ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Vf
ប្លែកៗ

តាម​ថា​មិន​ចង់​ទេ តែ​ខ្លាច​ម្នាក់​ត្រូវ​ឈឺចាប់ ចុងក្រោយ​ខាង​ប្រុស​បង្ខំ​ចិត្ត​ចាប់​ការ​ម្ដង​ទាំង​ ២

​យើង​កំពុង​ស្ថិត​ក្នុង​ពិភព​មួយ​ដែល​មនុស្ស​ម្នាក់ៗ​រមែង​ទទួល​រង​ការ​ឈឺចាប់​ដោយ​សារ​ស្នេហា ​ម្តង​យំ ម្តង​សើច ហើយ​គូ​ខ្លះ​ទម្រាំ​បាន​ចាប់​ដៃ​គ្នា​ចូល​រោងការ​គឺ​ទឹកភ្នែក​ធ្លាប់​ហូរ​លើ​ថ្ពាល់​រាប់​ភ្លេច។ ប្លែក​តែ​បុរស​ម្នាក់​ដោយ​មិន​ចង់​ជាប់​ឈ្មោះ​ផិតក្បត់ ហើយ​ជ្រុល​ស្រលាញ់​ស្រី​ពីរ​នាក់​ក្នុង​ពេល​តែ​មួយ ចុង​ក្រោយ​ក៏​មាន​តែ​ចាប់​រៀបការ​ម្តង​ទាំង​ពីរ​មិន​ឲ្យ​នរណា​ម្នាក់​អន់ចិត្ត​នោះ​ឡើយ។ នេះ​ជា​រឿង​ពិត​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​បុរស​ម្នាក់​បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយ​ស្រ្តី ២ រូប​ក្នុង​ថ្ងៃ​តែ​មួយ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ពេញ​ប្រព័ន្ធ​អ៊ីនធឺណិត។ ដោយ​វា​ជា​រឿង​ចាស់​មួយ​ដែល​កើត​ឡើង​ក្នុង​តំបន់ Kalimantan កោះ Borneo កាល​ពី​អំឡុង​ឆ្នាំ ២០១៩ កន្លង​ទៅ។ បើ​តាម​ប្រភព​សារព័ត៌មាន​ក្រៅ​ស្រុក​បាន​ចុះ​ផ្សាយ​ប្រពន្ធ​ទាំង​ពីរ​នោះ​គឺ​ត្រូវរ៉ូវ​គ្នា​ជា​ធម្មតា ពោល​មិន​មាន​ការ​ច្រណែន​ឬ​ឈ្នានីស​គ្នា​នោះ​ទេ ​ហើយ​បុរស​ដែល​ជា​ស្វាមី​បាន​និយាយ​ថា​ព្រោះ​មិន​ចង់​ឲ្យ​ម្នាក់ៗ​ឈឺចាប់​រៀង​ខ្លួន​ទើប​សម្រេច​ធ្វើ​បែប​នេះ​ទៅ៕​​ https://www.facebook.com/ani.purwani.9212/videos/487125005473751/

