ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cxcx
ប្លែកៗ

មាន​គ្រប់​សព្វ! អ្នក​អត់​កូន​ប្រើ អាច​ទិញ​កូន​តាម Online ​អត់ហត់បង្កើត តម្លៃ​ចន្លោះ​ពី ១៤០០ ដុល្លារ​ឡើង​ទៅ

ពិភពលោក​កាន់​តែ​អភិវឌ្ឍ​ធ្វើ​ឲ្យ​របស់របរ​គ្រប់សព្វ បច្ចុប្បន្ន​រមែង​ដាក់​ឲ្យ​បញ្ជា​ទិញ​តាម Online ជា​ជាង​ធ្វើ​ដំណើរ​ទៅ​ទិញ​ដោយ​ផ្ទាល់​នៅ​ឯ​ហាង​ឬ​ផ្សារ​ទំនើប។ ក្រឡេក​ទៅ​ប្រទេស​ម៉ាឡេស៊ី​ឯ​ណោះ​វិញ កំពុង​មាន​ការ​ការ​ពេញ​និយម​ពាក់ព័ន្ធ​នឹង​ការ​ទិញ​យក​ទារក​ឬ​ទិញ​កូន​តាម Online ​ដោយ​តម្លៃ​យ៉ាង​ទាប​បំផុត​ពី ១០០០០ រីងហ្គីត​ឬ​ជាង ១៤០០ ដុល្លារ​អាមេរិក​ឡើង​ទៅ។ ដំណើរការ​នៃ​ការ​បញ្ជា​ទិញ​អ្នក​អាច​ចូល​ទៅ​កាន់​បណ្តាញ​សង្គម​ហើយ​វាយ​ពាក្យ ‘Anak Angkat’ ឬ​ជា​ភាសា​អង់គ្លេស​មាន​ន័យ​ថា ‘adopted child’ នោះ​អ្នក​នឹង​ឃើញ​មាន​ការ​ការ​បង្ហោះ​ពាក់ព័ន្ធ​ការ​លក់​ទិញ​ទារក ដែល​មាន​តម្លៃ​ជា​មធ្យម​ចន្លោះ​ពី ១០០០០០ ទៅ ២០០០០ រីងហ្គីត​ឬ​ប្រហែល ១៤០០ ទៅ ២៨០០ ដុល្លារ។ ប្រសិន​អ្នក​សម្រេច​ចិត្ត​ទិញ​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​កក់​លុយ​ប្រមាណ ២០០០ ទៅ ៧០០០…

User
ប្រវត្តិសាស្រ្ត

អរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)

តាមទស្សនៈថ្មី គេបានចាត់ទុកថា អរិយធម៌ ជាធម៌សំយោគរវាង វប្បធម៌ និងសង្គមធម៌ ហើយពុំមែនជាកម្រងព្រឹត្តិការណ៍នយោបាយ ដែលបានកើតឡើងជាបន្តបន្ទាប់គ្នាហូរហែតែប៉ុណ្ណោះទេ ។ យើងយល់ថាទស្សនៈនេះមានលក្ខណៈសមរម្យណាស់ ហើយយើងចង់យកមកអនុវត្តក្នុងកិច្ចការរបស់យើងនេះដែរ ដើម្បីបង្ហាញអោយអ្នកអានឃើញភាពនៃសង្គមខ្មែរយើងក្នុងសម័យកាលនីមួយៗ ។ ប៉ុន្តែក្នុងការធ្វើអោយសម្រេចបំណងរបស់យើងខាងលើនេះ យើងត្រូវជួបប្រទះនឹងឧបសគ្គជាច្រើន ។ យ៉ាងណាមិញ ឯកសារដែលយើងប្រើប្រាស់សម្រាប់ចងក្រងអរិយធម៌ខ្មែរសម័យក្រោយអង្គរនេះ ច្រើនតែជា រាជពង្សាវតារ ។ ដូចមិត្តអ្នកអានបានជ្រាបស្រាប់ហើយថា រាជពង្សាវតារ ជាឯកសារអធិប្បាយអំពីដំណើរប្រែប្រួលរបស់ស្ដេចផែនដី ម្ល៉ោះហើយពត៌មានដែលយើងអាចស្រង់ចេញពីឯកសារប្រភេទនេះ ច្រើនតែសង្កត់ទៅលើរឿងរ៉ាវដែលទាក់ទងនឹងព្រះមហាក្សត្រ រាជវង្សានុវង្ស នាម៉ឺន ចម្បាំង ចំណែកឯព័ត៌មានដែលទាក់ទងនឹងជីវភាពប្រជារាស្ត្រ ការរស់នៅ និងមែកធាងឯទៀតនៃវប្បធម៌និងសង្គមធម៌ មានតិចតួចស្ដួចស្ដើងណាស់ ។ តាមការសង្កេត សៀវភៅប្រវត្តិសាស្ត្រជាភាសាជាតិក្ដី ជាភាសាបរទេសក្ដី ដែលបានចងក្រងរួចមកហើយរហូតដល់ពេលនេះក៏ពុំអាចទៅដល់គោលដៅខាងលើនេះដែរ ។ ចំពោះយើងវិញ យើងពុំហ៊ានអះអាងថានឹងទៅដល់គោលដៅទាំងស្រុងនោះដែរ តែទោះបីមានកង្វះឯកសារយ៉ាងណាក៏ដោយក៏យើងនឹងខិតខំសាកល្បងដោយប្រើឯកសារដែលមានរួចមកហើយ ផ្សំជាមួយនឹងឯកសារបរទេសខ្លះ ដើម្បីធ្វើអោយសង្គមខ្មែរក្នុងអតីតកាលលេចរូបរាងឡើង​ចំពោះមុខអ្នកអានតាមលទ្ធភាពដែលយើងអាចធ្វើបាន…

