ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Ffr
សង្គម

អ្នក​ធ្លាប់​ជួប​ទើប​យល់! កូនខ្លះកើតមកមានរបស់ប្រើពេញដៃ តែខ្លះកំព្រារកតែឈ្មោះឪពុកម្តាយហៅគ្មាន

ជីវិត​កើត​មក​ក្នុង​ពិភព​តែ​មួយ ប៉ុន្តែ​អ្នក​មិន​អាច​កំណត់​ចាប់​យក​វាសនា​ល្អ​ឬ​អាក្រក់​បាន​នោះ​ទេ ពោល​គឺ​គ្រប់​យ៉ាង​សុទ្ធ​តែ​ធម្មជាតិ​ជា​អ្នក​កំណត់​មក​ទាំង​អស់។ កូន​ខ្លះ​កើត​មក​ក្នុង​ជីវភាព​គ្រួសារ​ធូរធារ​សម្បូរសប្បាយ​ចាយ ​តែ​ទន្ទឹម​នោះ​កូន​ខ្លះ​ទៀត​កើត​មក​មាន​ម្ដាយ​តែ​គ្មាន​ឪពុក ខ្លះ​កើត​មក​បាន​ឃើញ​ពន្លឺ​ថ្ងៃ​ដូច​គេ​ឯង តែ​ការ​រស់នៅ​សឹង​តែ​រក​បាយ​ចម្អែត​ក្រពះ​គ្មាន។ មាន​តែ​អ្នក​ធ្លាប់​បាន​ជួប​ទេ ទើប​យល់​អារម្មណ៍​មួយ​នេះ! នៅ​ពេល​ដែល​យើង​ជា​កូន​កំព្រា ដើរ​តែតោ​គ្មាន​ការ​ថ្នាក់ថ្នម មិន​មាន​ឱកាស​ទទួល​ភាព​កក់ក្ដៅ បាន​ត្រឹម​ឈរ​សម្លឹង​ពី​ចម្ងាយ ហើយ​អាសូរ​ស្ដាយ​នឹង​ព្រហ្មលិខិត​របស់​ខ្លួន​ឯង ដែល​គ្មាន​សំណាង​ដូច​កូន​គេ​ឯ​ទៀត ទាំង​ដែល​ខ្លះ​គេ​អាយុ​ស្រករ​ឯង​ដែរ​នោះ។ ខណៈ​ពេល​ដែល​គេ​កំពុង​មាន​ម្តាយ​មើល​ថែ​ចិញ្ចឹម​បីបាច់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ មិន​ខ្វះ​របស់​របរ​ហូប​ចុក មិន​ខ្វះ​សម្ភារៈ​ប្រើប្រាស់ មិន​ខ្វះ​ការ​ទទួល​នៅ​អារម្មណ៍​កម្សាន្ត​សប្បាយៗ ខុស​ពី​យើង​ដែល​បាន​ត្រឹម​គិត បាន​ត្រឹម​ស្រមៃ សឹង​តែ​ពេល​ខ្លះ​ចង់​បោះបង់​ជីវិត​របស់​ខ្លួន​ឯង​ម្តងៗ​ចោល​ក៏​មាន។ សរុប​មក​នេះ​ជា​សារ​អប់រំ​មួយ​សម្រាប់​កូន​ប្រុស​ស្រី​គ្រប់​រូប ដែល​មាន​ឪពុក​ម្តាយ​លោក​កំពុង​នៅ​ក្បែរ ​ហើយ​នោះ សុំ​ប្រើប្រាស់​ពេលវេលា​ដ៏​មាន​តម្លៃ​មើល​ថែ​និង​សង​គុណ​លោក​ឲ្យ​បាន​ល្អ​ខ្លះ​ផង ព្រោះ​ក្នុង​ពេល​តែ​មួយ​នោះ​មាន​មនុស្ស​ជា​ច្រើន​ដែល​ប្រាថ្នា​ចង់​បាន​ត្រឹម​ពេលវេលា​សប្បាយ​ជួបជុំ​គ្រួសារ​ដូច​ជា​អ្នក ​តែ​បាន​ត្រឹម​ប្រាថ្នា​ហើយ​គ្មាន​ថ្ងៃ​អាច​ឲ្យ​ក្តី​ស្រមៃ​ក្លាយ​ជា​ការ​ពិត​រួច​ឡើយ រហូត​ដល់​ពេល​ខ្លះ​ទោះ​យើង​មាន​លុយ​ក៏​មិន​អាច​ទិញ​ក្តី​សុខ​នៃ​ការ​ជួបជុំ​ម្តាយ​ឪពុក​នោះ​បាន​មក​វិញ​ដែរ៕ រក្សាសិទ្ធអត្ថបទ៖ Knongsrok

