ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Do
សង្គម

លោកប្រធានាធិបតី Donald Trump បង្ហោះសារមួយអគុណដល់កម្ពុជា

កាលពីពេលថ្មីៗកន្លងទៅនេះកម្ពុជាបានទទួលអោយកកប៉ាល់មួយដែលមានឈ្មោះថា westerdam ដែលនៅក្នុងនោះមានមនុស្សជាច្រើនដែលត្រូវបានគេសង្ស័យថាមានផ្ទុកនូវមេរោគប្រភេទថ្មីដែលមានឈ្មោះថា Corona virus ។ ហើយដោយសារតែមានការសង្ស័យបែបនេះហើយប្រទេសជាច្រើននូវជុំវិញពិភពលោកបានរារាំងមិនអោយកប៉ាល់ Westerdam ចូលចតនៅក្នុងកំពុងផែររបស់ខ្លួននោះទេ ។ មានតែកម្ពុជាទេដែលហ៊ានអោយកប៉ាល់មួយនេះចុះចត ហើយថែមទាំងធ្វើការទទួលរាក់ទាក់ដោយក្តីគោរពថែមទៀតផង ។   កាលពីពេលព្រឹកមិញនេះដែរលោកប្រធានាធិបតី Donald J. Trump ដែលជាប្រធានាធិបតេយ្យរបស់សហរដ្ឋអាមេរិច បានធ្វើការបង្ហោះនូវសារមួយអគុណដល់ប្រទេសកម្ពុជា ។ ដែលខ្លឹមសារនៅក្នុងសារនោះគឺ ចង់អគុណដល់ប្រទេសកម្ពុជាដែលព្រមអោយកប៉ាល់ Westerdam ចុះចតនៅលើទឹកដីរបស់ខ្លួន បើទោះបីជាមានការសង្ស័យថាអ្នកដំណើរនៅក្នុងកប៉ាល់នេះមានផ្ទុះនូវជំងឺ Corona Virus ក៏ដោយចុះ ប៉ុន្តែកម្ពុជានៅតែហ៊ានប្រថុយ ។ ដោយសារតែបែបនេះហើយទើបធ្វើអោយអាមេរិច…

Cover Pksa
សង្គម

ថ្ងៃនៃក្ដីស្រលាញ់ តើអ្នកគួរទិញផ្កាប្រភេទណាសំរាប់មនុស្សជាទីស្រលាញ់ ដើម្បីបញ្ជាក់ពីភាពអមតៈ?

ជាទូទៅអោយតែដល់ថ្ងៃបុណ្យនៃក្ដីស្រលាញ់មិនថា យុវវ័យ ចាស់ក្មេងប្រុសស្រី តែងតែនាំគ្នាទិញផ្កាកូលាបជូនមនុស្សជាទីស្រលាញ់ ពុកម៉ែ បងប្អូន ប្ដីប្រពន្ធ សង្សារជាដើម ។ សំរាប់ផ្កាកូលាបស្រស់ វាមើលទៅស្រស់ស្អាតពេលដំបូង តែទុកយូរទៅវានឹងស្រពោនទៅវិញ សំរាប់ផ្កាជ័រ អាចទុកបានយូរ តែមនុស្សភាគច្រើនគេមិនសូវចង់បានផ្កាជ័រទេ មើលទៅមិនសូវទំនង ជំរើសល្អ អ្នកអាចជ្រើសរើសយកផ្កាប្រភេទសំងួត ដែលពួកប្រភេទសំងួតនេះយើងអាចទុកតាំងបានរហូតដល់ទៅបីឆ្នាំឯណោះ។ គួរឱ្យដឹងផងដែរថា ផ្កាប្រភេទនេះវាមានតំលៃរាងថ្លៃ ហើយមានលក់តែនៅហាងផ្កាធំៗប៉ុណ្ណោះ ភាគច្រើនអ្នកលក់រៀបចំផ្កាប្រភេទនេះដាក់ក្នុងប្រអប់ កែវក្រឡជាដើម ដើម្បីអោយមើលទៅមានភាពទាក់ទាញ ស្រស់ស្អាតហើយងាយស្រួលដាក់តាំងក្នុងបន្ទប់ជាដើម ៕ រក្សាសិទ្ធអត្ថបទ និងរូបភាព៖ ក្នងស្រុក

Cover Ka
សង្គម

អ្នកណាថា Valentine’s day ឆ្នាំនេះ មុខរបរលក់ផ្កាស្ងាត់? ហាងខ្លះរកពេលខ្ចប់មិនទាន់ រហូតបិទកំម្ម៉ុងទៀត!

