ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
សង្គម

ដៃគូជីវិត! រកដែរ តែរកមិនបាន ឬរើសពេក ទើបរកមិនបាន?

រឿងគូជីវិត អ្នកណាក៏មានដែរ ប៉ុន្តែអ្នកខ្លះ នៅសុខៗ ក៏ដល់គូ គូមករកដោយឯកឯង ប៉ុន្តែសម្រាប់អ្នកខ្លះទៀត ទាល់តែខ្នះខ្នែង ខំរកទើបបានជួបគូ មានស្នេហានឹងគេ តែចំណែកអ្នកខ្លះទៀត ខំរកដែរ បែរជារកមិនបាន? សួរថា រកមិនបាន ឬក៏មកពីរើសពេក ទើបមិនត្រូវចិត្ត? ជាការពិតណាស់ អ្នកខ្លះ ជួបមនុស្សច្រើន ទាំងល្អ ទាំងមិនល្អ អ្នកស្រឡាញ់ក៏មានមិនចេះតិច ប៉ុន្តែបែរជាមិនមានគូ មិនមានស្នេហានឹងគេ អាចដែរ អាចមកពីរើសពេក អ្នកនេះមិនត្រូវ អ្នកនោះក៏មិនត្រូវ និយាយទៅ អ្នកណាក៏មិនត្រូវចិត្ត គិតថាគេមិនសក្តិសមនឹងខ្លួន…

Cover Vaccin Covid 19
សង្គម

ហ៊ានប្រថុយទេ ជាង៤ពាន់ដុល្លារឆឹបៗ ប្រសិនហ៊ានឱ្យចាក់វីរុស Covid-19 ចូលខ្លួនដើម្បីធ្វើពិសោធន៍ផលិតវ៉ាក់សាំងថ្មី!

ដូចយើងបានដឹងរួចមកហើយថា ​វីរុសកូរ៉ូណា  Covid-19  បាននឹងកំពុងតែរាលដាលយ៉ាងខ្លាំងពាសប្រទេសជាច្រើននៅលើពិភពលោក ​ហើយបានធ្វើឱ្យអ្នកវិទ្យាសាស្រ្តជាច្រើនបានដុតដៃដុតជើងស្វែងរកវ៉ាក់សាំងការពារ ​និងព្យាបាលវីរុសនេះ  ដ្បិតប្រទេសជាច្រើនបានប្រកាសការរកឃើញតែក៏មិនទាន់មានវីធីណាមួយប្រកាសជាផ្លូវការនោះឡើយ។ ជាក់ស្តែងសម្រាប់ក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេសក៏កំពុងតែស្វែងរក និងសិក្សាពីវីរុសនេះផងដែរ ដោយថ្មីៗនេះពួកគេបានរកឃើញរបកគំហើញថ្មីមួយតែទាមទារអ្នកស្ម័គ្រចិត្តធ្វើការពិសោឌន៍ចំនួន  ២៤​នាក់ ដើម្បីមកធ្វើការពិសោធន៍វ៉ាក់សាំងការពារវីរុស COVID-19 នេះ ហើយអ្នកស្ម័គ្រចិត្តម្នាក់ៗនឹងត្រូវបានផ្តល់ប្រាក់លើកទឹកចិត្តចំនួន £3,500 ឬប្រមាណជា ៤ ៥៦៥ ដុល្លារអាមេរិក ផងដែរ ប្រសិនជាពួកគេចូលរួមការពិសោធន៍នេះ។ បើយោងទៅតាមមជ្ឈមណ្ឌលស្រាវជ្រាវ The Queen Mary BioEnterprises Innovation Centre ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានឱ្យដឹងថា ពួកគេនឹងធ្វើការពិសោធន៍ដោយចាក់បញ្ចូលវីរុសកូរ៉ូណាខ្សោយចំនួន ២ប្រភេទគឺប្រភេទ…

Cover Home
សង្គម

ទឹកចិត្តសំខាន់ជាងទឹកលុយ! ដោយក្តីអាណិតស្រលាញ់ ​ប្រែក្លាយផ្ទះឈើចាស់ ​ទៅជារោងការមិនចាញ់មង្គលការលំដាប់អភិជន

