ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Knongsrok
សម្រង់

ជប៉ុនផ្តល់ថវិកា ១,៤៣១,៨៥២ ដុល្លារអាមេរិក សម្រាប់ការលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ការបោសសម្អាតមីននិងគ្រាប់បែកចង្កោម និងការលើកកម្ពស់លក្ខខណ្ឌកសិកម្មប្រកបដោយចីរភាពសម្រាប់ការកាត់បន្ថយភាពក្រីក្រ

≪ជប៉ុនផ្តល់ថវិកា ១,៤៣១,៨៥២ ដុល្លារអាមេរិក សម្រាប់ការលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ការបោសសម្អាតមីននិងគ្រាប់បែកចង្កោម និងការលើកកម្ពស់លក្ខខណ្ឌកសិកម្មប្រកបដោយចីរភាពសម្រាប់ការកាត់បន្ថយភាពក្រីក្រ≫ នៅថ្ងៃទី ២៦ ខែកុម្ភៈ រដ្ឋាភិបាលជប៉ុនយល់ព្រមផ្តល់ថវិកាសរុប ១,៤៣១,៨៥២ ដុល្លារអាមេរិកដល់អង្គការចំនួន៣ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន: ថវិកាចំនួន២៦៥,៥៥២ ដុល្លារអាមេរិក សម្រាប់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីអនុវត្តគម្រោងសន្តិសុខស្បៀងនិងអាហារូបត្ថម្ភក្នុងខេត្តកំពង់ឆ្នាំង (ឆ្នាំទី៣)។ ថវិកាចំនួន ៧២៩,៥០៩ ដុល្លារអាមេរិក សម្រាប់អង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) ដើម្បីអនុវត្តគម្រោងផ្ទេរបច្ចេកទេសមេកានិចគ្រប់ជ្រុងជ្រោយក្នុងការបោសសម្អាតមីនក្នុងខេត្តកំពង់ធំ(ឆ្នាំទី៣) និង ថវិកាចំនួន ៤៣៦,៧៩១ ដុល្លារអាមេរិក សម្រាប់វិទ្យាស្ថានកែលម្អនិងអភិរក្សបរិស្ថាន (ERECON) ដើម្បីអនុវត្តគម្រោងលើកកម្ពស់ស្ថានភាពកសិកម្មប្រកបដោយចីរភាពដើម្បីកាត់បន្ថយភាពក្រីក្រក្នុងខេត្តកំពង់ចាម(ឆ្នាំទី៣)។ ឯកឧត្តម…

Cover SR
ដើរកម្សាន្ត

ត្រៀមសប្បាយនៅ? សង្ក្រានសៀមរាបឆ្នាំនេះ សប្បាយអស់ទាស់ទៀតហើយប្រារព្ធឡើងនៅបរិវេណខាងមុខប្រាសាទអង្គរវត្តតែម្តង

ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាន់តែខិតជិតមកដល់ហើយ ​តែអ្វីដែលពិសេសនោះ ​ខេត្តសៀមរាបអង្គរ ​នឹងប្រារព្ធកម្មវិធីសង្ក្រានសៀមរាប ​ដែលជាពិធីបុណ្យដ៏ធំ ​គគ្រឹកគគ្រង ​ពោរពេញដោយភាពសប្បាយរីករាយ ​បូករួមនឹងការតាំងបង្ហាញពីសិល្បៈ​ និងវប្បធម៌បុរាណខ្មែរ។ ដោយសៀមរាបសង្ក្រាន្តឆ្នាំនេះ នឹងប្រារព្ធធ្វើឡើងនៅបរិវេណ ខាងមុខប្រាសាទអង្គរវត្តតែម្តង ក្រោមប្រធានបទ « អង្គរ អតីតកាល បច្ចុប្បន្ន និងអនាគត » ដើម្បីចូលរួមអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងទាក់ទាញទេសចរឱ្យចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ។     ក្នុងកម្មវិធីនោះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធផ្សេងៗ រៀបចំសៀមរាបសង្ក្រាន្ត នៅបរិវេណប្រាសាទអង្គរវត្ត ក្រោមប្រធានបទ «អង្គរ អតីតកាល…

