ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

1
សម្រង់

ក្ដៅៗ! កាន់តែគួរឱ្យព្រួយបារម្ភ រកឃើញវិជ្ជមាននៅយប់នេះ ដល់ទៅ ៣១ករណី នៅខេត្តព្រះសីហនុ

កម្ពុជាកាន់តែរងផលប៉ះពាល់ពីមួយថ្ងៃទៅមួយថ្ងៃ ករណីថ្មីៗកាន់តែកើនឡើងជាលំដាប់។ តួយ៉ាង នៅយប់នេះដែរ ក្រសួងបានចេញសេចក្ដីប្រកាសចំពោះការធ្វើតេស្តឃើញវិជ្ជមានរហូតដល់ទៅ ៣១ករណីថ្មីទៀត នៅឯខេត្តព្រះសីហនុ។ ក្នុងនោះដែរ មាន២៩ករណី ជាជនជាតិបារាំង ជាអ្នកទេសចរណ៍ នៅក្នុងក្រុមហ៊ុនទេសចរមួយ និង២ករណីទៀត ជាជនជាតិខ្មែរ ជាមគ្គុទេសទេសចរណ៍។ គួរបញ្ជាក់ផងដែរថា ជនជាតិបារាំងដែលជាអ្នកទេសចរណ៍នោះ ស្នាក់នៅក្នុងសណ្ឋាគារមួយនៅខេត្តព្រះសីហនុ។ សរុបអ្នកឆ្លងវីរុសទាំងអស់នៅកម្ពុជា កើនដល់ ៨៤ករណីហើយ ក្នុងនោះដែរ មានស្រី ២១នាក់ និងប្រុស ៦៣។

Untitled 1
សង្គម

កូរ៉ូណាវីរុស៖ ប្រទេសអ៊ីតាលីនិយាយថា ៩៩ ភាគរយនៃមនុស្សដែលបានស្លាប់ដោយជំងឺ COVID-19 គឺរួមផ្សំដោយពួកគេមានជំងឺប្រចាំកាយ

អ៊ីតាលី ៖ ជាង ៩៩ ភាគរយនៃអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៃប្រទេសអ៊ីតាលីគឺជាមនុស្សដែលទទួលរងពីស្ថានភាពជំងឺផ្សេងៗបើយោងតាមការស្រាវជ្រាវរបស់អាជ្ញាធរសុខភាពជាតិរបស់ប្រទេសនេះ។ បន្ទាប់ពីការស្លាប់ដោយសារវីរុសកូវីដ ១៩​ ឡើងដល់ជាង ២៥០០ នាក់ជាមួយនឹងការកើនឡើង ១៥០ ភាគរយកាលពីសប្តាហ៍មុនអាជ្ញាធរសុខាភិបាលបាននិងកំពុងប្រមូលទិន្នន័យដើម្បីផ្តល់ជាតម្រុយដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ នេះ។ កាសែតប្រចាំថ្ងៃ La Stampa បានរាយការណ៍នៅថ្ងៃពុធនេះថារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Giuseppe Conte កំពុងធ្វើការវាយតម្លៃថាតើត្រូវពន្យារពេលការចាក់សោរប្រទេសលើសពីដើមខែមេសាឬយ៉ាងណា។ ប្រទេសអ៊ីតាលីមានករណីជំងឺកូវីដ ១៩ ជាង ៣១.៥០០ ករណី។ ការសិក្សាថ្មីនេះអាចផ្តល់ការយល់ដឹងអំពីមូលហេតុដែលអត្រាមរណភាពរបស់ប្រទេសអ៊ីតាលីប្រមាណ ៨ ភាគរយនៃអ្នកឆ្លងសរុបគឺខ្ពស់ជាងប្រទេសដទៃទៀត។ វិទ្យាស្ថានដែលមានមូលដ្ឋាននៅទីក្រុងរ៉ូមបានពិនិត្យមើលកំណត់ត្រាវេជ្ជសាស្ត្រប្រហែល…

