
ចប់បាត់ សូម្បីតួអង្គ Marvel តួ Heimdall ក្នុងរឿង Thor និង Avengersក៏បានឆ្លង Covid-19 ដែរ
តារាសម្តែងលោក Idris Elba (តួ Heimdall ក្នុងរឿង Thor និង Avengers) បានបង្ហោះសារនៅក្នុងTwitter របស់លោកកាលពីថ្ងៃច័ន្ទថាលោកបានធ្វើតេស្ត៍វិជ្ជមានឃេីញមានផ្ទុកវីរុស កូរ៉ូណា នេះ។ លោកបាននិយាយថា“ ព្រឹកនេះខ្ញុំបានធ្វើតេស្តវិជ្ជមានសម្រាប់ Covid 19 តាមពិតខ្ញុំមានអារម្មណ៍ថាមិនអីទេ ខ្ញុំសំគាល់ខ្លួនឯងដូចជាមិនមានរោគសញ្ញាអ្វីទេ ឥលូវខ្ញុំត្រូវនៅដាច់ដោយឡែកពីគ្រួសារនិងមនុស្សជុំវិញខ្លួនក្រោយពេលការធ្វេីតេស្ដវិជ្ជមាន សូមអ្នកទាំងអស់គ្នាស្នាក់នៅក្នុងផ្ទះ កុំចេញទៅក្រៅផ្ដេសផ្ដាសបេីមិនចាំបាច់និងបង្កេីនការប្រុងប្រយ័ត្ន។ ខ្ញុំនឹង updateពីអាការះរបស់ខ្ញុំអោយអ្នកទាំងអស់គ្នាបានដឹង ហេីយសូមកុំមានការភ័យស្លន់ស្លោ។ នៅក្នុងវីដេអូគាត់បាននិយាយថាគាត់បានយល់ព្រមទទួលយកការធ្វើតេស្ត៍ ពីព្រោះគាត់ដឹងថាគាត់បានប៉ះពាល់ជាមួយមនុស្សម្នាក់ដែលបានឆ្លងរោគនេះ។ បន្ទាប់ពីមនុស្សម្នាក់នោះបានធ្វើតេស្តិ៍វិជ្ជមានកាលពីថ្ងៃសុក្រ តារាសម្តែងរូបនេះបាននិយាយថាគាត់បានផ្តាច់ខ្លួនហើយបានធ្វើទៅធ្វេីតេស្តភ្លាមៗ ស្រាប់តែរកឃេីញថាគាត់បានឆ្លងមេរោគនេះមែន។ គាត់បានបន្ថែមទៀតថា “នេះជាស្ថានការណ៌ធ្ងន់ធ្ងរ…











