ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Wat Bo
សង្គម

ពិតជាមានទឹកចិត្តមិនសរសើរមិនបាន! នាយកសាលាវត្តបូណ៍ ចុះថ្លៃគ្រប់បន្ទប់ឱ្យអ្នកជួល ​៥០% ​ព្រោះតែយល់សេដ្ឋកិច្ចពេលនេះ

អ្នកណាៗក៏ដឹងដែរថា ​សាលាវត្តបូណ៌ នៅក្នុងខេត្តសៀមរាប ​គឺជាសាលាគម្រូមួយដែលមានការរៀបចំស្អាតបាទ ​វិន័យល្អ ក្រោមការដឹកនាំពីនាយកសាលា និងលោកគ្រូអ្នកគ្រូតែម្តង ​ដោយសាលានេះថែមទាំងមានឈ្មោះល្បីដល់បរទេសផងដែរ។ មិនត្រឹមតែជានាយកសាលាដ៏ល្អសម្រាប់លោកគ្រូអ្នកគ្រូនោះទេ ​លោកនាយកសាលាវត្តបូណ៍ ត្រូវបានគេស្គាល់ថាជាមនុស្សមានទឹកចិត្តខ្លាំង ដោយថ្មីៗនេះបន្ទប់ដែលលោកគ្រូជួលឱ្យគេ បានបញ្ចុះតម្លៃដល់ទៅ ​៥០% ​ដល់អ្នកជួល ដើម្បីយោគយល់ពីជីវភាពសេដ្ឋកិច្ចដែលកំពុងតែមានបញ្ហាដោយសារតែវីរុស ​Covid-19 ។ តាមរយៈគណនីហ្វេសប៊ុក Lyna Gideon បានរៀបរាប់ឱ្យដឹងថា៖ « បើម្ចាស់ផ្ទះផ្សេងទៀតមានទឹកចិត្តដូចលោកគ្រូ ល្អខ្លាំងម៉ង នៅក្នុងស្ថានភាពបែបនឹង ដេកៗ ម្ចាស់ផ្ទះខលមកស្មានមានការអីលើកទូរស័ព្ទភ្លាមមិនទាន់បាននិយាយអីផង គាត់ថាខែនេះចុះថ្លៃផ្ទះឲ្យ50% គ្រប់បន្ទប់តែម្តង អូហូ! អរនោះអរ…

Untitled 1
សុខភាព

ទាំងនេះជាមូលហេតុចម្បង ដែលកូនតូចរបស់លោកអ្នក លៀនអណ្តាតចេញពីបបូរមាត់

ខណៈពេលដែលកូនតូចរបស់យើងមើលទៅគួរអោយស្រលាញ់នៅពេលពួកគេលៀនអណ្តាត ឪពុកម្តាយតែងតែយកចិត្តទុកដាក់ចំពោះសុខភាពរបស់ពួកគេ។ ជាសំណាងល្អនៅក្នុងករណីភាគច្រើនអាកប្បកិរិយាប្រភេទនេះគឺកើតឡើងគ្រាន់តែជារឿងធម្មតារបស់ទារកតែប៉ុណ្ណោះ។ ទារកធ្វើវាដើម្បីធ្វើអន្តរកម្មជាមួយពិភពលោកឬដើម្បីបង្ហាញពីតម្រូវការរបស់ពួកគេ។ ប៉ុន្តែឪពុកម្តាយនៅតែត្រូវយកចិត្តទុកដាក់លើពួកគេដើម្បីអាចមើលឃើញសញ្ញាព្រមានណាមួយភ្លាមៗ។ 1. ដោយសារទារកឃ្លាន © shutterstock.com   © depositphotos.com ទារកនឹងមានការលៀនអណ្តាតបឺតជញ្ជក់ខ្លាំង នេះជាវិធីដែលទារកចង់បង្ហាញថាពួកគេឃ្លាន។ ជាធម្មតាទារកមិនទាន់ចាប់ផ្តើមយំភ្លាមៗទេនៅពេលដែលពួកគេមានអារម្មណ៍ឃ្លានហើយផ្ទុយទៅវិញពួកគេព្យាយាមបង្ហាញអកប្បកិរិយាលៀនអណ្តាតដល់ឪពុកម្តាយរបស់ពួកគេ។ ពួកគេអាចព្យាយាមដាក់ដៃរបស់ពួកគេ លៀនអណ្តាតចេញ។ ដូច្នេះការលៀនអណ្តាតរបស់ទារកអាចគ្រាន់តែជាសភាវគតិនៅពេលដែលពួកគេឃ្លាន។ 2. ទារកឆ្អែត © BE&W/East News ទារកអាចបញ្ចេញអណ្តាតរបស់ពួកគេដើម្បីបង្ហាញថាពួកគេមិនចង់ញ៉ាំទៀតទេ ដូច្នេះឈប់បញ្ចុកទារកទៀត។ ដើម្បីសម្គាល់ស្ថានភាពនេះពីស្ថានភាពនៅពេលទារកឃ្លានឪពុកម្តាយគួរតែយកចិត្តទុកដាក់លើភាសាកាយវិការបស់ទារក។ ប្រសិនបើក្មេងព្យាយាមរុញចេញ មើលទៅខឹង ឬចាប់ផ្តើមយំវាជាសញ្ញាបង្ហាញថាពួកគេមានឆ្អែតលែងចង់ញ៉ាំទៀតហើយ។ 3. ទារកគ្រាន់តែលៀនអណ្តាតលេង ©…

