ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Delay
សង្គម

ដើម្បីទប់ស្កាត់ និងការពារសុវត្ថិភាពពី ​Covid-19 ការសម្ដែងទស្សនីយភាពល្ខោនក្បាច់បុរាណរឿង “ រឿងព្រះអនរុទ្ធព្រះនាងឧស្សា “ បានសម្រេចចិត្តពន្យារពេល

ការសម្តែងរបាំបុរាណ« រឿង ព្រះអនរុទ្ធព្រះនាងឱស្សា »ដែលនឹងធ្វើការលើកសម្តែងជូនប្រិយមិត្ត ពិសេសកូនខ្មែរបានទស្សនា នៅថ្ងៃទី ​២៧ ​២៨ ​និង ​២៩ ​ខែកុម្ភៈ ឆ្នាំ ២០២០ នៅសាលសន្និសីទចតុម្មុខ ត្រូវបានក្រុមការងារប្រកាសជាផ្លូវការនៅថ្ងៃនេះថា នឹងធ្វើការពន្យារពេល។ ការពន្យារពេលសម្តែងរបាំនេះជាបណ្ដោះអាសន្ន ដែលធ្វើឡើងយ៉ាងប្រថុចញ៉ុចបែបនេះ ​ត្រូវបានក្រុមការងារសម្តែងរបាំបានឱ្យដឹងថាដោយសារមានការផ្ទុះឡើងនូវមេរោគកូវីដ-១៩ ហើយការពន្យាពេលនេះគឺជាការចូលរួមចំណែកក្នុងការទប់ស្កាត់ និងការពារសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា។ គួរឱ្យដឹងផងដែរថា សំបុត្រនៃការសម្តែងនេះ បានដាក់លក់តាំងពីថ្ងៃទី ​១៤ ​ខែកុម្ភៈ ឆ្នាំ ​២០២០ ដោយសំបុត្រមានលក់ចាប់ពីម៉ោង ១១ ដល់ម៉ោង ៦ល្ងាច…

Cover Thou
សង្គម

គួរឱ្យសរសើរមែន! ​គ្រូពេទ្យវ័យក្មេងមានបទពិសោធន៍៧ឆ្នាំ ស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹង Covid-19 តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល

ដូចយើងបានដឹងហើយថា ​វីរុស ​Covid-19  បាននឹងកំពុងតែរាល់ដាលនៅក្នុងប្រទេសជាច្រើនលើពីភពលោក ​សូម្បីតែប្រទេសកម្ពុជាក៏បានរកឃើញអ្នកផ្ទុកវីរុសនេះចំនួន ​៣៧ករណីផងដែរ ​បើគិតមកទល់យប់ថ្ងៃទី ​១៨ ​ខែមីនា ឆ្នាំ ​២០២០នេះ ​គឺសុទ្ធសឹងតែជាករណីឆ្លងពីក្រៅប្រទេសមិនទាន់មានការឆ្លងក្នុងសហគមន៍នៅឡើយនោះទេ។ ដោយសារតែចំនួនអ្នកផ្ទុកវីរុសនេះចេះតែមានការរកឃើញជាបន្តបន្ទាប់ ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចូលរួមប្រយុទ្ធនឹងវីរុស Covid-19  នេះផងដែរ ដោយអ្នកចូលរួមអាចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និងលោកគ្រូ អ្នកគ្រូពេទ្យ ក៏អាចចុះឈ្មោះបានដូចគ្នា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុស ​Covid-19  នៅព្រះរាជាណាចក្រកម្ពុជាយើង។ តែនៅពេលនេះមានគ្រូពេទ្យមួយរូបបានចេញមុខមកបញ្ជាក់យ៉ាងក្លាហានថាខ្លួននឹងចូលរួមស្ម័គ្រចិត្តនឹងកិច្ចការនេះដើម្បីប្រទេសជាតិ ​ធ្វើឱ្យផ្ទុះការកោតសរសើរជាខ្លាំង។ យោងទៅតាមគណនីហ្វេសប៊ុកឈ្មោះ ​Thou  បានរៀបរាប់ថា៖ « ខ្ញុំបាទឈ្មោះ ឌឿ វិសាល…

Untitled 1
សម្រង់

ករណីឆ្លងវីរុសកូវីដ ១៩ នៅប្រទេសម៉ាឡេស៊ីបានផ្ទុះឡើង ៩០០ ករណី ជាមួយនឹងការឆ្លងថ្មីចំនួន ១១០ ករណី!

