ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Seafood
PR

កប់បាត់ បទពិសោធន៍ទទួលទានអាហារសមុទ្រស្រស់ៗឆៅៗបែបថ្មី! ​នេសាទភ្លាម ​ហាន់ជ្រលក់ទឹកស៊ីអ៊ីវវ៉ាសាប៉ិភ្លឹប ឆ្ងាញ់ជាប់ចិត្តហ្មង

អ្នកណាដែលថាមិនចូលចិត្តគ្រឿងសមុទ្រនោះ ​បើបានគ្រឿងសមុទ្រស្រស់ៗទៀតរឹតតែពិសេស ​ព្រោះតែវាមានរសជាតិឆ្ងាញ់ ​ថែមទាំងប៉ូវកម្លាំង និងសុខភាពរាងកាយច្រើនយ៉ាងទៀតផង ​តែការស្វែងរកគ្រឿងសមុទ្រស្រស់ៗពិបាកបន្តិច  ដោយសារតែដឹកជញ្ជូនផ្លូវឆ្ងាយ ​ត្រូវប្រើប្រាស់ថ្នាំ​ឬទឹកកកជាដើមធ្វើឱ្យបាត់បង់រសជាតិស្រស់មួយភាគធំ។ តែថ្មីៗនេះ នៅក្នងប្រទេសថៃ  បានផ្តិតយកទិដ្ឋភាពនៃការទទួលទានគ្រឿងសមុទ្របែបថ្មី ​ធានាថាស្រស់ឆ្ងាញ់តែម្តង ​នោះគឺការទទួលទានអាហារសមុទ្រលើទូកនេសាទ។ បើតាមការរៀបរាប់បានឱ្យដឹងថា ​នៅក្នុងខេត្តរ៉ាក់យ៉ង ​ប្រទេសថៃ ​បានបង្កើតសេវាកម្មបន្ថែមបែបទំនើបថ្មី ​សម្រាប់អ្នកទេសចរណ៍កម្សាន្ត  ដោយភ្ញៀវទេសចរណ៍មិនត្រឹមតែអាចជិះទូកកម្សាន្តតាមមាត់សមុទ្រ  និងកោះនានានោះទេ ​តែនៅក្នុងនោះក៏មានសេវាកម្មជាអាហារដ្ឋានលើទូកទទួលទានគ្រឿងសមុទ្រ ​ដូចជា ​ត្រី ​មឹក និងសត្វសមុទ្រស្រស់ៗជាច្រើនមុខ  ដោយការនេសាទភ្លាមៗនឹងមានចុងភៅសម្អាត ​ចិត ​ហាន់ ​សាច់នេះស្រស់ៗ ​ជ្រលក់ជាមួយទឹកត្រី ​ឬទឹកស៊ីអ៊ីវវ៉ាសាប៉ិភ្លាមៗទាន់ចិត្តសម្រាប់ភ្ញៀវទទួលទានតែម្តង។ គួរឱ្យដឹងផងដែរថា…

New Copy
សុខភាព

ចំណេះដឹងសុខភាព! អត្ថប្រយោជន៍របស់វីតាមីន សម្រាប់សុខភាព និងបន្លែផ្លែឈើដែលមានផ្ទុកវីតាមីនផ្សេងៗគ្នា

សុខភាព ពិតជាសំខាន់ណាស់ សម្រាប់មនុស្សយើងគ្រប់គ្នា ដូច្នេះហើយ យើងត្រូវតែចេះថែរក្សា និងបំប៉នសុខភាពឱ្យបានល្អ ជាពិសេស គឺត្រូវដឹងពីចំណីអាហារ និងបន្លែផ្លែឈើដែលយើងបានទទួលទាន ថាតើមានវីតាមីនអ្វីខ្លះ និងជំនួយដល់អ្វីខ្លះ សម្រាប់សុខភាពរបស់យើង។ + វីតាមីន B1 អត្ថប្រយោជន៍ ៖ ជំនួយដល់ខួរក្បាល ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ សុខភាពសាច់ដុំ និងបេះដូង សម្រួលដល់ការគេង មាននៅក្នុង ៖ ផ្សិត សាច់ជ្រូក សណ្ដែកដី Oats ស្រូវសាលី បន្លែ បរិមាណត្រូវប្រើប្រចាំថ្ងៃ ៖…