ជាការពិតណាស់ ថ្ងៃទី ​១៤ ​ខែកុម្ភៈ  ជារៀងរាល់ឆ្នាំ ​ត្រូវបានគេដឹងថាជាថ្ងៃនៃក្តីស្រលាញ់ ​ឬ  Valentine’s day  ដែលជាពិធីបុណ្យរបស់ខាងសាសនាគ្រឹស្តប៉ែកអឺរ៉ុប ​តែពិធីបុណ្យនេះបានហូរចូលមកខាងប្រទេសអាស៊ីជាខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ​រួមមានទាំងប្រទេសកម្ពុជាយើងផងដែរ។ យើងឃើញថាជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃនៃការពេញនិយមពិធីបុណ្យនៃក្តីស្រលាញ់ ​នៅតាមដងផ្លូវ ​និងហាងផ្កាមួយចំនួនបានដាក់លក់ផ្កាព្រោងព្រាតខុសពីសព្វមួយដង ​ដោយសារតែទាំងយុវវ័យ និងមនុស្សវ័យកណ្តាលទេ ​សុទ្ធសឹងតែទិញផ្កាជូនមនុស្សជាទីស្រលាញ់ ឯអ្នកខ្លះក៏ទិញជូនម៉ាក់ប៉ា ​បងប្អូន ​មិត្តភក្តិ ​និងមិត្តរួមការងារជាដើម ​ធ្វើឱ្យអ្នកលក់ផ្កាលក់ដាច់ខ្លាំងខុសពីធម្មតា  រហូតមានអ្នកប្រកបរបរលក់ផ្កានេះតែមួយថ្ងៃក្នងមួយឆ្នាំទៀតផង។ ជាក់ស្តែងសម្រាប់ថ្ងៃនេះផងដែរ មានសារព៏ត៌មានជាច្រើនបានចុផ្សាយថាការលក់ផ្កានៅឆ្នាំនេះមានការធ្លាក់ចុះ និងស្ងប់ស្ងាត់ខុសពីធម្មតា  តែបើតាមរយៈការចុះដោយផ្ទាល់របស់ក្រុមការងារ « ក្នុងស្រុក» បានឃើញទិដ្ឋភាពអ៊ូអរជាខ្លាំងនៅតាមបណ្តាហាងនានា។ បើតាមការចុះផ្ទាល់ទៅដល់ហាងលក់ផ្កាស្អាតៗជាច្រើនកន្លែង…

Cxcx
ប្លែកៗ

ថា​ទិញ​ឆ្មា​យក​មក​កំដរ​ឲ្យវា​បាត់ Sad ដល់​ទៅ​មើល​មុខ​ឆ្មាខ្លួនឯងម្តងៗ​ចង់ Sad លើស​ដើម

