ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

៥
សេដ្ឋកិច្ច

ច្បាស់ហើយពេលនេះ! ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​ប្រទេស​ជប៉ុន បានចេញសេចក្ដីរាយការណ៍ បញ្ជាក់ពីបញ្ហា ពាក់ព័ន្ធនឹងបុរសមានផ្ទុកវីរុសកូរ៉ូណា ដែលធ្វើដំណើរចេញពីប្រទេសកម្ពុជា

ឯកអគ្គរាជទូត​កម្ពុជា​ ៖ យោងតាមសេចក្ដីរាយការណ៍របស់ ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​ប្រទេស​ជប៉ុន​ បានឱ្យដឹងថា បុរសជនជាតិជប៉ុន វ័យ៤០ឆ្នាំ ដែលបានរកឃើញថាមានផ្ទុកជំងឺកូរ៉ូណានោះ ជាដំបូងឡើយ គាត់បានធ្វើដំណើរមកកម្ពុជានៅថ្ងៃទី ១៦ ខែកុម្ភៈ ដោយបានឆ្លងកាតប្រទេសវៀតណាម។ បន្ទាប់មកទៀត គាត់ក៏បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសភីលីពីន នៅថ្ងៃទី ២១ ខែកុម្ភៈ។ គាត់បានបញ្ជាក់ថា គាត់មិនស្រួលខ្លួននៅថ្ងៃទី ២១ ខែកុម្ភៈនោះឯង  ( យោងតាមព័ត៌មាន Nagoya TV និង TBS TV ជាភាសាជប៉ុន )។…

Cover Corona
សង្គម

ខាតធ្ងន់ធ្ងរពេកឬ? ​ពេលនេះក្រុមហ៊ុន Corona ហ៊ានចំណាយដល់​ 15 លានដុល្លារដេីម្បីសុំឱ្យគេប្ដូរឈ្មោះទៅជា​ BudLightviris វិញ

ក្រុមហ៊ុន Constellation Brands ដែលជាក្រុមហ៊ុននៅពីក្រោយស្រាបៀរ Corona បានផ្តល់ប្រាក់រហូតដល់ ១៥ លានដុល្លារដើម្បីជួយប្តូរឈ្មោះ Coronavirus ទៅជា BudLightvirus ។ អ្នកប្រតិបត្តិនៅក្រុមហ៊ុន Constellation ត្រូវបានគេគិតថាមានការព្រួយបារម្ភមិនគួរឱ្យជឿជាមួយនឹងការកើនឡើងនៃការរាលដាលនៃវីរុសដែលបានសម្លាប់មនុស្សជាង ១០០ នាក់ហើយបានសន្យាថានឹងចំណាយ ១០ លានដុល្លារដើម្បីប្តូរឈ្មោះ Coronavirus ទៅជា“ អ្វីៗផ្សេងទៀត” តែក្រុមហ៊ុននឹងបន្ថែម ៥ លានដុល្លារទៀតបើប្តូរឈ្មោះដាក់​ BudLightvirus វិញ។ ហេតុអ្វីបានជាគេចង់ប្តូរឈ្មោះថ្មី? តាមសំដីរបស់​ CEO ក្រុមហ៊ុនបាននិយាយមកកាន់​ CNN…

Untitled 1 Recovered
ប្លែកៗ

២០ រូបភាពពីសិល្បករអូទ្រីស ដែលអាចឲ្យអ្នកភ័យ រន្ធត់ និងដេកមិនលក់បាន!