Cover Kakei
សង្គម

មកមើលឈុតកាកីខ្មែរ! ​សំលៀកបំពាក់ច្នៃប្រតិដ្ឋថ្មីបែបបុរាណនេះ ពិតជាស្រស់ស្អាតប្លែកមែនទែន

ក្នុងរឿងបុរាណខ្មែរ ​រឿងកាកី ​គឺជាសាច់រឿងដែលនិយាយពីស្រ្តីមួយរូបដែលមានរូបឆោមលោមពណ៌ស្រស់ស្អាតទាក់ភ្នែក ​ដែលជាទីគួចចិត្តស្នេហាអស់ប្រុសក្នុងលោក ​មិនថា ​ស្តេចមនុស្ស ​ឬស្តេចសត្វទេ ​ពោលគឺគួចចិត្តចង់ឱ្យលួងលោមស្នេហាតួស្រីឈ្មោះកាកី ស្រីល្អឆើតនេះគ្រប់ៗគ្នា។ ដ្បិតតែឈ្មោះកាកីជាស្រីមិនល្អ ​តែគ្រប់គ្នានៅតែមិនអាចបំភ្លេចបានថា ​នាងគឺជានារីដ៏ស្រស់ស្អាតមួយរូបនៅក្នុងរឿងបុរាណខ្មែរ  ហេតុនេះហើយពេលនេះបានបណ្តាលឱ្យក្រុមការងារថតរូបមួយមានឈ្មោះថា ​Mirror Studio & photography បានបង្កើត  Concept  រូបថតមួយស្តីពីតួស្រីកាកីក្នុងឈុតទម្រង់បុរាណច្នៃប្រតិដ្ឋមើលទៅស្រស់ស្អាតទាក់ភ្នែកមែនទែន។ គួរឱ្យដឹងផងដែរថា  ឈុតថ្មីមួយនេះត្រូវបានគ្រងដោយ តារាម៉ូឌែល កញ្ញា ​លីនដា ច្នៃម៉ូតដោយ  ស្ករគ្រាប់ និងតុបតែងមុខដោយ Pov  Make Up  បានធ្វើឱ្យរូបភាពចេញមកស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍…

Cover Tokta
សង្គម

អស្ចារ្យមែន! ​ពេលនេះស្រុកខ្មែរមានរោងចក្រផលិតតុក្កតាស្នាដៃកូនខ្មែរ មិនចាញ់បរទេសឡើយ

ថ្មីៗនេះរោងចក្រផលិតតុក្កតា ​ស្នាដៃកូនខ្មែរ ​បានប្រសូត្រឡើងនៅក្នុងទ្រង់ទ្រាយធំ ​គួរជាទីពេញចិត្ត ​ធ្វើឱ្យមហាជនមានក្តីរំភើបខ្លាំង ​ដោយស្រុកខ្មែរមានការតំឡើងរោងចក្រផលិតផលិតផលក្នុងស្រុកដោយខ្លួនឯង  ដោយមិនបាច់ពឹងទីផ្សារក្រៅប្រទេស។ រោងចក្រផលិតតុក្កតាដែលមានម្ចាស់រោងចក្រ ​គឺ ​ឧកញ៉ា ​ស្រី  ចាន់ថន បានឱ្យដឹងថា ​រោងចក្រនេះមានផលិតតុក្កតាជាច្រើន​ប្រភេទ ​ថែមទាំងមានការទទួលកំម៉ុងចង់បានពីអតិថិជនបានគ្រប់មុខផងដែរ ​ហើយដោយស្នាដៃថ្មីសន្លាងរបស់ខ្មែរយើងហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងបែបនេះហើយ ​ថ្មីៗនេះរោងចក្រនេះថែមទាំងទទួលបានការវិនិយោគទុនពីក្រៅប្រទេសផងដែរ។ តាមរយៈគណនីហ្វេសប៊ុក ឧកញ៉ា ស្រី ​ចាន់ថន ផ្ទាល់បានឱ្យដឹងថា៖ « ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០៖ 🇰🇭❤️🇰🇷 ដោយមានការចង្អុលបង្ហាញពីអគ្គវាជទូតប្រចាំនៅប្រទេសកូរ៉េ ថ្ងៃនេះ ខ្ញុំបាទបានទទួលស្វាគមន៌អ្នកវិនិយោគទុនមកពីប្រទេសកូរ៉េ ក្រុមហ៊ុន KIC…

