កម្ពុជា! សម្រេចបិទច្រកព្រំដែនជាមួយវៀតណាមបណ្ដោះអាសន្ន និងកុំឱ្យប្រជាពលរដ្ឋវៀតណាមធ្វើដំណើរមកកម្ពុជាទៀត ក្នុងកំឡុងពេលនេះ

New Copy
ការផ្សាយពាណិជ្ជកម្ម

ក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសជាផ្លូវការ ក្នុងការសម្រេចបិទច្រកព្រំដែន រវាងកម្ពុជា និងវៀតណាម ជាបណ្ដោះអាសន្នសិន និងបានស្នើរឱ្យអាជ្ញាធ័រវៀតណាម ជូនដល់ដំណឹង ដល់ប្រជាពលរដ្ឋខ្លួន កុំឱ្យធ្វើដំណើរមកកម្ពុជាទៀតនៅក្នុងកំឡុងពេលនេះ។

ការធ្វើដំណើរពីកម្ពុជា ទៅវៀតណាម ឬពីវៀតណាម មកកម្ពុជា មិនថាផ្លូវគោក ផ្លូវ ទឹក ឬផ្លូវអាកាសនោះទេ គឺត្រូវបានបិទទាំងអស់ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលបន្ថែមទៀតនូវីរុស កូវីដ១៩ ដែលកំពុងតែរាតត្បាតទូទាំងសកលលោកនេះ។

ការផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ ខាងវៀតណាម ក៏មិនបានអនុញ្ញាតឱ្យនាវាទេសចរណ៍របស់កម្ពុជាចុះចតនោះឡើយ ហើយថែមទាំងបានបិទច្រកព្រំដែន វៀតណាម កម្ពុជា ដោយមិនបានប្រាប់ដំណឹងជាមុនថែមទៀតផង។

89930692_2620295814896008_6795764462826553344_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម
↑