Cover Mouth
សង្គម

ឪពុកម្ដាយគ្រប់រូបគួរយល់ដឹងពីជំងឺ​ Tongue Tie ឬខ្មែរហៅថា​ ជំងឺ​ជាប់អណ្ដាត​ ដែលកេីតឡេីងចំពោះទារកតូចៗ

នេះជាចំណេះដឹងទូទៅមួយដែលឪពុកម្ដាយគ្រប់រូបគួរយល់ដឹង​ ពីជំងឺ​ ជាប់អណ្ដាត​ ដេីម្បីជៀសវាងពីផលលំបាកផ្សេងៗដែលអាចកេីតឡេីងចំពោះកូនតូចរបស់លោកអ្នក​ ។ តាមរយៈការចែករំលែកចំណេះដឹងមួយនេះ​ ពីលោក វេជ្ជបណ្ឌិត​ ហ៊ាង​ រតនា​ ដែលលោកគ្រូបានបង្ហោះលេី​ facebook របស់ខ្លួនថា​ : ទើបតែកាត់ការជាប់អណ្តាតអោយទារកម្នាក់ ក៏នឹកឃើញនិយាយពីជំងឺនេះបន្តិចទៅ។ «ជំងឺ Ankyloglossia រឺ Tongue Tie រឺខ្មែរហៅថា ជាប់អណ្តាត» គឺជាជំងឺដែលមានពីរកំណើត ដែលជាលិកាក្រោមអណ្តាតក្មេងភ្ជាប់អណ្តាតតឹងជាមួយក្រអូមមាត់ក្រោម។ +ផលលំបាក _ធ្វើអោយក្មេងពិបាកមឹម ពិបាកបឺត និងងាយនឹងឈ្លក់ផងដែរ _ប៉ះពាល់ដល់ការនិយាយ _ប៉ះពាល់ដល់សុខភាពធ្មេញ និងមាត់…

