ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover SR
ដើរកម្សាន្ត

អ្នកណាថាសៀមរាបស្ងាត់ កុំចេះតែផ្អើលតាមគ្នា! អ្នកសៀមរាបនាំគ្នាប្រតិកម្មខ្លាំង រឿងអ្នកបំភ្លើសថាខេត្តសៀមរាបស្ងប់ស្ងាត់ខ្លាំង

ក្រោយពីការរកឃើញថាមានជនជាតិខ្មែរម្នាក់ជាបុរសអាយុ ​៣៨ឆ្នាំ បានឆ្លងវីរុសកូរ៉ូណា ​Covid-19  ពីជនជាតិជប៉ុន បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងភិតភ័យខ្លាំងខ្លាចមានការរាលដាលខ្លាំងដូចប្រទេសដទៃ។ យ៉ាងណាក្តី បើតាមអ្នកនាំពាក្យនៃក្រសួងសុខាភិបាលបានឱ្យដឹងថា  ក្រសួងមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការទប់ស្កាត់វីរុសនេះ  និងសូមឱ្យមហាជនកុំមានការព្រួយបារម្ភ ​ឬភ្ញាក់ផ្អើលពេកអី  ។ តែអាចថាជារឿងមួយដ៏គួរឱ្យសោកស្តាយ ​ក្រោយការលេចលឺដំណឹងនៃការឆ្លងទៅលើបុរសនៅខេត្តសៀមរាប ​មានអ្នកលេងបណ្តាញសង្គមអគតិមួយចំនួនបានបង្ហោះសារ ​និងរូបភាពគ្មានប្រភពច្បាស់លាស់  ចោទប្រកាន់ថាខេត្តសៀមរាបមានការស្ងប់ស្ងាត់ខ្លាំង  ព្រមទាំងគ្មានភ្ញៀវមកកម្សាន្តផងដែរ។ សម្រាប់អ្នកនៅខេត្តសៀមរាប និងក្រុងសៀមរាបផ្ទាល់ ក្រោយបានឃើញព័ត៌មាននេះ មានការខឹងសម្បារជាខ្លាំងចំពោះអ្នកបំភ្លើងព័ត៌មាននេះ ​ព្រោះបើយោងតាមការរៀបរាប់ពីអ្នកដែលស្ថិតនៅស្ថានភាពពេលនេះ បាននិយាយថា ​ខេត្តសៀមរាបមានការដំណើរការលក់ដូរ ​និងភ្ញៀវទេសចរណ៍ចេញចូលធម្មតា ​គ្មានការស្ងប់ស្ងាត់ឡើយ។ ​ឯអ្នកខ្លះបាននិយាយថា ​ការបំភ្លើសបែបនេះ ​ជាការធ្វើឱ្យអ្នកខេត្តសៀមរាបមានបញ្ហា ​ឬខាតបង់របររកស៊ិទៅវិញទេ។…

Cover Prmis
សង្គម

រំភើបខ្លាំងនូវទឹកចិត្តរួមសុខទុក្ខនឹងប្រជាជន! សម្តេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងចុះសួរសុខទុក្ខបុរសដែលផ្ទុក ​Covid-19 និងប្រជាជននៅខេត្តសៀមរាប

នាព្រឹកថ្ងៃទី ​៩ ​ខែមីនា​ ឆ្នាំ ២០២០​ នេះ  លោក ផៃ ស៊ី​ផា​ន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋា​ភិបាល បាន​ប្រកាស​បញ្ជាក់​នៅក្នុងការ​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មានថា ប្រទេស​ចិន​បាន​រក​ឃើញ​ថ្នាំ​សម្រាប់​ការពារ​ ​Covid-19 ហើយ ថែមទាំងនឹង​នាំ​មក​កម្ពុជា​នៅ​ចុងខែ​មីនា​នេះផងដែរ​។ ដំណឹងដ៏រីករាយមួយនេះ បានធ្វើឱ្យមហាជនមានការធូរស្បើយចិត្តជាខ្លាំង ​និងមិនសូវជាមានការបារម្ភ ឬផ្អើលទិញទំនិញខ្លាំងដូចមុនទៀតឡើយ ​ដោយថ្នាំវ៉ាក់សាំងការពារ ​Covid-19  នឹងអាចជួយឱ្យប្រជាជនចាក់ការពារវីរុសដ៏រាលដាលនេះបាន។ តែអ្វីដែលកាន់តែពិសេស ​និងភ្ញាក់ផ្អើលខ្លាំង ​រហូតធ្វើឱ្យមហាជនសាទរនោះ  ប្រមុខរាជរដ្ឋាភិបាល ​សម្តេចតេជោ ហ៊ុន ​សែន បានប្រកាសថា ​នឹងអញ្ជើញចុះទៅជួបប្រជាជននៅក្នុងខេត្តសៀមរាប ​ថែមទាំងទៅសួរសុខទុក្ខ​បុរស​ជនជាតិខ្មែរ…

