ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover JK
សម្រង់

ជីវិតដុនដាបខ្លាំង ! តែនៅតែអាចក្រោកឈររហូតជោគជ័យដល់ពេលនេះ នោះគឺអ្នកនិពន្ធសៀវភៅ​ Harry Potter ដ៏ល្បីឈ្មោះ ​J.K Rowling

មានមនុស្សមិនតិចអ្នកនោះទេជុំវិញពិភពដែលថាមិនស្គាល់ស៊េរីរឿង Harry Potter នោះ ព្រោះខ្សែភាពយន្តដ៏ល្អពិចិត្រមួយនេះបានដកស្រង់ចេញពីសៀវភៅរឿងប្រលោមលោកមួយ ដែលនិពន្ធដោយអ្នកស្រី J.K Rowling ដែលជាស្នាដៃនិពន្ធប្រកបដោយការស្រមើស្រមៃច្នៃប្រតិដ្ឋបែបអភីនិហាខ្ពស់ ។ អ្នកស្រី J.K Rowling គឺជាស្ត្រីម្នាក់ដ៏អស្ចារ្យ និងមានការតស៊ូបំផុតនៅក្នុងជីវិត ថែមទាំងជានិមិត្តរូបរបស់ស្ត្រីទូទាំងពិភពលោកផងដែរ។ កាលពីមុន នាងមានខ្សែជីវិតលំបាកណាស់ ព្រោះនាងបានក្លាយទៅជាជនអនាថាដែលគ្មានផ្ទះសម្បែង គ្មានការងារធ្វើ ថែមទាំងមានជីវិតរៀបការបរាជ័យដ៏ជូរចត់ និងត្រូវរ៉ាប់រងចិញ្ចឹមកូនតែម្នាក់ឯងទៀតផង។ បញ្ហាក្នុងជីវិតរបស់នាងធ្វើឱ្យនាងអស់សង្ឃឹមយ៉ាងខ្លាំង បណ្តាលឱ្យនាងមានជំងឺផ្លូវចិត្ត រហូតចង់គិតខ្លី។ តែទីបំផុតក្រោយពីបានគិតឃើញសារឡើងវិញ នាងបានក្រោកចេញពីភាពឈឺចាប់ តស៊ូនៅក្នុងជីវិតយ៉ាងលំបាក រហូតដល់ពេលបច្ចុប្បន្ននាងបានក្លាយទៅជាអ្នកមាន និងក្លាយទៅជាមនុស្សស្រីដ៏ជោគជ័យម្នាក់ខាងផ្នែកនិពន្ធដ៏ល្បីល្បាញផងដែរ។ ដូច្នេះមុននឹងអ្នកអស់សង្ឃឹមនៅក្នុងជីវិត អ្នកត្រូវដឹងថាមានមនុស្សជាច្រើនពិបាក…

Cover1
សេដ្ឋកិច្ច

អាដុល ហ៊ីត្លែ( Adolf Hitler ) ជាវីរបុរស ឬ ជាបិសាចដ៏ឃោរឃៅ?