Knongsrok
សម្រង់

ជប៉ុនផ្តល់សម្ភារៈបរិក្ខារ ឬវេជ្ជសាស្រ្តដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណាថ្មីCOVID-19

នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ ពិធីប្រគល់ទទួលសម្ភារៈបរិក្ខារវេជ្ជសាស្រ្តត្រូវបានប្រារព្ធឡើង។ ឯកអគ្គរាជទូតជប៉ុន MIKAMI MASAHIRO បានប្រគល់ជូនសម្ភារៈបរិក្ខារទាំងនេះទៅកាន់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ រដ្ឋាភិបាលជប៉ុនបានផ្តល់នូវអាវបំពង់ចំនួន ៩.៣៦០, អាល់កុលសម្អាតដៃ ៤៨០ដប, វែនតាសុវត្ថិភាពចំនួន៥៤០, ស្រោមដៃសុវត្ថិភាពចំនួន ១២,២០០គូ, ម៉ាស់របាំងចំនួន ១២.០០០ និងម់ាស់វះកាត់ចំនួន ២៦.៤០០ ។យើងសង្ឃឹមថាសម្ភារៈទាំងនេះនឹងចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពដើម្បីឆ្លើយតបជាបន្ទាន់របស់ក្រសួងសុខាភិបាលមិនត្រឹមតែការរាតត្បាតនៃជំងឺកូរ៉ូណាថ្មីCOVID19 នាពេលបច្ចុប្បន្នប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់ការរាតត្បាតនាពេលអនាគតផងដែរ។ សុន្ទរកថារបស់់ឯកអគ្គរាជទូតជប៉ុន៖ https://www.kh.emb-japan.go.jp/files/000571654.pdf          …

Vf
សង្គម

ណាត់ Crush ហើយនៅអ្នកបាត់ដំបង? ភ្លើង​បំភ្លឺ​រៀប​ចំ​ជា​បណ្តើរៗ​ត្រៀម​ថ្ងៃ​បុណ្យ​ទន្លេ ​នា​ថ្ងៃ​ទី ១៣ ដល់ ១៥ មិនា

ពិធី​បុណ្យ​ទន្លេ​លើក​ទី ៦ ឆ្នាំ ២០២០ នេះ បាន​កំណត់​ឲ្យ​រៀបចំ​ធ្វើ​ឡើង​ក្នុង​ទឹក​ដី​ខេត្ត​បាត់ដំបង ចាប់​ពី​ថ្ងៃ​ទី ១៣ ដល់ ១៥ មិនា ដែល​ប៉ះ​ចំ​ថ្ងៃ​សុក្រ សោរ៍ អាទិត្យ​ថែម​ទៀត។ ការ​រៀបចំ​ឡើង​របស់​ក្រសួង​ទេសចរណ៍​បាន​កំណត់​យក​ខេត្ត​បាត់ដំបង ព្រោះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ទាក់ទាញ​ទេសចរ​ជាតិ-អន្តរជាតិ ឲ្យ​ចូលរួម​ទស្សនា​កម្សាន្ត ជា​ពិសេស​ចូលរួម​លើក​កម្ពស់​វិស័យ​ទេសចរ​ក្នុង​ខេត្ត​ដែល​មាន​វ័យ​ចំណាស់​មួយ​នេះ។ បើ​ក្រឡេក​ទៅ​មើល​អាជ្ញាធរ​ខេត្ត​បាត់ដំបង ក៏​បាន​ខិតខំ​យ៉ាង​សកម្ម​ក្នុង​ការ​រៀបចំ​តាម​ដង​វិថី ការ​បំពាក់​ភ្លើង និង​សោភ័ណភាព​មួយ​ចំនួន​ជា​បណ្តើរៗ​ហើយ ទាំង​ដែល​ពិធី​ត្រូវ​ឈាន​ចូល​មក​ដល់​នា​រយៈ​ពេល​ជាង​កន្លះ​ខែ​ខាង​មុខ​នោះ។ បើ​តាម​គណនី​ហ្វេសប៊ុក Pek Reak ដែល​ជា​អ្នក​ថត​រូប​មួយ បាន​បង្ហោះ​រូបភាព​នៃ​ការ​រៀបចំ​ភ្លើង​ត្រៀម​ស្វាគមន៍​ភ្ញៀវ​នៅ​ថ្ងៃ​បុណ្យ​ទន្លេ​ខាង​មុខ​យ៉ាង​ស្រស់ស្អាត​បំផុត ហើយ​ក៏​ផ្ទុះ​ការ​ចែករំលែក និង​ធ្វើ​ឲ្យ​មនុស្សម្នា​ជា​ច្រើន​ហាក់​ដាក់​គោលដៅ​រួច​ជា​ស្រេច​ពី​ទិសដៅ​ដំណើរកម្សាន្ត​របស់​ពួកគេ​នា​ខែ​មិនា​ខាង​មុខ៕ ប្រភពរូបភាព៖ Pek…