Cover Bospa
សង្គម

នៅចាំក្មេងស្រីដែលចង់ល្បីដូចលោក ស៊ិន ស៊ីសាមុតទេ? ​ពេលនេះបុស្បា ប៉ាន់ ជាប់ចំណាត់ថ្នាក់លេខ១ លើការប្រកួតនិពន្ធប​ទភ្លេងមួយនៅអាមេរិក

បុស្បា ប៉ាន់ ធ្លាប់ត្រូវបានគេស្គាល់ថា ​ជាក្មេងស្រី ​ដែលមានទេពកោសល្យខ្ពស់ក្នុងសិល្បៈផ្នែកចម្រៀង និងបទភ្លេង ​រហូតនាងមានមហិច្ឆតាចង់ក្លាយទៅជាតារាល្បីប្រចាំស្រុកខ្មែរដូចលោកតា ​ស៊ិន ​ស៊ីសាមុត ​និងជាតារាល្បីលំដាប់ពិភពលោកផងដែរ។ ដោយសារតែទេពកោសល្យរបស់នាងកាលពីឆ្នាំ ២០១៣  ​បុស្បា ប៉ាន់ បានទទួលអាហារូបករណ៍ និងចេញទៅសិក្សាផ្នែកដូរ្យតន្ត្រីនៅអាមេរិច ​ក្លាយជាមោទកភាពជាខ្លាំងសម្រាប់ប្រជាជនកម្ពុជាទាំងមូល ។ អស់រយៈពេលជាច្រើនឆ្នាំ ​ពិតជាភ្ញាក់ផ្អើល និងមោទនភាពខ្លាំងមែនទែន កញ្ញា បុស្បា ប៉ាន់ ដែលពេលនេះបានធំពេញរូបពេញរាងពោរពេញដោយសម្រស់ និងសមត្ថភាពខ្ពស់ នាងបានទទួលចំណាត់ថ្នាក់លេខ១ លើការប្រកួតតែងនិពន្ធបទចម្រៀងមួយនៅលើទឹកដីនៃសហរដ្ឋអាមេរិក។ តាមប្រវត្តិសិក្សា បុស្បា ប៉ាន់ គឺជានិស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញតន្ត្រី…

Cc
សង្គម

ផ្តាំ​ប្រាប់​តៗ​គ្នា​ផង! មាន​ម្ដាយ​ឪពុក​អាយុ​ចន្លោះ​ប៉ុណ្ណេះ មិន​ចាំ​បាច់​កុំ​ឲ្យ​គាត់​ចេញ​ក្រៅ​ឲ្យ​សោះ