Untitled 1
ប្លែកៗ

រូបភាពច្រើនសន្លឹកបង្ហាញមូលហេតុដែលអ្នក មិនគួរទុកចិត្តរូបភាព នៅលើបណ្តាញសង្គម

ការផ្តិតយករូភាពដ៏ល្អឥតខ្ចោះជាច្រើនតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាយសង្គមដែលធ្វើឱ្យយើងមានអារម្មណ៍ថាមនុស្សគ្រប់គ្នាកំពុងរស់នៅក្នុងពិភពនៃសុភមង្គល ភាពរីករាយ ដោយសារតែរូបភាពដ៏ទាក់ទាញរបស់អ្នកជំនាញឌីសាញ Photoshop។ ប៉ុន្តែមិនទាំងស្រុងនោះទេ ដូចនៅក្នុងវិស័យដទៃផ្សេងទៀតមានការខិតខំប្រឹងប្រែង(ការកែរូបដោយប្រើកម្មវិធីនានា ដូចជា Photoshop ជាដើម) នៅពីក្រោយភាពស្រស់ស្អាតគ្រប់យ៉ាងទាំងនោះ។ ជួនកាលផ្នែកម្ខាងទៀតនៃភាពស្រស់ស្អាតនោះគឺមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ។ ក្រុមការងារបស់យើងបាន បានសម្រេចចិត្តបង្ហាញអ្នកពីមូលហេតុដែលមិនគួរឲ្យជឿជាក់លើរាល់រូបភាពដែលយើងឃើញនៅលើប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមទាំងស្រុងនោះទេ។ តោះមើលថាមួយណាក្នុងចំណោមរូបភាពទាំងនេះបានកំពុងធ្វើឲ្យអ្នកភ្ញាក់ផ្អើលបំផុតនោះ! 14. ទីបំផុតយើងបានរកឃើញសុភាពបុរសពិត 13. មិនចាំបាច់អីទាល់តែទៅដល់ប្រទេសបារាំងនោះទេ 12. តើអ្នកជឿទេថា មនុស្សអាចហោះបាននោះ? អ្វីដែលអ្នកឃើញ៖ រូបភាពពិត៖ 11. តើអ្នកអាចហៅភ្លៀងបានដែរទេ តែគាត់អាចហៅបាន 10. បើអ្នកគ្រាន់តែមើលរូបនេះ អ្នកប្រាកដជាគិតថា រូបភាពនេះថតនៅជនបទជាមិនខាន តែជាក់ស្តែង… អ្វីដែលអ្នកឃើញ៖…

Untitled 1
ប្លែកៗ

៣៩ រូបភាពដែលធម្មជាតិបានបញ្ចេញស្នាដៃ ដែលធ្វើឱ្យយើងមិននឹកស្មានដល់

គេប៉ាន់ស្មានថាភពផែនដីមានអាយុប្រហែលជា ៤,៥ ពាន់លានឆ្នាំ។ តាំងពីដំបូងធម្មជាតិបានទ្រាំទ្រនឹងអាចម៍ផ្កាយ យុគទឹកកក ការផ្ទុះភ្នំភ្លើង … ហើយធម្មជាតិនៅតែមានជីវិតហើយនៅតែធ្វើបានល្អ។ ដើម្បីជម្រុញឱ្យមានការរស់នៅធម្មជាតិមិនដែលឈប់ធ្វើឱ្យយើងភ្ញាក់ផ្អើលឡើយ (ពេលខ្លះយើងគួរមើលទៅកាន់ធម្មជាតិ ថាតើធម្មជាតិបានប្រឹងប្រែងរស់ និងរស់យ៉ាងរឹងមាំ!) ។ ពិភពលោករបស់យើងពោរពេញទៅដោយរឿងចម្លែកៗ ហើយយើងមិនអាចដឹងជាមុនបានទេ។ យើងអាចឃើញរបស់ប្លែកៗជាច្រើនរៀងរាល់ថ្ងៃដោយសារបច្ចេកវិទ្យាទំនើប។ រឿងតូចតាចទាំងនេះទាក់ទាញការចាប់អារម្មណ៍ ហើយធ្វើឱ្យយើងមានអារម្មណ៍ថាយើងត្រូវយកចិត្តទុកដាក់លើអ្វីដែលមាតាធម្មជាតិបានបង្កើតឡើងមក។ ខាងក្រោមនេះគឺជារូបភាពមួយចំនួនដែលមានរាងប្លែកៗនៃអ្វីដែលយើងកម្របានឃើញ។ 1. “ព្រិលទឹកកកបានកកលើរោមដៃរបស់ខ្ញុំនៅពេលដែលខ្ញុំជិះស្គីទឹកកក” © wasthatlatin / reddit 2. នេះគឺជាក្តិបល្ពៅ ដែលមើលទៅដូចជាបបូរមាត់របស់មនុស្ស។ © unknown / imgur 3. កន្ធាយពណ៌លឿង…

Untitled 1 Recovered
សម្រង់

សោកស្តាយណាស់មិត្តកូរ៉េ! ករណី COVID-១៩ ថ្មីចំនួន ៤៧៦ នាក់ត្រូវបានរកឃើញ ពេលនេះប្រទេសកូរ៉េខាងត្បូងមានអ្នកឆ្លងសរុបជាង ៤ ពាន់នាក់