ជា​រឿង​ពិត​នៅ​ក្រៅ​ស្រុក​ដែល​យុវតី​ម្នាក់​បាន​សម្រេច​ចិត្ត​ទៅ​ទិញ​យក​ឆ្មា ថា​ចង់​យក​មក​ជួយ​កាត់​បន្ថយ​សម្ពាធ​ផ្លូវ​ចិត្ត​ដែល​នាង​រមែង​ជួប​បញ្ហា​ច្រើន តែ​លុះ​ទិញ​មក​មិនមែន​មុខ​នាំ​នាង​សប្បាយ​រីករាយ​ឯ​ណា តែ​ធ្វើ​មុខ​ម៉ូវ ល្មម​ឲ្យ​ម្ចាស់​របស់​វា​ហា​មាត់​និយាយ​លែង​ចេញ។ យុវតី​បាន​ចែកចាយ​រឿង​អស់​សំណើច​មួយ​នេះ​លើ​បណ្តាញ​សង្គម ព្រោះ​មុខ​ឆ្មា​ចេញ​មក​ហ្សឹម​ពេក តែ​នាង​ក៏​មាន​វិធី​ធ្វើ​ឲ្យ​ឆ្មា​នោះ​មាន​មុខ​មាត់​ស្រស់​ដូច​ឆ្មា​គេ​ឯ​ទៀត​បាន ដោយ​នាង​ទៅ​ចាប់​ទាញ​ផ្នែក​ក្បែរ​ថ្ងាស​របស់​វា​ឡើង​លើ ហើយ​មុខ​បែប​ហ្សឹម​ក៏​បាត់​ទៅ​វិញ​យ៉ាង​ស្រួល៕​

Justin
សង្គម

ទីបំផុត! Justin Bieber បញ្ចេញអាល់ប៊ុមថ្មីសម្រាប់ថ្ងៃបុណ្យនៃក្តីស្រលាញ់ ( មានវីដេអូ )

កាលពីប៉ុន្មានថ្ងៃមុន Justin Bieber ក៏បានបង្ហោះរូបភាពមួយដែលនៅក្នុងរូបភាពនោះបានបង្ហាញថា រូបគេកំពុងតែធ្វើការផ្សព្វផ្សាយនូវអាលប៊ុមថ្មីមួយរបស់ខ្លួនដែលត្រៀមនិងបញ្ចេញនៅក្នុងថ្ងៃ ១៤ កុម្ភ នេះ​ ។ នៅក្នុងអាល់ប៊ុមនោះផងដែរមានបទចម្រៀងចំនួន ១៧ បទ ដែលមានដូចជា ៖ 1. All Around Me 2. Habitual 3. Come Around Me 4. Intentions (feat. Quavo) 5. Yummy 6. Available…

Vvf
ប្រវត្តិសាស្រ្ត

ផ្ទះ​ខ្មែរ​អាយុ​កាល ១២០ ឆ្នាំ​មុន របស់​ដូនតា​អតីត​ដង្ខៅ​ធំ កំពុង​កែ​លម្អ​បន្ថែម​ស្ថិត​ក្នុង​ខេត្ត

បច្ចុប្បន្ន​នៅ​កម្ពុជា​បាន​មាន​សេសសល់​បណ្តា​ផ្ទះ​បុរាណ​ខ្មែរ​ជា​ច្រើន​កន្លែង ដែល​ខ្លះ​មាន​អាយុ​កាល​លើស ១០០ ឆ្នាំ​ក៏​មាន ហើយ​ផ្ទះ​បុរាណ​ទាំង​នោះ​សុទ្ធ​សឹង​ជា​គោលដៅ​ទេសចរ​របស់​ភ្ញៀវ​បរទេស ​ដែល​ចូលចិត្ត​ដំណើរ​ទេសចរណ៍​បែប​ប្រវត្តិសាស្រ្ត។ ក្រឡេក​ទៅ​មើល​ផ្ទះ​ខ្មែរ​មួយ​ផ្សេង​ទៀត​ដែល​ជា​ផ្ទះ​កេរិ៍​ដូនតា​អតីត​ដង្ខៅ​ធំ ស្ថិត​ក្នុង​ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្ត​ព្រៃវែង ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ការ​កែលម្អ​ឲ្យ​ស្អាត​ជាង​មុន​បន្ថែម។ តាម​ការ​ចែករំលែក​បន្ត​ដោយ​ទំព័រ Khmer Architectural ដែល​សម្រង់​រូបភាព​ចេញ​ពី​គណនី Seang Piseth Smile Love បាន​ឲ្យ​ដឹង​ថា​ផ្ទះ​នោះ​មាន​អាយុ​កាល​ដល់​ទៅ ១២០ ឆ្នាំ​ហើយ ពោល​គឺ​សាងសង់​ឡើង​តាំង​ពី​ឆ្នាំ ១៩០០ ឯ​ណោះ៕ ប្រភព៖Khmer Architectural