សិល្បករម្នាក់ៗមានអត្តសញ្ញាណរៀងៗខ្លួន រួមទាំងស្ទីលសិល្បៈដែលមនុស្សគ្រប់គ្នាចូលចិត្តខុសគ្នា ប៉ុន្តែប្រសិនបើអ្នកជាមនុស្សញៀននឹងភាពភ័យរន្ធត់ យើងចង់ណែនាំអ្នកឱ្យស្គាល់សិល្បករអូទ្រីស Stefan Code ដែលចូលចិត្តបង្កើតស្នាដៃរន្ធត់គួរឱ្យខ្លាច។ ចំណុចលេចធ្លោនៅក្នុងការងាររបស់លោកគឺ “ភាពភ័យខ្លាច” ការងាររបស់គាត់អាចធ្វើឱ្យអ្នកស្រមៃមើលស្ថានភាពនៅក្នុងខាងក្រោមរូបភាពទាំងនេះ។ ហើយវាមើលទៅដូចជាឈុតឆាកនៅក្នុងខ្សែភាពយន្តភ័យរន្ធត់ដែលអ្នកធ្លាប់ស្គាល់ ថ្ងៃនេះ Knongsrok នឹងនាំអ្នកទស្សនារូបភាពរន្ធត់ៗនៃស្នាដៃមួយចំនួនរបស់វិចិត្រកររូបនេះ។ បើអ្នកមិនមែនជាមនុស្សឆាប់ភ័យខ្លាចទេ សូមអូសចុះក្រោមមើលមួយៗកុំរំលងឲ្យសោះ។ 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16…

១
សង្គម

ព្រោះតែកូន ទើបម៉ាក់ត្រូវតែរឹងមាំ ព្រោះតែកូន ទើបម៉ាក់ត្រូវអត់ធ្មត់ស៊ូទ្រាំនឹងទុក្ខលំបាក ពាក្យមាក់ងាយគ្រប់យ៉ាងឱ្យបាន

មានកូនពិតជាហត់នឿយ តែព្រោះតែមានកូននេះហើយ ទើបធ្វើឱ្យជីវិតម៉ាក់រឹតតែមានន័យ មានតម្លៃ ឱ្យម៉ាក់ចេះតស៊ូ ជម្នះ ជាមួយនឹងអ្វីៗគ្រប់យ៉ាងបានមកដល់ពេលនេះ។ មិនថាត្រូវលំបាក ហត់នឿយ ទូលទុក្ខ វេទនា ឆ្លងកាត់ព្យុះភ្លៀង ក្រៀមក្រំយ៉ាងណាទេ ក៏ម៉ាកត្រូវឆ្ពោះទៅមុខ ជម្នះគ្រប់យ៉ាង ខំប្រឹង មិនឱ្យកូនលំបាកដូចម៉ាក់ឡើយ។ មានកូន ទើបម៉ាក់មានសង្ឃឹម ម៉ាក់មានកម្លាំងចិត្តនឹងតស៊ូបន្ត ក៏ព្រោះតែកូន ទើបម៉ាក់ដឹងពីហេតុផល ដែលម៉ាក់ត្រូវតែតស៊ូរស់នៅឱ្យបានយូរអង្វែង ព្រោះម៉ាក់មានកូនដែលត្រូវមើលថែ ម៉ាក់មានកូនដែលនៅក្បែរ ជាកម្លាំងចិត្ត ជាស្នាមញញឹម និងជាសេចក្ដីសុខ ភាពកក់ក្ដៅដ៏ធំធេង។ អ្នកណាថាអ្វីក៏ម៉ាក់មិនខ្វល់ដែរ ទោះគេមើលងាយថាម៉ាក់ជាស្រីមេម៉ាយក៏ដោយ ក៏ម៉ាក់មិនខ្វល់…

Knongsrok
PR

ព្រូដិនសលកម្ពុជា រៀបចំវេទិកាពិភាក្សាអំពីកិច្ចការជំនួញ ដើម្បីជួយឱ្យម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម រីកចម្រើន

ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ – សហគ្រិន    និងម្ចាស់អាជីវកម្មប្រមាណ ៨០ នាក់បាន ចូលរួមវេទិកានាំម្ចាស់អាជីវកម្មទៅរកភាពជោគជ័យក្នុងការរក្សាបុគ្គលិកឆ្នើម ដើម្បីស្វែងយល់ពីវិធីថ្មីៗក្នុងការលើកទឹកចិត្តឱ្យបុគ្គលិករបស់ខ្លួនបំពេញការងារឲ្យកាន់តែសកម្ម និងឲ្យចំមុខជំនាញរបស់ពួកគេ ប្រកបដោយប្រសិទ្ធភាពខ្ពស់នៅក្នុងអាជីវកម្ម។ វេទិកានេះរៀបចំឡើងកាលពីថ្ងៃសៅរ៍ ទី ២៩ ខែកុម្ភះ ដោយ ក្រុមហ៊ុនព្រូដិនសលកម្ពុជា សហការដៃគូជាមួយក្រុមហ៊ុន Aplus Consulting និង ODI Asia។ វេទិ​កាពិភាក្សាអំពីកិច្ចការជំនួញ PRUiSME នេះត្រូវបានរៀបចំឡើង ដើម្បីចែករំលែកបទពិសោធន៍គ្រប់គ្រងផ្នែកធនធានមនុស្សរបស់ ក្រុមហ៊ុនព្រូដិនសល ផ្ទាល់…