L
សង្គម

James Bond ផ្អាកទស្សនកិច្ចទៅប្រទេសចិនដោយសារតែមេរោគ Corona Virus

មួយរយៈពេលកន្លងមកនេះមេរោគថ្មីដែលមានឈ្មោះថា Corona Virus កំពុតែវាយលុកពាសពេញពិភពលោក ជាពិសេសប្រទេសចិនទាំងមូល ។ ដោយសារតែជំងឺដ៏កាចសាហាវមួយនេះហើយទើបធ្វើអោយទីផ្សារធំៗដែលមានប្រភពមកពីប្រទេសចិនត្រូវបានបទទ្វាទាំងស្រុង ហើយរោងភាពយន្តក៏ត្រូវបានផ្អាកដំណើរការជាបណ្តោះសាសន្នផងដែរ ។ កាលពីពេលកន្លងទៅលោក Daniel Craig ដែលជាតារាសម្តែងក្នុងខ្សែភាពយន្ត James Bond : No Time To Die មានភារកិច្ចត្រូវចុះត្រូវប្រទេសចិនដើម្បីចូលរួមកម្មវិធីសម្ភោធខ្សែភាពយន្តនៅទីនោះ ប៉ុន្តែដោយសារតែបញ្ហារដ៏ធំបែបនេះហើយទើបធ្វើអោយគ្រប់យ៉ាងមានការរំសាយចោលដោយ ។ មិនត្រឹមតែខ្សែភាពយន្តមួយនេះប៉ុណ្ណោះទេ ខ្សែភាពយន្តជាច្រើនរបស់ប្រទេសចិនដែលផលិតហើយត្រៀមនិងធ្វើការចាក់បញ្ចាំងក៏ត្រូវបានផ្អាកជាផ្លូវការ ហើយចំពោះដៃគូរសហការនៅតាមប្រទេសផ្សេងៗដែលត្រៀមនិងយកខ្សែភាពយន្តជាច្រើនពីប្រទេសចិនទៅចាក់បញ្ចាំងក៏ត្រូវបានផ្អាកផងដែរ ។ នេះជាសោកនាដកម្មដ៏ធំមួយសម្រាប់ពិភពលោកដែលត្រូវមកជួបនិងរឿងដែលអាក្រក់បែបនេះ សង្ឃឹមថាគ្រប់យ៉ាងនិងល្អឡើងវិញនៅក្នុងពេលឆាប់ៗខាងមុខនេះ ៕

K
សង្គម

ម៉ាឡេស៊ីហាមឃាត់កប៉ាល់ទាំងអស់ដែលមកពីប្រទេសចិនក្រោយរកឃើញមេរោគ Corona Virus

ចាប់ពីពេលនេះតទៅប្រទេសម៉ាឡេស៊ីនិងមិនអនុញ្ញាតិអោយមានការចុះចតនៅទូក កប៉ាល់ផ្សេងៗដែលមានប្រភពមកពីប្រទេសចិននោះទេ ។ នេះបើតាមការអោយដឹងនៅក្នុងការថ្លែងសន្និសីទសារពត៌មានការពីព្រឹកមិញ ។ គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗកន្លងទៅនេះប្រទេសម៉ាឡេស៊ីទើបតែរកឃើញអ្នកផ្ទុកមេរោគ Corona Virus ថ្មីមួយទៀតដែលជាអ្នកដំណើរស្ថិតនៅក្នុងកប៉ាល Wasterdam ហើយពេលនេះរដ្ឋាភិបាលម៉ាឡេស៊ីក៏នៅតែបង្ហាញគោលជំហរមួយនេះដដែល ៕

Cover School
សង្គម

ព្រោះសាលារដ្ឋឆ្ងាយ មេភូមិ និងប្រជាជនបានសង់សាលារៀនមួយឱ្យក្មេងៗរៀន ​ពេលនេះជួបវិបត្តិគ្មានគ្រូមកបង្រៀនដោយសារតែបញ្ហាជីវភាព