PUTRAJAYA ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Adham Baba បានថ្លែងថាប្រទេសម៉ាឡេស៊ីនៅថ្ងៃព្រហស្បតិ៍ទី ១៩ ខែមីនានេះបានរាយការណ៍ថាមានករណីឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ១១០ ករណីដែលចំនួនសរុបនៅក្នុងប្រទេសបានកើនដល់ ៩០០ ករណី។ ក្នុងចំណោមករណីថ្មីទាំង ៦៣ មានការទាក់ទងទៅនឹងការប្រមូលផ្តុំសាសនានៅវិហារអ៊ីស្លាមមួយនៅឋគូឡាឡាំពួ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីមនុស្សចំនួន ១៦,០០០ នាក់ផងដែរដែលបណ្តាលឱ្យមានការឆ្លងនៅក្នុងប្រទេសប្រ៊ុយណេ សិង្ហបុរី និងឥណ្ឌូនេស៊ី។ នៅមុននេះអគ្គនាយកសុខាភិបាលលោក Noor Hisham Abdullah បានបញ្ជាក់ថាអាជ្ញាធរបានទាក់ទងទៅកាន់មនុស្សចំនួន ១០,៥៥៣ នាក់នៅក្នុងពិធីសាសនាដែលបានចូលរួមការជួបជុំនៅម៉ោង ១២ ព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ក្នុងចំណោមមនុស្ស ៤៩៨៦…

Knongsrok
សេដ្ឋកិច្ច

ការ​រក្សា​សុវត្ថិភាពពល​រដ្ឋ​ និងការ​ទទួល​បាន​ព័ត៌​​មាន​ពីវីរុស​កូវីដ១៩

ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២០ ដោយ Kang-Xing Jin ប្រធាន​សុខា​ភិបាល ដើម្បី​ឆ្លើយ​តប​ទៅនឹង​​ការផ្ទុះ​ឡើង​​នូវ​មេរោគ​កូរ៉ូ​ណា ក្រុមហ៊ុន Facebook កំពុង​តែ​ជួយ​គាំទ្រ​ដល់​​ការ​ងារ​របស់ ​សហ​គមន៍​សុខភាព​សា​ធារណៈ​​ទូ​ទាំង​សកល ដើម្បី​រក្សា​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​សុវត្ថិ​ភាព និង​ទទួល​​បាន​ព័ត៌​មាន​ថ្មី​ៗ​។ ចាប់​តាំងពី​អង្គ​ការ​សុខ​ភាព​ពិភព​លោក (WHO) បាន​ប្រកាស​អាសន្ន​​​ពី​សុខភាព​សា​ធារណៈ​ជុំ​វិញ​​វីរុស​​កូរ៉ូ​ណា កាល​ពី​ខែមករា ក្រុមហ៊ុន​បាន​​ចាត់​​វិធាន​ការ​ជាច្រើន រួម​មាន៖ ● ទប់​ស្កាត់​​ព័ត៌​មាន​​មិន​ពិត និង​អត្ថ​បទ​ដែល​បង្ករ​គ្រោះ​ថ្នាក់ អំពី​ជំ​ងឺ​កូវីដ-១៩​ ● ភ្ជាប់​ប្រជា​ពល​រដ្ឋ​ឲ្យ​ទទួល​បាន​ព័ត៌​មាន​ពិត និង​ប្រភព​ច្បាស់លាស់ដូច​ជា​ WHO និង​ក្រសួង​សុខា​ភិបាលប្រចាំ​ប្រទេសនី​មួយ​ៗ ● ទប់​ស្កាត់​ការផ្សាយ​ពាណិជ្ជកម្ម​ដែល​​មាន​បំណង​បង្កើត​​ឲ្យមានការ​ភ័យ​ស្លន់​ស្លោ ឬ…

New Copy
សម្រង់

គិតសាជាថ្មី! វីរុសកូវីដ១៩ មិនមែនអាចសម្លាប់បានតែមនុស្សចាស់នោះទេ ក្មេងៗ ក៏អាចឆ្លងស្លាប់បានដែរ