4
សេដ្ឋកិច្ច

អង្គការសុខភាពពិភពលោក បានចេញសេចក្ដីព្រមានថាក្រដាសប្រាក់ក៏អាចជាការរីករាលដាលនៃជំងឺឆ្លងវីរុស កូរ៉ូណា ដែរ

( WHO ) ៖ អង្គការសុខភាពពិភពលោក បានធ្វើសេចក្ដីប្រកាសមួយដល់ប្រជាពលរដ្ឋបានដឹងថា គួរតែប្រើប្រាស់ការទូទាត់ប្រាក់ដោយប្រើបច្ចេកវិទ្យា ជំនួសឱ្យការដែលត្រូវប្រើសាច់ប្រាក់សុទ្ធល្អជាង។ អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកបាននិយាយថាដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺនេះ មនុស្សគួរតែប្រើការទូទាត់ដោយមិនចាំបាច់ប្រសិនបើអាចធ្វើទៅបាន និងត្រូវធ្វើការលាងសម្អាតដៃបន្ទាប់ពីកាន់សាច់ប្រាក់ ឬទទួលសាច់ប្រាក់។ ចំណែកឯ ធនាគារអង់គ្លេស ក៏បានទទួលស្គាល់ផងដែរថាក្រដាសប្រាក់ « អាចផ្ទុកបាក់តេរី ឬវីរុសកូរ៉ូណា » និងបានធ្វើការអំពាវនាវ ឱ្យមានការលាងសម្អាតដៃដូចគ្នាដែរ៕

88438113_194375161897596_4215812775311572992_n
សង្គម

ស្រឡាញ់គ្នាកុំខ្វល់ពីសម្ដីអ្នកដទៃ ព្រោះសម្ដីអ្នកដទៃ និយាយមកអាចនាំឱ្យយើងបែកគ្នា

ស្រឡាញ់មនុស្សម្នាក់ពិតប្រាកដ គឺត្រូវស្រឡាញ់ចេញពីចិត្ត ស្រឡាញ់គ្រប់យ៉ាងដែលជាគេ មិនថាល្អ អាក្រក់ រូបរាង រូបសម្រស់ ថ្ងៃនេះ ឬទៅថ្ងៃមុខបែបណា ក្រ ឬមាន ឬទោះអ្នកដទៃគេនិយាយបែបណាក៏ដោយ ក៏យើងត្រូវតែជឿជាក់ និងឱ្យតម្លៃមនុស្សដែលយើងស្រឡាញ់ដែរ។ ត្រូវដឹងថា ក្នុងភ្នែកអ្នកដទៃភាគច្រើនគឺ​ គេមើលមិនឃើញដៃគូ ឬមនុស្សដែលយើងស្រឡាញ់ល្អនោះឡើយ មាត់មនុស្ស ពាក្យច្រើនសម្ដីច្រើន ចិត្តគេមិនដូចចិត្តយើងទេ តែអ្វីដែលសំខាន់ គឺចិត្តរបស់យើង ចំពោះមនុស្សដែលយើងស្រឡាញ់គឺ ស្អាត ល្អ និងសំខាន់ជានិច្ច។ គ្មានអ្នកណាល្អ និងស្មោះចំពោះយើង ដូចមនុស្សដែលស្រឡាញ់យើងនោះឡើយ ដូច្នេះហើយ ស្រឡាញ់មនុស្សម្នាក់…

៣
សង្គម

អ្នកស្រឡាញ់សត្វទើបយល់អារម្មណ៍នេះច្បាស់! ការបាត់បង់សត្វចិញ្ចឹមជាទីស្រឡាញ់ វាឈឺចាប់ខ្លាំងប៉ុនណា?

