កម្មវិធីសាកល្បង អក្ខរកម្មឌីជីថល និងសុវត្ថិភាពអ៊ីនធឺណិតនៅ កម្ពុជាត្រូវបានបញ្ចប់ដោយជោគជ័យ

Knongsrok
ការផ្សាយពាណិជ្ជកម្ម

ភ្នំពេញថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២០៖  ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាបានប្រកាសជ័យលាភីឈ្នះរង្វាន់ក្នុងកម្មវិធីប្រកួតប្រជែងការផលិតវីដេអូលើបណ្ដាញអិុនធឺណិត នៅក្នុងឱកាសបិទបញ្ជប់កម្មវិធីអក្ខរកម្មឌីជីថលរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្ដម ត្រាំ អុីវតឹក  រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង    ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

_MG_8396
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចាប់តាំងពីដាក់ឲ្យដំណើការ នៅខែវិច្ឆិកា  ឆ្នាំ ២០១៩ កម្មវិធីសាកល្បងនេះបានផ្ដល់សមិទ្ធិផលជាចំណេះដឹងដល់សិស្សថ្នាក់ទី ១០ និងថ្នាក់ទី ១១ ប្រមាណ ១៥០០ នាក់ (ក្នុងនោះ ៥០ ភាគរយជានារី) ក៏ដូចជាគ្រូបង្រៀនតាមរយៈសិក្ខាសាលារបស់ខ្លួននៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ហើយយុទ្ធនាការតាមអិុនធឺណិត មានចំនួនអ្នកចូលមើលចំនួន ១៩៣ ៣០០​ ដង។ កម្មវិធីនេះដែលទទួលបានថវិកាគាំទ្រជាចម្បងពីវិភាគទានរបស់ក្រុមហ៊ុន Smart​ ក្នុងមូលនិធិកសាងសមត្ថភាព អភិវឌ្ឍន៍ និងការស្រាវជ្រាវរបស់រាជរដ្ឋាភិបាលកម្ពុជា មានគោលបំណងលើកកម្ពស់ ការយល់ដឹងបន្ថែមអំពីសុវត្ថិភាពអិុនធឺណិត និងអក្ខរកម្មអិុនធឺណិត ក្នុងចំណោមយុវជនកម្ពុជា​ ដោយមានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Google និង ក្រុមហ៊ុន GSMA។​

ការផ្សាយពាណិជ្ជកម្ម
_MG_8367
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោក Feiruz Ikhwan នាយកផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន​ Smart Axiata បានមានប្រសាសន៍ថា៖ «នៅក្នុងក្រុមហ៊ុន Smart យើងជឿជាក់ថាសុវត្ថិភាពអិនុធឺណិត និងភាពជាពលរដ្ឋឌីជីថលគឺជាកត្ដាសំខាន់ នៅពេលផ្សព្វផ្សាយលើកកម្ពស់ការជម្រុញការប្រើប្រាស់ទូរគមនាគមន៍ចល័តបន្ថែមនៅកម្ពុជា។     ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និងដៃគូដ៏ទៃទៀតទាំងអស់ យើងមានគោលបំណងជម្រុញកម្មវិធីសាកល្បងនេះ ដើម្បីបង្កើតផលវិជ្ជមានបន្ថែមទៀត នៅតាមសហគមន៍ដែលយើងកំពុងធ្វើប្រតិបត្តិការ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវមាតិកាអិនុធឺណិត និងកម្មវិធីតាមប្រព័ន្ធអិុនធឺណិតនាពេលអនាគត។  ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នា ដែលបានចូលរួមក្នុងកម្មវិធីសាកល្បងគឺជាភ្នាក់ងាររបស់យើង ដើម្បីលើកកម្ពស់គំនិតសំខាន់ៗទាំងនេះក្នុងចំណោមមិត្តភក្ដិរបស់ពួកគេ ហើយយើងក៏ទន្ទឹងរង់ចាំសង្គមដែលមានការយល់ដឹងពីឌីជីថលកាន់តែច្រើន។»

