ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New
សម្រង់

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់កំហិត ឱសថស្ថាន ឬអ្នកលក់ណាលក់ម៉ាស់ថ្លៃ នឹងត្រូវបិទមិនឱ្យរកស៊ី មួយជីវិត ( មានវីដេអូ )

នៅក្នុងសេចក្ដីថ្លែងការមួយនៅព្រឹកថ្ងៃទៅ ២៥ មីនា ឆ្នាំ២០២០នេះដែរ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្ដីប្រកាសថា សម្ដេចកំពុងតែធ្វើការសិក្សា ពិនិត្យមើលទៅលើផ្លូវច្បាប់ ក្នុងការត្រួតពិនិត្យមើល លើការលក់ម៉ាស់ ដែលកំពុងតែឡើងថ្លៃយ៉ាងគំហុកក្នុងពេលនេះ។ សម្ដេចតេជោ បានបន្ថែមទៀតថា សម្ដេចនឹងធ្វើការរឹបអូសម៉ាស់ទាំងអស់ពីគ្រប់ឱសថស្ថាន និងធ្វើការបិទឱសថស្ថាន និងការរកស៊ី មិនមែនមួយរយៈពេលខ្លីទេ តែអាចនឹងត្រូវបិទចោល មិនឱ្យរកស៊ីមួយជីវិតតែម្ដង បើនៅតែបន្តកេងចំណេញ និងឆ្លៀតឱកាស​។

New
សម្រង់

មន្ទីរពេទ្យនៅ New York កំពុងតែសាកល្បងព្យាបាលអ្នកជំងឺដែលឆ្លងវីរុសកូវីដ១៩ ដោយប្រើកម្រិតវីតាមីន C ខ្ពស់ បន្ទាប់ពីចិនទទួលបានលទ្ធផលល្អពីវិធីនេះ

វេជ្ជបណ្ឌិតនៅទូទាំងរដ្ឋញូវយ៉ក កំពុងផ្តល់ឱ្យអ្នកជំងឺដែលមានផ្ទុកវីរុស កូវីដ១៩ ដែលមានសារជាតិវីតាមីនសេខ្ពស់ ដែលជាវិធីសាស្ត្រមួយបានជួយអ្នកដែលរងគ្រោះខ្លាំងបំផុតនៅក្នុងប្រទេសចិន។ វេជ្ជបណ្ឌិត Andrew Weber អ្នកជំនាញខាងរោគសួត និងអ្នកជំនាញផ្នែកថែទាំសុខភាពជាមួយ Northwell Health បានចែករំលែកថា គាត់បានផ្តល់ឱ្យអ្នកជំងឺនូវការថែទាំបន្ទាន់របស់គាត់ចំនួន ១.៥០០ មីលីក្រាមនៃវីតាមីនសេ។ វេជ្ជបណ្ឌិតទាំងនោះបានពន្យល់ប្រាប់កាសែតញូវយ៉កប៉ុស្តិថា អ្នកជំងឺទាំងនោះត្រូវបានប្រើម្តងហើយម្តងទៀតនូវកម្រិតនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។ សម្រាប់បុរសពេញវ័យ ត្រូវបានដាក់ឱ្យប្រើប្រាស់ត្រឹមតែ ៩០ មីលីក្រាមប៉ុណ្ណោះ។ ចំណែកស្ត្រីវិញគឺត្រឹមកម្រិត ៧៥ មីលីក្រាម។ Weber បានចែករំលែកថា ថ្នាំព្យាបាល គឺផ្អែកទៅលើការព្យាបាលដោយពិសោធន៍ ដែលត្រូវបានគ្រប់គ្រងចំពោះអ្នកជំងឺដែលមានជំងឺឆ្លងនៅទីក្រុងសៀងហៃប្រទេសចិន។ គាត់បាននិយាយថា “…

Knongsrok
សេដ្ឋកិច្ច

Facebook ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​មជ្ឈមណ្ឌលប្រភព​ធន​ធាន​អាជី​វកម្មសម្រាប់​ SMBs