Untitled 3
សង្គម

ក្រសួងវប្បធម៌ចេញសេចក្តីប្រកាសហាមឃាត់រាល់ការកែប្រែទំនុកដើម ឬថតឡើងវិញរាល់ស្នាដៃពីបុរាណ

កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាស់នូវអនុក្រឹត្យថ្មីមួយដែលនៅក្នុងអនុក្រឹត្យនោះបានបញ្ជាក់ទៅដល់ អ្នកនិពន្ធ ម្ចាស់ផលិតកម្ម អ្នកផលិតវីដេអូ ព្រមទាំងសិល្បៈករ សិល្បៈការីទាំងឡាយ ដែលធ្លាប់តែយកបទចម្រៀងដែលជាទំនុកដើមកាលពីបុរាណមកកែប្រែដោយមិនមានការអនុញ្ញាតិ សូមមេត្តាបញ្ឃប់ជាបន្ទាន់ ។ នៅក្នងអនុក្រឹត្យមួយនេះក្រសួងវប្បធម៌បានបន្ថែមទៀតថា ” ការកែប្រែនូវចំណងជើងរឺទំនុកដើម ការថតឡើងវិញដើម្បីយកទៅបង្ហោះតាមបណ្តាញសង្គម រឺតាមទូរទស្សន៍នានា ដោយពុំមានការអនុញ្ញាតិ នេះចាត់ទុកថាជា ការំលោភបំពានលើសិទ្ធសិលធម៌និងសិទ្ធបេតិកភណ្ឌរបស់អ្នកនិពន្ធ ហើយប្រសិនបើរកឃើញករណីណាមួយដូចខាងលើក្រសួងនិងអនុវត្តតាមផ្លូវច្បាប់ ។ ការធ្វើបែបនេះក៏ព្រោះតែចង់លើកស្ទួយនិងថែរក្សារស្នាដៃដើម ក៏ដូចជាចង់អោយមានការបង្កើតនូវស្នាដៃថ្មីៗជាច្រើនទៀត” ។​ គួរបញ្ចាក់ផងដែរថាបទល្មើសនេះនិងត្រូវចាត់វិធានការដែលត្រូវពិន័យជាប្រាក់ចាប់ពី ៥លានរៀល ទៅ ២៥លានរៀល…

Cover Viet Jet
PR

ដើរលេងបែកផ្សែងទៀតហើយ! ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បញ្ចុះតំលៃ ៥០% សម្រាប់ជើងហោះហើរទាំងអស់នៅអាស៊ី

(ភ្នំពេញ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០) ក្រុមហ៊ុនអាកាសចរណ៍សម័យទំនើប Vietjet បានប្រកាសការបញ្ចុះ   តំលៃពិសេសរបស់ខ្លួន ដោយផ្ដល់ជូនការបញ្ចុះតម្លៃ ៥០%  លើសំបុត្រធ្វើដំណើរទាំងអស់ (*) ដែលបានកក់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៩ ខែកុម្ភៈឆ្នាំ ២០២០ ។ ប្រម៉ូសិនពិសេសនេះ នឹងផ្ដល់ឱកាសសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើម្បីធ្វើដំណើរទៅគោលដៅទេសចរថ្មី ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និងទទួលបានបទពិសោធន៍ជាមួយការហោះហើរដែលប៉ះពាល់ដល់បរិស្ថានតិចបំផុតជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietjet ។ សំបុត្របញ្ចុះតម្លៃអាចកក់បានដោយប្រើប្រាស់លេខកូដ “BOOKNOW50” ដើម្បីទទួលបានការបញ្ចុះតម្លៃ ៥០% សម្រាប់ជើងហោះហើរក្នុងស្រុកទាំងអស់ក្នុងប្រទេសវៀតណាម…

