រ​ឯ​ណោះ ដើម្បី​ជួប​ស្នេហ៍​ពិត​របស់​គេ​នៅ​ខាង​ក្រៅ​ផ្ទាល់។ យុវតី​ដែល​មាន​ឈ្មោះ​ហៅ​កាត់ TN បាន​បើក​កកាយ​ទំនាក់ទំនង​ដ៏​មិន​គួរ​ឲ្យ​ជឿ​រវាង​ពួក​គេ​ដូច្នោះ​ថា៖ “វា​ជា​រឿង​ឆ្កួត​ឡប់​មួយ​ដែល​ក្មេង​ស្រី​ម្នាក់​សុខ​ចិត្ត​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​ពី​ទីក្រុង​ហូជីមិញ មក​កាន់​ទីក្រុង​ហាណូយ​ដើម្បី​ជួប​មនុស្ស​ដែល​គេ​ស្រលាញ់ ដោយ​ការ​មាន​ឱកាស​ជួប​គ្នា​នៅ​ខាង​ក្រៅ​គឺ​កាន់​តែ​អស្ចារ្យ​បំផុត”៕