ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Facebook Shared Image Dimension 2017 04
សង្គម

អានហើយព្រឺរោម !! ខ្មោចលងតាំងថ្ងៃនៅបន្ទប់ទឹកក្នុងអាគារមួយនៅសាលារៀន

អបិយជំនឿ ៖ គេថាយើងនឹងត្រូវខ្មោចលង បើសិនជារាសីយើងទាបរឺខ្ពស់ អាស្រ័យទៅលើខ្លួនយើង តែអ្នកខ្លះនិយាយថា ខ្លួនឧស្សាហ៍ជួបហេតុការណ៍នៃការលងបន្លាចបែបនេះ ជាញឹកញយដោយសារតែខ្លួនមានក្រញៅខ្មោចលង មិនថាក្នុងសាលារៀន វត្តអារាមរឺក្នុងបន្ទប់ទឹក។ ជាក់ស្តែងយោងតាមផេកហ្វេសបុកមួយឈ្មោះ ” ifl rupp confessions “បានធ្វើការបង្ហោះសសេររៀបរាប់ទាក់ទងនឹងហេតុការណ៍ខ្មោចលងតាំងថ្ងៃស្រស់ៗពិតៗក្នុងបន្ទប់ទឹក ដ៏គួរអោយព្រឺក្បាល ដែលម្ចាស់ផេកក៏បានសសេររៀបរាប់យ៉ាងក្បោះក្បាយថា #IFLRC6700 A sequel to #IFLRC6515​ (ខ្មោចលង) Since a lot of you guys have requested…

Knongsrok
សម្រង់

កម្មវិធីសាកល្បង អក្ខរកម្មឌីជីថល និងសុវត្ថិភាពអ៊ីនធឺណិតនៅ កម្ពុជាត្រូវបានបញ្ចប់ដោយជោគជ័យ

ភ្នំពេញថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២០៖  ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាបានប្រកាសជ័យលាភីឈ្នះរង្វាន់ក្នុងកម្មវិធីប្រកួតប្រជែងការផលិតវីដេអូលើបណ្ដាញអិុនធឺណិត នៅក្នុងឱកាសបិទបញ្ជប់កម្មវិធីអក្ខរកម្មឌីជីថលរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្ដម ត្រាំ អុីវតឹក  រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង    ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។ ចាប់តាំងពីដាក់ឲ្យដំណើការ នៅខែវិច្ឆិកា  ឆ្នាំ ២០១៩ កម្មវិធីសាកល្បងនេះបានផ្ដល់សមិទ្ធិផលជាចំណេះដឹងដល់សិស្សថ្នាក់ទី ១០ និងថ្នាក់ទី…

Ff
សង្គម

អាន​ចប់​រាង​ធូរ​ចិត្ត​ច្រើន! COVID-19 មិនមែន​ជា​គ្រោះ​ភ័យ​ធំ តែ​ជា​គ្រោះថ្នាក់​តូច ហេតុអ្វី​មនុស្ស​ភិតភ័យ​ខ្លាំង​ម្ល៉េះ?