ដឹងទេថា សត្វចិញ្ចឹមក៏ប្រៀបបាននឹងសមាជិកគ្រួសារម្នាក់របស់យើងដែរ វាឆ្លាត វាពូកែ វាចេះ វាគួរឱ្យស្រឡាញ់ ហើយអ្វីដែលរឹតតែសំខាន់គឺ វាតែងតែនៅក្បែរ កំដរយើង ពេលខ្លះ វាដឹងចិត្តយើងថែមទៀតផង ដ្បិតថា វាមិនចេះនិយាយ មិនអាចនិយាយបានក៏ពិតមែន តែបើទទួលបានការបង្ហាត់បង្រៀនពីយើង វក៏អាចធ្វើបាន មិនចាញ់មនុស្សយើងឡើយ។ មួយវិញទៀត សត្វចិញ្ចឹម Cute Cute គួរឱ្យស្រឡាញ់ វាស្មោះត្រង់ចំពោះយើង ផ្ដល់ក្ដីស្រឡាញ់ឱ្យយើង ផ្ដល់ភាពកក់ក្ដៅដល់យើង ស្មោះនឹងយើងជាងមនុស្សខ្លះទៅទៀត។ ជាក់ស្ដែង បើវាក្លាយជាសមាជិកគ្រួសារម្នាក់របស់យើងហើយ វាក៏មិនដែលទុកឱ្យយើងឯកានោះដែរ។ ដូច្នេះហើយ អ្នកដែលស្រឡាញ់សត្វចិញ្ចឹមទាំងអស់ ប្រាកដជាយល់នូវអារម្មណ៍នេះច្បាស់…

Untitled 1
ប្លែកៗ

គំនិតដ៏ឆ្លាតវ័យ ២៥ ក្នុងការរៀបចំបន្ទប់ និងផ្ទះតូចចង្អៀតរប​ស់អ្នក ឱ្យទូលាយនិងស្រស់ស្អាត

មូលហេតុមួយដែលធ្វើឱ្យផ្ទះរបស់អ្នកមើលទៅធំទូលាយគឺត្រូវប្រើកន្លែងទំនេររបស់អ្នកដោយឈ្លាសវៃ។ មិនថាកំពុងរៀបចំរបស់របរឬប្រើជំនួយដូចជាគ្រឿងសង្ហារឹមដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់បន្ទប់របស់អ្នក ហើយលទ្ធផលនឹងពិតជាផ្តល់ឱ្យអ្នកនូវបន្ទប់រីទូលាយមើលទៅស្អាត និងករាយជាងមុន។ ថ្ងៃនេះ Knongsrok សូមបង្ហាញជូនលោកអ្នកនូវគំនិតល្អដើម្បីដោះស្រាយបញ្ហាពីការដេគ័របន្ទប់តូចឲ្យមើលទៅទូលាយស្អាតដែលត្រូវបានបរចនាឡើងដោយវិធីផ្សេងៗដែលអ្នកអាចអនុវត្តនៅក្នុងបន្ទប់ឬផ្ទះរបស់អ្នកបាន។ 1. គំនិតរៀបចំបន្ទប់គេងសម្រាប់កុមារដែលចង់បានភាពឯកជននៅក្នុងបន្ទប់តែមួយ។ 2. កន្លែងតូចមួយអាចត្រូវបានបង្កើតឡើងជាធ្នើសម្រាប់ទុកគ្រឿងកំប៉ុងដែលអាចរុញចូលទាញចេញបាន។ 3. បណ្ណាល័យនៃសាកលវិទ្យាល័យនេះ មានកន្លែងសម្រាប់ទុកកៅអីដែលមើលទៅសាកសមស្រស់ស្អាត។ 4. ជណ្តើរមានថតតុ អាចត្រូវបានប្រើដើម្បីទុករបស់របរជាពិសេសស្បែកជើង 5. រចនាគ្រែគេងឲ្យខ្ពស់បន្តិចនោះយើងអាចបង្កើតជាថតតុដែលអាចទុកផួយនិងខ្នើយបានយ៉ាងងាយស្រួល។ 6. រចនាទូរខោអាវនៅខាងក្រោមជណ្តើរ។ 7. ម៉ាស៊ីនបោកគក់និងម៉ាស៊ីនសម្ងួត។ 8. គ្មានតុក្បែរគ្រែទេមែនទេ? នេះ! ដោះស្រាយបានយ៉ាងងាយ 9. គ្រែគេងសម្រាប់កូនរបស់អ្នកដែលផ្តល់ឱ្យអ្នកនូវកន្លែងផ្ជួខោអាវកូនៗរបស់អ្នកបានផងដែរ។ 10. ក្រៅពីការធ្វើជាគ្រែដេក ក៏អាចប្រើដើម្បីទុករបស់របរជាច្រើនរួមទាំងសៀវភៅផងដែរ…