អ្នកជំនាញដែលដឹកនាំក្រុមវាយតម្លៃពីការផ្ទុះឡើងរបស់ប្រទេសចិននិយាយថា គ្មានវ័យណាដែលអាចមានសុវត្ថិភាពពីវីរុសថ្មីនេះបានទេ។ មនុស្សវ័យចំណាស់ គឺមានហានិភ័យខ្ពស់បំផុត ក្នុងការវិវត្តទៅជាជំងឺឆ្លងធ្ងន់ធ្ងរ ប៉ុន្តែអ្នកជំនាញក៏បានព្រមានដែរថាមនុស្សវ័យក្មេងដែលមានសុខភាពល្អ ក៏នៅតែអាចឆ្លងស្លាប់ដោយសារការឆ្លងមេរោគផ្លូវដង្ហើមនេះបានដែរ។ នៅទូទាំងពិភពលោក មនុស្សជាង ២០០,០០០ នាក់នៅជុំវិញ ១៧០ ប្រទេស បានឆ្លងវីរុសកូវីដ ១៩ ចាប់តាំងពីការផ្ទុះឡើងបានចាប់ផ្តើមនៅក្នុងប្រទេសចិនកាលពីចុងខែធ្នូ។ ភាគច្រើននៃអ្នកស្លាប់ ៨.០០០ នាក់ដែលត្រូវបានកត់ត្រានៅទូទាំងពិភពលោក គឺជាមនុស្សដែលមានវ័យចំណាស់ ឬទទួលរងនូវស្ថានភាពក្រោម និងមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ប៉ុន្តែ Bruce Aylward ដែលវាយតម្លៃពីរោគរាតត្បាតនៅប្រទេសចិនបាននិយាយថា មានយុវជនគួរឱ្យព្រួយបារម្ភមួយចំនួន ដែលបានវិវត្តទៅជាផលវិបាកពីជំងឺនេះ។ លោកវេជ្ជបណ្ឌិត Aylward នៃអង្គការសុខភាពពិភពលោកបានព្រមានរួចហើយថា មនុស្សវ័យក្មេងមានអាយុ…

Untitled 1
សង្គម

បង់ក្លាដែស ៖ មនុស្ស ២,៥​ ម៉ឺននាក់ ប្រមូលផ្តុំគ្នាសូត្រធម៌បន់ស្រន់បណ្តេញ វីរុសកូវីដ១៩

បង់ក្លាដែស ៖ យោងតាមសារព័ត៌មាន​ The Star Online មានការប្រមូលផ្តុំគ្នាមួយដែលបានធ្វើឡើងនៅថ្ងៃទី ១៨ ខែមីនា របស់អ្នកកាន់សាសនាឥស្លាមដើម្បីសូត្រខគម្ពីរព្យាបាល Qur’an និងធ្វើការបន់ស្រន់ ដើម្បីបញ្ចប់ការរាតត្បាតវីរុសកូវីដ១៩ ជាសកល។ លោក Tota Miah ដែលជាស្នងការប៉ូលីសបានមានប្រសាសន៍ថា អ្នករៀបចំព្រឹត្តិការណ៍នេះមិនបានទទួលការអនុញ្ញាតជាផ្លូវការទេ។ លោកប៉ាន់ស្មានថាអាចមានមនុស្សចូលរួម ១០ ០០០ នាក់ ប៉ុន្តែអ្នករៀបចំកម្មវិធីបានអះអាងថាមានរហូតដល់ទៅ ២៥ ០០០ នាក់។ លោក Obaidul Quader សមាជិកជាន់ខ្ពស់មកពីគណបក្ស Awami…

New Copy
សង្គម

ចង់បានឧត្តមភរិយា លុះត្រាតែអ្នកធ្វើខ្លួនឱ្យសមជាឧត្តមស្វាមីជាមុនសិន

មនុស្សប្រុស មនុស្សស្រី ប្ដី ឬប្រពន្ធ គឺសុទ្ធសឹងតែមានមុខតំណែង តួនាទី ភារកិច្ចរៀងៗខ្លួនសម្រាប់ទទួលខុសត្រូវ ប្ដី និងប្រពន្ធ គឺមានបន្ទុក និងការរ៉ាប់រងរៀងៗខ្លួន សូមកុំគិតថា អ្នកជាប្ដី អ្នកធ្វើការងារ រកស៊ី រកលុយដើម្បីគ្រួសារ ហើយក៏កុំគិតថា អ្នកជាប្រពន្ធ ក៏ធ្វើការងារធ្ងន់ក្នុងផ្ទះ គ្មានអ្នកជួយសម្រាល អ្នកត្រូវដឹងថា ទាំងនេះ គឺជា តួនាទី ជាភរកិច្ចរបស់អ្នក ដែលត្រូវទទួលខុសត្រូវខានពុំបានឡើយ។ បើចង់មានគ្រួសារមួយដ៏កក់ក្ដៅ ចង់ឱ្យខ្លួនក្លាយជាមនុស្សមានសំណាង ដែលមាន ប្ដីល្អ ប្រពន្ធល្អ លុះត្រាតែអ្នកខ្លួនឯង…