អាដុល ហ៊ីត្លែ( Adolf Hitler ) គឺជាអ្នកដឹកនាំផ្តាច់ការណាស៊ីសដ៏សាហាវយង់ឃ្នង់បំផុតក្នុងប្រវត្តិសាស្ត្រសម័យថ្មី ។ ឧក្រិដ្ឋជនប្រកាន់គំនិតជាតិនិយមជ្រុលរូបនេះដែលបានសម្លាប់រង្គាលជនជាតិជ្វីហ្វរាប់លានអ្នក តែសំរាប់ជនជាតិអាល្លឺម៉ង់បែរជាចាត់ទុកថា គាត់ជាវីរបុរសដែលជួយស្តារស្ថានភាពប្រទេសជាតិដែលកំពុងតែដុនដាបអោយក្លាយជាមហាអំណាច សារជាថ្មីម្តងទៀត។ ហ៊ីត្លែ កើតនៅទីក្រុង បេណារ៉ាវ ប្រទេសអូទ្រីស ដោយឪពុកលោកគឺជាជនជាតិជីហ្វ និងជាមនុស្សដ៏តឹងរឹងបំផុត តែងប្រើទារុណកម្មក្នុងការអប់រំកូន ។ នៅពេលរៀនកាន់តែខ្ពស់លទ្ធផលរៀនសូត្រកាន់តែធ្លាក់ខ្សោយជាបន្តបន្ទាប់ ធ្វើអោយឪពុកខឹងច្រលោតជាខ្លាំង ចំណែកឯមិត្តភក្តិទាំងប៉ុន្មានក៏ចាកចេញពីគាត់អស់ទៀត ។ សម្ពាធផ្លូវចិត្តទាំងនេះបានបង្វែរចំណាប់អារម្មណ៏របស់ហ៊ីត្លែរអោយងាកទៅរកការតស៊ូវិញ ។ លោកមានការចាប់អារម្មណ៏ជាងគេគឺមុខវិជ្ជាសិល្បៈទើបធ្វើឱ្យលោកធ្វើដំណើរទៅក្រុងវីយ៉ែនដើម្បីរៀនវិជ្ជានេះ។ ហ៊ីត្លែស្នាក់នៅផ្ទះជួលដើម្បីរៀនមុខវិជ្ជានេះ ដែលម្ចាស់ផ្ទះនោះជាជនជាតិជ្វីហ្វ សូម្បីមិត្តរួមសិល្បះក៏ជាជនជាតិជ្វីហ្វ ដែលជាហេតុនាំអោយលោកមានអារម្មណ៏ឈឺចាប់នឹងចងគំនុំបន្តិចម្តងៗ បូកផ្សំនឹងម្តាយជាទីស្រលាញ់របស់លោកត្រូវស្លាប់ដោយជំងឺមហារីកដោយសារការថ្លោះធ្លោយពីសំណាក់គ្រូពេទ្យជាជនជាតិជ្វីហ្វទៀត ធ្វើឱ្យកំហឹងរបស់លោកជាមួយអម្បូរជ្វីហ្វក៏កាន់តែខ្លាំងឡើងៗ…

Cover Aplo
សង្គម

ទាំងឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងក្រុមហ៊ុនទូរទស្សន៍ថៃ One31 បានសារលិខិតក្រាបបង្គំសុំព្រះរាជទានលើកលែងទោស ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

កាលពីមួយរយៈមុន ប្រជាជនខ្មែរទូទាំងប្រទេសផ្ទុះ​ប្រតិកម្ម​ជា​ខ្លាំង ដោយប៉ុស្តិ៍ទូរទស្សន៍ថៃមួយ បាន​​ប្រើប្រាស់​រចនាបថ​ខ្មែរ​នៃ​ចម្លាក់​ប្រាសាទ​អង្គរវត្ត និង​ការ​រំលោភ​សិទ្ធ​ប្រើប្រាស់​ឆាយាល័ក្ខណ៍​នៃ​ព្រះ​រៀម​បុប្ផាទេវី ក្នុង​ភាពយន្ត​ថៃ​មានចំណង​ជើង អសូរភីត อสรพิษ (អាសិរពិស) ដោយទាមទារឱ្យថៃចេញមុខសុំទោសកម្ពុជាជាបន្ទាន់ផងដែរ។ ក្រោយបន្តិចមក ខាងភាគីថៃ ក្រុមហ៊ុន One31 Company Limited ដែលជាក្រុមហ៊ុនផលិតភាពយន្តភាគ ទូរទស្សន៍ថៃ ​ក៏បានដឹងកំហុសរបស់ខ្លួន ​និងបានចេញមុខសុំទោសកម្ពុជាជាផ្លូវការ ដោយបានសរសេរលិខិតមួយផ្ញើមកលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ហើយបានបញ្ជាក់ថាឆាប់ៗនេះនឹងផ្ញើលិខិតមួយច្បាប់ថ្វាយសម្តេចព្រះមហាក្សត្រីយានី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដើម្បីសម្តែងនូវកំហុសឆ្គងរបស់ខ្លួនដោយអចេតនានេះ ។ ពេលនេះខាងគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ព្រះបរមរាជវាំងបានបង្ហោះសារហើយថា មិនត្រឹមតែខាងប៉ុស្តិទូរទស្សន៍ថៃនោះទេ ​សូម្បីតែឯកអគ្គរាជទូតថៃ…