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថាមានករណីឆ្លង Covid-19 ថ្មីចំនួន ៤៧៦ ករណីបន្ថែមទៀតនៅថ្ងៃច័ន្ទ (២ មីនា) ដែលគឺជាប្រទេសទីពីរដែលមានចំនួនអ្នកផ្ទុក Covid-19 សរុបដល់ទៅ ៤.២១២ នាក់ច្រើនជាគេបំផុតនៅលើពិភពលោកបន្ទាប់ពីប្រទេសចិន។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (Korea Centers for Disease Control and Prevention) បាននិយាយថាមនុស្ស ៤ នាក់ទៀតបានស្លាប់ដោយចំនួនអ្នកស្លាប់កើនដល់ ២២ នាក់។ ចំនួនអ្នកឆ្លងបានកើនឡើងយ៉ាងរហ័សនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី ១២ របស់ពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះហើយធនាគារកណ្តាលរបស់ប្រទេសនេះបានព្រមានពីកំណើនអវិជ្ជមាននៅក្នុងត្រីមាសទី ១ ដោយបានកត់សម្គាល់ថាការរីករាលដាលនៃវី រុសនេះនឹងផ្តល់ផលប៉ះពាល់ដល់ការប្រើប្រាស់និងការនាំចេញខណៈព្រឹត្តិការណ៍ធំៗជាច្រើនត្រូវបានលុបចោលឬពន្យារពេល។…

Untitled 1
ប្លែកៗ

មនុស្សភាគច្រើនបានគណនាខុស នៃសមីការដ៏សាមញ្ញនេះ ប៉ុន្តែតើអ្នកអាចរកចម្លើយដែលត្រឹមត្រូវបានទេ?

នៅក្នុងពេលបច្ចុប្បន្ននេះវាជារឿងល្អក្នុងការវឹកហាត់ខួរក្បាលរបស់អ្នកតាមរបៀបរីករាយដោយធ្វើលំហាត់ខួរក្បាលមួយចំនួនដូចជាសំណួរគណិតវិទ្យាខាងក្រោមនេះ។ ការធ្វើតេស៍គណិតវិទ្យានេះមើលទៅសាមញ្ញប៉ុន្តែគួរឱ្យភ្ញាក់ផ្អើល មនុស្សជាភាគច្រើនបានបរាជ័យ! ពួកគេភាគច្រើនអាចគុណនិងដកយ៉ាងងាយស្រួល ទោះបីជាវាមានលើសពី ៣ ឬ ៤ ក៏ដោយព្រោះវាជាអ្វីដែលយើងបានធ្វើជាច្រើនដង។ ទោះយ៉ាងណាក៏ដោយនៅពេលអថេរផ្សេងទៀតត្រូវបានណែនាំវាអាចមានការលំបាកជាង។ ដូចជាសមីការនេះ។ តើអ្នកគួរដោះស្រាយអ្វីមុន? តើវិធីណាដែលងាយស្រួលបំផុតដើម្បីដោះស្រាយការតេស៍គណិតវិទ្យានេះ? វាជាការសំខាន់ណាស់ដែលត្រូវដឹងច្បាស់ពីកន្លែងដែលត្រូវចាប់ផ្តើមនៅពេលដែលការតេស៍គណិតវិទ្យាពាក់ព័ន្ធនឹងវិធីសាស្រ្តផ្សេងៗគ្នា។ ដើម្បីងាយស្រួលជាងនេះយើងបានផ្តល់ជម្រើសបីដែលអ្នកអាចជ្រើសរើសបាន។ តើមួយណាដែលអ្នកគិតថាជាចម្លើយត្រឹមត្រូវ? ហើយនេះគឺជាចម្លើយ។ ប្រសិនបើចម្លើយរបស់អ្នកត្រឹមត្រូវសូមអបអរសាទរ! អ្នកនៅតែមានជំនាញគណិតវិទ្យាខ្លាំង ប៉ុន្តែប្រសិនបើចម្លើយរបស់អ្នកមិនត្រឹមត្រូវសូមព្យាយាមដោះស្រាយការធ្វើតេស៍គណិតវិទ្យាទីពីរ។ វាមិនខុសពីសមីការទី ១ ទេប៉ុន្តែវាអាចជាល្បិចបន្តិច! តើអ្នកអាចរកចម្លើយបានទេ? ហើយនេះគឺជាចម្លើយត្រឹមត្រូវ។ តើអ្នកគណនាសមីការទាំងពីរខាងលើបានត្រឹមត្រូវទេ? នៅក្នុងសមីការទាំងពីរអ្វីដែលសំខាន់គឺកន្លែងដែលអ្នកចាប់ផ្តើមដោះស្រាយ។ នៅក្នុងការធ្វើតេស្តគណិតវិទ្យាទាំងនេះសញ្ញា X (សញ្ញាគុណ) តែងតែមានអាទិភាពជាងសញ្ញាផ្សេងទៀត។ អ្នកក៏ត្រូវចាំថាដោះស្រាយសមីការនៅខាងក្នុងដង្កៀបមុនដែរ!…