ពលរដ្ឋ​មួយ​ចំនួន​ធំ​នៅ​ពេល​បច្ចុប្បន្ន តាម​ការ​សង្កេត​ឃើញ​ភាគ​ច្រើន​គឺ​ខ្លះ​មាន​ការ​ប្រយ័ត្ន​ជ្រុល រី​ឯ​ខ្លះ​ទៀត​ធូររលុង​ជ្រុល​ជាមួយ​នឹង​ស្ថានការណ៍​ដែល​កំពុង​រីក​រាលដាល​នៃ​វីរុស COVID-19 រហូត​ជួន​ពេល​ខ្លះ​មាន​ភាព​ចលាចល​ម្តងៗ​ថែម​ទៀត​ផង។ តាម​ពិត​ទៅ​វីរុស​ផ្លូវ​ដង្ហើម​ថ្មី​មួយ​នេះ បើ​សិក្សា​ឲ្យ​ស៊ី​ជម្រៅ​គឺ​មិន​គួរ​ឲ្យ​ខ្លាច​ពេក​នោះ​ទេ សំខាន់​ឲ្យ​តែ​អ្នក​រាល់​គ្នា​មាន​ទម្លាប់​នៃ​ការ​រក្សា​អនាម័យ​ជា​ប្រចាំ។ តាម​អត្ថបទ​បកស្រាយ​ដ៏​មាន​ខ្លឹមសារ​មួយ​ចេញ​ពី​គណនី Jean-Francois Tain បាន​បង្ហាញ​ការ​គាំទ្រ​ជា​ច្រើន ហើយ​សារ​នោះ​ដែរ​អាន​ចប់​ហាក់​បី​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រាង​មាន​ភាព​ស្ងប់​ចិត្ត ពោល​មិន​សូវ​ខ្លាច​ត្រអាល​ខ្លាំង​ដូច​មុន​ឡើយ។ ប្រភព​បាន​សរសេរ​រៀបរាប់​ស៊ីជម្រៅ​ពី​វីរុស COVID-19 នោះ​ថា៖ “​ Covid-19 មិនមែនជាមេរោគប្រល័យលោកទេ កូរ៉ូណាវីរុសថ្មី ជាគ្រោះភ័យធំ តែជាគ្រោះថ្នាក់តូច។ វីរុស នេះដែលគេហៅថាCovid-19 បណ្តាលឲ្យស្លាប់តិចណាស់មកទល់ពេលនេះ(ថ្ងៃ១០មីនា)នៅក្នុងពិភពលោក គឺប្រមាណតែជាង ៤០០០នាក់។ មិនដល់៣%ផងនៃចំនួនអ្នកមានផ្ទុកវានៅក្នុងខ្លួន ត្រូវស្លាប់។ សឹង១០០%នៃអ្នកស្លាប់សុទ្ធតែជាមនុស្សចាស់ជរាឬអ្នកមានជំងឺប្រចាំកាយ។ បានន័យថា…

Cover Airplan
PR

ដល់កហើយ! ​សំបុត្រយន្តហោះថោកជាងម៉ាស់ទៅទៀត ​តែពេលវេលាមិនស័ក្តសមឡើយ

ក្រោយការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ​Covid-19  លើប្រទេសជាច្រើនលើពីភពលោក ​បានធ្វើឱ្យសេដ្ឋកិច្ចប្រទេសចិន និងប្រទេសមួយចំនួនមានការធ្លាក់ចុះជាខ្លាំង​ ជាពិសេសគឺប្រទេសដែលនាំមុខនូវវិស័យទេសចរណ៍នោះតែម្តង។ ហើយសូម្បីតែការធ្វើដំណើរលើយន្តហោះក៏មានការធ្លាក់ចុះ  រហូតបានធ្វើឱ្យក្រុមហ៊ុនទេសចរណ៍មួយចំនួនបានទម្លាក់ថ្លៃសំបុត្រធ្វើដំណើរស្ទើរតែមិនគួរឱ្យជឿ ​ពោលការធ្វើដំណើរទៅកាន់ប្រទេសខ្លះមានតម្លៃថោកជាងការទិញម៉ាស់មួយដុំទៅទៀត។ តាមរយៈគណនីហ្វេសប៊ុកផេកធ្វើដំណើរ Travelust បានឱ្យដឹងថា៖ « រឿងដែលមិនធ្លាប់គិតថាជួប នៅពេលសំបុត្រ​យន្តហោះទៅមក​ ធ្លាក់ថ្លៃថោកជាងម៉ាស់មួយដុំ​ ខ្លះថោកជាងទឹកអាល់កុលលាងដៃមួយកូនដបទៅទៀត តម្លៃខ្លះៗ – ភ្នំពេញ-គូឡាឡាំពួ​ ទៅមកសល់​ 41$ – គូឡាឡាំពួ- ប៉េណាំង​ ទៅមក​ ធ្លាក់ដល់5.98$ (ថោកជាងម៉ាស) – គូឡាឡាំពួ- សេអ៊ូល​ ទៅមក​…

1
សេដ្ឋកិច្ច

អភិបាលក្រុង Washington, DC បានស្នើឱ្យឃាត់ខ្លួនមនុស្សរាប់រយនាក់ទុកឱ្យនៅដាច់ដោយឡែក បន្ទាប់ពីបានធ្វើតេស្តឃើញមានភាពវិជ្ជមាន លើអ្នកដឹកនាំគ្រិស្តសាសនាម្នាក់