Cover Rumsev
សង្គម

បទយកការណ៍ពិសេស៖ អាជីវករនៅផ្សារឃ្លាំងរំសេវមានការព្រួយបារម្ភ ចំពោះបញ្ហាដែលអាជ្ញាធរប្រកាសបិទផ្សារនៅពេលខាងមុខនេះ

ព័ត៌មានស្តីពីការប្រកាស ដែលខាងអាជ្ញាធរបានចេញថ្មីៗនេះ បានធ្វើឱ្យអាជីវករអ្នកលក់ដូរក្នុងផ្សារឃ្លាំងរំសេវមានការព្រួយបារម្ភជាខ្លាំង ដោយក្នុងសេចក្ដីប្រកាសបានសម្រេចនឹងបិទផ្សារនេះនៅថ្ងៃទី ៣០ ខែ​ មេសា​ ឆ្នាំ ២០២០ ខាងមុខនេះហើយ។ ដោយសារតែការប្រកាសនេះ បានធ្វើឱ្យអាជីវករជាច្រើននាក់មានការព្រួយបារម្ភជាខ្លាំងចំពោះមុខរបរចិញ្ចឹមជីវិតរបស់ខ្លួនរាល់ថ្ងៃ ដោយតាមសំដីរបស់អាជីរករម្នាក់ឈ្មោះ រិទ្ធ ដែលទិញតូបរកស៊ីលក់ដូរក្នុងផ្សារជាង ១០ ឆ្នាំបានប្រាប់ ក្នុងស្រុក ថា៖ « គាត់មានការព្រួយបារម្មណ៌នៅពេលដែលផ្សារត្រូវបិទគាត់មិនដឹងទៅរកទីតាំងថ្មីនៅឯណា ណាមួយទីតាំងជួលលូវក៏ថ្លៃៗ រកស៊ីប៉ុណ្ណេះខ្លាចតែទប់មិនជាប់នឹងថ្លៃឈ្នួលទេ គាត់ប្រមូលដើមមកអស់ហើយ ទិញតូប 8500$ ទំហំ 2.5mx3m ហើយបង់ថ្លៃឈ្នួលប្រចាំខែ មួយខែ 90$ ទៀត…

Facebook Shared Image Dimension 2017 03
សង្គម

បទចម្រៀងដែលកំពុងទទួលបានគាំទ្រពីសំណាក់យុរវ័យ” ស្នាមថើបដំបូង” ពីក្រុមតូច បានចេញMVជាផ្លូវការ(មានវីដេអូ)

បទចម្រៀង”ស្នាមថើបដំបូង”ពីក្រុមតូចSmallWorld SmallBand “ក្រុមតូច” ដែលកំពុងពេញនិយមខ្លាំងពីស្រទាប់យុរវ័យ ជាពិសេសជាបទចម្រៀងOSTផ្ទាល់នៅក្នុងរឿងខ្មែរ ស្នេហាក្មេងៗ ដែលបានចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត ដែលទទួលបានការគាំទ្រពីទស្សនិកជន ។ ក្រោយពីការរង់ចាំអស់ជាច្រើនខែ ជាមួយបទចម្រៀង ស្នាមថើបដំបូង ពេលនេះក្រុមតូចក៏បានបញ្ចេញMV ជាផ្លូវការ នៅចំថ្ងៃបុណ្យនៃក្តីស្រលាញ់ Valentine’s Day សម្រាប់ក្តីស្រលាញ់ចំពោះក្រុមតូច ជូនទៅហ្វេនទាំងអស់កំពុងគាំទ្រក្រុមតូចក៏ដូចជាស្រលាញ់នូវបទចម្រៀងមួយបទនេះ ចង់ដឹងMVមួយនេះឡូយនិងពិរោះខ្លាំងប៉ុនណា ទស្សនាវីដេអូខាងក្រោមនេះ ៖ រក្សាសិទ្ធដោយ ៖ ក្នុងស្រុក