Facebook Shared Image Dimension 2017 01
ដើរកម្សាន្ត

អ្នកភ្នំពេញអាចជិះរថភ្លើងមកលេងបុណ្យទន្លេនៅខេត្តបាត់ដំបងបាន តម្លៃសំបុត្រត្រឹមតែ 5$តែប៉ុណ្ណោះ

បាត់ដំបង ៖ ពិតជាមានកិត្តិយសណាស់ ដែលពិធី​បុណ្យ​ទន្លេ​លើកទី៦ឆ្នាំនេះ បានប្រព្រឹត្តទៅនៅ​ឯ​ខេត្ត​បាត់ដំបង​នដែលកម្មវិធីទាំងមូលនឹងធ្វើការប្រារព្ធ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី ១៣ ដល់ ១៥ មិនា ឆ្នាំ ២០២០ នេះ ជាមួយការរៀបចំភ្លើងពណ៌ចម្រុះដ៏ស្រស់ស្អាតប្លែកពេញដងវិថីនៅក្នុងបរិវេណកន្លែងកម្មវិធីនិងទីតាំងកន្លែងមួយចំនួនផងដែរ។ មិនតែប៉ុណ្ណោះ សម្រាប់អ្នកខេត្តដទៃជាពិសេសអ្នករស់នៅក្នុងទីក្រុងភ្នំពេញផ្ទាល់ក៏អាចមកចូលរួមផ្ទាល់បានដែរ ដែលអ្នកភ្នំពេញអាចជិះរថភ្លើងមកលេងបុណ្យទន្លេនៅខេត្តបាត់ដំបងបាន ដោយចេញដំណើរនៅថ្ងៃទីសៅរ៍​ទី ១៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៧៖៣០​នាទីព្រឹក តម្លៃសំបុត្រ 5$តែប៉ុណ្ណោះ ៕ រក្សសិទ្ធដោយ ៖ ក្នុងស្រុក

Untitled 1
ប្លែកៗ

១៦រូបភាព​​ សម្រស់នៃជីវិតសត្វព្រៃ និងអ្នកអ្នកឯកទេសថតរូប បង្ហាញពីសម្ព័ន្ធភាពជិតស្និតរវាងមនុស្សនិងសត្វ

យើងទាំងអស់គ្នានឹងមិនអាចបានឃើញ ឬស្គាល់សត្វព្រៃនោះទេ បើសិនជាយើងមិនដែលបានឃើញរូបភាពពិតរបស់វា។ ការផ្តិតយករូបភាពសត្វព្រៃវាមិនមែនជារឿងងាយស្រួលទេ វាត្រូវការសេចក្តីស្រឡាញ់ពិតចេញពីបេះដូងចំពោះសត្វព្រៃ ភាពអំណត់អត់ធន់ ទើបសត្វព្រៃព្រមផ្តល់សេចក្តីស្រឡាញ់ដល់យើងវិញ។ ដោយឡែកក្នុងរូបភាពទាំង១៦សន្លឹកនេះបានបង្ហាញយ៉ាងច្បាស់ពីភាពស្និតស្នាលរវាងជាងថតនិងសត្វព្រៃ ដែលធ្វើឲ្យលោកអ្នកសឹងមិនជឿនិងភ្នែកខ្លួនឯង។ ១ ជាងថតរូបជាមួយនិងសត្វខ្លាឃ្មុំ ២ ក្តីស្រឡាញ់របស់កូនខ្លាសជាមួយជាងថត ៣ ជាងថតរូបនិងតោសមុទ្រ ៤ កញ្ជ្រោងទឹកកកឈរនៅខាងមុខការណុងកាមេរ៉ា ៥ បក្សីកំពុងឈរនៅលើក្បាលដើម្បីឲ្យជាងថតផ្តិតយករូបភាពរបស់វា ៦ ឥន្រ្តីយ៍ប្រឡែងលេងជាមួយជាងថត ៧ ទីទុយឈរនៅខាងលើកាណុងកាមេរ៉ា ៨ ជាងថតកំពុងបង្ហាញរូបភាពដែលបានថតឲ្យកញ្ជ្រោងមើល ៩ ជាងថតបន្លំដើម្បីបានផ្តិតយករូបភាពកាន់តែជិត ១០. ស្នាមញញឹមរបស់ជាងថតចំពោះកញ្ជ្រោង ១១. កំប្រុកនិងជាងថត អ្វីដែលគួរឲ្យកត់សំគាល់នោះគឺ…