Cover Vitamin
សង្គម

មិនបាច់ចំណាយលុយច្រើនលើថ្នាំវីតាមីន! ​ទទួលទានបន្លែផ្លែឈើទាំងនេះនឹងជួយឱ្យប្រព័ន្ធការពាររាងកាយរឹងមាំទប់ស្កាត់មេរោគ និងវីរុសបានល្អ

ជាទុទៅសុខភាពរាងកាយយើងពិតជាត្រូវការវីតាមីន ​និងសារធាតុចិញ្ចឹមដើម្បីសុខភាពរាងកាយជាទូទៅទៅហើយ ​តែសម្រាប់បច្ចុប្បន្ននេះមេរោគ ​និងវីរុសជាច្រើនបាននឹងកំពុងតែរាលដាលនោះ  ការផ្តល់សារធាតុមានប្រយោជន៍ចំពោះរាងកានកាន់តែជារឿងចាំបាច់ដាច់ខាតទៅទឿត  ពោលគឺដើម្បីឱ្យប្រព័ន្ធភាពស៊ាំការពាររាងកាយរឹងមាំអាចទប់ទល់មេរោគ និងសម្លាប់វីរុសបាន។ នៅក្នុងនោះអ្នកក៏មិនចាំបាច់ផ្អើលតាមគ្នាទិញគ្រាប់ថ្នាំវីតាមីន ​ឬអាហារប៉ប៉នផ្សេងៗនាំតែអស់លុយច្រើនទេ ​អ្នកគ្រាន់តែទទួលទានប្រភេទអាហារបន្លែផ្លែឈើទាំងនេះឱ្យបានទៀងទាត់ក៏ជួយឱ្យអ្នកមានសុខភាពល្អ និងប្រព័ន្ធការពាររាងកាយរឹងមាំផងដែរ ​ថែមទាំងចំណាយលុយតិចទៀត ៖ ១. ​ពពួកផ្លែឈើដែលមានជាតិវីតាមីន C ផ្លែឈើពពួកក្រូច (ក្រូចឆ្នា ក្រូចថ្លុង ក្រូចពោធិសាត់…) ក្រូចវល្លិ (Passion) ត្របែក សុទ្ធសឹងជាបណ្ដុំផ្លែឈើដែលសម្បូរទៅដោយវីតាមីន C អាចជួយជម្រុញប្រព័ន្ធភាពស៊ាំក្នុងរាងកាយឲ្យរឹងមាំល្អ និងជួយការពាររាងកាយពីការចម្លងរោគនានាបាន។ ជាពិសេស វីតាមីន C អ្នកជួយសម្រួលផ្លូវដង្ហើមពីការតឹងច្រមុះពេលផ្តាសាយ និងជួយបំបាត់អាការៈផ្តាសាយធន់ស្រាលបានមួយកម្រិតដែរ។…

Knongsrok
Inspiration

An Artist From Russia Makes Animal Toys That Enchant Everyone at First Sight

It’s great to have a hobby that you enjoy, but it’s even better if it’s unique and special, just for you. Speaking of unique hobbies, Yulia Derevshchikova creates mini-animals out of wool by using 2 special techniques called dry…

1
សម្រង់

EPA បានណែនាំឱ្យប្រើផលិផលលាងសម្អាតផ្ទះមួយចំនួននេះ ដែលមានប្រសិទ្ធភាពក្នុងការសម្លាប់វីរុសថ្មី កូវីដ១៩