សាលារៀនចំនួន ៣កន្លែងក្នុងខេត្តនិមួយៗ ត្រូវបានកំណត់យក ដោយក្រសួងអប់រំ យុវជន និងកីឡា ជាមួយគ្រូបង្រៀនមួយចំនួនត្រូវបានអញ្ជើញឲ្យចូលរួមវគ្គបណ្តុះបណ្តាលដែលដឹកនាំដោយ      អតីតនិស្សិតមកពីកម្មវិធី SmartEdu ដោយយកគំរូសម្រង់ពីក្រុមហ៊ុន Google និងសៀវភៅណែនាំលើកម្មវិធីបណ្តុះបណ្តាលជំនាញអិុនធឺណិតទូរស័ព្ទចល័តរបស់ក្រុមហ៊ុន GSMA។ កំឡុងសិស្សានុសិស្សក៏បានរៀនអំពីរបៀបផលិតវីដេអូកំសាន្ត និងទាក់ទាញដោយប្រើ ទូរស័ព្ទស្មាតហ្វូន។ វីដេអូចំនួន​   ដប់មួយត្រូវបានសម្រាំងយក  និងបានចែករំលែកលើទំព័រហ្វេសប៊ុក ‘Smart for Cambodia’ កាលពីសប្តាហ៍មុន ដើម្បីឱ្យសាធារណជនបោះឆ្នោត លើវីដេអូដែលពួកគេពេញចិត្ត។

ការផ្សាយពាណិជ្ជកម្ម

ក្រុមចំនួន ៣ រួមមាន ក្រុម​ “កុំជឿ” ក្រុម “ដាក់លេខសំងាត់ទូរស័ព្ទឲ្យស្មុគស្មាញ” ក្រុម “១០០០០​ដុល្លារប្រហារម្ដាយខ្ញុំ” ដែលមកពីវិទ្យាល័យតេជោហ៊ុនសែនបឹងកុក និង វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី រលាប្អៀរ ទទួលបានប្រាក់ឧបត្ថម្ភមួយក្រុមៗ ចំនួន ១០០០ ដុល្លារ ហើយវិទ្យាល័យទាំងពី ក៏ទទួលបានប្រាក់ឧបត្ថម្ភជាសំភារៈសិក្សាចំនួន ៣៧៥០ដុល្លារផងដែរសម្រាប់សាលានិមួយៗចំពោះការផ្ញើរវីដេអូច្រើនជាងគេច្រើនបំផុតសម្រាប់ការប្រកួតអនឡាញ។

ហេង​ សុភារម្យ សិស្សមកពីវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី រលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមក្នុងកម្មវិធីនេះ។ ការរៀនសូត្រអំពីប្រធានបទថ្មី និងរបៀបផលិតវីដេអូជាមួយមិត្តរួមថ្នាក់ពីជាសប្បាយណាស់។ខ្ញុំសង្ឃឹមថានឹងអាចចែករំលែកចំណេះដឹងថ្មីនេះជាមួយមិត្តភក្តិនិងក្រុមគ្រួសាររបស់ខ្ញុំនៅឯសហគមន៍របស់ខ្ញុំ។»

ការផ្សាយពាណិជ្ជកម្ម

គើន គឿន ដែលជាគ្រូបង្រៀនម​កពី វិទ្យាល័យ តេជោហ៊ុនសែនបឹងកុក ខេត្តកំពង់ចាមបានបន្ថែមទៀតថា៖ «ផ្នត់គំនិតភាពជាពលរដ្ឋឌីជីថលបង្រៀនយុវជនកម្ពុជា ពីរបៀបរក្សាសុវត្ថិភាពលើប្រព័ន្ធអិុនធឺណិតនៅ ពេលដែលសិស្សានុសិស្សកម្ពុជាបានទទួលនូវការបណ្ដុះបណ្ដាលជំនាញអក្ខរកម្មឌីជីថល ពួកគេនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលក្រសួងអប់រំ យុវជន និងកីឡាបានជ្រើសរើសសាលារៀនយើង ដើម្បីសាកល្បងកម្មវិធីនេះ ហើយខ្ញុំទន្ទឹងរង់ចាំចូលរួមបន្ថែមទៀតនៅក្នុងដំណាក់កាលបន្ទាប់នៃកម្មវិធីនេះផងដែរ»

_MG_8413
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពី កម្មវិធី និរន្ដរភាពនិង កម្មវិធីទំនួលខុត្រូវសង្គមសរបស់ក្រុមហ៊ុន Smart ,  សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ «Smart​​ for Cambodia»  តាមរយៈ www.facebook.com/SmartForCambodia  ឬចូលទៅកាន់គេហទំព័រ https://www.smartedu.com.kh ។​

ការផ្សាយពាណិជ្ជកម្ម

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា  “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ការផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។  Smart បាន​នឹង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំង​ព្រះរាជា​ណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវា​ SmartLuy សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas ។ ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន “លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុត”នៅព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ការផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និង ធ្វើអោយជីវិតកាន់តែប្រសើរឡើង។

Smart ជីវិត​រស់​រវើក!

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហាវិថីព្រះមនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់ព័ត៌មាន​បន្ថែម​ សូមទាក់ទង

លោក គាំ ទីវា

ទូរស័ព្ទ៖ +855 10 202 271

អីុមែ៉ល៖ [email protected]

ការផ្សាយពាណិជ្ជកម្ម
↑