Cover BT
សង្គម

ខ្ជូតអស់ទាស់! ​វិទ្យាល័យបាក់ទូក លាបរបង ​និងអគារសាលាពណ៌ផ្កាឈូក ​ឃើញហើយមានអារម្មណ៍ចង់រៀនហ្មង

ជាការពិតណាស់ នៅក្នុងវ័យសិក្សា ​គឺជាវ័យដែលត្រូវប្រឹងប្រែងខ្លាំង និងស្មុគស្មាញស្ត្រេស នៅក្នុងការសិក្សា ​ដើម្បីបំពេញចំណេះវិជ្ជាប្រលងចេញទៅថ្នាក់ឧត្តមឱ្យបានជាប់ពេញដោយចំណេះដឹង។ តែយ៉ាងណាក្តីនៅក្នុងវ័យស្ត្រេសបែបនេះ ​លោកគ្រូអ្នកគ្រូ និងនាយកសាលាតែងតែខិតខំបង្រៀនសិស្សឱ្យចេះចាំតាមវិធីផ្សេងៗរៀងៗខ្លួនតាមបទពិសោធន៍ផ្សេងៗគ្នា ​ឬក៏ស្វែងរកកកម្មវិធីឱ្យសិស្សបានលំហែពីការសិក្សាដោយការបង្កើតកម្មវិធីសិក្សាបែបកម្សាន្តឱ្យសិស្សបានឆាបចេះចាំ និងមានចិត្តចង់រៀនជាដើម។ ជាក់ស្តែង ​សម្រាប់វិទ្យាល័យបាក់ទូកវិញ បានធ្វើឱ្យសិស្សានុសិស្ស និងមហាជនភ្ញាក់ផ្អើលខ្លាំង ​ដោយរបងសាលា  បានចាប់ផ្តើមលាបពណ៌ផ្កាឈូកស្រស់ស្អាតចែងចាំងតែម្តង​​ធ្វើឱ្យសិស្សៗហាក់មានអារម្មណ៍រីករាយពេលឃើញសាលាខ្លួន  ហើយលើសពីនេះ  ក៏មានការចាប់ផ្តើមលាបពណ៌អគារពណ៌ផ្កាឈូកដូចគ្នា  ដោយចាប់ផ្តើមពិអគារថ្នាក់ទី ​១១ ​ទៅ ​គ្រាន់តែឃើញស្រស់ស្រាយតែម្តង។ អាចនិយាយបានថាការផ្តើមគំនិតលាបពណ៌បែបនេះ ​គឺជាយុទ្ធសាស្រ្តរបស់ខាងគណកម្មការវិទ្យាល័យបាក់ទូក ​ដើម្បីកែលំអសោភណ្ឌភាពសាលាផង និងដើម្បីឱ្យសិស្សានុស្សមានអារម្មណ៍ថាស្រលាញ់សាលាចង់សិក្សាទៀតផង៕ ប្រភពរូបភាព៖ Bak touk

