កម្មវិធីពិសេសសម្រាប់បងប្អូនដែលចូលចិត្តតែងខ្លួនជាប្រជាជនជប៉ុន ព្រមទាំងចូលរួមរៀនអំពីវប្បធម៌របស់ប្រទេសជប៉ុនប្រចាំឆ្នាំ២០២០ បានមកដល់ទៀតហើយ ។
កម្មវិធីដ៏ធំនេះមានឈ្មោះថា មហោស្របគីហ្សូណា និងចាប់ផ្តើមពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៥ល្ងាច នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ( CJCC )។

ដោយគ្រប់គ្នាអាចចូលរួមបានដោយសេរី ។
ចំពោះកម្មវិធីដ៏ធំមួយនេះបាននាំមកនូវ ៖
- តែងខ្លួនបែបប្រជាជនជប៉ុន
- ការស្វែងយល់ពីបច្ចេកវិទ្យានៅប្រទេសជប៉ុន
- ភ្លក់ម្ហូបជប៉ុន និងខ្មែរ
- ការតុបតែងខ្លួនរបៀបជប៉ុន និងខ្មែរ
- សិក្សារអំពីការធ្វើម្ហូបរបស់ប្រជាជនជប៉ុន
- ការសំដែងល្ខោនស្បែកតូចនិងយីគេរបស់ប្រជានខ្មែរយើងផងដែរ
- ការចាក់បញ្ចាំងខ្សែភាពយន្ត “Pop In Q”
- ការប្រគុំតន្រ្តីដោយក្រុម ” MORTAL COMBI “
- ព្រមទាំងមានទីតាំងថតរូបស្អាតៗជាច្រើនថែមទៀតផង
ជាមួយនិងកម្មវិធីជាច្រើនទៀតផងដែរ ។

សម្រាប់ពត៌មានបន្ថែមគ្រប់គ្នាអាចទំនាក់ទំនងតាម facebook : Japan Cambodia Kizuna ឬ ក៏អាចស្វែងរកនៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ( CJCC ) ។