អ្នកណាៗក៏ចង់ឱ្យពិធីមង្គលការរបស់ខ្លួនមានការរៀបចំល្អឥតខ្ចោះ ស្រស់ស្អាត  និងមានប្រណីតទំនើប ​តែអ្នកខ្លះក៏មិនមានលទ្ធភាពរៀបចំតាមចិត្តប្រាថ្នា ​ព្រោះសព្វថ្ងៃរៀបចំមង្គការមួយៗពិតជាត្រូវការចំណាយប្រាក់អស់ច្រើនណាស់។ ទោះយ៉ាងនេះក្តីលុយកាក់ក៏មិនអាចរារាំងសេចក្តីសុខមនុស្សបានដែរ ​ឱ្យតែយើងចេះកែច្នៃវាឱ្យស្រស់ស្អាតរម្យទៅតាមគំនិតបង្កើតថ្មី។  ជាក់ស្តែងមង្គលការមួយកន្លែងនៅក្នុងប្រទេសថៃបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ​ដោយសារតែផ្ទះរៀបការជាផ្ទះឈើចាស់មួយខ្នងតែប៉ុណ្ណោះតែការតុបតែងពិតជាស្រស់ស្អាតមិនធម្មតានោះទេ។ តាមរយៈរូបភាពបង្ហោះដោយគណនី Lapaz Cho បានឱ្យដឹងថា ​ពិធីមង្គលការនេះស្ថិតនៅក្នុងខេត្ត Yasothon ​ប្រទេសថៃ ដោយមានកូនកំលោះកូនក្រមុំជាអ្នកនៅជនបទ ​មានជីវភាពក្រខ្សត់ ​តែដោយសារតែអ្នកតុបតែងមានចិត្តអាណិត ​និងចង់ជួយឱ្យពិធីមង្គលការមានភាពរលូនល្អស្អាត ​នោះក៏បានរៀបចំផ្ទះរៀបការយ៉ាងប្រណីតមិនចាញ់ពិធីរៀបការក្នុងសណ្ឋាគារផ្កាយ៥នោះទេ។ សូមទស្សនារូបភាពខាងក្រោម ៖    

Vvf
សង្គម

ដល់ចំណុចអាសន្នហើយ! អ៊ីតាលីប្រទេសមានពលរដ្ឋ ៦០ លាននាក់ ប្រកាសឲ្យបិទហាងទំនិញ-អាហារដ្ឋានទូទាំងប្រទេស លើកលែង​តែ​ឱសថ​ស្ថាន​និង​កន្លែង​លក់​ចំណី​អាហារ​មួយ​គត់

គិត​មក​ទល់​ថ្ងៃ​ទី ១២ មិនា ឆ្នាំ ២០២០ នេះ ករណី​អ្នក​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ថ្មី COVID-19 ​មាន​ចំនួន ១២៦ ២៥៨ ករណី ដោយ​អ្នក​ស្លាប់​មាន​ចំនួន ៤ ៦៣៨ នាក់ និង​ព្យាបាល​សះស្បើយ​ចំនួន ៦៨ ២៨៤ នាក់។ ក្រឡេក​ទៅ​មើល​ប្រទេស​អ៊ីតាលី​គឺ​ជា​ប្រទេស​ទី ២ បន្ទាប់​ពី​ប្រទេស​ចិន ដែល​បាន​ផ្ទុះ​ការ​រាតត្បាត​ដ៏​ខ្លាំង​នៃ​វីរុស COVID-19 ដែល​មាន​អ្នក​ឆ្លង​សរុប​ចំនួន ១២ ៤៦២ នាក់ ហើយ​និង​អ្នក​ស្លាប់​កើន​ឡើង​ដល់ ៨២៧ នាក់…

Vv
ទស្សនៈ

បងប្អូន​អ្នក​កាន់ iPhone និង​ម៉ាក​ទូរសព្ទ​ដទៃ​ បើ​ជួប​បញ្ហា​សាក​ថ្ម​ឡើង 80% វា​សាក​លែង​ចូល កុំ​ទាន់​យក​ទៅ​ជាង​ឲ្យ​សោះ