Barcelona 1
សុខភាព

គ្រាន់តែមួយថ្ងៃប្រទេសអេស្បាញ រកឃើញអ្នកឆ្លងមេរោគកូវិដ19 ថ្មីចំនួនជាង១៥០០ករណី

ទីក្រុងម៉ាឌ្រីដៈ រដ្នាភិបាលអេស្បាញបានបញ្ជាក់ថាមានករណីឆ្លងវីរុសកូវិដ១៩ថ្មី ជាង ១៥០០ ករណីនៅចន្លោះថ្ងៃសុក្រ(១៣ មីនា) និងថ្ងៃសៅរ៍(១៤ មីនា) ដែលធ្វើឲ្យចំនួនសរុបក្នុងប្រទេសមួយនេះកើនឡើងដល់ ៥៧៥៣ករណី ដែលជាចំនួនខ្ពស់បំផុតទី២ នៅអឺរ៉ុបបន្ទាប់ពីប្រទេសអ៊ីតាលី។ ប្រទេសនេះបានប្រកាសភាពអាសន្ននៅថ្ងៃសៅរ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ដែលរហូតមកដល់ពេលនេះមានអ្នកស្លាប់ចំនួន១៣៦នាក់ នៅក្នុងប្រទេសមួយនេះ។ នាយករដ្ឋមន្រ្តីលោក Pedro Sanchez បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដើម្បីប្រកាសពីស្ថានភាពប្រុងប្រយ័ត្ ននិងវិធានការថ្មីដែលរំពឹងថានឹងកម្រិតអាសន្នខ្ពស់បំផុត។ ចំនួនករណីកូវិដថ្មីនៅអេស្បាញបានកើនឡើង ១០ដងចាប់តាំងពីថ្ងៃអាទិត្យ ហើយរង្គសាល ភោជនីយដ្ឋាន និងស្ថាប័នកីឡានិងវប្បធម៌ទាំងអស់ត្រូវបានបិទទ្វាជាបណ្តោះអាសន្ន។ ទីក្រុងម៉ាឌ្រីដដែលជាតំបន់រងគ្រោះបំផុតរបស់នៅក្នុងប្រទេសអេស្បាញ មានរហូតដល់ជាង៣០០០ករណី និងត្រូវបានអជ្ញាធរបញ្ជាឱ្យបិទអាជីវកម្មដែលមិនចាំបាច់ទាំងអស់។ ថ្មីៗនេះប្រទេសអេស្ប៉ាញបានប្រកាសបិទសាលារៀននៅតាមតំបន់ជាច្រើន ផ្អាកជើងហោះហើរពីប្រទេសអ៊ីតាលី និងបានបិទសភាជាន់ទាបយ៉ាងហោចណាស់មួយសប្តាហ៍ បន្ទាប់ពីសមាជិកសភាម្នាក់បានធ្វើតេស្ត៍រកឃើញវីរុសនេះ។

Untitled 1
សង្គម

កប់ៗ ខ្សែភាពយន្ត កុមារី២៥ឆ្នាំ ដែលយើងធ្លាប់ទស្សនាតាមកញ្ចក់ទូរទស្សន៍ពេលនេះបានវិលត្រឡប់មកវិញម្តងទៀតហើយ! ( មានវីដេអូ )