Untitled 1
សង្គម

កប់បាត់!​ ខ្សែភាពយន្តខ្មោចត្រឡោកបែក វិលត្រឡប់មកវិញជាមួយនិងសាច់រឿងកំប្លែងខ្លាំងជាងមុន ( មានវីដេអូ )

កាលពីចុងឆ្នាំ ២០១៨ កន្លងទៅនេះខ្សែភាពយន្ត ខ្មោចត្រឡោកបែក រឺ Oh My Ghost ភាគទ៦ បានបង្ហាញខ្លួនជាផ្លូវការ ហើយខ្សែភាពយន្តនេះផងដែរនៅតែធ្វើអោយអ្នកទស្សនាជាច្រើនសើចចុកពោះតែម្តង ។ ហើយចំពោះភាគមួយនោះត្រូវបានទស្សនិកជនច្រើនយល់ថា វាជាភាគបញ្ចប់របស់ខ្សែភាពយន្តដ៏កំប្លែងមួយនេះទៅហើយ ។ ប៉ុន្តែកាលពីពេលថ្មីៗនេះខ្សែភាពយន្តមួយនេះក៏បានបង្ហាញចេញនូវភាគថ្មីរបស់ខ្លួន ដែលចំពោះភាគថ្មីនេះនិងធ្វើអោយអ្នកទស្សនាសើចរហូតដល់រឹងពោះតែម្តង ។ ជាមួយនិងតួរសម្តែងថ្មី ហើយល្បីយ៉ាងខ្លាំងនៅប្រទេសថៃ ។ ជាមួយនិងខ្សែភាពយន្តថ្មីនេះផងដែរ និងធ្វើការចាក់បញ្ចាំងនៅក្នុងស្រុកនាថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០២០​ ខាងមុខនេះ​ ។ គួរបញ្ចាក់ផងដែរថានេះគ្រាន់តែជាថ្ងៃបញ្ចាំងនៅក្នុងស្រុកតែប៉ុណ្ណោះ ចំពោះព្រះរាជាណាចក្រកម្ពុជាយើងនៅមិនទាន់ដឹងនៅឡើយទេថានិងយ៉ាងណា ៕…

Cover Monorom
ដើរកម្សាន្ត

ថ្មីទៀតហើយ! សួនមនោរម្យ សម្រាប់អ្នកចង់កម្សាន្តទទួលទានអាហារជនបទបាយឆ្ងាញ់ ក្បែរៗភ្នំពេញ

ចង់សម្រាកកម្សាន្តសប្បាយថ្ងៃចុងសប្តាហ៍ ​តែគ្មានពេលវេលាគ្រប់គ្រាន ​ហើយខ្លាចផ្លូវឆ្ងាយមែនទេ? ​មិនបាច់បារម្ភទេ ​មានកន្លែងកម្សាន្តច្រើនណាស់ ​ដែលបើកក្បែរៗភ្នំពេញៗនេះ ​ជាពិសេសគឺទឹកដីខាងច្បារអំពៅ។ ​ដូច្នេះថ្ងៃនេះ ​« ក្នុងស្រុក ​» សូមណែនាំរមណីយដ្ឋានថ្មីមួយកន្លែងដែលទើបតែបើកថ្មី ​តែមានការពេញនិយម នោះគឺ « រមណីយដ្ឋាន សួនមនោរម្យ » ។ « រមណីយដ្ឋាន សួនមនោរម្យ » ជារមណីយដ្ឋានបើកថ្មី ដែលទើបបើកដំណើរការនៅក្នុងខែ ​កុម្ភៈ ឆ្នាំ ​២០២០ ​ប៉ុណ្ណោះ ​តែត្រូវបានអ្នកមកកម្សាន្តពោលសរសើរគ្រប់គ្នាថា ​ជាទីតាំងដែលមានការរៀបចំស្អាតបាត ​សម្បូរកន្លែងថតរូប  មានកញ្ចុះសម្រាប់អង្គុយកម្សាន្តលេងទទួលទានអាហារឆ្ងាញ់ៗបែបជនបទ…