Untitled 1
សង្គម

ខប់ៗ​ ខ្សែភាពយន្តរឿង ក្រុមពូថៅហោះទិនហ្វី ត្រៀមបញ្ចេញភាគថ្មីហើយ

កាលពីថ្ងៃអង្គារកន្លងទៅនេះ អ្នកផលិតខ្សែភាពយន្តនិងជាតួរសម្តែងលោក Steven Chow រឺគ្រប់គ្នាស្គាល់ថា ទិនហ្វី បានបង្ហើបនៅក្នុងកម្មវិធីមួយអោយដឹងថា ខ្សែភាពយន្តរឿង Kung Fu Hustle រឺ ក្រុមពូថៅហោះទិនហ្វី ពេលនេះកំពុងគ្រោងផលិតនូវសាច់រឿងបន្តររបស់ខ្លួន ។ គួបញ្ជាក់ផងដែរថា Kung Fu Hustle ដែលចេញកាលពីឆ្នាំ ២០០៤ ត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ ហើយខ្សែភាពយន្តមួយនេះប្រមូលទឹកប្រាក់បានប្រមាណជាង ១០២ លានដុល្លាឯណោះ ។ លោក ទិនហ្វី ក៏បានបន្តរទៀតថា “មែនហើយជាមួយនិង Kung Fu…

U
សង្គម

បង្ហាញពីក្តីស្រាលាញ់របស់អ្នកដោយគ្រាន់តែចូលរួមជាមួយនិងកម្មវិធីសប្បុរសធម៌របស់សកលវិទ្យាល័យភូមិន្ទភ្នំពេញ

នៅក្នុងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ កម្មវិធីសប្បុរសធម៌ លើកទី ១១ និងធ្វើឡើងនៅ សកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដែលចាប់ផ្តើមនៅវេលាម៉ោង ៧ : ៣០ ព្រឹក រហូតដល់ម៉ោង ៤:៣០ នារីរសៀល ។ កម្មវិធីទាំងមូលនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីសកម្មភាពសប្បុរសធម៌និងអំពើមនុស្សធម៌ដើម្បីប្រជាជននិងសង្គមជាតិយើង ។ ក្នុងកម្មវិធីនេះនិងបើកអោយសិស្សានុស្សនិងក្រុមហ៊ុនជាច្រើនទៀតអាចបើកជាស្តង់សម្រាប់លក់ វត្ថុអនុស្សាវរីយ៌ និងរបស់របរប្រើប្រាស់ ព្រមទាំងមុខម្ហូបជាតិនិងអន្តរជាតិជាច្រើនទៀត ។ ជាមួយនិងកម្មវិធីមួយនេះក៏បើកអោយក្រុមហ៊ុនជាច្រើនអាចចូលរួមផ្សព្វផ្សាយតាំងពិពណ៌ពីសមិទ្ធផលរបស់ខ្លួនបានផងដែរ ។ សម្រាប់អ្នកចូលរួមនៅក្នុងកម្មវិធីនេះ មិនត្រឹមតែអាចចូលជាសប្បុរសធម៌បានប៉ុណ្ណោះ ប៉ុន្តែក៏អាចស្វែងរកពត៌មានក៏ដូចជាចំណេះដឹងថ្មីបានបន្ថែមទៀតផងដែរ ​…

Kk
សង្គម

តោះយើងនាំគ្នាទៅចូលរួមដោយសេរី ជាមួយនិងការត្រឡប់មកវិញជាមួយនិងការស្លៀកពាក់បែបប្រពៃណីជប៉ុនប្រចាំឆ្នាំ២០២០