Cc
សង្គម

បើ​នៅ​តែ​គ្មាន​វ៉ាក់សាំង Bill Gates ថា​ប្រទេស​ទាំង​នេះ​នឹង​ជ្រួលច្របល់​ដោយ​សារ COVID-19 ខ្លាំង​ជាង​ប្រទេស​ចិន​ទៅ​ទៀត

ថ្លែង​នា​សន្ទរកថា​ក្នុង​កិច្ចប្រជុំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល AAAS ក្នុង​ទីក្រុង Seattle ​សហរដ្ឋអាមេរិក មហាសេដ្ឋី​លំដាប់​ពិភពលោក​លោក Bill Gates បាន​ព្រមាន​ថា​ទ្វីប​អាហ្វ្រិក​នឹង​អាច​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​ប្រទេស​ចិន​ទៅ​ទៀត ប្រសិន​មាន​ការ​រាតត្បាត​វីរុស COVID-19។ នោះ​ក៏​ដោយសារ​លោក​បារម្ភ​ពី​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាហ្វ្រិក ថា​មាន​ទំហំ​កំណត់ និង​ទំនង​ជា​មិន​អាច​ជម្នះ​លើ​អ្វី​ដែល​នឹង​អាច​ផ្ទុះ​ឡើង​បាន​នោះ​ទេ ទន្ទឹម​ដែល​ចំនួន​ប្រជាជន​ក៏​មាន​ច្រើន​ស្រាប់​ផង​នោះ។ តាម​សារព័ត៌មាន The Telgraph លោក Bill Gates បាន​មាន​ប្រសាសន៍​ថា៖ “ជំងឺ​នេះ​ប្រសិន​នៅ​អាហ្វ្រិក​វិញ វា​នឹង​កើនឡើង​ខ្លាំង​ជាង​នៅ​ប្រទេស​ចិន​ទៅ​ទៀត ដោយ​នេះ​ខ្ញុំ​មិន​និយាយ​ថា​នឹង​អាច​កើត​ឡើង​បែប​ណា​ក្នុង​ប្រទេស​ចិន​ទេ ហើយ​វា​អាច​នឹង​រាតត្បាត​ចូល​ទ្វីប​អាហ្រ្វិក​ឬ​ក៏​អត់ គ្រាន់​ថា​ប្រសិន​មាន​ពិត​មែន តើ​ប្រព័ន្ធ​សុខាភិបាល​នៅ​ទី​នោះ​ទប់ស្កាត់​ឈ្នះ​ដែរ​ឬ”។ លោក​បន្ថែម៖ “បើ​ក្រឡេក​មើល​ទៅ​វីរុស Ebola ការ​ស្លាប់​របស់​មនុស្ស​ភាគច្រើន​ក៏​ដោយ​សារ​តែ​សេវាកម្ម​មន្ទីរពេទ្យ​បាន​បិទ​ទ្វារ…

Dsd
ដើរកម្សាន្ត

ណាត់​ម៉ូដែល​ ហើយ Save ​ប្លង់ទុក​ទៅ​អ្នក​គ្រោង​មក <<បុណ្យ​ទន្លេ​បាត់ដំបង>> នេះ​ប្លង់ថតរូប​ស្អាត​កប់ៗ