Cover Num 1
ដើរកម្សាន្ត

សាក « ភូមិនំបញ្ចុក ​» ​រសជាតិដើមរបស់ខេត្តសៀមរាប ​ទទួលទានហើយជាប់ចិត្ត ​ថែមទាំងអាចសិក្សាពីរបៀបធ្វើសរសៃនំបញ្ចុកដោយផ្ទាល់ទៀត

ខេត្តសៀមរាបមិនត្រឹមតែសម្បូរទៅដោយសម្បត្តិវប្បធម៌ និងប្រាសាទបុរាណរាប់រយប្រាសាទនោះទេ ​តែខេត្តសៀមរាបប្រមូលម្តុំទៅដោយម្ហូបអាហារឆ្ងាញ់ៗ ជាពិសេសអាហារដែលទទួលបានកេរ្តិ៍ឈ្មោះល្បាញនោះគឺ  នៅបញ្ចុកសៀមរាប។ នៅក្នុងនោះថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំហាងនំបញ្ចុកបើកថ្មី ​ដែលផលិតសរសៃនំបញ្ចុកដោយខ្លួនឯងផង ​ថែមទាំងទឹកសម្លរសជាតិអ្នកសៀមរាបដើម  ល្បីថាមានរសជាតិឈ្ងុយឆ្ងាញ់នោះគឺ « ភូមិនំបញ្ចុក ​»។ ភូមិនំបញ្ចុក ​ត្រូវបានដឹងថាមានសម្លនំបញ្ចុកបែបខ្មែរឈ្ងុយឆ្ងាញ់គ្រប់មុខទាំងសម្លប្រហើរខ្មែរ ​និងសម្លការី  ជានំបញ្ចុករស់ជាតិដើមបែបអ្នកសៀមរាប ខ្ទិះច្រើន ត្រីច្រើន រសជាតិបែបឯក ​ទទួលទានហើយជាប់ចិត្ត  ដោយក្នុងមួយថ្ងៃៗមានអ្នកមកទទួលមិនដាច់ទាំងជាតិជាតិខ្មែរ ​ទាំងបរទេស។ ​ដោយទីនោះថែមទាំងមានការបង្ហាញ និងបង្រៀនភ្ញៀវដែលចង់ស្វែងយល់ ​ចង់ចេះដឹងពីរបៀបធ្វើនំបញ្ចុកខ្មែរផងដែរ។ គួរឱ្យដឹងផងដែរថា «  ​ភូមិនំបញ្ចុក…

Chris Kyle 2013
ប្រវត្តិសាស្រ្ត

Chris Kyle ៖ ទាហានលបបាញ់​ដ៏គ្រោះថ្នាក់បំផុត​របស់​កងទាហានអាមេរិក​ក្នុង​សង្គ្រាមអ៊ីរ៉ាក់