មេរោគ​កូរ៉ូ​ណា បាន​បង្កើត​ឲ្យ​មាន​បញ្ហា​ប្រឈម​​ដែល​ឥត​រំពឹង​ទុក​​សម្រាប់​អាជី​វកម្ម​រាប់​លាន​។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ក្រុមហ៊ុន Facebook នៅ​ថ្ងៃ​នេះ បាន​ប្រកាស​ពីការ​បង្កើត​​ «មជ្ឈមណ្ឌល​ប្រភព​ធន​ធាន​អាជី​វកម្ម» ដើម្បី​ជួយ​គាំទ្រដល់​​អាជីវ​កម្ម​ដែល​រង​នូវ​ផល​ប៉ះ​ពាល់ មិន​ថា ដោយ​ផ្ទាល់ ឬ​ប្រយោល ដោយ​សារ​តែ​​ការ​រាត​ត្បាត​របស់​ជំ​ងឺកូវីដ–១៩​។ មជ្ឈមណ្ឌល​នេះ ប្រមូល​ផ្តុំ​ដោយ​​ប្រភព​ធន​ធាន និង​​ការ​ណែនាំ​ជាច្រើនដើម្បី​ជួយ​ឲ្យ​អាជី​វកម្ម​រក្សា​​ការ​មាន​ទំនាក់​ទំនង​​ជាមួយ​នឹង​អតិ​ថិ​ជន និង​រក្សា​ធ្វើ​ឲ្យ​អាជី​វកម្ម​ស្ថិតក្នុង​ដំណើរ​ការ​ល្អ​។ ​ធន​ធាន​ទាំង​នោះ ក៏​រាប់​បញ្ចូល​ទាំង​​ការ​ផ្តល់​នូវ​ភាព​រហ័ស និង​ងាយស្រួល​ក្នុង​ការ​​ទទួល​បាន​ព័ត៌​មាន​ពិត​អំពី​​ជំ​ងឺ​កូវីដ–១៩ ដើម្បី​ជួយ​ឲ្យ​អាជី​វកម្ម និង​សហ​គមន៍​នានា ដែលពួកគេ​បម្រើ​ឲ្យ​ផងដែរ​។ មជ្ឈមណ្ឌល​ប្រភព​ធន​ធាន​អាជី​វកម្ម គឺ​ជា​ការ​បោះ​ជំហាន​ថ្មី​ចុងក្រោយ​គេ​បំផុត​ដែល Facebook បាន​​ធ្វើ​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​មេរោគ​កូរ៉ូ​ណា​។ ដើម្បី​ស្វែង​យល់​បន្ថែមទៀត​អំពី​របៀប​ដែល Facebook រក្សា​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​​មាន​សុវត្ថិភាព និង​​ទទួល​បាន​ព័ត៌​មាន…

Untitled 1
សង្គម

កំពូលតារាកំប្លែងជប៉ុនលោក Ken Shimura ធ្វើតេស្តវិជ្ជមាន COVID-19

តូក្យូ (ក្យូដូ)៖ តារាកំប្លែងជើងចាស់ជនជាតិជប៉ុនលោក Ken Shimura បានធ្វើតេស្តិ៍វិជ្ជមានជំងឺ COVID-19 យោងតាមភ្នាក់ងាររបស់លោកបាននិយាយកាលពីថ្ងៃពុធ ។ លោក Shimura ដែលមានអាយុ ៧០ ឆ្នាំត្រូវបានគេស្គាល់ថាជាអ្នកសំដែងដែលមានប្រជាប្រិយបំផុតដែលរឿងកំប្លែងទាំងនោះរួមមាន “ Baka Tonosama” និង “ Henna Ojisan” ត្រូវបានគេជឿជាក់ថាជាជនល្បីឈ្មោះទីមួយរបស់ជប៉ុនដែលប្រកាសជាសាធារណៈពីការឆ្លងវីរុសកូរ៉ូណានេះ។ គាត់បានធ្លាក់ខ្លួនឈឺពីរបីថ្ងៃមុននេះត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ COVID-19 ហើយត្រូវបានគេជឿជាក់ថាមានរោគសញ្ញាស្រាល។ លោក Shimura ត្រូវបានគំរោងកាលវិភាគនឹងមានការសម្តែងនៅក្នុងខែមេសាតាមខ្សែភាពយន្តដែលសាច់រឿងមានមូលដ្ឋានលើសៀវភៅ “ The Name Above…