Cover BB
សង្គម

លើកទឹកចិត្តគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងម្នាក់មួយមក៖ « ខ្ញុំអត់អីទេម៉ាក់ ខ្ញុំមានតួនាទីមើលថែអ្នកជំងឺឱ្យជាសះស្បើយ ​តែបើខ្ញុំមានបញ្ហាម៉ាក់គួរតែមានមោទនភាពលើកូន»

បើគិតមកទល់ថ្ងៃទី ​១៧ ​ខែមីនា ​ឆ្នាំ ​២០២០ ​នេះ ប្រទេសកម្ពុជាមានករណីអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី ​Covid-19  ចំនួន ​២៤ករណីមក ​ហើយ ​ដែលសុទ្ធសឹងតែជាករណីឆ្លងពីក្រៅប្រទេស​ មិនមែនជាការឆ្លងក្នុងសហគមន៍ ក្នុងប្រទេសបន្តគ្នានោះឡើយ។ ​ជាក់ស្តែក្រុមគ្រូពេទ្យនៅក្នុងបណ្តាខេត្តដែលបានរកឃើញអ្នកផ្ទុក ​Covid-19  បាននឹងកំពុងតែដុតដៃដុតជើងមើលថែ  និងព្យាបាលអ្នកជំងឺរបស់ខ្លួន ​ដែលការងារជួរមុខនេះពិតជាប្រឈមមុខនឹងហានិភ័យឆ្លងវីរុសនេះខ្ពស់ណាស់។ ជាក់ស្តែងសម្រាប់ខេត្តបាត់ដំបង ​ត្រូវបានគេរកឃើញមានអ្នកផ្ទុកវីរុស ​Covid-19  ដល់ទៅ  ៤នាក់ ​អាចថាជាចំនួនច្រើនជាងបណ្តាខេត្តដទៃ ​ដូច្នេះក្រុមគ្រូពេទ្យសុទ្ធតែមានភាពមមាញឹកនឹងគ្រប់គ្រងស្ថានការអ្នកជំងឺក្នុងតំបន់របស់ខ្លួនប្រកបដោយការលះបង់ និងទំនួលខុសត្រូវខ្ពស់។ ក្នុងនោះសម្តី និងការបញ្ជាក់ពីការងារ ទំនួលខុសត្រូវរបស់ខ្លួនមិនខ្លាចរអានឹងជំងឺឆ្លង របស់គ្រូពេទ្យជួរមុខមួយរូបនៅក្នុងខេត្តបាត់ដំបងបានត្រូវមហាជនកំពុងតែកោតសរសើរខ្លាំង និងមានការជូនពរឱ្យកិច្ចការងារប្រកបដោយសុវត្ថិភាពផងដែរ។…