ថ្វីត្បិតតែពេលនេះសាលារៀនល្អៗមានច្រើន មន្ទីពេទ្យ ផ្លូវថ្នល់ក៏មានការអភិវឌ្ឍន៍ ប៉ុន្តែមិនមែនមានន័យថាគ្រប់ទីកន្លែងគឺសុទ្ធតែបែបនេះនោះទេ ។ ថ្មីៗនេះ ដោយសារតែជីវភាព ទើបធ្វើឱ្យកុមារៗនៅក្នុងសាលាដាច់ស្រយាលមួយកន្លែង បានបង្ខំចិត្តមករស់នៅឆ្ងាយពីសាលារៀនរហូតដល់ ១១ ទៅ ១២ គីឡូ ហើយអ្វីដែលកាន់តែសំខាន់នោះ គឺពួកគាត់សុទ្ធសឹងតែជាកុមារតូចៗដែលកំពុងតែត្រូវកាការសិក្សាដើម្បីក្រេបយកចំណេះវិជ្ជា ប៉ុន្តែពួកគាត់មិនអាចទៅរៀនបានទេព្រោះថាសាលារដ្ឋគឺនៅឆ្ងាយខ្លាំងមែនទែន រហូតធ្វើឱ្យមេភូមិ និងប្រជាជនសម្រេចចិត្តសាងសង់សាលារៀនក្បែរភូមិតែម្តងដើម្បីឱ្យក្មេងៗបានរៀន  តែកាន់តែពិបាកពេលនេះគ្រូដែលធ្លាប់តែបង្រៀនលែងបានមកបង្រៀនហើយដោយសារតែជីវភាពខ្វះខាតក៏បានឡើងទៅធ្វើការនៅភ្នំពេញអស់។ បើយោងតាមរយៈគណនី ស្រេន វុធថា បានរៀបរាប់ថា៖ ​« កុមារកំសត់ទាំងនេះ រស់នៅឆ្ងាយពី សាលារដ្ឋ 11 ទៅ12 គីឡូដី ដូចនេះហើយ ពួកគាត់នៅ…

Sturmgewehr 44
បច្ចេកវិទ្យា

Sturmgewehr 44 កាំភ្លើងរបស់​អាល្លឺម៉ង់ផលិត​ចុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២ មាន​ប្រវត្តិយ៉ាងណា?