បើយើងក្រលែកទៅមើលកាលពី៨ឆ្នាំមុន ខ្សែភាពយន្តភាគមួយដែលនិពន្ធដោយលោកស្រី ពាន់ ភួងបុប្ផា ដែលមានចំណងជើងថា កុមារី២៥ឆ្នាំ ខ្សែភាពយន្តភាគនេះពិតជាទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ហើយយដោយសារតែមានការគាំទ្រយ៉ាងច្រើនបែបនេះហើយទើបធ្វើអោយខ្សែភាពយន្តភាគនេះចេះតែបន្តរទៅមុខជាលំដាប់ ហើយខ្សែភាពយន្តភាគនេះក៏បានផលិតជាភាគទី២របស់ខ្លួនជាបន្តរទៀត ។   បន្ទាប់ពីមានការបាត់ខ្លួនមួយរយៈក​ន្លងមក ពេលនេះខ្សែភាពយន្តភាគដ៏ល្បីល្បាញមួយនេះក៏បានវិវត្តន៍ខ្លួនទៅជាខ្សែភាពយន្តខ្នាតធំដែលចាក់បញ្ចាំងនៅរោងភាពយន្តវិញម្តង​ ។ ហើយជឿជាក់ថាការវិលត្រឡប់មកវិញម្តងនេះនិងធ្វើអោយទស្សនិកជន ជាពិសេសអ្នកដែលធ្លាប់បានទស្សនាខ្សែភាពយន្តនេះពីមុនមកកាន់តែជក់ចិត្ត ទប់សំណើចមិនបានតែម្តង ។   គួរបញ្ចាក់ផងដែរថា ខ្សែភាពយន្តនេះនិយាយអំពី នារីវ័យ២៥ឆ្នាំ ម្នាក់ដែលក្រោយពេលដែលនាងជួបនូវគ្រោះថ្នាក់ដ៏ធំមួយបានធ្វើអោយនាងក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀត ដែលមានអត្តចិរតមួយផ្សេងទៀត ដែលអត្តចរិកនោះបានធ្វើអោយនាងក្លាយទៅជាក្មេងស្រីម្នាក់ផ្សេងទៀតទៅវិញ ។ ចង់ដឹងថាតើភាគថ្មីនេះនិងមានអ្វីប្លែកខ្លះ ? ខ្សែភាពយន្ត កុមារី២៥ឆ្នាំ ភាគ៣ នេះនិងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនាថ្ងៃទី០២…

I0000RrTc.0w1B88
បច្ចេកវិទ្យា

[ផ្លូវការ] ក្រោយ​រួមរស់​ជាង ៤០ ឆ្នាំ Bill Gates ប្រកាស​ចាកចេញពី Microsoft ហើយ ​ក្រោម​ហេតុផល​ថា…

លោក Bill Gates ពេល​នេះ​លែង​មាន​ឈ្មោះ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ជាន់​ខ្ពស់​ឬ​តំណែង​ណា​មួយ​នៅ​ក្រុមហ៊ុន Microsoft ត​ទៅ​ទៀត​ហើយ ពោល​គឺ​លោក​បាន​ប្រកាស​ចាកចេញ​បន្ទាប់​ពី​លោក​គឺ​ជា​ស្ថាបនិក​មួយ​រូប ដែល​បាន​បង្កើត​ឡើង​នៅ​ក្រុមហ៊ុន Microsoft អស់​រយៈ​ពេល​ជាង ៤០ ឆ្នាំ​មក​នេះ។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់ New York Times នៅ​ថ្ងៃ​ទី ១៣ ​មិនា កន្លង​ទៅ​បាន​ប្រកាស​ពី​ការ​លា​ឈប់​របស់​លោក Bill Gates ពី​តំណែង​ផ្សេងៗ​ទាំង​នៅ Microsoft និង Berkshire Hathawayដោយ​លោក​បាន​ប្រកាស​ពី​ហេតុផល​តាម​រយៈ​គណនី LinkedIn ថា៖ “ខ្ញុំ​បាន​សម្រេច​ចិត្ត​លា​ឈប់​ពី​តំណែង​នៃ​ក្រុមហ៊ុន​ទាំង​ពីរ ព្រោះ​ដើម្បី​ចង់​ចំណាយ​ពេល​លើ​សកម្មភាព​មនុស្ស​ធម៌ ដូច​ជា​ការ​ទាក់ទិន​នឹង​បញ្ហា​សុខភាព​ពិភពលោក…

Cover School
សង្គម

សេចក្តីប្រកាសបន្ទាន់ពីក្រសួងអប់រំ៖ ការ​អនុវត្ត​វិស្សមកាល​តូច​មុន​កាល​កំណត់​ សម្រាប់​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ​សាធារណៈ និង​ឯកជន​ នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​សៀមរាប