យោងតាមសម្ដីលោក Robert Devaney និពន្ធនាយកកាសែតក្នុងស្រុក The Georgetowner បានឱ្យដឹងថា ៖ លោក Timothy Cole បានក្លាយជាមនុស្សដំបូងគេនៅក្នុងក្រុង Washington, DC ដែលឆ្លងវីរុស COVID-19 គាត់គឺជាដឹកនាំគ្រីស្ទសាសនានៅ Georgetown ដែលជាព្រះវិហារមានសមាជិក ៨០០ គ្រួសារ ហើយក៏ជា ព្រះវិហារមួយ ដែលមានទំនាក់ទំនងល្អជាងគេបំផុតនៅក្នុងទីក្រុងនេះផងដែរ។ លោក Devaney បានប្រាប់កាសែត Washington Post ថា ” នេះជាព្រះវិហារដែលមានអ្នកចូលមក…

Cover Rusia Japan
សង្គម

សង្គ្រាមនៃមុខមាត់អាស៊ី រវាង ជប៉ុន និងរុស្សុី ​ដែលនាំឱ្យជប៉ុនបោះជំហានទៅជាមហាអំណាចពិភពលោក

នៅពាក់កណ្តាលសវត្សវត្សន៍ទី១៩ ក្រោយពេលបិទបញ្ចប់នយោបាយឯកោនិយមរបស់ខ្លួន នៅឆ្នាំ ១៨៥៣ នៅពេលដែលកងទ័ពជើងទឹកអាមេរិក ដឹកនាំដោយ ឧត្តមនាវីឯក ឈ្មោះ Matthew Perry ជាមួយនឹងកប៉ាល់ចម្បាំងទំនើបៗ ចំនួន ៤គ្រឿង បានធ្វើដំណើរមកដល់ទីក្រុងតូក្យូ ហើយបង្ខំអោយរដ្ឋាភិបាលជប៉ុន ចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបើកកំពុងផែជប៉ុនដើម្បីធ្វើជំនួញ គឺជាកិច្ចព្រម ព្រៀងមួយដែលមិនមានតុល្យភាព ក៏ប៉ុន្តែជប៉ុនត្រូវបង្ខំចិត្តទទួលយក ដោយសារ តែជប៉ុន ខ្លាចកម្លាំងទ័ពរបស់អាមេរិក ។ វត្តមានកងទ័ពជើងទឹកអាមេរិក បានដាស់ស្មារតីមេដឹកនាំជប៉ុន ឱ្យមើលឃើញពីភាពទន់ខ្សោយនៃបច្ចេកវិទ្យា និងកម្លាំងទ័ពរបស់ខ្លួនធៀបទៅនឹងសហរដ្ឋអាមេរិក ព្រមទាំងណ្តាលប្រទេសលោកខាងលិចផ្សេងទៀត ហើយធ្វើឱ្យជប៉ុនដឹងខ្លួនថា បើខ្លួនមិនធ្វើអ្វីសោះ ជប៉ុននឹងធ្លាក់នៅក្រោមការត្រួតត្រារបស់…

1
សេដ្ឋកិច្ច

សរុបព្រឹត្តការណ៍! ចំនួនអ្នកកើតវីរុស កូវីដ-19 មកទល់ពេលនេះ កម្ពុជាយើង មាន៣ករណីហើយ

គិតមកត្រឹមទល់ពេលនេះ ថ្ងៃទី១០ ខែមីនា កម្ពុជាយើងបានរកឃើញអ្នកឆ្លងវីរុស Covid-19 មានចំនួនអ្នក៣ករណីហើយ ហើយសុទ្ធសឹងតែរកឃើញនៅក្នុង៣ខេត្តផ្សេងៗគ្នាទៀតផង។ ក្នុងនោះដែរ មានជនជាតិបរទេសពីរនាក់ និងជនជាតិខ្មែរយើងម្នាក់។ -​ ករណីទី១ ៖ បានរកឃើញទៅលើជនជាតិចិន​ ភេទប្រុស​ អាយុ ៦០ ឆ្នាំ​ តែបានធ្វើការព្យាបាលជាសះស្បេីយរួចជាស្រេចហើយ។ ​-​ ករណី​ទី២ ៖ រកឃើញទៅលើជនជាតិខ្មែរ​ ភេទប្រុស​ អាយុ ៣៨ ឆ្នាំ​ ហើយកំពុងតែដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ គាត់មានសុខភាពល្អ​ មិនមានរោគសញ្ញាអ្វីទេ​ តែគាត់បន្តវិជ្ជមាន​ COVID-19…