រឿងរ៉ាវទាហាន​លប​បាញ់​ដ៏​គ្រោះ​ថ្នាក់​និង​ល្បី​បំផុត​ក្នុងប្រវត្តិសាស្រ្តយោធាអាមេរិក​បាន​ចាប់​ផ្ដើម​និង​បញ្ចប់​ជាមួយ​បុរស​ម្នាក់​ឈ្មោះ Chris Kyle ជា​ទាហានពិសេសក្នុង​កង Navy SEAL ហើយ​ត្រូវបាន​គេ​ចាត់​ទុក​ថា​ជា​កំពូលអ្នក​លប​បាញ់ (Sniper) ដ៏​ចំ​គោលដៅបំផុតក្នុង​ប្រវត្តិសាស្រ្ត​យោធាអាមេរិកផងដែរ។ គាត់​មាន​ឈ្មោះ​ថា Christopher Scott “Chris” Kyle គឺ​ជា​ទាហានលប​បាញ់​ម្នាក់​ដែល​មាន​កំណត់​ត្រាផ្ដាច់​ជីវិតសត្រូវ១៦០​នាក់ (ឯកសារខ្លះថា២៥៥នាក់)។ចំនួន​នេះ​នៅ​តែ​មិន​ទាន់បញ្ជាក់ជា​ផ្លូវការពីមន្ទីបញ្ចកោណ​នៅ​ឡើយ។ លោក​កើត​នៅ​ថ្ងៃ​ទី​០៨​ខែ មេសាឆ្នាំ១៩៧៤​ហើយ​គាត់​ត្រូវ​បាន​ស្លាប់​ក្នុងហេតុការណ៍បាញ់រះមួយ​នៅ​ថ្ងៃ​ទី​០២​ខែ​កុម្ភៈឆ្នាំ២០១៣។ អាជីពនិងជំនាញបាញ់កាំភ្លើង​ត្រង់របស់​គាត់បាន​ចាប់​ផ្ដើម​ជាមួយឪពុករបស់​គាត់​ដោយ​បង្រៀន​គាត់​ឲ្យ​ចេះបាញ់នៅ​វ័យ​៨​ឆ្នាំ។ Chris បាន​ហ្វឹកហាត់​បាញ់​កាំភ្លើងពី​លើ​ខ្នងសេះ​ប៉ុន្តែ​ពេល​មួយ​គាត់​ត្រូវ​របួសដៃធ្ងន់ហើយ​ក៏​បោះ​បង់​ទៅ។​ទោះ​បី​ជា​របួសដៃ​ក៏​គាត់​នៅ​បន្ត​ហ្វឹកហាត់​តាម​ក្ដី​សុបិន។​ដំបូងឡើយ​គាត់​បាន​ស្ម័ក្រចិត្ត​ចូល​ធ្វើ​ទាហានក្នុង​កងម៉ារីនអាមេរិក​ ហើយ​បាន​ចុះ​ឈ្មោះ​ធ្វើ​ជា​ទាហានជើង​គោកតែ​ក្រោយ​មក​ខាង​ក្រុមទាហាន​ពិសេស​ Navy SEAL បាន​យក​គាត់​ទៅ​ចូល​រួម​ក្រុមវិញ។ គាត់​បាន​ធ្វើដំណើរ​ទៅ​បំពេញបេសកកម្មនៅ​អ៊ីរ៉ាក់ចំនួន៤​ដង​ក្នុង​សង្គ្រាម​អ៊ីរ៉ាក់​លើ​កទី​២(អ៊ីរ៉ាក់VS អាមេរិក)​ហើយ​លោក​ទទួល​បាន​មេដាយសំរឹទ្ធិនិង​មេដាយប្រាក់ជា​ច្រើន​ដង។ ក្រុមបះបោអ៊ីរ៉ាក់​បាន​ដាក់​ឈ្មោះ​គាត់​ថា Devil of Ramadi (អារក្សរ៉ាម៉ាឌី)​ហើយ​បាន​ប្រកាស​ថា​បើ​នរណា​អាច​យក​ក្បាលរបស់​គាត់​បាន​នឹង​ទទួល​បាន​រង្វាន់​ធំ។​គាត់​ត្រូវ​បាន​គេ​បាញ់​ចំ​ចំនួន​២​ដង​ហើយ​បាន​ចូល​ប្រយុទ្ធជាមួយក្រុមឧទ្ទាម…