ថ្មីនេះវីរុស ​Covid-19  នៅប្រទេសកម្ពុជាបានធ្វើឱ្យមហាជនមានការព្រួយបារម្ភជាខ្លាំង ដោយកម្ពុជា បានរកឃើញករណីជំងឺ​ COVID-19 សរុបចំនួ​ន​ ៧​ករណី​ ហើយដោយ ៦​ករណី​ ជាជនបរទេស​ និង​ ១​ករណី​ ជនជាតិខ្មែរ​ ជាពិសេសអ្នកផ្ទុកវីរុស ​Covid-19 ជនជាតិបរទេសមួយរូប ថែមទាំងមានគ្រូបង្រៀននៅសាលាឯកជនមួយរូបផងដែរ។ ដើម្បីទប់ស្ក់ាតការរាតត្បាតនៃវីរុសនេះ ​ក្រសួងអប់រំយុវជន និងកីឡា ​បានចេញសេចក្តីប្រកាសជាបន្ទាន់ឱ្យអនុវត្តនៃការវិស្សមកាលមុនកំណត  នៅគ្រប់សាលារដ្ឋ និងឯកជន នៅទីក្រុង ​និងខេត្តសៀមរាប ​ដើម្បីបញ្ចៀសពីបញ្ហាផ្សេងៗនៃវីរុសនេះ ​ធ្វើឱ្យមហាជនសាទរជាខ្លាំង។ តាមរយៈផេកជាផ្លូវការរបស់ក្រសួងអប់រំបានឱ្យដឹងថា៖ « សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី ការ​អនុវត្ត​វិស្សមកាល​តូច​មុន​កាល​កំណត់​…

Cover CIS
សង្គម

ក្រសួងសុខាភិបាលសម្រេចបិទទ្វារសាលា​ CIS សាខាកោះពេជ្រ ជាបណ្តោះអាសន្ន ក្រោយរកឃេីញបុរសជនជាតិកាណាដា​ ដែលជាគ្រូបង្រៀនផ្ទុក​ COVID-19

គិតមកទល់ពេលនេះ កម្ពុជាបានរកឃេីញករណីជំងឺ​ COVID-19 សរុបចំនួ​ន​ ៧​ករណី​ ហើយដោយ ៦​ករណី​ ជាជនបរទេស​ និង​ ១​ករណី​ ជនជាតិខ្មែរ​ -​ ១ករណី​ ជនជាតិចិន​ ភេទប្រុស​ អាយុ៦០ឆ្នាំ​ ជាសះស្បេីយ ​-​ ១​ករណី​ ជនជាតិខ្មែរ​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ សុខភាពល្អ​ នៅសៀមរាប -​ ៣​ ករណី​ ជនជាតិអង់គ្លេស​ (ស្រី២ករណី​ ប្រុស១​ករណី)​ ពួកគាត់គ្មានរោគសញ្ញាគួរឱ្យកត់សំគាល់ទេ​ និងមានសុខភាពល្អកំពុងព្យាបាលក្នុងមន្ទីរពេទ្យភ្នំពេញ…

Hh
សង្គម

បន្ទាន់! កម្ពុជា​ប្រកាស​ផ្អាក ៣០ ​ថ្ងៃ​មិន​ឲ្យ​ជនបរទេស​មក​ពី​ប្រទេស​ទាំង​ ៥ នេះ ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ឡើយ

យោង​តាម​របាយការណ៍​ស្ថានភាព​រាតត្បាត​នៃ​វីរុស​កូវីដ១៩ របស់​អង្គការ​សុខភាព​ពិភពលោក៥២ ចុះ​ថ្ងៃ​ទី ១២ ខែ​មិនា ឆ្នាំ ២០២០ បាន​បង្ហាញ​ថា​នៅ​លើ​សកលលោក មាន​ប្រទេស​ចំនួន ១១៧ ហើយ ដែល​មាន​ការ​រាតត្បាត​វីរុស​កូវីដ១៩។ នា​ពេល​ថ្មីៗ​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​រក​ឃើញ​ជា​បន្តបន្ទាប់​នូវ​វីរុស​កូវីដ១៩ លើ​ជន​បរទេស​មាន​សញ្ជាតិ​ផ្សេងៗ ដែល​តម្រូវ​ឲ្យ​មាន​វិធានការ​ការពារ​ទប់ស្កាត់​ជា​បន្ទាន់​នូវ​ការ​ចម្លង​នាំ​ចូល​វីរុស​កូវីដ១៩ មក​ក្នុង​ប្រទេស​កម្ពុជា។ ដូចនេះ ក្រសួង​សុខាភិបាល សូម​ចាត់វិធានការ​ដាក់​បម្រាម​ផ្អាក​មិន​ឲ្យ​ជន​បរទេស​ដែល​មក​ពី​ប្រទេស អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង​និង​អាមេរិក ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈ​ពេល ៣០ ​ថ្ងៃ ដោយ​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី ១៧ ខែ​មិនា ឆ្នាំ ២០២០…