ដើម្បីការពារខ្លួនអ្នក ឱ្យមានប្រសិទ្ធិភាព ក្នុងការប្រឆាំងនឹងវីរុសឆ្លងថ្មីនេះ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ បានផ្តល់អនុសាសន៍ឱ្យលាងដៃរបស់អ្នកឱ្យបានញឹកញាប់ យ៉ាងហោចណាស់ ២០ វិនាទី រាល់ពេលចៀសវាងការទាក់ទងជិតស្និទ្ធជាមួយមនុស្សដែលឈឺ ឬប្រសិនបើអ្នកខ្លួនឯងឈឺ ចូរអនុវត្តការឃ្លាតឆ្ងាយពីសង្គម និងការសម្លាប់មេរោគ។ ខាងក្រោមនេះ ប្រភេទផលិតផលលាងសម្អាតដែលចុះឈ្មោះដោយ EPA ដែលត្រូវបានណែនាំដោយ CDC សម្រាប់ការសម្អាតផ្ទៃដីហើយ រំពឹងថានឹងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ ១៩ ដោយផ្អែកលើទិន្នន័យសម្រាប់មេរោគដែលងាយនឹងសម្លាប់។ ” ផលិតផលជាច្រើនត្រូវបានលក់ចេញតាមអ៊ិនធឺណេត ប៉ុន្តែអ្នកផលិតកំពុងធ្វើការដើម្បីស្តារឡើងវិញហើយយើងនឹងធ្វើបច្ចុប្បន្នភាពអត្ថបទនេះជាមួយនឹងជម្រើសនៃការទិញនៅពេលយើងរកឃើញថាផលិតផលមាននៅលើអ៊ីនធឺណិត។ ក្នុងករណីដែលយើងមិនអាចធ្វើបច្ចុប្បន្នភាពបានភ្លាមៗ យើងនឹងទុកជម្រើសទាំងអស់ ដែលមានក្នុងបញ្ជីឯកសារយោង។

1
សម្រង់

បុគ្គលិកសង្គមកិច្ច អាយុ ៣៩ឆ្នាំម្នាក់ បានស្លាប់ក្នុងខណៈពេលដែលរង់ចាំលទ្ធផលតេស្តរកវីរុស កូវីដ១៩

ស្ត្រីអាយុ ៣៩ ឆ្នាំម្នាក់ ដែលមើលទៅហាក់មានសុខភាពល្អធម្មតា បានស្លាប់ប៉ុន្មានថ្ងៃបន្ទាប់ពីនាងត្រូវបានគេធ្វើតេស្ត៍រកមើលមេរោគឆ្លង។ មិត្តប្រុសរបស់នាងគឺលោក Josh Anderson បាននិយាយថា នាងបានស្លាប់ក្នុងខណៈពេលដែលកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តរបស់នាង Covid-19 ។ Anderson បានចែករំលែករឿងរ៉ាវដែលគួរឱ្យសោកស្តាយនៅក្នុងការបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃសៅរ៍ដោយថ្លែងថា “ ពេលវេលាលេងសើចអំពី Covid-19 បានចប់ហើយ។ ឥឡូវនេះដល់ពេលដែលត្រូវរក្សាខ្លួនអ្នក, មនុស្សជាទីស្រឡាញ់របស់អ្នក, និងអ្នកផ្សេងទៀតឱ្យមានសុវត្ថិភាព”។ លោក Anderson ក៏បានពន្យល់ អំពីស្ថានភាពដំបូងរបស់មិត្តស្រីថា នាងមានរោគសញ្ញាត្រជាក់ធម្មតាទេ កាលពីថ្ងៃអង្គារទី ១០ ខែមីនា។ Ott ដែលជាបុគ្គលិកសង្គម និងជាអតីតនិស្សិតនៃទីភ្នាក់ងារ…

1
សម្រង់

រកឃើញពីរករណីថ្មីទៀត លើជនជាតិបារាំង ដែលជាអ្នកទេសចរណ៍ នៅក្នុងខេត្តព្រះសីហនុ

រកឃើញពីរករណីថ្មីទៀត លើជនជាតិបារាំង ដែលជាអ្នកទេសចរណ៍ នៅក្នុងខេត្តព្រះសីហនុ។ គួរបញ្ជាក់ផងដែរថា បុសជនជាតិបារាំងទាំងពីរនាក់នោះ ៖ ទី១ មានអាយុ ៦៧ ឆ្នាំ និងបុរសទី២ មានអាយុ ៨០ឆ្នាំ ស្នាក់នៅសណ្ឋាគារខេត្តព្រះសីហនុ ជាភ្ញៀវទេសចរ​ ដែលបានមកដល់ខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៨ ខែមីនា និងគ្រោងត្រឡប់ទៅវិញ នៅថ្ងៃទី២១ ខែមីនានេះដែរ។ គិតមកត្រឹមយប់ថ្ងៃទី ២១ ខែមីនាដែរ សរុបទាំងអស់ គឺកើនដល់ ៥៣ ករណីហើយ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះដែរ…

