
ប្រទេសទាំង ៧ ដែលទើបតែបាត់បង់បូរណភាពទឹកដី និងត្រូវប្តូរឈ្មោះត្រឹមរយៈពេល ១០០ឆ្នាំចុងក្រោយ!
នៅលើពិភពលោកមានប្រទេសច្រើនខ្លាំងណាស់ សុទ្ធតែមានជាតិសាស្រ្ត វប្បធម៌ ជំនឿ សាសនា និងភាសាខុសៗគ្នា។ ដោយឡែកទម្រាំនៅសល់ប្រទេស ចំនួន ១៩៥ ដល់សព្វថ្ងៃនោះ មានប្រទេសមួយចំនួនធ្លាប់ត្រូវបានគេវាយដណ្តើមយកឈ្លានពានយកធ្វើជាកម្មសិទ្ធប្រទេសដទៃ និងប្រទេសខ្លះទៀតបានប្តូរឈ្មោះផ្សេងដោយហេតុផលមួយចំនួន។ ដូច្នេះថ្ងៃនេះយើងខ្ញុំនឹង បង្ហាញពីប្រទេសទាំង ៧ ដែលទើបតែបាត់ខ្លួន បាត់ឈ្មោះពីផែនទីជាង ១០០ឆ្នាំប៉ុណ្ណោះដែលមានដូចជា៖ ១. យូហ្គោស្លាវី ប្រទេសនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩១៨ ដែលសម្បូរទៅដោយប្រជាជនដែលមានជាតិសាសន៍ និងវប្បធម៌ផ្សេងៗគ្នា។ ប្រទេសយូហ្គោស្លាវី បានបំបែកខ្លួនទៅជាប្រទេសផ្សេងៗចម្រុះគ្នា ដូចជា ស្លូវេនី ក្រូអាត បូស្នី ម៉ុងតេណេក្រូ…