Cover Book 1
ដើរកម្សាន្ត

សែនស្តាយ! ភូមិគ្រឹះរចនាបថបុរាណខ្មែរ‌ស្រស់ស្អាតធ្លាប់ជាសារមន្ទីរតម្កល់ឯកសាររាប់រយក្បាល របស់សាស្រ្តាចារ្យបណ្ឌិត មីសែល ត្រាណេ‌ ត្រូវបានបិទទ្វារវិញ ព្រោះមូលហេតុហួសចិត្តមួយ!

អ្នកណាៗក៏ស្គាល់លោកសាស្រ្តាចារ្យបណ្ឌិត មីសែលត្រាណេ ដែរ ​ថាលោកគឺជាអ្នកសិក្សា ស្រាវជ្រាវ និងបានតាក់តែងសៀវភៅជាច្រើន ដែលទាក់ទងទៅនឹងប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៍ខ្មែរយើង ជាប្រយោជន៍ដើម្បីប្រមូលចងក្រងជាឯកសារសម្រាប់ទុកឱ្យកូនខ្មែរជំនាន់ក្រោយបានយល់បានដឹងពីសាវតារបស់ខ្លួន។ នៅក្នុងនោះគេបានដឹងដែរថា លោកសាស្រ្តាចារ្យបណ្ឌិត មីសែលត្រាណេ បានប្រមូលចងក្រងឯកសាររបស់ខ្លួនទុកនៅក្នុងគេហដ្ឋាននៅស្រុកខ្មែររបស់លោក ​ដែលមានទីតាំងនៅជិតសាលាឥន្ទ្រទេវី ​ដែលផ្ទះនោះបានសាងសង់ជារចនាបថខ្មែរបុរាណយ៉ាងស្រស់ស្អាត។ ​ហើយទីនោះមិនត្រឹមជាផ្ទះសម្រាប់ស្នាក់នៅរបស់លោកនោះឡើយ ​តែលោកក៏បានបើកជាសារមន្ទីរតំកល់សៀវភៅ និងឯកសារជាច្រើនឱ្យមហាជនបានសិក្សាស្រាវជ្រាវ ថែមទាំងអាចខ្ចីទៅបានទៀតផង ​តែគួរឱ្យស្តាយសារមន្ទីរនោះបានបិទទ្វារព្រោះមួលហេតុដ៏គួរឱ្យហួសចិត្តមួយ។ តាមរយៈគណនីហ្វេសប៊ុកផេក Khmer Architectural បានបង្ហោះរូបភាពគេហដ្ឋានរបស់លោកសាស្រ្តាចារ្យបណ្ឌិត មីសែលត្រាណេ ​អមនឹងសារមួយឃ្លាផងដែរថា៖ « ភូមិគ្រឹះរចនាបថផ្ទះបុរាណខ្មែរ‌ដ៏ស្រស់ស្អាតរបស់សាស្រ្តាចារ្យបណ្ឌិត មីសែល ត្រាណេ‌ ដែលធ្លាប់ជាសារមន្ទីរតម្កល់ឯកសាររាប់រយក្បាល…

១
សង្គម

មិនមែនមនុស្សស្រីគ្រប់រូប សុទ្ធតែចង់បានប្ដីអ្នកមានទេ តែជឿថាមនុស្សស្រីទាំងអស់ គឺសុទ្ធតែចង់ឱ្យប្ដីក្លាយជាអ្នកមាន