គិត​មក​ទល់​ថ្ងៃ​ទី ៩ មិនា ឆ្នាំ ២០២០ អ្នក​បាត់បង់​ជីវិត​ដោយសារ​វីរុស​ផ្លូវ​ដង្ហើម​ថ្មី COVID-19 បាន​កើន​ឡើង​ដល់ ៣ ៨៩២ នាក់​ហើយ ទន្ទឹម​ដែល​អ្នក​ឆ្លង​សរុប​មាន​ចំនួន ១១១ ៣៦៣ ករណី។ សារ​ប្រុងប្រយ័ត្ន​ត្រូវ​បាន​បន្លឺ​ឡើង​ជា​បន្តបន្ទាប់ ​ដែល​ដាស់តឿន​ជា​រឿយៗ​ឲ្យ​ពលរដ្ឋ​ទូទាំង​បណ្តា​ប្រទេស​ដែល​កំពុង​មាន​ករណី​ឆ្លង​ចាំ​បាច់​ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន ​និង​ថែរក្សា​អនាម័យ​ឲ្យ​បាន​ដិតដល់ មិន​ថា​តែ​ការ​ពាក់​ម៉ាស ការ​ទម្លាប់​លាង​ដៃ​ដោយ​សាប៊ូ​ឬ​អាកុល។ យ៉ាងណាមិញ​តើ​អ្នក​ដឹង​ទេ បើ​តាម​របាយការណ៍​ជាក់ស្ដែង​អត្រា​នៃ​ការ​ស្លាប់​អាច​កើត​ឡើង​ខ្ពស់​បំផុត​សម្រាប់​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ភាព​ផ្សាំ​ខ្សោយ ហើយ​នោះ​គឺ​ជា​មនុស្ស​វ័យ​ចំណាស់​ដែល​មាន​អាយុ​ខ្ទង់ ៧០ ឆ្នាំ​ឡើង​ទៅ។ បច្ចុប្បន្នតួលេខជារួម​អត្រា​នៃ​ការ​ស្លាប់​គឺ​មាន ២,៣ ភាគរយ ពោល​គឺ​អាច​និយាយ​ថា​មិនមែន​សុទ្ធ​តែ​អ្នក​ឆ្លង​ត្រូវ​ប្រឈម​ខ្ពស់​នឹង​ការ​បាត់បង់​ជីវិត​នោះ​ទេ ដរាប​ណា​បាន​ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា​ហើយ​មាន​ប្រព័ន្ធ​ភាព​ផ្សាំ​ក្នុង​ខ្លួន​រឹងមាំ គឺ​ភាគរយ​ច្រើន​នឹង​អាច​ជា​សះស្បើយ។ ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​ត្រូវ​ប្រយ័ត្ន​ខ្ពស់​បំផុត​គឺ​មនុស្ស​ចំណាស់​ដែល​មាន​អាយុ​ចន្លោះ​ពី…

1
សង្គម

សួរថា ឈឺចាប់ទេ ដែលស្រឡាញ់គេតែម្នាក់ឯង?

ការស្រឡាញ់គេតែម្ខាង ឈឺចាប់ ឬមិនឈឺចាប់ គឺអាស្រ័យលើចិត្តរបស់យើងខ្លួនឯងទេ បើការស្រឡាញ់របស់យើង រំពឹងថា គេនឹងស្រឡាញ់យើងវិញនោះ វាប្រាកដជាឈឺចាប់ខ្លាំងណាស់ហើយ។ ប៉ុន្តែ បើការស្រឡាញ់នេះ ស្រឡាញ់ដើម្បីស្រឡាញ់ ស្រឡាញ់ដោយមិនខ្វល់ថា គេស្រឡាញ់យើងវិញ ឬក៏អត់នោះ នឹងមិនមានការឈឺចាប់នោះទេ។ ដូចពាក្យគេថា អ្វីៗវាក៏អាស្រ័យលើការរំពឹងរបស់យើង រំពឹងកាន់តេខ្លាំង ការឈឺចាប់ ខូចចិត្ត ខកចិត្ត ក៏រឹតតែកើនឡើងតាមហ្នឹងដែរ ប៉ុន្តែ បើយើងមិនរំពឹងទេ វាក៏មិនមានការ ឈឺចាប់ ឬខកចិត្តនោះឡើយ។ ត្រូវចាំថា ការស្រឡាញ់គេតែម្ខាង កុំសង្ឃឹមខ្លាំងពេកថា គេនឹងស្រឡាញ់យលងវិញ ឬក៏គេអាចនឹងជ្រើសយកយើង…

1
សង្គម

ក្នុងនាមជាប្ដី ក៏មានទុក្ខលំបាក ផលវិបាកនៅក្នុងចិត្តដែរ គ្រាន់តែគាត់មិនរអ៊ូ មិននិយាយ មិនរំឭកឡើងតែប៉ុណ្ណោះ