Thumbnail
សង្គម

បើកកក់មិនដល់ ១ សប្តាហ៍ផងសៀវភៅ “ដើម្បីកូន” ទទួលបានការកក់រហូតដល់ជាង ១០០០ ក្បាល

ភ្នំពេញ៖ សៀវភៅអត្ថបទភាពយន្ត “ដើម្បីកូន” ជាប្រភេទសៀវភៅថ្មីមួយនៅកម្ពុជា ដែលត្រូវបានបោះពុម្ពក្រោយពីប្រជាប្រិយភាពនៃភាពយន្តដុំ “ដើម្បីកូន” ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកទស្សនាគ្រប់វ័យ។ ហេតុដូច្នេះហើយបានជាសៀវភៅនេះបើកទទួលការកក់មិនដល់មួយសប្តាហ៍ផង ក៏ទទួលបានការកក់រហូតដល់ ១០០០ ក្បាលលើសពីការរំពឹងទុក។ កញ្ញា ច័ន្ទ ស៊ីណេត អ្នកគ្រប់គ្រងទូទៅនៃចត្វាផ្លឹសថ្លែងបា្រប់គេហទំព័រក្នុងស្រុក ។ ចំពោះមូលហេតុនៃការទទួលបានការកក់យ៉ាងច្រើនលើសពីការរំពឹងទុកនេះ ត្រូវបានកញ្ញា ស៊ីណេតបញ្ជាក់ថា៖ «ទី១ មកពីភាពយន្តរឿង “ដើម្បីកូន” បានទាក់យកបេះដូងទស្សនិកជនគ្រប់វ័យរួចស្រាប់ទៅហើយ។ ដូច្នេះ សម្រាប់អ្នកដែលពេញចិត្តពេញថ្លើមនឹងរឿងនេះហើយ គាត់ប្រាកដជាចង់បានសៀវភៅដើម្បីទុកជាអនុស្សាវរីយ៍ និងការចងចាំពីទឹកចិត្តរបស់ឪពុកម្នាក់ដែលលះបង់គ្រប់បែបយ៉ាងដើម្បីកូន។ ខណៈអ្នកខ្លះចង់ដឹងថា តើអារម្មណ៍មើលកុន និងអានសៀវភៅ មួយណាដែលដិតដាមក្នុងអារម្មណ៍ជាង។» បន្ថែមលើសពីនេះ…

K
សេដ្ឋកិច្ច

តើមានអ្វីកើតឡើងខ្លះនៅពេលដែលអ្នកញៀននឹងបណ្តាញសង្គមហួសកំណត់?

កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ កន្លងទៅក្រុមហ៊ុន Netflix ក៏បានបញ្ចេញនូវខ្សែភាពយន្តមួយដែលមានចំណងជើងថា Airplane Mode ឬ ជាភាសារដើមថា Modo Avião ( ដែលខ្សែភាពយន្តមួយនេះនាំយកមកពីប្រទេស​ ព័រទុយហ្កាល់ ) 👩‍💻🌻។ ខ្សែភាពយន្តនេះនិយាយអំពី ជីវិតរបស់តារាល្បីម្នាក់នៅក្នុងបណ្តាញសង្គម ដែលនាងគឺជាតារាល្បីម្នាក់ហើយជីវិតរបស់នាងគឺត្រូវនៅក្នុងបណ្តាញសង្គមរហូតតែម្តង មិនថាពេល ញ៉ាំ ពេលគេង ពេលមានសង្ហារ រឺក៏ពេលបែកគ្នានោះទេ គ្រប់សកម្មភាពរបស់នាងគឺត្រូវតែអោយបណ្តាជនបានដឹងបានលឺគ្រប់ៗរឿង 😎🍿។ រហូតដល់ថ្ងៃមួយនាងក៏មកត្រូវជួបនិងឧបទ្ទវហេតុដែលធ្វើអោយនាងត្រូវមកផ្លាស់ប្តូរគ្រប់យ៉ាងទាំងអស់ 🔥 ខ្សែភាពយន្តមួយនេះនិងនាំអារម្មណ៍អ្នកទាំងអស់គ្នាអោយទៅដឹងអំពីផលលំបាកនៃការប្រើប្រាស់បណ្តាញសង្គមលើសដែលកំណត់ ថាវានិងផ្តល់ផលលំបាកអ្វីខ្លះដល់យើង…

Cover Samsung
បច្ចេកវិទ្យា

វីវរហើយ! វីរុស ​Covid-19 បានវាយលុកចូលដល់រោងចក្រផលិត​ Smartphone របស់​ Samsung ឱ្យបិទទ្វារជាបណ្តោះអាសន្ន