3
សម្រង់

អ្នកមានឈាមប្រភេទ A មានអត្រាខ្ពស់ ងាយប្រឈមមុខនឹងការឆ្លងវីរុស កូវីដ១៩ ជាងគេ

ក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្រនៃប្រទេសចិន បានយកគម្រូក្រុមឈាម អ្នកជំងឺជាង២០០០នាក់ ដែលបានឆ្លងវីរុសកូវីដ១៩ នៅទីក្រុង វូហាន និងស៊ិនជិនទៅប្រៀបធៀបជាមួយនឹងអ្នកដែលមានសុខភាពល្អធម្មតា។ ជាលទ្ធផលបានបង្ហាញឱ្យឃើញថា អ្នកដែលមានឈាមប្រភេទ A មានអត្រាខ្ពស់ងាយនឹងឆ្លងវីរុសកូវីដ១៩នេះជាងគេ។ ខណៈដែលអ្នកស្រាវជ្រាវបាននិយាយថា ការសិក្សាដំបូងនឹងត្រូវការការងារច្រើនទៀត ពួកគេក៏បានជម្រុញឱ្យ រដ្ឋាភិបាល និងកន្លែងផ្តល់សេវាវេជ្ជសាស្ត្រ ឱ្យពិចារណាលើភាពខុសគ្នានៃប្រភេទឈាមនៅពេលគ្រោងវិធានការកាត់បន្ថយ ឬព្យាបាលអ្នកជំងឺ។ អ្នកស្រាវជ្រាវ ដែលដឹកនាំដោយលោក Wang Xinghuan បាននិយាយថា ប្រជាជននៃក្រុមឈាម A ប្រហែលជាត្រូវការការការពារផ្ទាល់ខ្លួនយ៉ាងខ្លាំងដើម្បីកាត់បន្ថយឱកាសនៃការឆ្លងមេរោគមួយនេះ។ លោក Wang ក៏បានបន្ថែមទៀតថា “ អ្នកជំងឺ ដែលមានក្រុមឈាម…

Cover Popet
សង្គម

គួរឱ្យសរសើរ! គណៈអភិបាលក្រុងប៉ោយប៉ែត ចាត់តាំងក្រុមការងារយកទឹកសាប៊ូសម្លាប់មេរោគបាញ់លាងសម្អាតតាមដងផ្លូវក្នុងបរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងតាមបណ្តោយផ្លូវជាតិលេខ៥

ដូចយើងបានដឹងហើយថាវីរុស ​Covid-19  បានក្លាយទៅជាវីរុសគ្រោះថ្នាក់មួយដែលរីករាលដាលលើប្រទេសជាច្រើននៅលើពិភពលោក ​សូម្បីតែប្រទេសកម្ពុជាក៏មាន ​២៤ករណីផងដែរ ​ហើយបើទោះបីជាករណីទាំងនេះសុទ្ធតែជាករណីឆ្លងពីក្រៅប្រទេស ​ដែលមិនមែនជាការឆ្លងក្នុងសហគមន៍ ​គ្រប់ខេត្ត ​គ្រប់តំបន់នៅក្នុងប្រទេសកម្ពុជាត្រូវតែរក្សាអនាម័យ និងការពារសុខភាពផ្ទាល់ខ្លួនផងដែរ។ នៅក្នុងក្រុងប៉ោយប៉ែតវិញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ចាត់តាំងក្រុមការងារនាំយកទឹកសាប៊ូសម្លាប់មេរោគបាញ់លាងសម្អាតតាមដងផ្លូវក្នុងបរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រទីប្រជុំជនចេញពីច្រកទ្វារព្រំដែន  ដើម្បីថែរក្សាអនាម័យសាធារណៈ។ ការសម្អាតនេះ គណៈអភិបាលក្រុងប៉ោយប៉ែត បានចាត់តាំងក្រុមការងាររដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ សហការជាមួយមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុង កម្លាំងនគរបាលអន្តោប្រវេសន៍…

