ក្រសួងសុខាភិបាល ៖ នៅមុននេះបន្តិច ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសជាថ្មី អំពីលទ្ធផលនៃការធ្វើតេស្តទៅលើអ្នកទេសចរណ៍ចំនួន ៥៩ នាក់ផ្សេងទៀត ដែលបានរួមដំណើរនៅលើនាវាទេសចរណ៍ ដែលមានឈ្មោះថា Viking Cruise Journey។
ជាលទ្ធផលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងវីរុសនេះ គឺមានបន្ថែម ២ករណីទៀត ដែលបានកើតលើ ប្ដីប្រពន្ធជនជាតិអង់គ្លេស ដែលប្ដី មានអាយុ ៧៣ឆ្នាំ និងប្រពន្ធមានអាយុ ៦៩ឆ្នាំ។
សរុបលទ្ធផល ក្នុងចំណោមអ្នកដំណើរ និងអ្នកបម្រើនៅលើនាវានោះ មានចំនួន ៦៤នាក់ ក្នុងនោះគឺមាន ជនជាតិអង់គ្លេស៣នាក់ ដែលមានវិជ្ជមាន។ គួរបញ្ជាក់ផងដែរថា ស្ត្រីដំបូងដែលបានរកឃើញវិជ្ជមានជនជាតិអង់គ្លេសនោះ ក៏ត្រូវបានបញ្ជូនមកកាន់មន្ទីពេទ្យនៅទីក្រុងភ្នំពេញហើយ ដោយក្រោមមូលហេតុ ស្ត្រីចំណាស់ដំបូងនោះ គាត់មានជំងឺច្រើនមុខផ្សេងទៀត៕



