
វិធីសាស្រ្តសំខាន់ៗ ១០ យ៉ាងដើម្បីការពារសុវត្ថិភាព ពីការរាតត្បាត វីរុសប្រភេទថ្មី
ក្នុងកំឡុងពេលមានរោគរាតត្បាតមនុស្សងាយនឹងភ័យខ្លាចហើយគិតថាចៀសមិនផុតពីឈឺឬចាត់វិធានការណាមួយដើម្បីជួយសង្គ្រោះខ្លួនឯង។ អ្វីដែលសំខាន់គឺត្រូវស្រាវជ្រាវនូវអ្វីដែលអ្នកជំនាញបានណែនាំនិងស្វែងរកប្រភពផ្សេងៗដែលអាចការពារអ្នកឱ្យមានសុវត្ថិភាព។ យោងតាមគេហទំព័រ Bright Side ដែលទើបតែនិងចេញផ្សាយនូវវីធីក្នុងការជួយអ្នកអោយមានសុខភាពល្អនៅពេលមានការរាតត្បាតនៃវីរុសប្រភេទថ្មី ដូច្នេះសូមចែករំលែកវិធីដើម្បីថែរក្សាសុខភាពឱ្យបានល្អក្នុងពេលមានវីរុសប្រភេទថ្មីរាតត្បាត។ 1. ថែរក្សាអ្នកដែលឈឺឲ្យនៅផ្ទះ © Shutterstock.com © Shutterstock.com ហេតុផលមួយដែលមនុស្សមានទំនោរឈឺក្នុងកំឡុងខែរដូវរងារគឺទំនងជាដោយសារអាកាសធាតុត្រជាក់ជាធម្មតាការផ្តាសាយនេះអាចចម្លងដល់មនុស្សដែលនៅជុំវិញ។ ប្រសិនបើអ្នកឬមនុស្សជាទីស្រលាញ់កំពុងបង្ហាញសញ្ញានៃជំងឺនេះសូមចៀសវាងចេញទៅក្រៅនៅទីសាធារណៈ។ ក្នុងករណីធ្ងន់ធ្ងរអ្នកឈឺអាចត្រូវដាក់ឱ្យនៅដាច់ពីគេឬដាច់ដោយឡែកពីគេ។ 2. ប្រើថ្នាំមុនពេលមានរោគសញ្ញាកើតឡើង ចំពោះអ្នកដែលប្រើថ្នាំព្យាបាលជំងឺហឺតឬប្រតិកម្មនឹងអាកាសធាតុរួចហើយ វាជាការប្រសើរដែលត្រូវពិភាក្សាជាមួយគ្រូពេទ្យអំពីផែនការព្យាបាលមុនដែលក្នុងនោះពួកគេព្យាបាលរោគសញ្ញាមុនពេលកើតមានដើម្បីជួយការពារហានិភ័យនៃជំងឺ។ 3. ធ្វើអានាម័យទៅលើរបស់បរប្រើប្រាស់ © Shutterstock.com © Shutterstock.com ដូចគ្នាដែរនឹងមនុស្សដែរយើងគួរចៀសវាងនៅពេលចេញទៅក្រៅនៅទីសាធារណៈពេលមានជំងឺវាអាចមានសារៈសំខាន់ដូចគ្នាសម្រាប់មនុស្សដែលមានសុខភាពល្អផងដែរដើម្បីចៀសវាងទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលកំពុងបង្ហាញរោគសញ្ញាដែលអាចមើលឃើញ។ ដូចគ្នានេះដែរអ្នកគួរធ្វើអនាម័យជាប្រចាំនូវរបស់របរដែលប៉ះញឹកញាប់នៅក្នុងផ្ទះឬកន្លែងអាជីវកម្មរបស់អ្នកវិធីនេះអ្នកអាចចៀសវាងប៉ះពាល់ដោយប្រយោលជាមួយអ្នកឈឺ។ 4. ចំអិនស៊ុតឲ្យបានឆ្អិន…











