
ចេញពីខ្សែភាពយន្តដែលទទួលបានការគាំទ្រខ្លាំង! សៀវភៅអត្ថបទភាពយន្តដំបូងគេនៅកម្ពុជា « ដើម្បីកូន » បានសម្រិតសម្រាំងជាពិសេសឆាប់ៗនេះហើយ
ដើមឆ្នាំ ២០២០ នេះ បើនិយាយពីខ្សែភាពយន្តខ្មែរ « ដើម្បីកូន » អាចនិយាយបានថាជាខ្សែភាពយន្តខ្មែរដែលទទួលបានការគាំទ្រខ្លាំង ទាំងអត្ថន័យសាច់រឿង ការសម្តែង រួមទាំងការផលិត ក្លាយជាខ្សែភាពយន្តឆ្នើមប្រចាំឆ្នាំ ២០២០ រហូតអាចទាញយកចំនួនអ្នកទស្សនាកុះករនៅគ្រប់បណ្តារោងភាពយន្ត។ អ្វីដែលកាន់តែពិសេស « ដើម្បីកូន » បាននឹងកំពុងតែផលិតជាសៀវភៅអត្ថបទភាពយន្តដំបូងគេបង្អស់នៅស្រុកខ្មែរហើយ នេះបើយោងតាមរយៈគណនីហ្វេសប៊ុកផេក ចត្វាផ្លឹស ដោយសៀវភៅមួយក្បាលនេះ នឹងក្លាយទៅជាសៀវភៅអត្ថបទភាពយន្តដំបូងគេនៅកម្ពុជាដែលសម្រិតសម្រាំងឡើងជាពិសេសពីខ្សែភាពយន្តទឹកភ្នែក ដ៏កក្រើកដើមឆ្នាំ ២០២០ នេះ។ លោកអ្នកក៏អាចធ្វើការកក់ទុកសៀវភៅនេះទុកជាមុនផងដែរ ដោយសៀវភៅតម្លៃពេញ ៧$ ហើយសម្រាប់ការកក់ថ្ងៃនេះត្រឹមតែ ៦$ ប៉ុណ្ណោះ …