ការផ្ទុះឡើងនៃជំងឺ Coronavirus (COVID-19) ដែលបានឆក់យកអាយុជីវិតមនុស្សជាង ២០០០ នាក់នៅជុំវិញពិភពលោក នៅពេលនេះបានជះឥទ្ធិពលដល់ឧស្សាហកម្មបច្ចេកវិទ្យាផងដែរ។ Mobile World Congress ហៅកាត់ MWC​ ដែលជាកម្មវិធីដាក់បង្ហាញសម្ភោធផលិតផលបច្ចេកវិទ្យាចល័តដ៏ធំ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ ត្រូវបានលុបចោល​ ហើយបណ្តាញអ្នកចែកចាយផ្គត់ផ្គង់ស្មាតហ្វូននៅក្នុងប្រទេសចិនក៏ត្រូវបានគេរំពឹងថា​ នឹងមានផលប៉ះពាល់ដោយសារបញ្ហានេះផងដែរ។ ឥឡូវនេះព័ត៌មានចេញពីប្រទេសកូរ៉េខាងត្បូងបានប្រាប់អោយដឹងថាក្រុមហ៊ុន Samsung បានបិទរោងចក្រផលិតស្មាតហ្វូននៅទីក្រុង​ Gumi​ បន្ទាប់ពីបុគ្គលិកម្នាក់បានឆ្លងវីរុសកូរ៉ូណា។ រោងចក្រនេះ​ ជារោងចក្រដែលក្រុមហ៊ុនសាមសុងផលិត Galaxy Fold និង Galaxy Z Flip…

Cover Iphone
បច្ចេកវិទ្យា

ទិន្នន័យការលក់ Apple កើនឡើងបញ្ជាក់ឱ្យឃើញថា iPhone នៅតែជាទូរស័ព្ទល្អដាច់គេ និងមានតម្រូវការខ្ពស់ ដូច្នេះ android ត្រូវប្រឹងបន្ថែមទៀត ដើម្បីដេញតាម Apple ទាន់

ទិន្នន័យកើនការលក់របស់ Apple បានបញ្ជាក់អោយឃើញថា iPhone នៅតែជាទូរស័ព្ទល្អដាច់គេ និងមានតម្រូវការខ្ពស់នៅពេលនេះ។ តលចាំទេនៅពេលដែលលោក Tim Cook បាននិយាយថាគាត់មានទំនុកចិត្តគ្រប់គ្រាន់ថា Apple នឹងជោគជ័យក៏ដូចជាកើនការលក់ទូរស័ព្ទម៉ូឌែលថ្មី iPhone 11? យោងតាមរបាយការណ៍ត្រីមាសដំបូងរបស់ពួកគេ ទិន្នន័យការលក់ iPhone 11បានលើសការព្យាករណ៏របស់ Cook ទៅទៀត។ នៅក្នុងកំណត់ត្រាប្រាក់ចំណូលចុងក្រោយបង្អស់ដែលរាយការណ៍ដោយក្រុមហ៊ុនយក្សបច្ចេកវិទ្យានេះ ពួកគេទទួលបានប្រាក់ចំណូលសរុបចំនួន ៩១,៨ ពាន់លានដុល្លារអាមេរិក។ វាជាការកើនឡើង ៩ ភាគរយបើប្រៀបធៀបទៅនឹងរបាយការណ៍ប្រាក់ចំណូលត្រីមាសមុន។ ៦១ ភាគរយនៃប្រាក់ចំណូលសរុបបានមកពីការលក់នៅក្រៅទឹកដីសហរដ្ឋអាមេរិក។ ទឹកប្រាក់ប្រមាណ ២៥ ពាន់លានដុល្លារត្រូវបានប្រគល់ទៅឱ្យម្ចាស់ភាគហ៊ុនវិញ…

Cover Jor
សង្គម

ប្រយ័ត្នផងមួយករណីទៀតហើយ! ទូរស័ព្ទ ៣៨ គ្រឿង​ម៉ត់ឈឹង ដោយសារស្នាដៃចោរគាស់ផ្ទះ ហែកចូលតាមដំបូល​ខាងលេី​