Untitled 1
ប្លែកៗ

ត្រូវចិត្តអ្នកលេងហ្គេម! គ្រែហ្គេមម៉ាក Gaming Bed ពិតជាសាកសមសម្រាប់ អ្នកលេងហ្គេម ចង់អង្គុយ ចង់ដេកលេងហ្គេមក៏បាន!

បើយើងនិយាយពីជីវិតរបស់អ្នកលេងហ្គេម ពួកគេទាំងអស់គឺមិនថាភ្ញាក់ពីគេង ពេលដេក វាជាទម្លាប់ប្រចាំថ្ងៃដែលត្រូវធ្វើជារៀងរាល់ថ្ងៃ។ ហើយជាញឹកញាប់អ្នកលេងហ្គេមអាចនឹងដេកលក់នៅលើកៅអីលេងហ្គេមពួកគេ ជាការពិតណាស់វាបណ្តាលឱ្យឈឺក, ឈឺខ្នងនិងឈឺស្មា។ ប៉ុន្តែថ្មីៗនេះក្រុមហ៊ុនផលិតហ្គេមម៉ាក Bauhutte បានចេញលក់ Gaming Bed ជាគ្រែសម្រាប់អ្នកលេងហ្គេមដែលមានឧបករណ៍គ្រប់គ្រាន់សម្រាប់អ្នកលេងហ្គេមនៅជុំវិញគ្រែ។ “ ពេលអ្នកភ្ញាក់ពីគេង អ្នកត្រូវចេញពីគ្រែទៅអង្គុយលើតុ។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្រុងអូសាកាបាននិយាយថាអ្នកលេងហ្គេមត្រូវការភាពងាយស្រួលនៅពេលលេងហ្គេម ភាពងាយស្រួលនេះក៏ជាមូលហេតុចំបងដែលធ្វើឲ្យការលេងហ្គេមទទួលបានជ័យជំនះផងដែរ គ្រែហ្គេមនឹងក្លាយជាដំណោះស្រាយចំពោះបញ្ហានេះ។” Gaming Bed នឹងអនុញ្ញាតឱ្យអ្នកចាប់ផ្តើមលេងហ្គេមភ្លាមៗនៅពេលអ្នកភ្ញាក់ពីគេងដោយមិនចាំបាច់ផ្លាស់ទី។ ដោយសារតែតុនិងម៉ូនីទ័រកុំព្យួទ័រស្ថិតនៅចុងជើងរបស់អ្នក លើសពីនេះទៀតក៏មានធ្នើសម្រាប់ក្តារចុចផងដែរ។ ធ្នើសម្រាប់ទុកអាហារសម្រន់ និងគ្រឿងផ្គត់ផ្គង់សម្រាប់អ្នកមានរួចជាស្រេចនៅក្បែរគ្រែនិងនៅក្បាលគ្រែ រួមទាំងគ្រែគេងដែលអាចឱ្យអ្នកអង្គុយលើពូកទន់ផងដែរ។ Gaming Bed ពិតជាពេញនិយមសម្រាប់ការរស់នៅរបស់ប្រជាជនជប៉ុន ព្រោះប្រទេសនេះបន្ទប់មានភាពចង្អៀត ហើយ…