1
សង្គម

បង្ហាញពីលទ្ធផលតេស្ត ជនជាតិខ្មែឥស្លាមទាំង១០នាក់ ដែលនៅខេត្តពោធិ៍សាត់ ឃើញអវិជ្ជមាន

សេចក្ដីរាយការណ៍ជូនឯកឧត្ដមរដ្ឋមន្រ្ដី ពីមន្ទីរព័ត៌មាន ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជនជាតិខ្មែរឥស្លាម ដែលសង្ស័យមានផ្ទុកជំងឺ Covid-19 ជាលទ្ធផលផ្លូវការ អ្នកទាំង១០នាក់ ដែលបានធ្វើការពិនិត្យរកមេរោគ COVID-19 មិនមានផ្ទុកមេរោគ COVID-19ទេ។ នេះបើយោងតាម លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃ២១ ខែមីនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា តាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមវេជ្ជបណ្ឌិត ក្នុងវិទ្យាស្ថានប៉ាស្ទឺរកម្ពុជា ពុំបានរកឃើញមេរោគកូវីដ១៩ ( Covid-19 ) នៅក្នុងសំណាក របស់បងប្អូន ជនជាតិខ្មែរឥស្លាម…

New Copy
សង្គម

ក្នុងនាមជាស្វាមីល្អម្នាក់ អ្នកត្រូវដឹងថា ប្រពន្ធរបស់អ្នកត្រូវការ និងចង់បានអ្វីខ្លះ?

មនុស្សប្រុសមួយចំនួន តែងតែគិតថា មនុស្សស្រី ឬប្រពន្ធ នាងចង់បានលុយកាក់យកទៅកាន់ ដើម្បីចាយវាយ ឬទិញរបស់របរផ្សេងៗ តែវាមិនមែនដូចការគិតរបស់អ្នកឡើយ មិនមែនគ្រប់មនុស្សស្រី សុទ្ធតែចង់បាន លុយកាក់ មាសប្រាក់ ទ្រព្យសម្បត្តិរបស់អ្នកទេ។ ខាងក្រោមនេះ ជាអ្វីដែលមនុស្សស្រីត្រូវការ ៖ ១. ពេលវេលា ដឹងថាអ្នកមានការងារត្រូវធ្វើ អ្នកក៏ត្រូវការពេលវេលាផ្ទាល់ខ្លួន តែយ៉ាងណា នាងក៏សុំត្រឹមអ្នកចំណាយពេលខ្លះ អាចឆ្លៀតពេលខ្លះដើម្បីនាង យ៉ាងហោចណាស់ក៏ត្រឹមពេលវេលាបន្តិច Call ឬទំនាក់ទំនងទៅនាង សួរនាំនាងក៏នាងអស់ចិត្តហើយ។ ការចេះឆ្លៀតពេលដើម្បីនាង គឺជាទង្វើដែលធ្វើឱ្យនាងមានអារម្មណ៍ថា កក់ក្ដៅ មិនឯកា ទោះបីអ្នកនៅឆ្ងាយពីនាងក៏ដោយ។…

1
សម្រង់

ក្រុមគ្រូពេទ្យនៅអ៊ីតាលី! បានបង្ហាញពីវីដេអូនៃស្ថានភាពរបស់អ្នកជំងឺ ដែលបានឆ្លងវីរុស កូវីដ១៩ ក្នុងស្ថានភាពដ៏គួរឱ្យសង្វេគបំផុត ( មានវីដេអូ )

រូបភាពស្រឡាំងកាំងពីមន្ទីរពេទ្យក្នុងទីក្រុង Bergamo ដែលជាទីក្រុងរបស់ប្រទេសអ៊ីតាលី កំពុងតែរងនូវស្ថានភាពអាក្រក់បំផុត ដោយសារវីរុសកូវីដ១៩។ វីដេអូនោះដែរ ក៏បានបង្ហាញពី ការមមាញឹករបស់ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកា ដែលកំពុងតែប្រយុទ្ធយ៉ាងខ្លាំង ដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃជំងឺនេះ។ វីដេអូដែលត្រូវបានចាក់ផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ដោយទូរទស្សន៍ Sky News ពីមន្ទីរពេទ្យ Papa Giovanni XXIII បានបង្ហាញពីស្ថានភាពពេលមានអាសន្ន។ យោងតាមទិន្នន័យ ដែលត្រូវបានចុះផ្សាយនៅក្នុងកាសែត Corriere Della Sera បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃសុក្រមនុស្ស ៤៦៤៥ នាក់មកពីទីក្រុង Bergamo បានធ្វើតេស្ត៍រកឃើញវិជ្ជមាន…