បានប្ដីអ្នកមានទ្រព្យស្ដុកស្ដម្ភ អាចថាអ្នកជាមនុស្សស្រីដែលមានសំណាង តែបើអ្នកបានប្ដីដែលល្អ មានចិត្តស្មោះសរ ស្អាតស្អំ ចេះខិតខំប្រឹងប្រែង និងចេះផ្ដល់សុភមង្គលដល់គ្រួសារ នោះមានន័យថា អ្នកជាមនុស្សមានបុណ្យវាសនាល្អហើយ។ មនុស្សស្រី​ អាចប្រាថ្នាប្ដីអ្នកមានពិតមែន តែមិនមែនមានន័យថា នាងសុទ្ធតែចង់រៀបការ ឬចង់សាងគ្រួសារជាមួយអ្នកមាននោះឡើយ យ៉ាងណាក៏ដោយ លទ្ធផលចុងក្រោយ នាងក៏នៅតែប្រាថ្នាចង់បានប្ដីម្នាក់ដែលល្អ ដឹង និងចេះគោរពតួនាទីជាប្ដី មានចិត្តស្មោះត្រង់ចំពោះប្រពន្ធកូន និងអាចរ៉ាប់រងប្រឈមមុខគ្រប់យ៉ាងដើម្បីគ្រួសារ ជាពិសេសគឺ ហ៊ានលះបង់ក្ដីសុខ ការសប្បាយផ្ទាល់ខ្លួន ដើម្បីបំពេញក្ដីសុខ​ សុភមង្គលឱ្យដល់នាងពេញមួយជីវិត។ មនុស្សស្រីណាក៏ដូចគ្នាដែរ តែងតែចង់ពុះពារ ព្យាយាម និងតស៊ូជាមួយនឹងប្ដី មិនថាសុខទុក្ខ លំបាក…

88105656_504499583835424_8963419252933525504_n
សង្គម

ស្រឡាញ់ទើបហួងហែង! តែកុំបណ្ដោយឱ្យការហួងហែងព្រោះស្រឡាញ់ ក្លាយជាការខឹង ស្អប់ រហូតដល់បែកបាក់គ្នា

ធម្មតាទេ រាល់កាស្រឡាញ់ តែងតែមានការប្រចណ្ឌ ហួងហែងលើដៃគូអ៊ីចឹងហើយ តែកុំព្រោះតែករប្រចណ្ឌ ហួងហែង ក្លាយទៅជាបញ្ហា នាំឱ្យដៃគូបែកបាក់គ្នាឱ្យសោះ ព្រោះគ្មាននរណាម្នាក់ ចង់មានសម្ពាធលើស្នេហា ដោយសារតែអារម្មណ៍ ហួងហែង ប្រចណ្ឌគ្នានោះឡើយ។ គេថា បើមិនប្រចណ្ឌ មិនហួងហែង មានន័យថា មិនបានស្រឡាញ់ តែការប្រចណ្ឌ ហួងហែងហួសហេតុវិញ វាអាចធ្វើឱ្យការស្រឡាញ់ ក្លាយទៅជា ភាពអាត្មានិយម បិទសិទ្ធសេរីភាពដៃគូ និងនាំឱ្យទំនាក់ទំនងមានបញ្ហាទៅវិញទេ។ ត្រូវដឹងថា ការពិតទៅ ការប្រចណ្ឌហួងហែងនេះ មិនបានបញ្ជាក់ថា យើងស្រឡាញ់ ឬមិនស្រឡាញ់ទេ តែការដែលយើងហួងហែងគ្នា…

B
សង្គម

មាន​គេ​សួរ​ថា ហេតុអ្វី​ខ្ញុំ​ខ្លាច​ប្រពន្ធ​ម្ល៉េះ? ខ្ញុំ​ឆ្លើយ​ថា ខ្ញុំ​មិន​ខ្លាច​ប្រពន្ធ​ទេ ​មាន​តែ​ខ្ញុំ​គោរព​ប្រពន្ធ