ភាគច្រើនគឺ មនុស្សស្រី តែងតែរអ៊ូរទាំ និងលើកឡើងនូវទុក្ខលំបាក និងការលះបង់របស់ខ្លួនសម្រាប់គ្រួសារ សម្រាប់កូន និងប្ដី ប៉ុន្តែអ្នកដែលជាប្ដី គាតក៏មានការលះបង់ខ្ពស់ និងទុក្ខលំបាករបស់គាត់ដែរ គ្រាន់តែពេលខ្លះ គាត់លាក់ទុក្ខ មិនរអ៊ូ មិនគាស់កកាយប្រាប់គេឯងឱ្យដឹងតែប៉ុណ្ណោះ។ ក្នុងនាមជាមនុស្សប្រុសម្នាក់ ជាប្ដី ជាឪពុកដ៏ល្អ រមែងមានទំនួសខុសត្រូវខ្ពស់ និងការរ៉ាប់រងដ៏ធំធេងបំផុតដូចអ្នកដែលជាម្ដាយ ជាប្រពន្ធដែរ ក៏មានពេលខ្លះ គាត់រ៉ាប់រងនូវបន្ទុកដ៏ធ្ងន់ ប៉ុន្តែ គាត់មិនដែលរអ៊ូ ឬប្រាប់ប្រពន្ធឱ្យដឹងនោះឡើយ ដូច្នេះហើយ ចូររក្សាទឹកចិត្តអ្នកដែលជាប្ដីផង។ ក្នុងនាមជាប្ដីប្រពន្ធ ត្រូវចេះមានចិត្ត នឹក អាណិតដល់គ្នា ដឹងពីទុក្ខលំបាក…

Cover Black Chicken
សម្រង់

ចុម! ខ្មៅព្រីក ​តែមាន់ដ៏កម្រមួយប្រភេទនេះមានតម្លៃថ្លៃខ្លាំងដល់ម្លឹងផង ​ការពិតដោយសារហេតុផលមួយនេះសោះ!

ពូជមាន់ខ្មៅមួយប្រភេទ ​ត្រូវបានគេដឹងថាខុសពីមាន់ខ្មៅដទៃ ​ដោយសារតែវាមានពណ៌សម្បុរ ទាំងរូបរាងខាងក្រៅ និងខាងក្នុង ​មិនលើកលែងសូម្បីតែឈាមរបស់វាក៏មានពណ៌ខ្មៅខ្លាំងដែរ ​ដោយមាន់ខ្មៅដ៏កម្រមួយនេះមានឈ្មោះថា Ayam Cemani  ។ មាន់ខ្មៅមួយនេះមានប្រភពមកពីប្រទេសឥណ្ឌូនេស៊ី ​ហើយវាក៏ជាមាន់ដែលមិនសូវមានលក់ដែរ ​ដែលជាហេតុធ្វើឱ្យតម្លៃមាន់មួយនេះថ្លៃខ្លាំងតែម្តង ដោយការយកទៅលក់នៅសហរដ្ឋអាមេរិចមានតម្លៃដល់ទៅ ២៥០០ដុល្លារសហរដ្ឋអាមេរិច។ ការដែលសត្វមាន់មួយនេះមានតម្លៃខ្លាំងមិនត្រឹមតែដោយសារតែវាជាប្រភេទសត្វកម្រតែប៉ុណ្ណោះនោះទេ តែសម្រាប់ប្រជាជនឥណ្ឌូនេស៊ីជឿថា ​សត្វមាន់ខ្មៅនេះមានភាពអាថ៌កំបាំង  និងមានអំណាចពិសេសម្យ៉ាង ហើយគេមានជំនឿទៀតថា មាន់ខ្មៅនេះថែមទាំងជួយផ្តល់ថាមពលពិសេស ​ផ្តល់សុខសន្តិភាពដល់ពិភពលោក និងជារបស់ដែលនាំមកនូវសំណាងល្អ ផងដែរ ​ជាពិសេសមនុស្សមួយចំនួនជឿថាសរីរាង្គគ្រប់ផ្នែករបស់មាន់ខ្មៅអាចយកមកផលិតជាឱសថបុរាណដ៏ស័ក្តិសិទ្ធទៀតផង។ តែសម្រាប់ប្រជាជនឥណ្ឌូនេស៊ីកម្រទទួលទានមាន់ខ្មៅមួយនេះណាស់ ​ដោយភាគច្រើនគេយកសត្វមាន់នេះសម្រាប់ធ្វើពិធីសាសនា ​ឬជាការបូជាយញ្ញទៅវិញនោះទេ៕ រក្សាសិទ្ធអត្ថបទ៖ Sad Life