ពិធី​បុណ្យ​ទន្លេ​លើក​ទី ៦ នឹង​ប្រព្រឹត្តិ​ធ្វើ​ឡើង​ក្នុង​ខេត្ត​បាត់ដំបង នា​ចន្លោះ​ថ្ងៃ​ទី ១៣ ដល់ ១៥ មិនា ឆ្នាំ ២០២០ ខាង​មុខ។ សន្ទុះ​នៃ​ការ​គាំទ្រ​ហាក់​កំពុង​ផ្ទុះ​ឡើង​ខ្លាំង ត្បិត​បើ​កម្មវិធី​នៅ​សេសសល់​រយៈ​ពេល​ជិត ២ សប្តាហ៍​ទៀត​ក្តី។ មាន​រូបភាព​ជា​បន្តបន្ទាប់​បាន​ចែករំលែក​លើ​បណ្តាញ​សង្គម ដែល​ញាំង​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន ប្រហែល​ដាក់​គោលដៅ​ហើយ​ស្រេច​ថា​នឹង​មិន​អាច​ខកខាន <<បុណ្យ​ទន្លេ​បាត់ដំបង>> សម្រាប់​ឆ្នាំ​នេះ​បាន​ឡើយ។ ប្រភព​ពី​គណនី Pek Reak ដែល​ស្គាល់​ជា​អ្នក​ថត​រូប​ដ៏​ជំនាញ​មួយ​រូប បាន​បន្ត​ចែកចាយ​រូបភាព​នៃ​ប្លង់​ស្អាតៗ​ជា​ច្រើន​នៅ​ពេល​រាត្រី ដែល​អ្នក​គ្រោង​មក​កម្សាន្ត​មិន​គួរ​រំលង​សោះ​ឡើយ ហើយ​បើ​បាន Model ​មួយ​ពីរ​មក​ជាមួយ​ទៀត​នោះ ដឹង​តែ​អែម​ខ្លាំង​តែ​ម្តង។ គួររំឭកថានៅបាត់ដំបងក្រៅពីល្បីថាមានម្ហូបអាហារឆ្ងាញ់ពិសារប្លែកខុសពីខេត្តដទៃ បើនិយាយពីតំបន់កម្សាន្តក៏មានច្រើនអនេក…

V
សង្គម

នៅ​ក្មេង​វ័យ​យើង​រៀបការ​ម្តង ដល់​ចាស់​កោង​ខ្នង​យើង​រៀបការ​ម្តង​ទៀត នេះ​ក្មេងៗ​មើល​ជា​គំរូ​ទៅ

ក្តី​ស្រលាញ់​មិន​ប្រកាន់​ថា​ចាំ​បាច់​តែ​ស្ថិត​នៅ​ក្មេង​វ័យ​ទើប​អាច​បញ្ជាក់​ពី​ភាព​ផ្អែមល្ហែម​បាន​នោះ​ទេ កុំ​ថា​ឡើយ​អ្នក​ឈាន​ដល់​អាយុ ១០០ ក៏​នៅ​តែ​អាច​បង្ហាញ​ទៅ​កាន់​ដៃ​គូ​បាន​ដូច​គ្នា។ ថ្មីៗ​នេះ​នៅ​លើ​បណ្តាញ​សង្គម​បាន​បង្ហាញ​អំពី​ការ​រៀបចំ​ពិធី​គម្រប់​ខួប​អាពាហ៍ពិពាហ៍​មួយ​របស់​លោកតា​លោក​យាយ​ដែល​មាន​អាយុ​ស្រករ ៦០ ជាង​ទៅ​ហើយ តែ​លោក​ទាំង​ពីរ​បាន​ចាប់ដៃ​គ្នា​បង្ហាញ​ភាព​ផ្អែមល្ហែម​សារ​ជា​ថ្មី ដូច​ការ​រៀបការ​ម្តង​ទៀត​អ៊ីចឹង។ រូបភាព​នេះ​បាន​ចាក់ដោត​បេះដូង​យុវវ័យ​ជា​ច្រើន និង​មាន​ការ​ Share ចែករំលែក​ជាង ៩ ពាន់ដង​ហើយ​ចេញ​ពី​គណនី Rim Chanrong ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី ២៩ ​កុម្ភៈ ឆ្នាំ ២០២០ កន្លង​ទៅ៕ ប្រភព៖ Rim Chanrong

