ហេតុអីត្រូវអន់ចិត្តនឹងគេ ព្រោះតែគេអត់ខ្វល់ជាមួយយើង? ពេលខ្លះយើងខ្លួនឯង គួរតែដឹងចម្លើយរួចហើយ

New Copy
ការផ្សាយពាណិជ្ជកម្ម

ដឹងទេថាពេលខ្លះ យើងក៏ទៅកើតចិត្ត អន់ចិត្ត តូចចិត្តជាមួយអ្នកដទៃ ព្រោះតែគេព្រងើយដាក់យើង ព្រោះតែគេមិនខ្វល់ពីយើង គេមិនយកចិត្តទុកដាក់ជាមួយយើង ប៉ុន្តែសួរថា ហេតុអ្វី ត្រូវទៅអន់ចិត្ត តូចចិត្តនឹងគេនោះ ព្រោះយើងខ្លួនឯង គួរតែដឹងច្បាស់ក្នុងចិត្តខ្លួនឯងច្បាស់ហើយ។

យើងស្ថិតក្នុងឋានៈជាអ្វី? យើងមានតំណែងជាអ្វីនៅក្នុងចិត្តគេ យើងខ្លួនឯងដឹងច្បាស់ណាស់ បើយើងសំខាន់ចំពោះគេ បើយើងមានតម្លៃសម្រាប់គេ គេប្រាកដជាខ្វល់ យកចិត្តទុកដាក់នឹងយើងខ្លះហើយ មិនមែនព្រងើយកន្តើយ បណ្ដោយឱ្យយើងតូចចិត្ត អន់ចិត្ត តែម្នាក់ឯងដូចមនុស្សឆ្កួតអ៊ីចឹងទេ។

ការផ្សាយពាណិជ្ជកម្ម

ពេលខ្លះ ស្ថានភាពពិត គឺយើងគិត យើងខ្វល់ យើងដាក់ចិត្តតែម្នាក់ឯង ទាំងដែលគេមិននបានដឹងអ្វីសោះ យើង និងគេ មិនត្រូវជាអ្វីនឹងគ្នាសោះ អ្នកដទៃសុទ្ធសាធ បែរជាខ្លួនឯងទៅនឹក គិត អន់ចិត្តជាមួយនឹងគេតែម្នាក់ឯង។ ល្មមៗបានហើយ កុំចេះតែខឹង អន់ចិត្ត គិតច្រើនតែម្នាក់ឯងទៀតអី យើងដឹងខ្លួនឯងច្បាស់ណាស់ហើយ ឈប់គិតអ្វីផ្ដេសផ្ដាសទៀតទៅ៕

86486341_2253561958283096_5811697651841761280_n

ការផ្សាយពាណិជ្ជកម្ម
87305981_897556777389469_1973859539224625152_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
↑