Facebook Shared Image Dimension 2017 01
សង្គម

គួរឱ្យសរសើរ !! ក្រុមយុវជនខេត្តបាត់ដំបង ផលិតរឿងខ្លីត្រៀមយកទៅប្រកួតកម្មវិធីកុនខ្លី

ខេត្តបាត់ដំបង ៖ ក្រុមយុវជនវ័យក្មេងបានផលិតនូវកុនខ្លីមួយបែប Classic ដែលមានចំណងជើងថា ” រសាត់អណ្តែតក្នុងភាពងងឹត – DarkTwistFantasy” ក្រោមផ្លាកសញ្ញា NUMPUM Picture ថ្មីស្រឡាង ដែលបានថតយកទិដ្ឋភាពដ៏ស្រស់ស្អាតក្នុងខេត្តបាត់ដំបង ជាពិសេសសំណង់អាគារបារាំងពីសម័យដើម ក៏ដូចជារូបភាពកន្លែងបេតិកភណ្ឌមួយចំនួនទៀតក្នុងខេត្តបាត់ដំបង។ ក្នុងនោះផងដែរ NUMPUM Picture ក៏បានបញ្ជាក់ពីស្នាដៃដំបូងរបស់ខ្លួន ដែលបានថតកុនខ្លីថ្មីស្រឡាងរបស់ខ្លួន ដែលខ្សែភាពយន្តនេះមានរយៈពេលប្រមាណជិត30នាទី ក៏ដូចជាបង្ហាញនូវជំនឿជឿជាក់នៃការផលិតនេះកុននេះដើម្បីយកទៅប្រកួតក្នុងកម្មវិធីកុនខ្លី នានា ដែលកំពុងជ្រើសរើស ។ ក្រោយពីដំណើរនៃការផលិតកុនខ្លីនេះមិនទាន់ចប់ជាស្ថាពរ ខាងក្រុមការងារ NUMPUM picture ក៏បានបញ្ចេញនូវឈុតខ្លីៗមួយចំនួនដែលមាននៅក្នុងខ្សែភាពយន្តបង្ហោះជាផ្លូវការ ក៏មានការចូលរួមផ្សព្វផ្សាយដោយផេកវិភាគកុនល្បីនៅកម្ពុជា…

89029508_189065809052694_900912387253600256_n
សង្គម

អ្នកមិនអាចផ្លាស់ប្ដូរនរណាម្នាក់បានឡើយ ទោះអ្នកស្រឡាញ់គេខ្លាំងប៉ុនណាក៏ដោយ

មានតែមនុស្សដែលស្រឡាញ់នរណាម្នាក់ខ្លាំងទេ ដែលអាចផ្លាស់ប្ដូរខ្លួនឯងដើម្បីមនុស្សដែលខ្លួនស្រឡាញ់។ ប៉ុន្តែអ្នកមិនអាចផ្លាស់ប្ដូរគេបានទេ បើទោះជាអ្នកស្រឡាញ់គេខ្លាំងជាងខ្លួនឯងក៏ដោយ។ ពេលខ្លះអ្អ្នកអាចនឹងគិតខុសថា ឱ្យតែអ្នកស្រឡាញ់គេខ្លាំង តាមចិត្តគេ សម្របតាមគេ ឬក៏ព្យាយាមធ្វើអ្វីៗដើម្បីគេ អ្នកនឹងអាចកែប្រែចិត្តគំនិត ឬផ្លាស់ប្ដូរគេបានតាមដែលអ្នកត្រូវការ ប៉ុន្តែអ្នកត្រូវដឹងថា ការពិតទៅ អ្នកកំពុងតែផ្លាស់ប្ដូរខ្លួនឯងទៅវិញទេ មិនមែនផ្លាស់ប្ដូរគេឡើយ។ លុះត្រាតែគេស្រឡាញ់អ្នកដែរ គេមានចិត្ត គេគិតដល់អ្នកដែរ ទើបគេអាចផ្លាស់ប្ដូរ កែប្រែខ្លួនគេដើម្បីអ្នក មិនព្រោះតែអ្នកស្រឡាញ់គេ ទើបគេព្រមកែប្រែខ្លួនគេនោះឡើយ៕ អត្ថបទ ៖ ភី អេក ក្នុងស្រុករក្សាសិទ្ធ