សួរថា ឈឺចាប់ទេ ដែលស្រឡាញ់គេតែម្នាក់ឯង?

1
ការផ្សាយពាណិជ្ជកម្ម

ការស្រឡាញ់គេតែម្ខាង ឈឺចាប់ ឬមិនឈឺចាប់ គឺអាស្រ័យលើចិត្តរបស់យើងខ្លួនឯងទេ បើការស្រឡាញ់របស់យើង រំពឹងថា គេនឹងស្រឡាញ់យើងវិញនោះ វាប្រាកដជាឈឺចាប់ខ្លាំងណាស់ហើយ។ ប៉ុន្តែ បើការស្រឡាញ់នេះ ស្រឡាញ់ដើម្បីស្រឡាញ់ ស្រឡាញ់ដោយមិនខ្វល់ថា គេស្រឡាញ់យើងវិញ ឬក៏អត់នោះ នឹងមិនមានការឈឺចាប់នោះទេ។

ដូចពាក្យគេថា អ្វីៗវាក៏អាស្រ័យលើការរំពឹងរបស់យើង រំពឹងកាន់តេខ្លាំង ការឈឺចាប់ ខូចចិត្ត ខកចិត្ត ក៏រឹតតែកើនឡើងតាមហ្នឹងដែរ ប៉ុន្តែ បើយើងមិនរំពឹងទេ វាក៏មិនមានការ ឈឺចាប់ ឬខកចិត្តនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

ត្រូវចាំថា ការស្រឡាញ់គេតែម្ខាង កុំសង្ឃឹមខ្លាំងពេកថា គេនឹងស្រឡាញ់យលងវិញ ឬក៏គេអាចនឹងជ្រើសយកយើង បើមិនចង់ឱ្យខ្លួនឯង ឈឺចាប់ក្នុងរឿងស្នេហានេះទេ កុំស្រឡាញ់គេ ហើយរំពឹងថានឹងបានអ្វីពីគេនោះ ទោះយ៉ាងណា ត្រុវចេះដាស់តឿនខ្លួនឯងថា យើងជាអ្នកស្រឡាញ់គេ យើងជាអ្នកព្រមទទួលយកគ្រប់យ៉ាង មិនថាមានរឿងអ្វីទេ យើងស្រឡាញ់គេ ព្រោះតែការស្ម័គ្រចិត្តស្រឡាញ់៕

87866980_915729198905560_8760217834694377472_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
89548826_2267574363548522_3484235439412346880_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