Untitled 1 Recovered
ប្លែកៗ

អ្នកនឹងមិនជឿទេថាតារាល្បីៗទាំង២៥នាក់នេះ បានចាប់ផ្តើមអាជីពដំបូងជាតារាស៊ិច ប៉ុន្តែវាជាការពិត!

ការក្លាយជាតារាគឺជាសុបិនរបស់មនុស្សស្ទើគ្រប់គ្នា ប៉ុន្តែវាមិនតែងតែកើតឡើងទេ។ ដើម្បីក្លាយទៅជាអ្នកសំដែងក្នុងខ្សែភាពយន្ដដោយខ្លួនវឯងផ្ទាល់វាមិនមែនជារឿងងាយទេ។ តារាល្បីៗ ត្រូវឆ្លងកាត់ការតស៊ូផ្សេងៗគ្នា។ ដើម្បីក្លាយជាតារាដ៏ល្បី អ្នកត្រូវតែចាប់ផ្តើមអាជីពរបស់អ្នកពីកន្លែងណាមួយ។ ជាការប្រសើរណាស់, មិនមែនមនុស្សគ្រប់គ្នាទទួលបានឱកាសដូចក្តីសុបិនតនោះទេ ប៉ុន្តែអរគុណដល់ឧស្សាហកម្មសិចដែលជួយពួកគេ ចាប់ផ្តើមអាជីពរបស់ខ្លួនពីតារាសិចទៅ។ វាពិតជារឿងពិតយើងមានបញ្ជីតារាល្បី ដែលបានចាប់ផ្តើមអាជីពរបស់ខ្លួនពីតារាសិច។ តារាល្បីៗទាំងអស់នោះ ឥឡូវនេះគឺជាតារាល្បីៗនៅពេលបច្ចុប្បន្ន ហើយមានអ្នកខ្លះមានប្រជាប្រិយភាពខ្លាំងមែនទែន។ ពួកគេបានប្រមូលអ្នកគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់បន្ទាប់ពីប៉ុន្មានឆ្នាំមកនេះ។ បើទោះបីជាពួកគេមានហេតុផលច្បាស់លាស់ ដើម្បីជ្រើសរើសរឿងកុនកូនជ្រូកជាអាជីពមួយកាលពីអតីតកាល។ ខាងក្រោមនេះគឺជាឈ្មោះតារាល្បីៗ ដែលពីមុនអាជីពដំបូងរបស់ពួកគេគឺតារាសិច៖ ១. Ron Jeremy   ២. Traci Lords   ៣. Shu Qi…

Untitled 1
ប្លែកៗ

១៥ រូបភាពនៃសត្វមានផ្ទៃពោះ នឹងធ្វើឱ្យអ្នកមានចិត្តចង់ក្លាយជាម្តាយគេ!