New Copy
សម្រង់

អត់រៀង! ជនជាតិមូស្លីមរាប់ពាន់នាក់ នៅតែបន្តធ្វើធម្មយាត្រា ការជួបជុំគ្នានៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយមិនខ្លាចការឆ្លងរីករាលដាលបន្ថែមនូវវីរុស កូវីដ១៩

JAKATA ៖​ អ្នកធម្មយាត្រាជនជាតិមូស្លីមរាប់ពាន់នាក់ មកពីទូទាំងទ្វីបអាស៊ី បានប្រមូលផ្តុំគ្នានៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃពុធ (១៨ មីនា) បើទោះជាកាលពី ពីរសប្តាហ៍បន្ទាប់ពីព្រឹត្តិការណ៍ប្រមូលផ្ដុំគ្នាកាលលើកមុន បានធ្វើឱ្យប្រទេសម៉ាឡេស៊ីយមានការឆ្លងជាង ៥០០ នាក់ក៏ដោយ។ ក្រុមអ្នករៀបចំ និងមន្រ្តីក្នុងតំបន់បាននិយាយថា ព្រឹត្តិការណ៍នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតទីបួននៅលើពិភពលោក បានចាប់ផ្តើម បើទោះបីជាប៉ូលីសប្រចាំតំបន់ បានហាមប្រាម និងព្យាយាមបញ្ឈប់សកម្មភាពពួកគេក៏ដោយ។ អ្នករៀបចំកម្មវិធីម្នាក់គឺ លោក Mustari Bahranuddin បានប្រាប់រ៉យទ័រថា “ ដោយសារតែមនុស្សគ្រប់រូប យើងខ្លាចឈឺខ្លាចការស្លាប់” “ប៉ុន្តែមានអ្វីមួយបន្ថែមទៀតចំពោះរាងកាយដែលជាព្រលឹងរបស់យើង​” ។ មន្ត្រីប្រចាំតំបន់ម្នាក់ឈ្មោះ Arifuddin Saeni…

New Copy
សម្រង់

កម្ពុជា! សម្រេចបិទច្រកព្រំដែនជាមួយវៀតណាមបណ្ដោះអាសន្ន និងកុំឱ្យប្រជាពលរដ្ឋវៀតណាមធ្វើដំណើរមកកម្ពុជាទៀត ក្នុងកំឡុងពេលនេះ

ក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសជាផ្លូវការ ក្នុងការសម្រេចបិទច្រកព្រំដែន រវាងកម្ពុជា និងវៀតណាម ជាបណ្ដោះអាសន្នសិន និងបានស្នើរឱ្យអាជ្ញាធ័រវៀតណាម ជូនដល់ដំណឹង ដល់ប្រជាពលរដ្ឋខ្លួន កុំឱ្យធ្វើដំណើរមកកម្ពុជាទៀតនៅក្នុងកំឡុងពេលនេះ។ ការធ្វើដំណើរពីកម្ពុជា ទៅវៀតណាម ឬពីវៀតណាម មកកម្ពុជា មិនថាផ្លូវគោក ផ្លូវ ទឹក ឬផ្លូវអាកាសនោះទេ គឺត្រូវបានបិទទាំងអស់ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលបន្ថែមទៀតនូវីរុស កូវីដ១៩ ដែលកំពុងតែរាតត្បាតទូទាំងសកលលោកនេះ។ គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ ខាងវៀតណាម ក៏មិនបានអនុញ្ញាតឱ្យនាវាទេសចរណ៍របស់កម្ពុជាចុះចតនោះឡើយ ហើយថែមទាំងបានបិទច្រកព្រំដែន វៀតណាម កម្ពុជា ដោយមិនបានប្រាប់ដំណឹងជាមុនថែមទៀតផង។