Cover Covid Kh
សង្គម

រកឃើញមួយករណីទៀត អ្នកផ្ទុកវីរុស Covid-19 ជាជនជាតិ អង់គ្លេស នៅខេត្តកំពង់ចាម

ផ្ទុះការភ្ញាក់ផ្អើលជាថ្មីម្តងទៀតហើយសម្រាប់ល្ងាចថ្ងៃទី ១០ ​ខែមីនា  ឆ្នាំ ២០២០ នេះ ​ក្នុងការ​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ​ពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងសុខាភិបាល ​ថានៅប្រទេសកម្ពុជាបានរកឃើញអ្នកមានផ្ទុកវីរុស ​Covid-19  មួយករណីទៀត។ តាមការរៀបរាប់ពីថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានឱ្យដឹងថា ​ករណីមួយទៀតដែលរកឃើញផ្ទុកវីរុស  Covid-19  គឺជាស្ត្រីជនជាតិអង់គ្លេស  អាយុ  ៦៥ឆ្នាំ មកពីកាប៉ាល់ទេសចរណ៍ ​ដោយការរកឃើញនេះគឺស្ថិតនៅក្នុងខេត្តកំពង់ចាម។ គួរឱ្យដឹងផងដែរថា ​ស្ត្រីជនជាតិអង់គ្លេស ​ដែលមានផ្ទុកវីរុស ​Covid-19  នេះ កំពុងតែត្រូវបានដឹកយកមកសម្រាកព្យាបាល  និងដាក់បន្ទប់ដោយឡែកនៅក្នុងមន្ទិរពេទ្យខេត្តកំពង់ចាម៕

1
សង្គម

បែកគ្នាមួយរយៈ! បើយើងទាំងពីរនាក់ខ្វះគ្នាមិនបាន ចាំយើងត្រឡប់មកជួបគ្នាវិញ

ដឹងថា ការដែលត្រូវដាក់គម្លាត ឱ្យឃ្លាតឆ្ងាយពីគ្នានេះ វាមិនល្អសម្រាប់ទំនាក់ទំនងឡើយ ព្រោះភាពនៅឆ្ងាយ និងព្រងើយកន្តើយ ជាហេតុចម្បងដែលនាំឱ្យយើងទាំងពីរ ត្រូវតែបែកចែកផ្លូវគ្នា។ ប៉ុន្តែព្រោះតែការដែលយើងនៅក្បែរគ្នា និងការដែលព្យាយាមជួបគ្នា វាហាក់ដូចជាការបង្ខំចិត្តអ៊ីចឹង តាមពិត ចិត្តយើងវាដូចជាធុញទ្រាន់នឹងគ្នាមួយពេលៗទៅហើយ ដូច្នេះហើយ មានតែការដកគ្នាមួយរយៈ នៅឆ្ងាយពីគ្នាសិន ទុកពេលវេលាឱ្យគ្នា គិត និងពិចារណាសាជាថ្មីឡើងវិញ ថារវាងយើងទាំងពីរ នៅមានចិត្ត និងមនោសញ្ចេតនាចំពោះគ្នាដែរឬទេ? បើយើងអស់ចិត្ត អស់អារម្មណ៍ចំពោះគ្នាហើយ កុំបន្តទំនាក់ទំនងក្នុងន័យស្នេហាអី ធ្វើជាមិត្តនឹងគ្នាទៅបានហើយ។ ពេលខ្លះ ទំនាក់ទំនងខ្លះ សក្តិសមធ្វើជាមិត្តល្អនឹងគ្នា ច្រើនជាងធ្វើជាសង្សារ ឬដៃគូស្នេហានឹងគ្នា។ អាចព្រោះតែអារម្មណ៍មួយឆាវ…

Cover NeakVOn
សម្រង់

អ្នកនាគវ័ន្តណាមិនស្គាល់! គ្មានឋានៈ ​គ្មានប្រាក់ខែ ហើយសតិមិនសូវល្អទៀត​តែមានចិត្តចេះជួយសម្រួលចរាចរណ៍ល្អជាងមនុស្សមួយចំនួន

