
នេះផ្ញើជូនអ្នកផ្អើលទិញអាល់កុលទាំងកានៗ តាមពិតវាមិនអាចស.ម្លាប់កូរ៉ូណាបានទេ ឈប់ចាញ់បោកអ្នកលក់ទៅ
បងប្អូនជាច្រើនបានផ្អើលទៅទិញអាកុលទាំងកានៗមកចាក់ដាក់ដបតូចៗ ដើម្បីបាញ់ទុកលាងដៃ ព្រោះគិតថាអាចសម្លាប់មេរោគនៃវីរុស COVID-19 បាន។ ប៉ុន្តែការយល់ឃើញបែបនេះ ជារឿងមិនត្រឹមត្រូវឡើយ ផ្ទុយទៅវិញប្រភេទអាល់កុល 97 គេទុកសម្រាប់យកទៅលាយ ពុំដូច្នោះទេនឹងងាយហើរលឿន គ្មានប្រសិទ្ធភាព ហើយខូចស្បែករបស់អ្នកប្រើប្រាស់ទៀតផង។ តាមការបកស្រាយរបស់ឱសថការីមួយរូបឈ្មោះ Sothea Thy បានសរសេរពន្យល់យ៉ាងក្បោះក្បាយថា៖ ” តើបងប្អូនទិញអាល់កុល97ដឺក្រេ ឬអាល់កុលសុទ្ធទៅធ្វើអ្វី? ដំបូងខ្ញុំគិតថា ពួកគាត់ទិញយកទៅពង្រាវប្រើប្រាស់ ដើម្បីកាត់បន្ថយចំណាយ តែគាត់បែជាប្រើទាំងដឺក្រេខ្ពស់ដដែល ព្រោះគិតថាអាល់កុលកាន់តែខ្ពស់ មេរោគកាន់តែងាប់អស់។ សូមបងប្អូនជ្រាបថា អាល់កុលដែលប្រើសម្លាប់មេរោគ គេប្រើអាល់កុលពី 60 ទៅ 80…