New Copy
សម្រង់

សេចក្ដីរាយការណ៍ ៖ ខេត្ត Wuhan ប្រទេសចិនមិនមានករណីឆ្លងវីរុសថ្មីៗទៀតឡើយ

នៅថ្ងៃនេះ ក្រសួងសុខាភិបាលចិនបានអះអាងថា វីរុសកូវីដ១៩ នៅខេត្តវ៉ូហាន និងខេត្តហ៊ូប៉ីនោះមិនមានករណីថ្មីឆ្លងរាលដាលទៀតឡើយ។ ក្រសួងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា​ លទ្ធផលក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ បានបង្ហាញពីករណីថ្មីចំនួន ៣៤ ករណីដែលត្រូវបានរកឃើញនៅក្នុងមនុស្សដែលបានធ្វើដំណើរមកពីបរទេស។ នៅភាគកណ្តាលខេត្តហ៊ូប៉ី មានអ្នកស្លាប់ថ្មី ៨ នាក់ក្នុងនោះខេត្តវូហានមានចំនួនអ្នកស្លាប់ ៦ នាក់។ ក្នុងចំណោមអ្នកឆ្លង ៣៤ នាក់ ដែលបាននាំចូលទីក្រុងប៉េកាំងមានចំនួន ២១ ករណី ដែលជាកំណត់ត្រាប្រចាំថ្ងៃរបស់ទីក្រុង។ ចំនួនករណីសរុបដែលបានបញ្ជាក់នៅក្នុងប្រទេសចិនដីគោក អ្នកឆ្លងគឺ ៨០.៩២៨ នាក់ ក្នុងនោះមានមនុស្សស្លាប់ចំនួន ៣.២៤៥ នាក់។…

Cover Sren
សង្គម

ពិតជាប្រពៃ! លោក ​ស្រេន ​វុធថា ​និងសប្បុរសជនជាច្រើនបានដើរចែកជែលលាងដៃដល់អ៊ុំធាក់សុីក្លូ និងម៉ូតូឌុប​កាពារសុខភាពពី ​Covid-19

តារាសម្តែងលោក ​ស្រេន ​វុធថា ​ត្រូវគ្រប់គ្នាស្គាល់ថា ​ជាតារាដែលមានសមត្ថភាពសម្តែងខ្ពស់ក្នុងវិស័យសិល្បៈ ​ថែមទាំងជាអ្នកសិល្បៈចិត្តធម៌រមែងចុះជួយកិច្ចការងារសង្គម និងជនចាស់ជរាដែលគ្មានទីពឹងមានការលំបាកផងដែរ។ ជាក់ស្តែងនៅក្នុងពេលបច្ចុប្បន្ននេះ ​វីរុស ​Covid-19  កំពុងតែរាលដាលខ្លាំងនោះ  លោក ស្រេន វុធថា  ក៏មិនបាននៅស្ងៀមឡើយ ​ដោយលោកបានប្រមូលសមាជិក និងសប្បុរសជនជាច្រើន ធ្វើការចែកជែលលាងដៃប្រមាណជាជាង ​១០០ដប ចែកជូនតាៗអ៊ុំៗដែលរត់ម៉ូតូឌុប និងធាក់ស៊ីក្លូ ដើម្បីថែរក្សាអនាម័យខ្លួនឯងឆ្ងាយពីវីរុសកាលពីព្រឹកថ្ងៃទី ​១៨ ​ខែមីនា ​ឆ្នាំ ​២០២០ នេះ តាមបណ្តាផ្សារ និងទីប្រជុំជននានា។ គួរឱ្យដឹងផងដែរថា  ការពិតទៅដំបូងឡើយ ក្រុមលោក…

Cover Covid
សង្គម

គួរឱ្យសរសើរមែន! ហ៊ានយកខ្លួនឯងមកពិសោធន៍ផ្ទាល់ ​ទីបំផុតលោកស្រីឧត្តមសេនីយត្រី​ Chen Wei រកឃើញវ៉ាក់សាំង ​Covid-19 បានជោគជ័យ

ដូចយើងបានដឹងហើយថាវីរុស  COVID-19 បានរីករាលដាលស្ទើរតែជុំវីញពិភពលោកមិនលើកលែងតែប្រទេសធំៗ ​សូម្បីតែប្រទេសកម្ពុជាក៏មានអ្នកឆ្លងវីរុសនេះចំនួន ​៣៧ករណីដែរ ​គិតមកទល់យប់ថ្ងៃទី ​១៨មីនា។ ​ ។ តែនៅក្នុងព្រឹកថ្ងៃទី ១៨ ខែ មីនា ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានសរសេររៀបរាប់ក្នុងផេកហ្វេសបុកផ្លូវការរបស់ខ្លួនថា ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺCOVID-19យ៉ាងជោគជ័យ! វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជម្ងឺ។ តាមស្តង់កំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និង ការផលិតក្នុងទ្រង់ទ្រាយធំ។ ដែលព័ត៌មាននេះធ្វើឱ្យមហាជន និងប្រជាជនខ្មែរមានអារម្មណ៍ធូរស្រាលជាខ្លាំង។…