បន្ទាប់ពីមានការធ្វើតេស្តខើញថា ប្រទេសកម្ពុជាមានអ្នកឆ្លងវីរុស កូវីដ ១៩ ចំនួន ៥នាក់រួចមកហើយនោះ ថ្មីៗនេះដែរ ក៏ស្រាប់តែមានទូរទស្សន៍បរទេសមួយបានចេញផ្សាយថា ” សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានឬប្រហែលឆ្លងកូវីត១៩ទៅហើយ ” ។
ឆ្លើយតបនឹងការចុះផ្សាយនូវព័ត៌មានមិនពិតនេះដែរ ស្រាប់តែព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២០ នេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហោះនៅលើគេហទំព័រជាផ្លូវការរបស់សម្ដេចថា ” មានទូរទស្សន៍បរទេសមួយ
បានផ្សាយថាខ្ញុំបានឬប្រហែលឆ្លង
កូវីត១៩ទៅហើយ។
ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភានិង
ថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបង
ដែលខ្ញុំត្រូវនៅទីនោះរហូតព្រឹកថ្ងៃ
អាទិត្យទី១៥មីនា២០២០។
កូវីត១៩វាកាចសាហាវណាស់ទៅហើយ
តែព័ត៌មានក្លែងក្លាយវាកាចសាហាវជាង
ជម្ងឺនេះទៅទៀតដែលយើងចាំបាច់ត្រូវ
តែប្រយុទ្ធប្រឆាំងជាមួយជម្ងឺដ៏គ្រោះថ្នាក់
នេះ។
សូមបងប្អូនជនរួមជាតិចូលរួមទប់ស្កាត់
ការរីករាលដាលនូវជម្ងឺឆ្លងនេះតាមរយៈ
វិធានការអនាម័យដោយចាប់ផ្តើមពី
មនុស្សម្នាក់ៗគ្រួសារនីមួយៗភូមិនីមួយៗ
ដើម្បីធានាថានៅកម្ពុជាយើងគ្មានជម្ងឺ
ឆ្លងបន្ថែមទៀតលើចំនួនដែលបានឆ្លង
រួចមកហើយចំនួន៥នាក់ក្នុងនោះជនជាតិ
ខ្មែរ១នាក់ អង់គ្លេស៣នាក់និង(ចិន១នាក់
ដែលបានព្យាបាលជាសះស្បើយរួច
ហើយ)” ។
សារខាងលើនេះ គឺជាខ្លឹមសារទាំងស្រុង ដែលសម្ដេចបានឆ្លើយតប ដើម្បីជម្រះនូវចម្ងល់ដែលប្រជាពលរដ្ឋកំពុងតែមានការព្រួយបារម្ភ ពីសុខភាពសម្ដេច។ គួរបញ្ជាក់ជាថ្មីថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានសុខភាពល្អ រឹងមាំជាធម្មតាទេ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំបីព្រួយបារម្ភថ្វី៕









អត្ថបទ ៖ Knongsrok