កម្មវិធីពិសេសសម្រាប់បងប្អូនដែលចូលចិត្តតែងខ្លួនជាប្រជាជនជប៉ុន ព្រមទាំងចូលរួមរៀនអំពីវប្បធម៌របស់ប្រទេសជប៉ុនប្រចាំឆ្នាំ២០២០ បានមកដល់ទៀតហើយ ។ កម្មវិធីដ៏ធំនេះមានឈ្មោះថា មហោស្របគីហ្សូណា និងចាប់ផ្តើមពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៥ល្ងាច នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ( CJCC )។ ដោយគ្រប់គ្នាអាចចូលរួមបានដោយសេរី ។ ចំពោះកម្មវិធីដ៏ធំមួយនេះបាននាំមកនូវ ៖ តែងខ្លួនបែបប្រជាជនជប៉ុន ការស្វែងយល់ពីបច្ចេកវិទ្យានៅប្រទេសជប៉ុន ភ្លក់ម្ហូបជប៉ុន និងខ្មែរ ការតុបតែងខ្លួនរបៀបជប៉ុន និងខ្មែរ…

O
សង្គម

ប្រពៃណាស់! តារាសម្តែងលោក កុំកុំ ធ្វើការបរិច្ចាគទឹកប្រាក់១លានដុល្លាដល់មន្ទីពេទ្យដើម្បីធ្វើការស្រាវជ្រាវមេរោគ Corona Virus

កាលពីពេលថ្មីៗនេះ តារាសម្តែងជើងចាស់ដ៏ល្បីមួយរូបប្រចាំប្រទេសចិន លោក Donnie Yen រឺ គ្រប់គ្នាហៅគាត់ថា កុំកុំ នោះបានបរិច្ចាគទឹកប្រាក់ប្រមាណជា ១៣ម៉ឺនដុល្លាហុងកុង ( ស្មារនិង ១លានដុល្លាសហរដ្ឋអារមេរិច ) ទៅដល់ខាងមន្ទីស្រាវជ្រាវនៅក្នុងប្រទេសចិនសម្រាប់ធ្វើការស្រាវជ្រាវថ្នាំសម្រាប់មេរោគប្រភេទថ្មី Covid-19 ឬ Corona Virus ។ ជាមួយវីដេអូ ២៨ វិនាទី នៅក្នុងគេហទំព័រ Weibo តារាសម្តែងជើងចាស់ដែលមានអាយុ ៥៦ ឆ្នាំ ម្នាក់នេះបាននិយាយរៀបរាប់និងលើកទឹកចិត្តដល់គ្រប់គ្នាដែលនៅប្រទេសចិន ជាពិសេសកំពុងស្ថិតនៅក្នុងទីក្រុង wuha ផ្ទាល់តែម្តង…

Ff
ដើរកម្សាន្ត

ចាំ​បាច់​ហោះ​ទៅ​ដល់ Bali នៅ Sapa ជិត​យើង​ហ្នឹង កំពុង​ល្បី​ថា​ស្អាត​ខ្លាំង​ដូច​បាន​ឡើង​ឋានសួគ៌

Bali ទី​ពីរ ​បាន​នឹង​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​វៀតណាម គឺ​នៅ​ក្នុង​តំបន់​ជួរភ្នំ Sapa។ ជា​គោលដៅ​ទេសចរ​ថ្មី​មួយ​ដែល​វៀតណាម​បាន​អភិវឌ្ឍ​យ៉ាង​ដុតដៃដុតជើង ហើយ​ចុង​ក្រោយ​នេះ​គឺ​បង្កើត​ជា​ទីតាំង​បែប​ Romantic សម្រាប់​គូ​ស្នេហា​និង​អ្នក​ចូលចិត្ត​ថត​រូប​ដែល​បាន​ឡើង​ឋានសួគ៌​អ៊ីចឹង។ តំបន់​នោះ​គេ​ឲ្យ​ឈ្មោះ​ថា Bali ទី​ពីរ ពោល​អ្នក​ចាំ​បាច់​ធ្វើ​ដំណើរ​ដល់​កោះ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​នោះ​ទេ ពោល​គឺ​ត្រឹម​មក​កាន់​ប្រទេស​វៀតណាម នៅ​ Sapa Town នេះ​តែ​ប៉ុណ្ណោះ។ នៅ​ទី​នោះ​គឺ​មាន​ទីតាំង​ចាប់​ប្លង់​ថត​រូប​ស្អាតៗ​ជា​ច្រើន ប្រសិន​អ្នក​មាន​សង្សារ​ឬ​ដៃ​គូ​ជា Photographer ទៀត ច្បាស់​ជា​លាន់​មាត់​ថា​កប់​ជា​មិន​ខាន៕ រក្សាសិទ្ធប្រែសម្រួល៖ Knongsrok | ប្រភព៖ yan.vn

Untitled 1
សង្គម

អស់ទាស់ ! រឿងថ្មី​ទើបមកដល់សម្រាប់អ្នកស្រលាញ់សត្វចិញ្ចឹមជាពិសេសគឺ​ សុនខ​ តែម្ដង !