ទម្រាំ​បាន​តែ​ក្លាយ​ជា​គូ​ស្វាមី​ភរិយា​នឹង​គ្នា ខ្លះ​ឆ្លង​កាត់​អស់​ហើយ​នៅ​ការ​លំបាក ការ​ឈឺចាប់ ការ​ស្រក់​ទឹក​ភ្នែក​រាប់​ភ្លេច។ ស្រ្តី​ខ្លះ​ព្រម​ដក​ខ្លួន​ពី​ក្រុម​គ្រួសារ​ដែល​ខ្លួន​ធ្លាប់​តែ​រស់​ស្រួល ធ្វើ​ខ្លួន​ដូច​ជា​ព្រះនាង មក​តស៊ូ​លំបាក​ជាមួយ​បុរស​ម្នាក់ ក៏​ដោយ​សារ​តែ​ពាក្យ​ថា​ស្រលាញ់។ បើ​ប៉ះ​បុរស​ខ្លះ​ទៅ​ចេះ​ឲ្យ​តម្លៃ​និង​ចេះ​គោរព​ស្រលាញ់ នោះ​ក៏​រាប់​ជា​សំណាង​ដ៏​មាន​តម្លៃ​បំផុត​របស់​ស្រ្តី​ដែល​ជា​ប្រពន្ធ តែ​បើ​អភ័ព្វ​កំណត់​ឲ្យ​ជួប​បុរស​ដែល​មិន​ចេះ​ដឹង​ខុស​ត្រូវ ​មិន​មាន​ការ​ចេះ​ឲ្យ​តម្លៃ​លើ​ភរិយា​របស់​ខ្លួន នោះ​ក៏​ជា​រឿង​ដ៏​សោកស្តាយ​បំផុត​មួយ​ក្នុង​ជីវិត។ ស្រដៀងនេះ សារ​រៀបរាប់​ពី​ទំព័រ​ហ្វេសប៊ុក My Couple Life បាន​សរសេរ​ចាក់ដោត​ខ្លាំង​បំផុត​ដល់​ពាក្យ​ដែល​ធ្លាប់​តែ​លឺ​គេ​សួរ​ខ្លួនថា “ម៉េច​ឯង​ខ្លាច​ប្រពន្ធ​ម្ល៉េះ” ដោយ​ប្រភព​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា៖ “មានគេសួរខ្ញុំថា​ » រតនា​ ហេតុអីបានខ្លាចប្រពន្ធម៉េស​ ? ខ្ញុំឆ្លេីយថា​ » ខ្ញុំមិនដែរខ្លាចប្រពន្ធទេ​ ខ្ញុំ​ មានតែគោរព​ប្រពន្ធ​ ☺…

Vff
សង្គម

សារព័ត៌មាន​ថៃ៖ ផ្សែង​បក់​ចេញ​ពី​កម្ពុជា​បង្ក​ឲ្យ​មាន​ខ្យល់​ពុល​ត្រូវ​បង្ខំ​ចិត្ត​បិទ​សាលាទូទាំង​បាងកក