Cover Covid 19
សង្គម

គណៈសង្ឃនាយកកម្ពុជា ប្រកាសឱ្យគ្រប់វត្តអារាមទូងស្គរ សូត្រធម៌ នៅថ្ងៃទី២៣ ខែមីនា ដើម្បីកម្ចាត់គ្រោះ វីរុស ​Covid-19

កាលពីថ្ងៃទី ​១៦ ​ខែមីនា  ឆ្នាំ ​២០២០ ​ម្សិលមិញនេះ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសមួយឱ្យគ្រប់វត្តអារាមទូងស្គរ សូត្រធម៌ នៅថ្ងៃទី២៣ ខែមីនា ដើម្បីកម្ចា ត់គ្រោះចង្រៃ ដែលកើតឡើងដោយមេរោគកូរ៉ូណា ដោយគ្រប់វត្តអារាមនៅក្នុងប្រទេសកម្ពុជា នឹងចាប់ផ្ដើមទូងស្គរយ៉ាងកងរំពង ដោយមានការសូត្រធម៌តាមសាសនា នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីកម្ចាត់គ្រោះមហន្តរាយដែលបង្កឡើង ដោយវីរុស ​Covid-19 ។ សេចក្តីប្រកាសនេះ ​គឺជាការចូលរួមចំណែកជាមួយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយក្រៅសូត្រធម៌រំដោះគ្រោះ សេចក្តីប្រកាសក៏បានផ្តល់វិធានការអនាម័យស្អាតជានិច្ច និងសុវត្ថិភាពចំណីអាហារ ហើយប្រសិនបើមានអ្នកមានអាការៈក្តៅខ្លួន…

Vvg
សង្គម

[Hot News] សារព័ត៌មាន​ល្បី​ឈ្មោះ​ចិន ​ប្រកាស​ថា​វ៉ាក់សាំង COVID-19 ​ត្រៀម​រួចរាល់​ហើយ ដោយ​កំពុង​ធ្វើ​តេស្ត​លើ​សត្វ​ស្វា

បើ​តាម​សេចក្ដី​ប្រកាស​របស់​គណៈកម្មការ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យាប្រទេសចិន​ប្រាប់​នៅ​សន្និសីទ​សារព័ត៌មាន​ថ្មីៗ​នេះ ឲ្យ​ដឹង​ថា​ដំណើរការ​ផលិត​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 បាន​នឹង​កំពុង​ដំណើរការ​យ៉ាង​ល្អ​ជា​បន្តបន្ទាប់ ពោល​នឹង​មាន​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់​ពី​​ពាក់​កណ្តាល​ខែ​មេសា ឆ្នាំ ២០២០ នេះ​ត​ទៅ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ CGTN ​របស់​ប្រទេស​ចិន​នៅ​រសៀល​ថ្ងៃ​ទី ១៧ មិនា។ អំឡុង​ពេល​អភិវឌ្ឍ​ផលិត ប្រភេទ​វ៉ាក់សាំង mRNA នេះ ​បាន​សាកល្បង​ចាក់​បញ្ចូល​ទៅ​ក្នុង​ខ្លួន​របស់​សត្វ​ស្វា ដើម្បី​ធានា​ជា​មុន​ថា​វា​មាន​សុវត្ថិភាព​និង​មាន​ប្រសិទ្ធ​ភាព​ពិត​ប្រាកដ មុន​ដាក់​ឲ្យ​ប្រើប្រាស់​ចាក់​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​ចាប់​ពី​ពាក់​កណ្តាល​ខែ​ក្រោយ​ត​ទៅ។ វា​ជា​ការ​ចូលរួម​ផលិត​ដោយ​ស្ថាប័ន Stemirna Therapeutics ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ការពារ និង​មន្ទីរ​ពេទ្យ Shanghai East Hospital ​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ រំឭក​ថា​មក​ទល់​ពេល​នេះ​ស្ថានភាព​នៅ​ឯ​ប្រទេស​ចិន បែរ​ជា​វិល​ត្រលប់​មក​កាន់​ស្ថានភាព​នឹងន​…