មួយ​រយៈ​ចុង​ក្រោយ​នេះ​បាន​លេចលឺ​ដំណឹង​ពី​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​ជា​ច្រើន​មិន​ថា​តែ​ប្រភេទ iPhone ឬ​ស្លាក​យីហោ​នៃ​ម៉ូឌែល​ដទៃ រមែង​ជួប​បញ្ហា​ទាក់ទិន​នឹង​ទូរសព្ទ​សាក​ថ្ម​លែង​ចូល​ពេល​ឡើង​ដល់ ៨០ ភាគរយ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បាន​បង្កើត​ជា​ចម្ងល់ រហូត​អ្នក​ខ្លះ​ខំ​ស្រវា​យក​ទៅ​រក​ជាង ​ព្រោះ​គិត​ថា​ម៉ាស៊ីន​ខ្លួន​ទំនង​ជា​ជួប​បញ្ហា​អ្វី​មួយ​ហើយ។ យ៉ាងណាមិញ​តាម​ការ​បកស្រាយ​របស់​ហាង​លក់​ទូរសព្ទ សុវណ្ណ ៣ ​បាន​សរសេរ​រៀបរាប់​ពី​បញ្ហា​នេះ​ថា មិនមែន​ដោយ​សារ​បញ្ហា​អ្វី​នោះ​ទេ ពោល​គឺ​ទាក់ទង​នឹង​បំរែបំរួល​អាកាសធាតុ​ក្តៅ​ខ្លាំង​តែ​ប៉ុណ្ណោះ។ ប្រភព​បាន​ណែនាំ​ថា៖ ពេលដែលសាកថ្មល្អបំផុតគឺ ពេលយប់ និងពេលព្រឹក ពេលប្រេីឡេីងកំដៅ កុំទាន់យកសាក ចាំធ្លាក់កំដៅអស់សិន ចាំសាក៕ ប្រភព៖ Sovann III

Knongsrok
សេដ្ឋកិច្ច

អតិថិជនព្រូដិនសលទទួលបានអត្ថប្រយោជន៍ការពារបន្ថែម ដោយមិនចាំបាច់បង់បុព្វលាភបន្ថែម

ភ្នំពេញ (១២ មីនា) – ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងផ្តល់អត្ថប្រយោជន៍បន្ថែម ដល់អតិថិជនរបស់ខ្លួនក្នុងករណីអកុសល បង្កឡើងដោយវីរុសកូរ៉ូណា ប្រភេទថ្មី ឬ កូវីដ ១៩ ដែលជាប្រភេទជំងឺ ដែលផ្ទុះឡើងដំបូងក្នុងប្រទេសចិននៅក្នុងខែមករា ហើយឥឡូវនេះបានកំពុងរីករាលដាលពាសពេញពិភពលោក។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងផ្តល់ជូនអត្ថប្រយោជន៍ចំនួន ២០០០ ដុល្លារ បន្ថែមលើកញ្ចប់បណ្ណសន្យារ៉ាប់រងដែលអតិថិជនមានស្រាប់ ក្នុងករណីគ្រោះអកុសល ដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពដោយសារជំងឺកូវីដ ១៩ ​នៅត្រឹម ឬមុនថ្ងៃទី ៣០​ ខែមេសា ឆ្នាំ២០២០។ អត្ថប្រយោជន៍បន្ថែមនេះ…

Cover TOm Hanks
សង្គម

សូម្បីតែកំពូលតារាសម្តែងហូលីវូតលោក ​Tom Hanks និងភរិយា ក៏បានរកឃើញថាមានផ្ទុកវីរុស ​Covid-19 ដែរ

ស្ទើរតែមិនគួរឱ្យជឿសោះថា ​សូម្បីតែតារាល្បីលំដាប់ហូលីវូដ  លោក ​Tom Hanks និងភរិយា ​កាលពីប៉ុន្មានម៉ោងនេះក៏ត្រូវបានគេប្រកាសឱ្យដឹងថា ​មានផ្ទុកកវីរុសកូរ៉ូណា ​Covid-19  ដែរនេះបើយោងតាមរយៈប្រភពសារព័ត៌មាន ​Dailymail។ តារាហូលីវូត ​Tom  Hanks  បានឱ្យដឹងលើបណ្តាញសង្គមហ្វេសប៊ុកជាផ្លូវការរបស់លោកប្រមាណជា ​៥ម៉ោងមុនថា៖ « សួស្តីអ្នកគ្រប់គ្នា!​ ខ្ញុំនិងភរិយា កំពុងស្ថិតក្នុងប្រទេសអូស្ត្រាលី។ ពួកយ៉ាងមានអារម្មណ៍ហត់នឿយតិចតួច ដូចជម្ងឺផ្តាសាយដែរ ដោយមានការចុករោយរាងកាយ។ Rita ភរិយាខ្ញុំមានអាការៈរងាញាក់ម្តងៗ និងគ្រុនក្តៅតិចតួច។ ដូច្នេះដើម្បីប្រាកដចិត្ត និងស្ថានការកំពុងតែពិភពលោកមានបញ្ហាវីរុសរាតត្បាត ពួកយើងក៏បានទៅធ្វើតេស្តរកមេរោគ Coronavirus ហើយលទ្ធផលនោះគឺ វិជ្ជមាន…