បច្ចុប្បន្ន​មាន​កាំភ្លើងវែង​ជា​ច្រើន​ប្រភេទ​កំពុងប្រើប្រាស់​ដោយ​អង្គភាព​ទាហានថ្មើជើង​នៃ​កងទ័ព​ក្នុង​ប្រទេស​នានា​លើ​សាកលលោក តែ​បើ​ក្រឡេក​ទៅ​ក្រោយ​ពោលគឺ​មុន​សង្គ្រាម​លោក​លើក​ទី​២ កាំភ្លើង​ម៉ាក​ Sturmgewehr 44 គ្មាន​នរណា​បាន​ស្គាល់​នោះ​ទេ។ ចុង​សង្គ្រាម​លោក​លើក​ទី​២អាល្លឺម៉ង់បាន​ណែនាំនិង​ផិត​កាំភ្លើង​នេះជា​ទ្រង់ទ្រាយធំតែ​ម្ដង​ហើយ​វា​បាន​បន្សល់ទុក​នូវឥទ្ធិពលមួយ​មក​ដល់​សម័យ​ក្រោយៗ​ទៀត​លើក​ផ្នែក​ខាង​រចនានិង​បង្កើត​ថ្មី​​ហើយ​វា​អាច​ជគំរូ​ដែល​យក​មក​ផលិត​ AK-47 ដ៏​ល្បី​ល្បាញរបស់​រុស្សី​ក្រោយ​សង្គ្រាម​លោក​លើក​ទី២​បន្ត​មក​ដល់​បច្ចុប្បន្ន។ ក្នុង​សង្គ្រាមលោក​លើក​ទី​១​ដែល​ជា​សង្គ្រាមបែបសម័យ​ទំនើបកើត​មុន​គេ​បាន​លេច​ចេញ​នូវ​រឿង​ភ្ញាក់ផ្អើល​មួយ​គឺ​ការ​ប្រើ​ប្រាស់​អាវុធជា​កាំភ្លើង​ដ៏​លើស​លប់​ប៉ុន្តែ​កាំភ្លើង​ទាំង​នោះ​មិន​មែន​ជា​មធ្យោបាយដ៏មាន​ប្រសិទ្ធភាពគ្រប់​គ្រាន់ អាច​ឲ្យ​សត្រូវ​ស្លាប់​និង​របួសច្រើន​នោះ​ទេ។ គោលគំនិតនិង​ដំណាក់កាលនៃ​ការ​បង្កើតក្នុងសង្គ្រាមលោកលើកទី១ កាំភ្លើងជាច្រើនត្រូវបានប្រើក្នុងសង្គ្រាមលើក​ទី១សុទ្ធតែ​ចាត់​ទុក​ជា​កាំភ្លើងទំនើប​សម័យ​នោះ ឧទាហរណ៍កាំភ្លើងវែងប្រើ​ប្រាស់ស្នូលដែករុញ​គ្រាប់ SMLE (កាំភ្លើងម៉ាក​ Lee-Enfield​ របស់​អង់គ្លេសប្រើ​ប្រាស់បង់​ដាក់គ្រាប់​តិច)ដែល​អាច​ដាក់​បាន​១០​គ្រាប់ ហើយអ្នកជំនាញដែលបានទទួលការបណ្តុះបណ្តាលខ្ពស់ពីកម្លាំងបេសកកម្មអង់គ្លេសអាចបាញ់បានគោលដៅចំនួន ១៥គ្រប់ក្នុងមួយនាទីក្នុងក្នុង​ឆាកប្រយុទ្ធក្នុងសមរភូមិ​ដំបូងៗ។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! កាំភ្លើងនាសម័យនោះមាន​បញ្ហាច្រើន​ណាស់ គឺ​ក្នុង​ចំណោមគ្រាប់​ជា​ច្រើ​នដែលបាញ់​ចេញ​ត្រូវ​ចំ​គោលដៅ​តែ​២​ឬ​៣​គ្រាប់​ប៉ុណ្ណោះ។ សម័យ​នោះ​កាំភ្លើង​ធំបាញ់​ចេញ​ពី​បន្ទាយ(Artillery )ឯណោះវិញ​តែ​ដែល​ជាអ្នក​សម្លាប់​មនុស្សច្រើន​ជាង​គេ​ក្នុង​សង្គ្រាម​លោក​លើក​ទី​១​ខណៈទាហានអង់គ្លេស​និង​បារាំង៧០​ភាគ​រយ​ស្លាប់​និង​របួស​ដោយ​សារ​កាំភ្លើងធំ​ក្នុង​សមរភូមិ​ខាង​លិច​ហើយ​ប្រហាក់​ប្រហែល៦០​នៃ​ទាហាន​អាល្លឺម៉ង់​ក៏​ស្លាប់​ដោយ​សារ​កាំភ្ល់ើង​ធំ​នេះ។ កាំភ្លើង​ដែល​សម្លាប់​មនុស្ស​ច្រើ​ជាង​គេ​ទី​២​គឺ​កាំភ្លើងយន្ត។ យើងមិនអាចបែងចែករវាងអ្នករបួសក្នុងការប្រយុទ្ធដែលបណ្តាលមកពីកាំភ្លើងយន្តនិងកាំភ្លើងវែង​នោះទេ ព្រោះកាំភ្លើងយន្តធុនធ្ងន់ភាគច្រើនប្រើដោយភាគីទាំងអស់ដូចកាំភ្លើងវែងសម្រាប់​ទាហានថ្មើរជើងដែរ។ ទោះជាយ៉ាងណាក៏ដោយ! ការសង្កេតលើសមរភូមិបានបញ្ជាក់យ៉ាងច្បាស់ថាកាំភ្លើងយន្តជាអ្នកទទួលខុសត្រូវចំពោះការ​ស្លាប​និង​របួសច្រើនជាងកាំភ្លើងវែង។ បញ្ហានេះមិនមែនជាកំហុសរបស់កាំភ្លើងតែម្យ៉ាងនោះទេ ហើយជាមធ្យមដែលកាំភ្លើងត្រូវបានប្រើក្នុងសង្គ្រាមលោកលើកទី ១…