ប្រិយមិត្តបានជ្រាបហេីយថា​ សព្វថ្ងៃនេះភាពយន្តដែលទាក់ទងពីសត្វ​ ដែលមានស្ទេីរតែគ្រប់ប្រទេសជាអ្នកផលិត​ ហេីយរឿងខ្លះទទួលបានការគាំទ្រជាច្រេីនពីសំណាក់ទស្សនិកជន​ ។   ពេលនេះ​មានរឿងថ្មីមួយទៀតហេីយពិសេសជូនអ្នកទស្សនិកជន​ ជាពិសេសអ្នកស្រលាញ់សត្វ​ សុនខ​ ពិតជាត្រូវម៉ាច់តែម្ដង​ ដែលរឿងនោះមានចំណងជេីងថា​ The Call Of The Wild ឫក៏ដំណេីរផ្សងព្រេងគ្មានព្រំដែន​ ។ រឿងនេះត្រូវបានផលិតដោយ​ The 20 Century Studios ហេីយគ្រប់គ្រងដោយផលិតកម្មយក្ស​ ខាងផលិតរឿងបែបផ្សងព្រេង​ ក៏ដូចជាតុក្កតា​ Disney ។ សម្រាប់សាច់រឿងគឺថ្លែងអំពី​ សុនខមួយក្បាលមានឈ្មោះថា​ Buck ដែលគេគឺជាឆ្កែរបស់​…

Cover Selfie
សង្គម

ការឈ្លក់វង្វេងនឹងការថតរូប Selfie បង្ហោះលើហ្វេសប៊ុកហួសហេតុពេក ​អាចធ្វើឱ្យខួរក្បាលមានបញ្ហាខុសប្រក្រតី

ជាការពិតណាស់បណ្តាញទំនាក់ទំនងសង្គម Facebook នៅក្នុងពេលបច្ចុប្បន្នត្រូវបានគេនិយមលេងខ្លះណាស់ មិនថាតែវ័យក្មេង  ឬវ័យចំណាស់នោះទេ ​ដោយអ្នកខ្លះប្រើប្រាស់វាលេងដើម្បីបំបាត់ការអផ្សុក ​រាប់អានមិត្តភក្តិ ​មើលព័ត៌មាន ​លក់អីវ៉ាន់អនឡាញជាដើម ​ឯអ្នកខ្លះក៏ឈ្លក់វង្វេងនឹងខ្លួនឯងដើម្បីចង់បាន ​Like  និង ​Comment  ដោយការប្រឹងថតរូបស្អាតៗ ​ឬស៊ីចស៊ីបង្ហោះជាពិសេសគឺការថតរូប ​Selfie  ប្រឹងធ្វើមុខខ្ជូតជាដើម។ តែការពិតទៅ ​អ្នកប្រហែលជាមិនបានដឹងទេថា ការថតរូប Selfie ឬជាការថតរូបដោយខ្លួនឯងប៉ះពាល់ដល់សុខភាពខ្លាំងយ៉ាងណានោះ ដោយគេបានរកឃើញថាអ្នកដែលឧស្សាហ៍ថតរូប  Selfie  បង្ហោះបង្អួតគេច្រើន ​អាចធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល និងដំណើរការមិនប្រក្រតីទៀតផង នេះបើយោងតាមរយៈការសិក្សាពីអ្នកវិទ្យាសាស្រ្តជាច្រើនរូប។ ដូចដែលយើងបានដឹងហើយថារាល់ពេលយើងធ្វើការថតរូប ​Selfie  យើងនឹងធ្វើរឹកពារប្រឹងៗមិនមែនជាបែបធម្មជាតិ ​ពោលគឺខួរល្បាលនឹងបញ្ជាដោយស្វ័យប្រវត្តិថា…

Facebook Shared Image Dimension 2017 01
ប្លែកៗ

បាត់ដំបងប៉ុន្មានថ្ងៃនេះ ហាក់មានផ្សែងចុះអព័្ទខុសធម្មតា តើមកពីមូលហេតុអ្វី?

