មួយរយៈចុងក្រោយនេះបានលេចលឺដំណឹងពីអ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើនមិនថាតែប្រភេទ iPhone ឬស្លាកយីហោនៃម៉ូឌែលដទៃ រមែងជួបបញ្ហាទាក់ទិននឹងទូរសព្ទសាកថ្មលែងចូលពេលឡើងដល់ ៨០ ភាគរយ។


ពាក់ព័ន្ធនឹងបញ្ហានេះបានបង្កើតជាចម្ងល់ រហូតអ្នកខ្លះខំស្រវាយកទៅរកជាង ព្រោះគិតថាម៉ាស៊ីនខ្លួនទំនងជាជួបបញ្ហាអ្វីមួយហើយ។
យ៉ាងណាមិញតាមការបកស្រាយរបស់ហាងលក់ទូរសព្ទ សុវណ្ណ ៣ បានសរសេររៀបរាប់ពីបញ្ហានេះថា មិនមែនដោយសារបញ្ហាអ្វីនោះទេ ពោលគឺទាក់ទងនឹងបំរែបំរួលអាកាសធាតុក្តៅខ្លាំងតែប៉ុណ្ណោះ។ ប្រភពបានណែនាំថា៖

- ពេលដែលសាកថ្មល្អបំផុតគឺ ពេលយប់ និងពេលព្រឹក
- ពេលប្រេីឡេីងកំដៅ កុំទាន់យកសាក
- ចាំធ្លាក់កំដៅអស់សិន ចាំសាក៕
ប្រភព៖ Sovann III