ទីតាំងហាងទូរស័ព្ទមួយកន្លែងនៅផ្សាតត្រពាំងក្រឡឹង​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ត្រូវបានចោរគាស់ផ្ទះហែកចូលតាមដំបូល​ខាងលេី​ លួចយកទូរស័ព្ទទំនេីបអស់​ 38 គ្រឿង​ ។ ម្ចាស់ហាងដែលត្រូវជាជនរងគ្រោះមានឈ្មោះ​ សុខសម្បត្តិ​ បានអោយដឹងតាមរយះការបង្ហោះនៅលេីបណ្ដាញសង្គមផ្ទាល់ខ្លួនថា៖​ « នេះជាសកម្មភាពយប់មិញថ្ងៃ​ទី​ 22/2/2020 វេលាម៉ោង​ 1:20 នាទីអធ្រាត ចោរដែលបានលួចកាត់តំបូលពីលេីកំពស់បីជាន់ចុះក្រោមមកយកទូរស័ព្ទហាង​ខ្ញុំអស់ចំនួន38គ្រឿង សូមបងប្អូនជួយshareផង សូមមានការប្រុងផងកុំអោយដូចខ្ញុំបានជួបមិននឹកស្មានដល់សោះ​​​»។ គួរបញ្ជាក់ផងដែរថាករណីចោរគាស់ដំបូលចូលយកទូរស័ព្ទនេះមិនមែនទេីបតែលេីកទីមួយ​ទេ ដោយកន្លងមកក៏ធ្លាប់មានករណីដូចគ្នានេះកេីតមានឡេីងជាញឹកញាប់​ផងដែរ​ ចឹងសូមបងៗអ្នករកស៉ីលក់ដូរទូរស័ព្ទតាមហាងទាំងអស់​ មេត្តាបង្កេីតការប្រុងប្រយ័ត្នអោយបានខ្ពស់​ ជៀសវាងបាត់បង់ទ្រព្យសម្បត្តិដែលខំរកទាំងញេីសឈាម​ ៕

Cover Bro Nha
សង្គម

កើតមកខុសធម្មជាតិមែន តែតើពួកគេមានបានធ្វើអ្វីប៉ះពាល់ដល់ជាតិ និងសង្គមទេ? ហេតុអ្វីមានការ រើស អើង សើចចំអក ​ឡកឡឺយ ​និងឌឺដងខ្លាំងបែបនេះ?

ធម្មជាតិបង្កើតមនុស្សមកមានប្រុសមានស្រី ​តែមិនប្រាកដជាចិត្ត ​គំនិត ពួកគេសុទ្ធតែដូចទៅនឹងរូបរាងដែលពួកគេមានពីកំណើតឡើយ ​ដោយអ្នកខ្លះកើតមកស្រីចរិតជាប្រុស ​ហើយប្រុសចរិតជាមនុស្សស្រី ​ (ស្រីតែងខ្លួនប្រុស ប្រុសតែងខ្លួនស្រី ​ស្រីស្រលាញ់ស្រី ប្រុសស្រលាញ់ប្រុស) ដោយការកើតមកខុសធម្មជាតិបែបនេះមិនមែនទើបតែមានសព្វថ្ងៃនោះទេ ​តែដោយសារតែកាលពីមុនមនុស្សគ្រប់គ្នាហាក់មានការរើសអើសខ្លាំង ធ្វើឱ្យអ្នកមានចរិតខុសធម្មជាតិព្យាយាមលាក់បាំងខ្លួនឯងកុំឱ្យគេចោទថាជាមនុស្សក្រៅសង្គម។ ជាក់ស្តែងសម័យនេះគឺ ​ឆ្នាំ ​២០២០  ទៅហើយ ​អាចថាជាសម័យដែលមនុស្សគ្រប់គ្នាមានសិទ្ធស្មើភាពគ្នា  គ្មានការរើសអើង ​ភេទ ​ពណ៌ សម្បុរ ​ឬជាតិសាសន៍នោះឡើយ  ដែលធ្វើឱ្យអ្នកដែលកើតមកខុសធម្មជាតិបានចាប់ផ្តើមទទួលស្គាល់ការពិត ​និងអាចរស់ជាអ្វីដែលខ្លួនឯងពិតប្រាកដដោយមានសង្គមទទួលស្គាល់  ដោយប្រទេសខ្លះថែមទាំងបានបើកសិទ្ធឱ្យមានការរៀបការភេទដូចគ្នាផងដែរ ដោយក្រុមពួកគេដែលខុសធម្មជាតិមានប្រភេទខុសៗគ្នាដូចជា៖ -Lesbian – សំដៅទៅដល់ នារីពេញលក្ខណៈ ស្រឡាញ់នារីដូចគ្នា…