បាត់ដំបង ៖ ប្រហែលជា១ម៉ោងមុន នៅកណ្តាលក្រុងបាត់ដំបងស្រាប់តែមានផ្សែងចុះអ័ព្ទខុសធម្មតា ដែលបញ្ហានេះធ្លាប់បានកើតឡើង2ដងរួចមកហើយ ពោលគឺប្រហែល១សប្តាហ៍មុន ក៏មានផ្សែងចុះអ័ព្ទ ពេលយប់ធ្វើអោយមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបងផ្ទាល់តែម្តង។ យោងតាមសំដីប្រជាពលរដ្ឋនៅតំបន់នោះ អ្នកខ្លះនិយាយថាមកពីការដុតសំរាម ដែលធ្វើអោយសាយភាយផ្សែងឡើងអាប់អួរពេញក្រុង ឯអ្នកខ្លះទៀតនិយាយថា វាអាចជាផ្សែងពុល ។ តែទោះជាយ៉ាងណាក្តី យើងមិននៅតែមិនទាន់ដឹងមូលហេតុ ដែលសុខៗស្រាប់តែមានផ្សែងចុះអ័ព្ទជាញឹកញយ ដែលជាហេតុធ្វើអោយប៉ះពាល់បរិស្ថាននិងសុខភាពប្រជាពលរដ្ឋនៅតំបន់នោះផងដែរ ក៏សង្ឃឹមថាអាជ្ញាធរក្រុងបាត់ដំបងនៅចាត់វិធានការ ដោះស្រាយបញ្ហានេះ ជូនប្រជាពលរដ្ឋដែលរស់នៅក្រុងបាត់ដំបងផ្ទាល់តែម្តង។ រូបភាពដោយ ៖ បាត់ដំបង-Battambong រក្សាសិទ្ធដោយ ៖ ក្នុងស្រុក

87045296_850073132107541_7413116649567420416_n
សង្គម

គ្រាន់តែប្ដីមានស្រី លេងសើចម្ដងម្កាលសោះ ខុសណាស់មែនទេ?

គេថា វាជាធម្មជាតិមនុស្សប្រុសហើយ ទោះមានប្រពន្ធ មានកូនរួចក៏ដោយ ក៏នៅតែមានស្រីលួចលាក់ ទាក់ទង ចូលខារ៉ាអូខេ ផឹកស៊ី ឱបថើស្រីញីបន្តិចបន្តួចនោះ បើគ្រាន់តែប៉ុណ្ណឹងខុស អ៊ីចឹងមនុស្សប្រុសទាំងអស់នៅលើលោកនេះ គឺសុទ្ធតែខុសទាំងអស់ គ្មានអ្នកណាត្រូវនោះឡើយ។ ទទួលស្គាល់ថា វាជាធម្មជាតិមនុស្សប្រុស ដឹងថា​វាជារឿងធម្មតារបស់ប្រុសៗហើយ គ្រាន់តែសប្បាយ កំដរអារម្មណ៍មួយពេល​ មិនមែនយកមកឱ្យនៅផ្ទះជាមួយ ឬក៏ឱ្យមកធ្វើជាមនុស្សជំនួសតំណែងប្រពន្ធឯណា។ ប៉ុន្តែសូមដឹងផងទៅថា វាគួរឱ្យខ្ពើមរអើមណាស់ ទោះយកជាប់ ឬមិនជាប់ក៏ដោយ តែវាជាទម្លាប់ដ៏ថោកទាបរបស់មនុស្សប្រុស ដែលមានប្រពន្ធ មានកូនហើយ នៅតែមិនព្រមចោលចរិតចោលម្សៀតនេះចោលនោះ។ គ្មានមនុស្សស្រីណា ប្រពន្ធណា សប្បាយចិត្តនឹងប្ដីចេញទៅក្រៅឱបថើបស្រី ហើយមកដល់ផ្ទះឱបថើបទាំងទៀតនោះទេ…