1
ដើរកម្សាន្ត

ខប់ៗណាស់ ទីកន្លែងកំសាន្តមានផាសុខភាពហើយបានញ៉ាំបន្លែបេះភ្លាមៗគ្មានជាតិគីមីទៀត

សម្រាប់អ្នកដែលមានគំរោងទៅដើរលេងលំហែរកំសាន្តនៅទីរួមខេត្តសៀមរាប ប្រាកដជាដឹងហើយថាទីរួមខេត្តសៀមរាបគឺជាទីកន្លែងមួយដែលសម្បូរទៅដោយរមណីយដ្ឋាននានា ដែលសំបូរទៅដោយទេសភាពស្រស់បំព្រង គួរអោយចង់គយគន់ ។ ថ្ងៃនេះផងដែរ ក្នុងស្រុក សូមណែនាំរមណីយដ្ឋានថ្មីមួយទៀតដែលមានទីតាំងល្អសម្រាប់ការលំហែរកំសាន្ត ព្រមទាំងមានខ្យល់អាកាស់បរិសុទ្ធ ហើយក៏អាចអោយអ្នកពិសារនៅបន្លែដែលបេះបានភ្លាមៗដែលដាំឡើងដោយធម្មជាតិពិតៗតែម្តង ។ រមណីយដ្ឋាននេះមានឈ្មោះថា លំអង រឺ LUM ORNG Farm to Table Restaurant ដែលមានទីតាំងស្ថិតនៅក្នុងភូមិធ្លកអណ្តូង ក្រុមទី ២៣ ឃុំស្លរក្រាម សៀមរាប ប្រទេសកម្ពុជា ។ រមណីយដ្ឋាននេះចាប់បើកកម្មង់សម្រាប់អាហារពេលថ្ងៃត្រង់ចាប់ពីម៉ោង ១២ ថ្ងៃត្រង់រហូតដល់ម៉ោង ២រសៀល ពីម៉ោង…

Cristiano Ronaldo Juventus Ac Milan
កីទ្បា

Ronaldo ​បាត់បង់​ឱកាស​ប្រជែង​កំណត់ត្រា​សំខាន់​មួយ ពេល Juve ​ត្រូវ​ប៉ះ Brescia យប់នេះ

ការ​ប្រកួត​រវាង Juventus និង Bresica នៅ​ក្របខ័ណ្ឌ​ Serie A របស់​អ៊ីតាលី នា​វេលា​ម៉ោង ០៩:០០ នាទី​យប់​នេះ នឹង​ពុំ​មាន​វត្តមាន​កីឡាករ​ឆ្នើម Cristiano Ronaldo នោះ​ឡើយ ពោល​នឹង​ធ្វើ​ឲ្យ​រូប​គេ​បាត់បង់​ឱកាស​គ្រោង​កំណត់ត្រា​ដ៏​សំខាន់​មួយ។ នៅ​បញ្ជី​កីឡាករ​ទាំង ២០ រូប​ដែល Juventus ​ត្រៀម​ដាក់​តតាំង​នៅ​ការ​ប្រកួត​ខាង​លើ គឺ​នៅ​តំបន់​ប្រយុទ្ធ​មាន​តែ​កីឡាករ Dybala, Cuadrado, Higuain និង Olivieri។ បើ​តាម​ការ​បញ្ជាក់​ពី Goal អវត្តមាន​ខ្សែ​ប្រយុទ្ធ​វ័យ ៣៥ ឆ្នាំ…

Untitled 1
សង្គម

កំពូលខ្សែភាពយន្តរន្ធត់របស់ឥណ្ឌូនេស៊ី The Sacred Riana: Beginning ត្រៀមចាក់បញ្ចាំងនៅព្រះរាជាណាចក្រកម្ពុជា ( មានវីដេអូ )

មនុស្សភាគច្រើនប្រហែលជាធ្លាប់បានឃើញនិងស្គាល់នូវាករសម្តែងរបស់ Marie Antoinette Riana Graharani ហើយមែនទេ ? ក្រោយពេលដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅទេពកោសល្យសម្តែងរបស់នាង ពេលនេះតារាសម្តែងស្រីអាយុ ២៧ ឆ្នាំរូបនេះ ក៏បានបញ្ចេញនូវខ្សែភាពយន្តរន្ធត់មួយរបស់នាង ហើយខ្សែភាពយន្តដ៏រន្ធត់នោះគ្រោងនិងចាក់បញ្ចាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងនាថ្ងៃទី២១ ខែកុម្ភ ឆ្នាំ២០២០ ខាងមុខនេះ ។ ខ្សែភាពយន្តនេះនិយាយអំពី ក្មេងស្រីម្នាក់ដែលមានសមត្ថភាពពិសេសតាំងពីកំណើត ដែលសមត្ថភាពនោះបានធ្វើអោយនាងឃើញនូវអ្វីដែលគ្រប់គ្នាមិនអាចឃើញ ហើយក៏ដឹងនូវអ្វីដែលគ្រប់គ្នាមិនអាចដឹងថែមទៀតផង ។ ប៉ុន្តែដោយសារតែសមត្ថភាពដ៏ពិសេសបែបនោះហើយទើបធ្វើអោយក្មេងស្រីដ៏គួរអោយស្រលាញ់ម្នាក់នោះក្លាយទៅជាមនុស្សម្នាក់ដែលគ្រប់គ្នារើសអើង ហើយគ្រប់គ្នាដែលនៅជុំវិញនាងតែងតែមើលងាយនាងជារៀងរាល់ថ្ងៃ ។ ខ្សែភាពយន្តដ៏រន្ធត់មួយនេះមានចំណងជើងថា The Sacred Riana: Beginning ដែលខ្សែភាពយន្តចូលរួមសម្តែងផ្ទាល់ដោយកញ្ញា Antoinette…