Untitled 1
សង្គម

ដំណឹងល្អ! រដ្ឋាភិបាលកំពុងសាងសងស្ពានអាកាសថ្មីមួយទៀតនៅចំណុចក្បាលថ្នល់

ក្រោមការដឹងនាំដ៏ឈ្លាសវៃរបស់ប្រមុខមេដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ពេលនេះកម្ពុជាកំពុងតែទទួលបាននូវឯករាជ្យភាព ព្រមទាំងសន្តិភាពដ៏ប្រសើ ហើយប្រទេសជាតិក៏កាន់តែមានការអភិវឌ្ឃន៍ទៅមុនថែមទៀតផង ។ នៅគ្រប់ការអភិឌ្ឍន៍ទាំងអស់ ផ្លូវថ្នល់គឺជារឿងមួយដែលសំខាន់បំផុត ព្រោះថាប្រសិនបើផ្លូវថ្នល់មានការរីកចម្រើនហើយនោះនិងធ្វើអោយសេដ្ឋកិច្ចដើរទៅមុខកាន់តែលឿន ។ ហើយកាន់ពីពេលថ្មីៗនេះផងដែរ ការសាងសងផ្លូវ ស្ពាន ក៏មានការរីកចម្រើនទៅមុខយ៉ាងលឿន ដែលតែងតែធ្វើអោយប្រជាពលរដ្ឋមានភាពងាយស្រួលនៅក្នុងការធ្វើដំណើរទៅមក។ ហើយពេលនេះរដ្ឋាភិបាលក៏បាននិងកំពុងសាងសង់នូវស្ពានអាកាសថ្មីមួយទៀតដែលស្ថិតនៅក្នុងក្បាលថ្នល់ ស្ពាន់អាកាសនេះសាងសងឡើងផ្ចាប់ពីមហាវិធីព្រះមុនីវង្ស បត់មកមហាវិធីព្រះនរោត្តម ។ នេះជារឿងមួយដ៏ល្អខ្លាំងមែនទែន ដែលនិងជួយសម្រួលដល់ប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរ ដោយប្រជាពលរដ្ឋមិនចាំបាច់ពិបាកនៅក្នុងការធ្វើដំណើរទៀតនោះទេ ៕

New Copy
សង្គម

ហេតុអីត្រូវអន់ចិត្តនឹងគេ ព្រោះតែគេអត់ខ្វល់ជាមួយយើង? ពេលខ្លះយើងខ្លួនឯង គួរតែដឹងចម្លើយរួចហើយ

ដឹងទេថាពេលខ្លះ យើងក៏ទៅកើតចិត្ត អន់ចិត្ត តូចចិត្តជាមួយអ្នកដទៃ ព្រោះតែគេព្រងើយដាក់យើង ព្រោះតែគេមិនខ្វល់ពីយើង គេមិនយកចិត្តទុកដាក់ជាមួយយើង ប៉ុន្តែសួរថា ហេតុអ្វី ត្រូវទៅអន់ចិត្ត តូចចិត្តនឹងគេនោះ ព្រោះយើងខ្លួនឯង គួរតែដឹងច្បាស់ក្នុងចិត្តខ្លួនឯងច្បាស់ហើយ។ យើងស្ថិតក្នុងឋានៈជាអ្វី? យើងមានតំណែងជាអ្វីនៅក្នុងចិត្តគេ យើងខ្លួនឯងដឹងច្បាស់ណាស់ បើយើងសំខាន់ចំពោះគេ បើយើងមានតម្លៃសម្រាប់គេ គេប្រាកដជាខ្វល់ យកចិត្តទុកដាក់នឹងយើងខ្លះហើយ មិនមែនព្រងើយកន្តើយ បណ្ដោយឱ្យយើងតូចចិត្ត អន់ចិត្ត តែម្នាក់ឯងដូចមនុស្សឆ្កួតអ៊ីចឹងទេ។ ពេលខ្លះ ស្ថានភាពពិត គឺយើងគិត យើងខ្វល់ យើងដាក់ចិត្តតែម្នាក់ឯង ទាំងដែលគេមិននបានដឹងអ្វីសោះ យើង និងគេ…