1
សម្រង់

៤ករណីថ្មីបន្ថែមទៀត តេស្តឃើញវិជ្ជមាន កូវីដ១៩ នៅកម្ពុជា

សេចក្ដីប្រកាសជាថ្មី គិតមកត្រឹមយប់ថ្ងៃទី ២០ មីនា ឆ្នាំ ២០២០នេះ ចំនួន អ្នកឆ្លងវីរុស កូវីដ ១៩ បានឡើងដល់ ៥១នាក់ហើយ ក្នុងនោះដែរ ស្រី៤នាក់ និងប្រុស ៤៧នាក់។ គួរបញ្ជាក់ថា ករណីថ្មីនៅក្នុងថ្ងៃនេះ គឺយើងបានធ្វើតេស្តឃើញវិជ្ជមានចំនួន ៤ករណីបន្ថែមទៀត ក្នុងនោះរួមមាន ៖ ១. ជនជាតិម៉ាឡេ ១ករណី នៅខេត្តកំពង់ចាម។ ២. នៅភ្នំពេញ ១ករណី ជនជាតិខ្មែរ។ ៣. បាត់ដំបង…

Cover Charlie
សង្គម

កម្សត់ពេក! ប្រវត្តិរបស់ស្តេចកំប្លែង លោក សាក់ឡូ ឬ Charlie Chaplin រហូតលើកមកផលិតជាខ្សែភាពយន្តទៀត

អ្នកណាៗក៏ស្គាល់លោកសាក់ឡូដែរ ដែលលោកមានឈ្មោះពិតថា Charlie Chaplin ជាតារាកំប្លែងស្ងួតដ៏ល្បីល្បាញម្នាក់ ដែលអាចធ្វើឱ្យទស្សនិកជនសើចសប្បាយបានដោយការធ្វើកាយវិការ និងមិនបាច់និយាយស្តី។ ប៉ុន្តែក្រោយខ្នងភាពជោគជ័យរបស់លោក ប្រហែលជាមិនសូវមានអ្នកដឹងទេថា ជីវិតលោកជួបការពិបាក និងហែលឆ្លងរឿងអ្វីខ្លះនោះ។ លោក Charlie Chaplin កំព្រាឪពុកមានតែម្តាយដែលខំចិញ្ចឹមបីបាច់លោកតាំងពីនៅតូចៗ ហើយគ្រួសាររបស់លោកក្រីក្រណាស់ដែលជាហេតុធ្វើឱ្យលោកត្រូវជួយចេញទៅធ្វើការរកប្រាក់ផ្គត់ផ្គង់ជីវភាព តាំងពីលោកមានអាយុ៩ឆ្នាំមកម្ល៉េះ។ ហើយក្រោយមកពេលលោកមានអាយុ១៤ឆ្នាំ លោកមានបញ្ហាសុខភាពរហូតដល់ម្តាយលោកបញ្ជូនលោកទៅមន្ទីរពេទ្យព្យាបាលផ្លូវចិត្ត។ ដោយមិនអស់សង្ឃឹម និងចុះចាញ់ជីវិត នៅពេលអាយុ ១៩ឆ្នាំ លោកក៏បានចាប់ផ្តើមជីវិតថ្មី និងរកការងារធ្វើនៅក្នុងក្រុមហ៊ុន Fred Karno ដែលទីនេះហើយជាការចាប់ផ្តើមភាពជោគជ័យរបស់លោក។ បន្ទាប់ពីបានឡើងសម្តែងជាលើកដំបូងនៅក្នុងឆ្នាំ ១៩១៤ មក លោកក៏កាន់តែមានគេចាប់អារម្មណ៍…