ក្នុងនាមជាម្តាយគឺជាទង្វើដ៏ពិសិដ្ឋ! មិនត្រឹមតែចំពោះមនុស្សទេថែមទាំងចំពោះសត្វទៀតផង។ ពួកគេក៏ជាម្តាយផងដែរដែលស្អាតហើយធ្វើឱ្យយើងចង់មើលទៅរហូត។ រយៈពេលរៀបចំសម្រាប់ម្តាយមើលទៅគឺជាភាពអស្ចារ្យបំផុតសម្រាប់កូនៗ។ ដូច្នេះយើងបានប្រមូលនូវរូបភាពដែលសត្វកំពុងមានផ្ទៃពោះ។ ពួកគេនឹងឆកយកចិត្តអ្នក។ អ្វីដែលពួកគេនិយាយថាការមានផ្ទៃពោះគឺជាសុភមង្គលដ៏បរិសុទ្ធ … ទោះបីជាមានការលំបាកបន្តិចក៏ដោយ វាជាសុភមង្គលដ៏អស្ចារ្យដែលបានចែករំលែកជាមួយមនុស្សជាទីស្រលាញ់របស់អ្នក … …ហើយសូម្បីតែពួកវាចម្លែកដ៏ល្អឥតខ្ចោះ។ ការមានផ្ទៃពោះគឺជាពេលដែលអ្នកអាចញ៉ាំបានពីរនាក់ … …ហើយនៅពេលដែលពេទ្យពិនិត្យគឺជាសេចក្តីរីករាយមួយ។ ប៉ុន្តែសម្លៀកបំពាក់ក្លាយជាបញ្ហាបន្តិចបន្តួច … …ដូច្នេះអ្នកមានអារម្មណ៍ល្អបំផុត។ ការមានផ្ទៃពោះគឺជាពេលវេលាដ៏អស្ចារ្យមួយនៅពេលអ្នកមិនអាចធ្វើអ្វីបានទាំងអស់ពេញមួយថ្ងៃដោយមិនមានអារម្មណ៍ថាមានកំហុស … …ដូចជាដកដង្ហើមស្រូបយកខ្យល់អាកាសស្រស់ថ្លា។ ហើយកុំភ្លេចថាអ្នកនៅតែស៊ិចស៊ី។ ម្តាយនាពេលអនាគតគឺមានពន្លឺសម្រាប់អនាគតកូន។ នាងបានក្លាយទៅជាគួរឱ្យស្រលាញ់។ ក្នុងពាក្យមួយ, ការមានផ្ទៃពោះធ្វើឱ្យអ្នកស្អាត … …ពីព្រោះកូនតូចគឺជាអ្វីដែលធ្វើឱ្យយើងសប្បាយរីករាយ!   ដោយ៖ វីរៈ ប្រភព:…

New Copy
សង្គម

រៀបការ សាងគ្រួសារ ដើម្បីមានប្ដីជាទីពឹងពាក់ តែបើមានប្ដីហើយ មានតែទុក្ខ រឹតតែលំបាក វេទនាចិត្ត ស៊ូនៅម្នាក់ឯងវិញល្អជាង

មនុស្សស្រី ទោះបីនាងរឹងមាំខ្លាំងប៉ុនណាក៏ដោយ តែបើនាងសម្រេចចិត្តរៀបការ សាងគ្រួសារ មានប្ដីហើយនោះ នាងក៏នៅតែសង្ឃឹមថា នឹងបានប្ដីជាទីពឹងដ៏រឹងមាំ អាចជួយសម្រាលនូវបញ្ហា ការលំបាក ភាពហត់នឿយឱ្យនាងខ្លះ។ ប៉ុន្តែ បើជីវិតប្ដីប្រពន្ធ មានតែអម្រែកដ៏ធ្ងន់ និងមានតែការខកចិត្ត ខូចចិត្ត ឈឺចាប់ គ្រាំគ្រាដដែលនោះ នាងសុខចិត្តនៅម្នាក់ឯង មានឈ្មោះថានៅព្រៅ ឬនៅជាស្ត្រីមេម៉ាយ វាសប្បាយចិត្តជាង ការដែលមានប្ដីតែឈ្មោះ។ នៅម្នាក់ឯង ដ្បិតថាហត់នឿយខ្លាំងបន្តិចមែន តែវាក៏មិនគ្រាំចិត្ត មិនបាច់ត្រូវគិតពីដៃគូជីវិតដែលមិនសមប្រកប យ៉ាងហោចណាស់ ក៏មិនបាច់ត្រូវទៅខកបំណង ខូចចិត្ត ព្រោះតែមនុស្សដែលមិនស្រឡាញ់ មិនឱ្យតម្លៃយើងដែរ។ ជីវិតមនុស្សស្រី…