New Copy
សម្រង់

ភ្នែកឡើងក្រហម ក៏ជារោគជសញ្ញាបង្ហាញថា អ្នកឆ្លងវីរុសកូវីដ១៩ដែរ

គិលានុបដ្ឋាយិកាដែលបានព្យាបាលអ្នកជម្ងឺនៅមណ្ឌលថែទាំ Seattle និយាយថា ៖ ភ្នែកក្រហម ក៏អាចជាសញ្ញាប្រាប់ពីរោគសញ្ញានៃការឆ្លងវីរុសថ្មីនេះដែរ។ លោកស្រី Chelsey Earnest ជាបុគ្គលិកនៅមជ្ឈមណ្ឌលថែទាំជីវិតក្នុងទីក្រុង Kirkland ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៅទីក្រុងវ៉ាស៊ីនតោន បានប្រាប់ទូរទស្សន៍ CNN ថាភ្នែក គឺជាសញ្ញាសំខាន់បំផុតតែមួយគត់ ដែលបង្ហាញថា អ្នកបានឆ្លងវីរុស កូវីដ១៩។ នាងបាននិយាយថា “ វាជាអ្វីដែលខ្ញុំបានឃើញនៅក្នុងសរីរាង្គរបស់អ្នកជំងឺទាំងអស់” ។ ភ្នែករបស់ពួកគេ ហាក់ដូចជាប្រតិកម្មអាឡែហ្ស៊ី ផ្នែកពណ៌សនៃភ្នែក មិនមានពណ៌ក្រហមទេ។ វាហាក់ដូចជាពួកគេមានស្រមោលភ្នែកក្រហមនៅខាងក្រៅភ្នែករបស់ពួកគេ។ មជ្ឍមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) មិនបានចុះបញ្ជីភ្នែកក្រហម…

New Copy
សម្រង់

សហរដ្ឋអាមេរិក ៖ ចំនួនអ្នកស្លាប់ដោយសារជំងឺ Coronavirus កើនឡើងដល់ជាង ៧៨០ នាក់​ ហើយអត្រាឆ្លងបានកើនឡើងខ្ពស់ជាងប្រទេសអ៊ីតាលីទៅទៀត

ការស្លាប់ដោយសារជំងឺ Coronavirus នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ៧៨៣ នាក់ កាលពីល្ងាចថ្ងៃអង្គារបន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំង រហូតដល់ ១៩០នាក់ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដែលជាការកើនឡើងដ៏ធំបំផុតរបស់ប្រទេសនេះ។​ ចំនួនករណីសរុបនៅអាមេរិចពេលនេះមានចំនួន ៥៤.៩០៥ ដោយអត្រាឆ្លងកើនឡើងខ្ពស់ជាងប្រទេសអ៊ីតាលី។ ក្រុមអ្នកជំនាញនិយាយថា ការកើនឡើងនេះ មិនទាន់មកដល់ទេ ហើយស្ថានភាពវិបត្តិនាពេលបច្ចុប្បន្ន នឹងមានរយៈពេលជាច្រើនខែទៀត។ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ មានការកើនឡើងនូវករណីថ្មីៗនៅពេលដែលការធ្វើតេស្តិ៍នៅទូទាំងប្រទេសមានការកើនឡើង។ កាលពីថ្ងៃអង្គារករណីវិជ្ជមានថ្មីជាង ៧.០០០ ត្រូវបានបញ្ជាក់។ នៅទូទាំងសហរដ្ឋអាមេរិក ចំនួន ១៧៥ លាននាក់ ដែលរស់នៅក្នុងរដ្ឋចំនួន ១៧ ត្រូវបានគេជម្រុញឱ្យស្នាក់នៅតែក្នុងផ្ទះ។ រហូតមកដល់ពេលនេះ រដ្ឋញូវយ៉ក…

Untitled 1
សង្គម

រកឃើញវិជ្ជមានវីរុស កូវីដ១៩ ០៤ ករណីបន្ថែមទៀត និងអ្នកជាសះស្បើយ ០៤ នាក់ជាជនជាតិខ្មែរ សម្រាប់ថ្ងៃទី ២៤ ខែមីនា

ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសជូនដល់ជនរួមជាតិទាំងអស់ឱ្យបានដឹងថា លទ្ធផលពីវិទ្យាបាស្ទ័រ ស្ដីពីការធ្វើតេស្តឃើញមានវិជ្ជមាននូវ ការឆ្លងវីរុសកូវីដ១៩ របស់កម្ពុជា សម្រាប់ថ្ងៃទី២៤ មីនា នេះគឺ បានរកឃើញមាន ០៤ ករណីវិជ្ជមានវីរុសកូវីដ១៩​ និងអ្នកជាសះស្បើយចំនួន ០៤នាក់ ដែលមានដូចខាងក្រោម៖ ១. ខេត្តកំពង់ចាម៖ ០៤ ករណី​​ (ជនជាតិអង់គ្លេស ០២នាក់ និងជនជាតិអាមេរិក ០២នាក់) – ជនជាតិអង់គ្លេស៖ បុរសអាយុ ៦១ឆ្នាំ និងស្រ្តីអាយុ ៧៩ឆ្នាំវិជ្ជមានវីរុសកូវីដ១៩ – ជនជាតិអាមេរិកកាំង៖ ប្តីអាយុ…

1
សម្រង់

ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាស ហាមឃាត់ផេកមួយចំនួន ដែលលក់ផលិតផល មិនមានចុះក្នុងបញ្ជីក្រសួងត្រឹមត្រូវ

នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០នេះដែរ ក្រសូងសុខាភិបាល បានចេញសេចក្ដីប្រកាសក្នុងការហាមឃាត់នូវផេក២ ដែលបានលក់ផលិផលពុំមានចុះបញ្ជីជាផ្លូវការទៅតាមច្បាប់។ យោងតាមការត្រួតពិនិត្យនៅលើបណ្ដាញសង្គមហ្វេសប៊ុគ មានគណនីផេកឈ្មោះថា EVA Cambodia កំពុងតែផ្សព្វផ្សាយលក់ Chloramine B គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ហើយថែមទាំងបានផ្សព្វផ្សាយជាថ្នាំសម្លាប់មេរោគ Coronavirus ទៀតផង។ ស្របគ្នានេះដែរ ក៏មានហ្វេសប៊ុគផេកមួយចំនួនទៀតដូចជា : – Super VIP CK Magic Lotion – Magic Complex…

Untitled 1
សង្គម

ព្រះអើយ! ស្លាប់សាហាវជាងអ៊ីតាលីទៅទៀត ក្នុងរយៈពេលតែ ៣ ថ្ងៃ អេស្បាញស្លាប់កើនទ្វេដងដោយសារជំងឺកូវីដ ១៩ ជាង ២ ពាន់នាក់

អេស្បាញ ៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅអេស្បាញបានកើនឡើងទ្វេដងក្នុងរយៈពេលតែ ៣ ថ្ងៃប៉ុណ្ណោះដែលកើនឡើងដល់ជាង ២០០០ នាក់នៅព្រឹកថ្ងៃច័ន្ទ។ ការផ្ទុះឡើងនៅតែបន្តកើតមាននៅក្នុងប្រទេសបើទោះបីជាមានការដាក់ប្រទេសក្នុងភាពអាសន្នយ៉ាងតឹងរឹងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។ រដ្ឋាភិបាលបានដាក់ចេញរយៈពេល ១៥ ថ្ងៃនៃការរឹតត្បិតយ៉ាងតឹងរឹងទៅលើពលរដ្ឋអេស្ប៉ាញមានន័យថាប្រជាជនអេស្ប៉ាញអាចចាកចេញពីផ្ទះរបស់ខ្លួនដើម្បីទិញរបស់របរចាំបាច់ឬផ្តល់ការថែទាំ។ អាជ្ញាធរកំពុងប្រើដ្រូនដើម្បីតាមដានចលនារបស់ពលរដ្ឋខ្លួន។ កាលពីសប្តាហ៍មុនរដ្ឋាភិបាលអេស្ប៉ាញក៏បានធ្វើជាតូបនីយកម្មមន្ទីរពេទ្យឯកជននិងអ្នកផ្តល់សេវាថែទាំសុខភាពទាំងអស់ដើម្បីពង្រឹងសេវាកម្មសុខភាពរបស់ប្រទេសនេះ។ បច្ចុប្បន្នអេស្បាញជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយមានករណីវិជ្ជមានជំងឺកូវីដ ១៩ នៅអឺរ៉ុបច្រើនជាងគេបន្ទាប់ពីប្រទេសអ៊ីតាលី។ កាលពីថ្ងៃសុក្រមនុស្ស ១.០០២ នាក់នៅអេស្បាញបានស្លាប់បន្ទាប់ពីបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ ១៩ ។ ចំនួននេះបានកើនឡើងដល់ ២.១៨២ នាក់កាលពីព្រឹកថ្ងៃច័ន្ទដោយមានករណីឆ្លងវីរុសនេះចំនួន ៣៣.០៩០ ករណី។ នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានថ្លែងប្រាប់ប្រជាជនទូទាំងប្រទេសរបស់លោកនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទថា“…