New Copy
សេដ្ឋកិច្ច

រកឃើញបន្ថែមពីរករណីទៀត! ចំពោះអ្នកឆ្លងវីរុស COVID-19 ដែលរួមដំណើរនៅលើនាវាទេសចរណ៍ ដែលកំពុងសំចតនៅទីរួមខេត្តកំពង់ចាម

ក្រសួងសុខាភិបាល ៖ នៅមុននេះបន្តិច ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសជាថ្មី អំពីលទ្ធផលនៃការធ្វើតេស្តទៅលើអ្នកទេសចរណ៍ចំនួន ៥៩ នាក់ផ្សេងទៀត ដែលបានរួមដំណើរនៅលើនាវាទេសចរណ៍ ដែលមានឈ្មោះថា Viking Cruise Journey។ ជាលទ្ធផលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងវីរុសនេះ គឺមានបន្ថែម ២ករណីទៀត ដែលបានកើតលើ​ ប្ដីប្រពន្ធជនជាតិអង់គ្លេស ដែលប្ដី មានអាយុ ៧៣ឆ្នាំ និងប្រពន្ធមានអាយុ ៦៩ឆ្នាំ។ សរុបលទ្ធផល ក្នុងចំណោមអ្នកដំណើរ និងអ្នកបម្រើនៅលើនាវានោះ មានចំនួន ៦៤នាក់ ក្នុងនោះគឺមាន ជនជាតិអង់គ្លេស៣នាក់ ដែលមានវិជ្ជមាន។ គួរបញ្ជាក់ផងដែរថា…

Cover Chumpoo
សង្គម

តារាល្បី Chompoo ក្នុងរឿង រាជនីបាយឆា ប៉ះបុប្ផាស្រស់ទាំង ៤ ធានាថាសើចចុកពោះជាមួយស្ទីលសម្តែងថ្មី

មកដល់ពេលនេះកម្ពុជាបានពាំនាំមកនូររឿងដែលមានចំណងជើងថា រាជនីបាយ ប៉ះបុប្ផាស្រស់ទាំងបួន ឬក៏ Tootsies and The Fake ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនថៃ ដែលវាជារឿងប្រភេទ ភាគ​ បែកចេញពីទូរទស្សន៍ ពីររដូវកាលមកហើយ ។សម្រាប់រឿងនេះផ្ទាល់គឺពិតជាល្អដែលទាំងតួ សម្ដែង ប្លង់ថត ក៏ដូចជា តួល្បីរបស់ថៃគឺ អ្នកនាង Chompoo ដែលកញ្ញាគឺលេងជាតួ Cathy ផងនិង ចែ Nam ផងដែលខុសស្រឡះតែម្ដងរវាងតួទាំងពីរទៅផងដែរ ។ តោះៗៗ ចូលសាច់រឿងរបស់ខ្សែភាពយន្តនេះវិញ ដោយចាប់ផ្ដើមដំបូងគឺ មាន មិត្តបួននាក់…

Untitled 1 Recovered
សង្គម

សហរដ្ឋអាមេរិក សម្រេចផ្អាកជើងហោះហើរពីអឺរ៉ុបដីគោក រយៈពេល ៣០ ថ្ងៃ ព្រោះតែ ការផ្ទុះនៃវីរុស Covid-19

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានមានប្រសាសន៍នៅយប់ថ្ងៃពុធ (ថ្ងៃទី ១១ ខែមីនា) ថាលោកនឹងបញ្ឈប់រាល់ការធ្វើដំណើរពីអឺរ៉ុបមកកាន់សហរដ្ឋអាមេរិករយៈពេល ៣០ ថ្ងៃ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយលោកប្រធានាធិបតីត្រាំ បានមានប្រសាសន៍ថាការអាបិទជើងហោះហើរពីអឺរ៉ុបដីគោកនេះនឹងចាប់ផ្តើមនៅយប់រថ្ងៃសុក្រ។ លោកប្រធានាធិបតីក៏បានបន្ថែមទៀតថា ” ការបញ្ឈប់ការធ្វើដំណើរនេះ នឹងមិនបិទជើងហោះហើរពីចក្រភពអង់គ្លេសនោះឡើយ”៕ ប្រភព ៖ Channelnewsasia