1
សង្គម

សុភមង្គលមនុស្សស្រី មិនមែនបានប្ដីអ្នកមាន ឬសង្ហាទេ តែជាសំណាងដែលបានប្ដីល្អ ៥ ប្រការ

សំណាង ដែលនាំឱ្យមនុស្សស្រី ក្លាយជាភរិយាដ៏មានក្ដីសុខ និងសុភមង្គលក្នុងជីវិត មិនមែនបានព្រោះតែមានប្ដីជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ឬប្ដីស្អាតសង្ហានោះឡើយ តែជាសំណាងដែលបានព្រោះតែនាងមានប្ដីល្អចិត្ត ភ្លឺថ្លាគំនិត នឹងធឹង និងចេះដឹង ជាបង្គោលដ៏មាំមួននៅក្នុងគ្រួសារ អាចផ្ដល់គ្រប់យ៉ាងតាមតម្រូវការរបស់ប្រពន្ធកូន ប្ដីបែបនេះហើយ ដែលធ្វើឱ្យមនុស្សស្រី​ដែលជា ម្ដាយ ជាប្រពន្ធ មានក្ដីសុខបំផុតក្នុងជីវិត។ ប្ដីល្អ មាន៥ប្រការ បើប្ដីណាអាចធ្វើបាន នោះជាឧត្តមស្វាមីដ៏ល្អប្រពៃសម្រាប់ប្រពន្ធកូន ល្អ​ ៥ប្រការមានដូចជា ៖ ១. ចិត្តធ្ងន់ ជាប្ដីដែលមានទឹកចិត្តសន្តោសប្រណី ខុសត្រូវ ធ្ងន់ស្រាលអ្វី ក៏មិនប្រកាន់គុំកួនប្រពន្ធកូន ជាប្ដីដែលមានចិត្តធ្ងន់ ពុះពារ…

Cover Heroo
សង្គម

វីរបុរសអាយុត្រឹម ១៨ឆ្នាំក្នុងជីវិតពិត! លះបង់ខ្លួនឯងការពារជីវិត មនុស្សបានដល់ទៅ ៨ នាក់ ក្នុងករណីបា ញ់ប្រ ហារនៅថៃ រហូតបាត់ប ង់ជី វិតខ្លួនឯង

ករណីទាហានថៃ បើកការបាញ់ប្រហារដោយកំរោលកាលពីថ្ងៃទី ៨ និងទី ៩ ​ខែកុម្ភៈ ឆ្នាំ ២០២០ នៅតាមផ្លូវ និងចាប់ចំណាប់ខ្មាំងនៅផ្សារទំនើប Terminal 21 ក្នុងខេត្ត Nakhon Ratchasima ឬ កូរ៉ាត់ បានធ្វើឱ្យគ្រប់គ្នាកក្រើកភ្ញាក់ផ្អើល ​ព្រោះតែមានមនុស្សស្លាប់ និងរបួសជាច្រើនគួរឱ្យសង្វេក។ នៅក្នុងហេតុការណ៍នេះ ​មានមនុស្សជាច្រើនបានរងរបួស និងស្លាប់  ឯអ្នកខ្លះក៏បានរួចខ្លួនមានជីវិតព្រោះតែបានសំងំលាក់ខ្លួន រហូតទទួលបានការជួយសង្គ្រោះពីសំណាក់ក្រុមប៉ូលីស ដោយក្នុងចំណោមអ្នកស្លាប់នោះមាននាយប៉ូលីសម្នាក់បានស្លាប់ទៀតផង។ អ្វីដែលកាន់តែរន្ធត់ទៀតនោះ  គេក៏បានដឹងផងដែរថា ​ក្នុងហេតុការណ៍នេះមានក្មេងប្រុសក្លាហានអាយុ ​១៨ឆ្នាំម្នាក់​ឈ្មោះ Ativa បានប្តូរជីវិតខ្លួនឯងរហូតបានជួយសង្គ្រោះអាយុជីវិតមនុស្សបានដល់ទៅ…