Vvf
សង្គម

ក្តៅ! ចាប់​ពី​ម៉ោង​នេះ ថ្ងៃ​ទី ១៧ មិនា ត​ទៅ ​KTV និង​រោង​ភាពយន្ត​ទូទាំង​ប្រទេស​ត្រូវ​បិទ​ទ្វារ

បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​រសៀល​ថ្ងៃ​ទី ១៧ ​មិនា ឆ្នាំ ២០២០ នេះ​បាន​ចុះ​ផ្សាយ​ស្តី​ពី​ការ​បិទ KTV និង​រោង​ភាពយន្ត​នៅ​ទូទាំង​ប្រទេស ក្នុង​ស្ថានភាព​ជំងឺ​កូវីដ១៩ កំពុង​រីក​រាលដាល​ជា​សកល។ យោង​តាម​អនុ​សាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន សូម​ឲ្យ​បិទ KTV និង​រោង​ភាពយន្ត​ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​ទី ១៧ មិនា រហូត​ដល់​ពេល​ជំងឺ​កូវីដ ១៩ មាន​ស្ថានភាព​ធូរស្រាល​វិញ៕ ប្រភព៖ ក្រសួង​សុខាភិបាល

Untitled 1
ប្លែកៗ

ជួបជាមួយលោកតាអណ្តើកអាយុ ១០០ ឆ្នាំមានកូន ៨០០ ក្បាល នឹងបានជួយប្រភេទសត្វអណ្តើកកម្រនេះពីការផុតពូជ!

ប្រភេទសត្វអណ្តើកយក្ស Española ធ្លាប់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់យ៉ាងខ្លាំងព្រោះនៅសល់តែញី ១២ ក្បាលនិងឈ្មោល ៣ ក្បាលប៉ុណ្ណោះនៅលើពិភពលោក។ ជាអណ្តើក ១ ក្បាលដែលតំណាងឲ្យអណ្តើក ១៥ ១៥ក្បាល! ហើយពួកវាអាចរស់រានបានក៏ត្រូវអរគុណដល់ឌីហ្គោ (អណ្តើកអាយុ ១០០ឆ្នាំ) ដែលជាអណ្តើកដែលមានបេសកកម្មសាមញ្ញប៉ុន្តែសំខាន់បំផុត – ដើម្បីបង្កើតឡើងវិញតាមដែលអាចធ្វើទៅបាន។ ជួបជាមួយវីរៈបុរស! © Parque Nacional Galápagos / Facebook កាលពីប៉ុន្មានឆ្នាំមុនចំនួននៃប្រភេទសត្វអណ្តើកយក្ស Española ដែលជាប្រភេទសត្វ Chelonoidis hoodensis គឺជិតផុតពូជ –…

Untitled 1
សង្គម

រោងភាពយន្តនៅកម្ពុជាចំនួន​ ២​ បានដាក់វិធានការសុវត្ថិភាពសម្រាប់អ្នកទស្សនា​ សូមកុំបារម្ភ​ Covid-19 អី!!

ដោយសារតែនៅក្នុងពេលនេះពិភពលោកកំពុងតែជួបជាមួយនិងគ្រោះថ្នាក់ដ៏ធំពីមេរោគប្រភេទថ្មី Covid 19 ហើយព្រះរាជាណាចក្រកម្ពុជាយើងក៏ទទួលរងនូវឥទ្ធិពលពីមេរោគនេះខ្លាំងផងដែរ ។ ដោយសារតែមេរោគមួយនេះវាចម្លងយ៉ាងលឿន ទើបធ្វើអោយប្រជាជនមិនហ៊ានចេញទៅណា ពោលនៅពេលចេញក្រៅម្តងៗតែងតែពាក់នៅប្រដាប់ការពារជាប់និងខ្លួនជានិច្ច ។ កាលពីពេលថ្មីៗនេះផងដែរ រោងភាពយន្តជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏បានអនុវត្តគោលការណ៍ថ្មីរបស់ខ្លួន ពោលគឺរៀបចំកៅអីអោយនៅដាច់ពីគ្នា ហើយទុកមួយជួរក្រោយអោយនៅទំនេរ ។ ការធ្វើបែបនះគឺចង់បង្ការមិនអោយមេរោគមួយនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាននោះទេ ។ ហើយមិនត្រឹមតែប៉ុណ្ណោះ​ ​មុនពេលដែលចូលទៅសាលសម្រាប់ទស្សនា រោងភាពយន្តនិមួយៗក៏មាននូវការត្រួតពិនិត្យយ៉ាងច្បាស់លាស់ថែមទៀតផង ។ ការធ្វើបែបនេះគឺជារឿងដ៏ល្អមួយដែលបញ្ជាក់ថា រោងភាពយន្តទាំងអស់គឺតែងតែគិតគូរដល់អតិថិជនរបស់ខ្លួនជានិច្ចបើទោះបីជានៅក្នុងស្ថានភាពបែបណាក៏ដោយ ៕