New Copy
សង្គម

មុននឹងកូនចង់បានប្រពន្ធ សូមកូនរៀនខ្វល់ពីចិត្តមនុស្សស្រី និងរៀនយល់ចិត្តមនុស្សស្រីជាមុនសិន

កូនប្រុស បើទោះជាកូនជាកូនរបស់ម៉ាក់ក៏ដោយ តែម៉ាក់ចង់ឱ្យកូនបានដឹងថា នៅពេលដែលកូនមានប្រពន្ធ នោះកូនប្រសារម៉ាក់ អាចជាមនុស្សដែលម៉ាក់កាន់ជើង និងឈរខាងនាង ជាងឈរខាងកូនហើយ កុំគិតថា កូនជាកូនបង្កើតរបស់ម៉ាក់ ម៉ាក់នឹងកាន់ជើងកូន គាំទ្រកូនរហូតគ្រប់ពេល ទាំងដែលកូនធ្វើបាបចិត្តប្រពន្ធកូននោះ។ ហើយអ្វីដែលម៉ាក់ចង់ប្រាប់កូននៅពេលនេះ គឺម៉ាក់ចង់ឱ្យកូននេះ គិតឱ្យបានល្អិតល្អន់ មុននឹងកូនចង់យកកូនគេមកធ្វើជាប្រពន្ធរបស់កូន ម៉ាក់ចង់ឱ្យកូន រៀនយល់ពីចិត្តមនុស្សស្រីឱ្យបានច្បាស់ជាមុនសិន មុននឹងកូនសម្រេចចិត្ត សាងគ្រួសារជារបស់ខ្លួនឯង ហើយចំណុចប៉ុន្មានខាងក្រោមនេះ វាអាចនឹងមិនត្រូវទាំងអស់ទេ​ តែវាក៏មិនខុសនោះដែរ ព្រោះតែម៉ាក់ក៏ជាស្រី ទើបម៉ាក់ចង់ឱ្យកូនយល់ និងដឹងពីចិត្តមនុស្សស្រីឱ្យបានច្រើន។ មនុស្សស្រី ពេលនៅជាសង្សារ នាងអាចនឹងចូលចិត្តរករឿង ឬបង្ហាញអាកប្បកិរិយាឱ្យកូនបានដឹង តែពេលរៀបការហើយ…

6
សេដ្ឋកិច្ច

រឹតតែគួរឱ្យព្រួយបារម្ភ! កោះម៉ាល់ឌីវ បានធ្វើតេស្តឃើញមានអ្នកឆ្លងជំងឺ COVID-19 ពីរករណីជាលើកដំបូង

កោះម៉ាល់ឌីវ ៖ សេចក្ដីរាយការណ៍មួយ បានចេញផ្សាយអំពីករណីឆ្លងវីរុសថ្មី ចំនួនពីរករណីលើកដំបូង នៅលើកោះម៉ាល់ឌីវ ហើយខណៈពេលនេះដែរ អាជ្ញាធរបានធ្វើតេស្តបន្ថែមដើម្បីព្យាយាមកំណត់ការរីករាលដាលនៃជំងឺនេះ។ អ្នកឆ្លងទាំង ២ នាក់ត្រូវបានគេជឿថា បានឆ្លងជំងឺនេះពីភ្ញៀវទេសចរអ៊ីតាលីម្នាក់ ដែលបានវិលត្រឡប់ទៅប្រទេសអ៊ីតាលីវិញ ហើយបានធ្វើតេស្ត៍ឃើញមានភាពវិជ្ជមាននៅទីនោះ។ លោក Ali Waheed រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឱ្យដឹងថា “ អ្នកដែលបានឆ្លងវីរុស COVID-19 ទាំង២ករណីនេះ គឺជាបុគ្គលិកបម្រើការនៅលើកោះម៉ាល់ឌីវនេះតែម្ដង ហើយពេលនេះ គេក៏បានដាក់អ្នកជំងឺទាំងពីរនាក់នោះ ឱ្យនៅដាច់ដោយឡែក ដើម្បីតាមដាន និងព្យាបាលបន្តហើយ ” ។ ហើយខណៈពេលនេះដែរ ក៏មានការបិទរាល់ការធ្វើដំណើរ…