Cover Z Flp
បច្ចេកវិទ្យា

ហ៊ានប្រើអត់? Galaxy Z flip មកដល់ខ្មែរតំលៃលើស 2000$ ទៀតនេះ

Galaxy Z Flip ដែលជាកំពូល Smartphone អេក្រង់បត់របស់ Samsung ដែលបានប្រកាសចេញដំណាលគ្នាជាមួយ Galaxy S20 Ultra កាលពីពេលថ្មីៗនេះបានធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើលម្ដងទៀត ជាមួយនឹងរចនាបទបែបថ្មី ជាមួយនឹងអេក្រង់បត់ពីលើមកក្រោម ដែលមើលទៅពិតជាទំនើបទាន់សម័យនិងមានភាពទាក់ទាញខ្លាំងមែនទែន ។ សំរាប់អេក្រង់របស់វា Samsung មិនបំពាក់ប្រភេទផ្លាស្ទិកដូច Galaxy Fold នោះទេ ដោយម្ដងនេះ Samaung បានធ្វើការផ្លាស់ប្ដូរមកបំពាក់ជាប្រភេទកញ្ចក់ស្ដើងវិញ ដោយគេបានអះអាងថាវាអាចប្រើប្រាស់បានយូរឆ្នាំ ។ សំរាប់លក្ខណៈសម្បត្តិរបស់ Galaxy Z Flip មានដូចជា…

Cover Lao
PR

ឃើញហើយស្រក់ទឹកមាត់ច្រាក! ​ធ្លាប់តែសាកសាច់អាំងជប៉ុន ​កូរ៉េ ​ពេលនេះសាកសាច់អាំងបែបឡាវម្តងមើល៍ ​ជាប់ចិត្តប៉ុណ្ណា!

ម្ហូបអាហារបែបសាច់អាំង បានក្លាយទៅជាម្ហូបពេញនិយមមួយរបស់ប្រជាជនខ្មែរ ​ជាពិសេសរាល់ការទទួលទានពេលល្ងាច ​ឬយប់ជួបជុំគ្រួសារ ​និងញាតិមិត្តបងប្អូនមិត្តភក្តិជាដើម ​ដោយភាគច្រើនគ្រប់គ្នានិយមសាច់អាំងបែបខ្មែរ ​បែបជប៉ុន ​ឬកូរ៉េជាដើម ​តែថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមនាំអារម្មណ៍ប្រិយមិត្តមកស្កាល់ហាងសាច់អាំងបែបថ្មីមួយទៀតហើយនោះគឺ ​« សាច់អាំងបែបឡាវ»។ ហាង ​សាច់អាំងឡាវ ​ទើបតែបើកដំណើរការជាផ្លូវការនៅថ្ងៃទី ១២ ​ខែកុម្ភៈ ឆ្នាំ ២០២០ ​នេះប៉ុណ្ណោះ ​តែបែរជាមានអតិថិជនចចូលមកទទួលទានពេញៗស្ទើរតែគ្មានកន្លែងអង្គុយ ​ដោយសារតែសាច់អាំងនៅក្នុងហាងនេះមានភាពប្លែកថ្មី  រសជាតិឆ្ងាញ់បែបជនជាតិឡាវ  ជាពិសេសក្រៅពីមានសាច់អាំង ក៏បានម្ហូបផ្សេងទៀតដូចជា៖  គោឡេីងភ្នំ ទឹកប្រហុកឡាវ គុយទាវឡាវ ភ្លា…