មនុស្សជាច្រើនទាំងអស់ក្រោមមេឃតែមួយមែនពិត តែសុទ្ធតែមានអត្តចរិតខុសៗគ្នា  មានទាំងមនុស្សល្អ ​និងមនុស្សអាក្រក់។  ឯសណ្តានចិត្តមនុស្សខ្លះ ​ឬជាមនុស្សខ្លះមួយចំនួន ​ពិតជាមិនមែនអាស្រ័យតែលើចំណេះតែមួយមុខនោះទេ។ ជាក់ស្តែងបុរសទុរគតម្នាក់ ​ដែលគេដឹងថាមានសតិមិនសូវល្អផងនោះ ​ទទួលបានការកោតសរសើរ និងអាណិតស្រលាញ់ជាខ្លាំងចំពោះមនុស្សជាច្រើន ​ជាពិសេសអ្នករស់នៅម្តុំវត្តនាគវ័ន្ត ​ព្រោះដ្បិតតែខ្លួនហាក់មានជីវភាពក្រខ្សត់ ​និងមានសតិមិនគ្រប់ពិតមែន ​តែបែរជាមានទឹកចិត្តល្អ ​តែងជួយសម្រួលចរាចរណ៍ដែលមានភពកក់ស្ទះស្ទើរតែរាល់ថ្ងៃ។ គាត់ម្នាក់នេះគ្មានឋានៈគ្មានប្រាក់ខែ ហើយសតិមិនសូវល្អទៀត តែគាត់មានចិត្តចេះជួយសម្រួលចរាចរណ៍ជូនបងប្អូននៅតាមផ្លូវ ​ដូច្នេះប្រសិនជាបានជួបគាត់  សូមជួយជាថវិកាលុយកាក់ខ្លះៗដល់គាត់បានដើម្បីលើកទឹកចិត្ត៕

Cover Tith
សង្គម

នោះ!​ ពិតអត់លោក ​ទិត្យ ​វិច្ឆិកា ​តារាចម្រៀង ​ជំពាក់ថ្លៃជួសជុលឡាន ​រហូតគេបង្ហោះសារទារលុយ?

ជារឿងមួយគួរឱ្យភ្ញាក់ផ្អើល  ដោយលោក ​ទិត្យ វិច្ឆិកា  តារាចម្រៀង ត្រូវបានយានដ្ឋានជួសជុលរថយន្តមួយ បានបង្ហោះសារចោទប្រកាន់នឹងករណីមិនទូទាត់ថ្លៃធ្វើរថយន្ត ​ធ្វើឱ្យមហាជនមានចម្ងល់ជាខ្លាំងថានេះជារឿងពិត ​ឬក៏អត់។ តាមរយៈគណនីហ្វេសប៊ុកផេក ​ជួសជុលរថយន្តឈ្មោះ CAM Auto Repair យានដ្ឋាន ខេម បានបង្ហោះសារថា ៖ « សូម លោកទិត្យវិច្ឆិកា ជំពាក់លុយធ្វើឡាន លេីកទី១ $ 820 ( 22/02/2016) លេីកទី២ $ 206 ( 04/03/2016)…

Knongsrok
ដើរកម្សាន្ត

មកមើលសភាពដ៏ស្ងប់ស្ងាត់នៃកន្លែងទេសចរណ៍មួយចំនួន នៅក្នុងតំបន់អាស៊ី មុន និងក្រោយពេលផ្ទុះវីរុស COVID-19

អង្គការទេសចរណ៍ពិភពលោកបាននិយាយថា ” ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ អាចនឹងធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះដែលអាចនឹងផ្ទុយពីការព្យាករណ៍ទុកកាលពីមុនថានឹងកើនឡើង ” ។ អង្គភាពអង្គការសហប្រជាជាតិ បាននិយាយថា ” ចំនួនភ្ញៀវអាចនឹងធ្លាក់ចុះត្រឹម ១,៣% នៅក្នុងឆ្នាំ ២០២០ ជំនួសឱ្យការព្យាករពីមុននៃកំណើន ៣-៤% ជាមួយនឹងការខាតបង់ចំនួន ៣០ កោដិដុល្លារ ((២៣ ប៊ីលាន£ – ៣៨ ប៊ីលាន£) ក្នុងចំណូលទេសចរណ៍អន្តរជាតិដែលបានរំពឹងទុក។                …