Cxxc
សង្គម

អត់​ចប់​ទេ! ម្តង​នេះ​ធំ​ជាង​ស្ពាន​មុន​ទៀត​នៅ​ជិត​តំបន់​អភិរក្ស​របស់​ Ben ត្រូវ​បាន​ដុត តែ​សំណាង​ល្អ​ត្រូវ​

រឿងរ៉ាវ​នៃ​ការ​ដុត​ស្ពាន​ឆ្លង​ចូល​ទៅ​កាន់​ផ្ទះ​របស់​លោក Ben ដែល​ជា​អំពើ​របស់​ជន​មិន​ស្គាល់​មុន​ទើប​តែ​ស្ងប់ស្ងាត់​កាល​ពី​ពេល​កន្លង​ទៅ ស្រាប់​តែ​ថ្ងៃ​នេះ​តាម​គណនី​របស់​បងប្រុស​ Tan Kimsour បាន​ចែករំលែក​នូវ​រឿងរ៉ាវ​ថ្មី​មួយ​ទៀត ​លើ​ករណី​ស្រដៀង​គ្នា តែ​ការ​ដុត​នោះ​មិន​ទទួល​បាន​សម្រេច ដោយ​មាន​ការ​អន្តរាគមន៍​ទាន់​ពី​ប្រជាជន​នៅ​ក្បែរ​នោះ។ តាម​ប្រភព​លោក Tan Kimsour បាន​សរសេរ​រៀបរាប់​ថា៖ “ស្ពានមួយទៀតហើយ ធំជាងស្ពានមុនទៀតនៅជិតតំបន់អភិរក្សរបស់លោកបេនត្រូវបានដុត តែជាសំណាងល្អត្រូវបានជួយពន្លត់ទាន់ពេល។ នេះប្រហែលជាសញ្ញាមួយចង់បង្ហាញចង្កោមឲ្យគ្រប់គ្នាដឹងថាជនល្មើសព្រៃឈើសាហាវប៉ុណ្ណា ពួកគាត់មិនខ្លាចអ្នកណាទាំងអស់។ ពួកយើងមានការព្រួយបារម្ភអំពីសុខសុវត្តិភាពរបស់លោកបេននិងបងៗកងកំលាំងការពារព្រៃឈើនៅតំបន់នោះជាខ្លាំង😔😔😔 សូមអាជ្ញាធរមូលដ្ឋានចូលរួមសហការផង🙏🙏🙏”។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​ក៏​ឃើញ​មាន​បងប្អូន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ​គួរ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ជាង​នេះ និង​វែកមុខ​រក​ជន​បង្ក​ឲ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

២
សង្គម

យើងមិនស្រឡាញ់អ្នកណា ឬគ្មានអ្នកណាស្រឡាញ់យើង?

អាយុកាន់តែច្រើនហើយ ហើយមិត្តភក្តិ អ្នកនៅជុំវិញខ្លួន អ្នកខ្លះអាយុប្អូនយើងទៀត គេក៏មានសង្សារ មានស្នេហា គេការ អ្នកខ្លះមានកូន ២ ៣ នាក់ហើយ នៅឡើយតែយើងនេះ នៅមិនទាន់ស្គាល់ពាក្យថាសង្សារ មិនដែលមានស្នេហាសោះ ពេលខ្លះសង្ស័យខ្លួនឯង មានចិត្ត មានបេះដូង ចេះស្រឡាញ់ ឬក៏អត់? យើងមិនស្រឡាញ់អ្នកណា ឬគ្មានអ្នកណាស្រឡាញ់យើង? នេះជាសំណួរដែលតែងតែសួរខ្លួនឯង គ្រប់ពេល ឃើញគេមានដៃគូ បណ្ដើរគ្នា។ ឆ្ងល់ខ្លួនឯងដែរ ល្អប៉ុណ្ណឹងដែរតែបែរជារកសង្សារ រកដៃគូម្នាក់នឹងគេមិនបាន គ្មានអ្នកណាស្រឡាញ់យើង ឬមកពីយើងនេះរើសពេក ចេះតែមិនត្រូវចិត្តអ្នកណា? ក៏ដឹងហើយថា…