Cc
សង្គម

ក្រសួង​សុខាភិបាល៖ រក​ឃើញ​អ្នក​ផ្ទុក​វីរុស COVID-19 ពីរ​ករណី​ទៀត​នៅ​រាជធានី​ភ្នំពេញ

បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ម៉ោង ១៩:០០ នាទី​ថ្ងៃ​ទី ១៣ ខែ​មិនា ឆ្នាំ ២០២០ បាន​ធ្វើ​បច្ចុប្បន្ន​ភាព​បន្ថែម​ទៀត​ទាក់ទិន​នឹង​វីរុស COVID-19 ដោយ​ក្នុង​នោះ​បាន​រក​ឃើញ​មាន​អ្នក​ផ្ទុក​វីរុស COVID-19 ចំនួន ២ ករណី​បន្ថែម​ទៀត​នៅ​រាជធានី​ភ្នំពេញ។ ក្នុង​នោះ​មាន​ម្នាក់​ជា​បុរស​ជនជាតិ​កាណាដា​អាយុ ៤៩ ឆ្នាំ និង​បុរស​ជនជាតិ​បែលហ្សិក​អាយុ ៣៣ ឆ្នាំ នៅ​រាជធានី​ភ្នំពេញ ហើយ​អ្នក​ទាំង​ពីរ​បច្ចុប្បន្ន​កំពុង​យក​មក​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ក្នុង​បន្ទាប់​ដាច់​ដោយ​ឡែក​ពី​គេ (មិន​ពាក់ព័ន្ធ​ទៅ​នឹង​នាវា Wiking Cruise Journey ទេ)៕ ប្រភព៖ ក្រសួង​សុខាភិបាល

Cover Sad 2
សម្រង់

តើមនុស្សម្នាក់ៗទាល់តែត្រូវរៀបការ សាងគ្រួសារ ទើបមានអនាគតមែនទេ?

ជាការពិត មនុស្សម្នាក់ៗ ត្រូវតែរៀបការ សាងគ្រួសារ ព្រោះគ្រប់គ្នា សុទ្ធតែមានគូ។ ការរៀបការ គឺជាការបង្កើតគ្រួសារមួយ ដើម្បីឱ្យមនុស្សម្នាក់ចូលមករួមដំណើរជីវិត អាចកំដរគ្នា តស៊ូពុះពារ ខិតខំប្រឹងប្រែង ជាពិសេស គឺមានគ្នាជួយធ្វើការរកលុយ និងមើលថែពេលឈឺថ្កាត់ ឬពេលចាស់ទៅ។ តែមានរឿងមួយ ដែលខ្ញុំតែងតែឆ្ងល់ ហើយនឹកមិនអស់ចិត្ត ជាមួយនឹងគំនិតរបស់ចាស់ៗ ក៏ដូចជាមនុស្សមួយចំនួន ដែលគាត់បានយល់ថា “ មនុស្សយើង ត្រូវរៀបការ សាងគ្រួសារ ទើបមានអនាគត ” សំណួរខ្ញុំគឺ “ ទាល់តែរៀបការ ទើបអាចមានអនាគតមែនទេ…