បើ​យោង​តាម​សារព័ត៌មាន​ល្បី​ឈ្មោះ​មួយ​របស់​ប្រទេស​ថៃ TheThaiger (ឈរ​លេខ​រៀង​ទី ១៩៣ លើ Alexa) បាន​ចុះ​ផ្សាយ​ថា​ផ្សែង​ដែល​ចេញ​មក​ពី​ការ​ដុត​លើ​ដី​កសិដ្ឋាន​នៅ​ប្រទេស​កម្ពុជា បាន​បង្កើត​ក្លាយ​ជា​ផ្សែង​និង​អ័ព្ទ​អាប់អួ​ជា​ច្រើន​បណ្ដែត​តាម​ខ្យល់​ស្រាលៗ រហូត​ធ្វើ​ឲ្យ​សាលា​រដ្ឋ​ទាំង​អស់​ក្នុង​ទីក្រុង​បាងកក​ចាំ​បាច់​ត្រូវ​បិទ​ទ្វារ​រហូត​ដល់​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ។ ប្រភព​បាន​បន្ត ​រដ្ឋបាល​ក្រុង​បាងកក​បាន​ឲ្យ​ដឹង​ថា​ដោយ​សារ​កត្តា​នៃ​ចរន្ត​ខ្យល់​ខ្សោយ​និង​ខ្យល់​បក់ស្រាលៗ រុញ​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ការ​កើន​ឡើង​កំហាប់​និចល PM2.5 ក្នុង​ខ្យល់ ធ្វើ​ឲ្យ​គុណភាព​ខ្យល់​មាន​ការ​ចុះ​អន់ថយ​ខ្លាំង​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាជន ជា​ពិសេស​គឺ​ក្មេងៗ ទើប​រដ្ឋបាល​ក្រុង​ប្រញាប់​ប្រកាស​ឲ្យ​សាលា​ទាំង​អស់​បិទ​ទ្វារ​។ បើ​គិត​ពី​សន្ទស្សន៍​គុណភាព​ខ្យល់​នៅ​ទីក្រុង​បាងកក​ទាំង​មូល​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​គឺ​បាន​កើន​ឡើង​ដល់ ១៨៨ ដែល​វា​ជា​ខ្យល់​ពុល​កម្រិត​ខ្ពស់​មួយ​ទាមទារ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​បំផុត។ បច្ចុប្បន្ន​រដ្ឋបាល​ក្រុង​កំពុង​ចាត់វិធានការ ដើម្បី​កាត់បន្ថយ​កម្រិត​ខ្យល់​ពុល​មួយ​នេះ ដោយ​ធ្វើ​ការ​ហាមឃាត់​មិន​ឲ្យ​រថយន្ត​ប្រភេទ​កង់ ៦ ឬ​លើស​ពី​នេះ​ចូល​តាម​ផ្លូវ​ក្រវ៉ាត់ក្រុង Ratchadapisek រហូត​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍ ហើយ​នឹង​ធ្វើ​ការ​ត្រួតពិនិត្យ​មើល​ការ​បំភាយ​ផ្សែង​របស់​យានយន្ត​ដែល​ឆ្លង​កាត់​ទាំង​អស់។ យ៉ាងណាមិញ​ប្រភព​ខាង​លើ​បាន​សង្កត់​ធ្ងន់​ថា​វា​ជា​គ្រាន់​ជា​វិធានការ​ទប់ស្កាត់​ទូទៅ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ដើមចម​ដែល​ធ្វើ​ឲ្យ​មាន​កង្វក់​ខ្យល់​មួយ​នេះ​កើត​ឡើង​ខ្លាំង ក៏​ដោយ​សារ​តែ​ការ​ដុត​ចម្ការ​អំពៅ ពោត…

Cover Mchus
សង្គម

«ពុតមឈូស » ពិធីកាត់គ្រោះខ្មែរបុរាណ ​ដែលកូនខ្មែរជំនាន់ថ្មីមិនធ្លាប់បានដឹង

បើនិយាយពីពិធីកាត់គ្រោះ ​លើករាសីខ្មែរយើង ​គឺមានច្រើនសណ្ឋានណាស់  តែពិធីដែលពេញនិយមជាងគេគឺពិធីសូត្រមន្តរំដោះគ្រោះពីសំណាក់ព្រះសង្ឃតែម្តង ​តែការពិតទៅគឺមានពិធីជាច្រើនទៀតដែលយើងមិនបានដឹង។ ថ្ងៃនេះផងដែរ ​« ក្នុងស្រុក ​» ​សូមលើកឡើងពីពិធីរំដោះគ្រោះមួយ ​ដែលត្រូវបានផ្សាយដោយ  គណនីហ្វេសប៊ុកផេក Living with Heritage Project ​ដូចខាងក្រោមនេះ ៖ ពុតម្ឈូស៖  នៅក្នុងពិធីកាត់គ្រោះមួយនេះ គេធ្វើម្ឈូសស្រទបចេកដាក់រូបមនុស្សសូនពីម្សៅ ដោយសន្មតថាជាសពរូបម្ចាស់របស់សមីពិធីដែលបានស្លាប់ទៅ។ បើសមីពិធីជាមនុស្សប្រុសគេសូនរូបប្រុស តែបើជាស្ត្រីវិញគេសូនរូបស្ត្រី ជាតំណាងដូច្នេះ។ ដោយសារម្ឈូសនោះជាវត្ថុ <<បញ្ឆោត>> ដូច្នេះហើយ ទើបបានជាគេហៅថា <<ពុត>> ធ្វើពុត ធ្វើកល…