Facebook Shared Image Dimension 2017 01
សង្គម

អង្គការសុខភាពពិភពលោក(WHO)បានប្រកាសថាជំងឺCovid-19ជាជំងឺរាតត្បាតដ៏គ្រោះថ្នាក់បំផុត

ពិភពលោក ៖ ប្រហែលជាកន្លះម៉ោងមុននេះ ផេកផ្លូវការរបស់អង្គការសុខភាពពិភពលោកហៅកាត់ថា(WHO) បានធ្វើការប្រកាសដោយទទួលស្គាល់ជំងឺCoVid-19ជាប្រភេទជំងឺរាតត្បាតដ៏កាចសា.ហាវ ដោយបានបង្ហោះថា “នៅប៉ុន្មានថ្ងៃនិងប៉ុន្មានសប្តាហ៍ខាងមុខនេះ យើងរំពឹងថានឹងមានចំនួនករណីនៃចំនួនអ្នកស្លា.ប់និងចំនួនប្រទេសមួយចំនួនដែលរងផលប៉ះពាល់មានការកើនឡើងខ្ពស់។ អង្គការសុខភាពពិភពលោកកំពុងវាយតម្លៃការផ្ទុះឡើងនេះហើយយើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកម្រិតនៃការរាលដាលនិងភាពធ្ងន់ធ្ងរនិងកម្រិតនៃភាពអសកម្មមួយចំនួននៅប៉ុន្មានថ្ងៃខាងមុខ។ ដូច្នេះយើងបានធ្វើការវាយតម្លៃថាវីរុសCovid-19ត្រូវបានកំណត់ថាជាជំងឺរាតត្បាត។ ក្រោយពីខាងអង្គការសុខភាពពិភពលោក(WHO)បង្ហោះនូវព៌ត័មានផ្លូវការបែបនេះ ក៏ទទួលបានការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកបញ្ចេញមតិជុំវិញពិភពលោក ជុំវិញរឿងរ៉ាវទាំងអស់នេះ។ ជាមួយគ្នានេះផងដែរ អង្គការសុខភាពពិភពលោក(WHO)ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយត្ម័ខ្ពស់ ជាមួយការថែរក្សាសុខភាពនិងអនាម័យផ្សេងៗប្រចាំថ្ងៃផងដែរ ។ ប្រភព ៖ BBCNEWS , world health organization (who) រក្សាសិទ្ធដោយ ៖ ក្នុងស្រុក

Thumnail 8
សេដ្ឋកិច្ច

រឿងគួរពិចារណា៖ រឿងនិទានអំពីចានបែក នៅប្រទេសជប៉ុន!

ប្រទេសជប៉ុន៖ នៅប្រទេសជប៉ុន តែងមានទំនៀមទម្លាប់ដ៏ប្រសើរជាច្រើន ដែលគួរឱ្យស្ងើចសរសើរ ដោយសារតែការយល់ដឹងដ៏ល្អ និងអត្តចរិតដ៏គួរឱ្យយកតម្រាប់តាមរបស់ប្រទេសនេះ បានធ្វើឱ្យពិភពលោក តែងចាប់អារម្មណ៍ប្រទេសជប៉ុនជារឿយៗ។ ថ្ងៃនេះ សូមលើកយករឿងនិទានមួយដែលទាក់ទងនឹង សិល្បៈប្រើប្រាស់កម្ទេចមាស ផ្លាទីន ប្រាក់ ទង់ដែង ឬសំរឹទ្ធ មកផ្សារភ្ជាប់គ្នាជាមួយនឹងបំណែកចាន នៅកន្លែងដែលបែកបាក់ ដើម្បីឱ្យវាមានសភាពដូចដើម។  សិល្បៈផ្សារភ្ជាប់ចានបែក នេះវាបានធ្វើឱ្យរបស់ដែលបែកបាក់ទៅហើយកាន់តែស្រស់ស្អាតជាងមុនដោយសារតែ នៅតាមកន្លែងផ្គុំទាំងនោះ មានពណ៌មាស រំលេចចេញយ៉ាងស្រស់ស្អាត ដែលត្រូវបានគេហៅថា Kin Tsugi (金継ぎ, “golden joinery”) ដែលអត្ថន័យប្រែថា ការរួមបញ្ចូលជាមួយនឹងមាស។ ទង្វើនេះ…