New Copy
សង្គម

ប្រសើរណាស់! រាជរដ្ឋាភិបាលសម្រេចយកសណ្ឋាគារ Great Duke (អតីតសណ្ឋាគារអាំងទែកុងតឺណង់តាល់) ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺ​ COVID-19!

ដោយសារតែការរីករាលដាលនៃវីរុស COVID-19 កាន់តែបន្តកើនឡើងជាលំដាប់ រាជរដ្ឋាភិបាល ក៏បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ទប់ទល់ជាមួយនឹងការកើនឡើងនៃជំងឺនេះ​។ យ៉ាងណាមិញ កន្លែងសម្រាប់ផ្ទុកអ្នកជំងឺ ដែលបានឆ្លងវីរុស ខាងរដ្ឋាភិបាល ក៏បានសម្រេចយក សណ្ឋាគារ Great Duke (អតីតសណ្ឋាគារអាំងទែកុងតឺណង់តាល់) ដែលបានធ្វើការបិទទ្វាកាលពីចុងឆ្នាំទៅ ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺ​ COVID-19។ អត្ថបទ ៖ ភី អេក ក្នុងស្រុក

Kk
សង្គម

ដោយសារតែ Covid19 ប្រទេសជាច្រើនកំពុងតែបិទទ្វារជាបន្តបន្ទាប់

មួយរយៈពេលនេះដោយសារតែមេរោគ Covid19 រឺ Corona បានធ្វើអោយពិភពលោកទទួលរងនូវផលវិបាកច្រើនមែនទែន ។ ទីកន្លែងជាច្រើនកំពុងតែធ្វើការបិទទ្វារជាបណ្តោះអាសន្ន ហើយខ្សែភាពយន្តជាច្រើនក៏ត្រូវបានពន្យារថ្ងៃចាក់បញ្ចាំងថែមទៀតផង ។ កាលពីពេលម្សិលមិញនេះរោងភាពយន្តជាច្រើនរបស់ប្រទេសមាឡេស៊ីក៏បានចេញសេចក្តីប្រកាស់បិទទ្វារផងដែរ ដោយសារតែមេរោគមួយនេះ ។ ដោយនៅក្នុងសារនោះរោងភាពយន្តក៏បានបញ្ជាកផងដែរថា ការបង្ខំចិត្តធ្វើបែបនេះគឺចេញពីការព្រួយបារម្មណ៍និងយកចិត្តទុកដាក់របស់រដ្ឋាភិបាលរបស់ខ្លួ​ន ហើយពួកគេសង្ខំយ៉ាងមុតមាំថាស្ថានភាពដ៏អាក្រក់មួយនេះនិងមានភាពធូស្រាលនៅក្នុងពេលឆាប់ៗខាងមុខនេះ ។ មិនត្រឹមតែនៅប្រទេសម៉ាលេស៊ីមួយប៉ុណ្ណោះទេ ប៉ុន្តែប្រទេសជាច្រើននៅជុំវិញពិភពលោកក៏កំពុងតែធ្វើការបិទមួយរយៈដោយសារតែមេរោគដ៏សាហាវមួយនេះ ៕