1
សម្រង់

រកឃើញវិជ្ជមានវីរុស កូវីដ១៩ ៣ករណីបន្ថែមទៀត សម្រាប់ថ្ងៃទី ២៣ ខែមីនា

ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសជូនដល់ជនរួមជាតិទាំងអស់ឱ្យបានដឹងថា លទ្ធផលពីវិទ្យាបាស្ទ័រ ស្ដីពីការធ្វើតេស្តឃើញមានវិជ្ជមាននូវ ការឆ្លងវីរុសកូវីដ១៩ របស់កម្ពុជា សម្រាប់ថ្ងៃទី២៣ មីនា នេះគឺ បានរកឃើញមាន ៣ករណី ថ្មីបន្ថែមទៀត ។ តេស្តវីជ្ជមាន គឺមាននៅ ៖ – កំពង់ចាម ១ករណី ជាជនជាតិខ្មែរ អាយុ ៤៥ឆ្នាំ – កោះកុង ១ករណី ជាជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ – ភ្នំពេញ ១ករណី ជាជនជាតិបារាំង…

1
សម្រង់

ស្ត្រីខ្មែរដំបូងបង្អស់ ដែលស្លាប់ព្រោះជំងឺ កូវីដ១៩ នៅសហរដ្ឋអាមេរិក

បច្ចុប្បន្ននេះ វីរុសកូវីដ១៩ កំពុងតែរីករាលដាលយ៉ាងខ្លាំងនៅទូទាំងសកលលោកយើងនេះ មានអ្នកឆ្លងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងចំនួនអ្នកស្លាប់ ក៏កើនជាលំដាប់។ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជាយើង ក៏មានអ្នកឆ្លងវីរុសនេះដែរ មកដល់ថ្ងៃនេះ ការឆ្លងក៏កើនឡើងដល់ជាង៨០នាក់ហើយ តែនៅប្រទេសយើងពុំទាន់មានចំនួនអ្នកស្លាប់ព្រោះវីរុសនេះឡើយ។ ប៉ុន្តែគួរឱ្យស្ដាយ មានបងប្អូនខ្មែរយើង ដែលបានរស់នៅសហរដ្ឋអាមេរិក បានឆ្លងវីរុសនេះដែរ ហើយក៏បានទទួលមរណភាព កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០នេះ។ គួរបញ្ជាក់ផងដែរថា ស្ត្រីខ្មែរម្នាក់នៅសហរដ្ឋអាមេរិកបានទទួលមរណភាពដោយសារតែ ជំងឺខូវិដ ១៩ មានមានឈ្មោះថា នុត ឈុនហ៊ាង អាយុ ៦៥ឆ្នាំ ក៏ត្រូវជា មាតារបស់លោកឧកញ៉ា…

Knongsrok
សម្រង់

ក្រុមហ៊ុន Smart Axiata ចូល​​រួម​លើក​ទឹក​ចិត្ត​​ដល់​​ការស្ថិតនៅឆ្ងាយពីគ្នា ​ដើម្បីរក្សាសុវត្ថិភាព ជា​មួយ​នឹង​ការ​ផ្តល់​ជូន​ទិន្ន​ន័យ​​ដោយ​ឥត​គិត​ថ្លៃ​បន្ថែម​​ទៀត

ណែ​នាំ​ឲ្យ​​អតិ​ថិ​ជន​ទាំង​អស់​​ប្រើជម្រើស​សេវា​បម្រើផ្ទាល់ខ្លួន និងកម្មវិធីឌីជី​ថល​ច្រើនឡើង ភ្នំ​ពេញ​ ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២០៖ ដោយ​សារ​តែ​ការ​រាត​ត្បាត​​នៃ​វីរូស​កូវីដ១៩ នា​ពេល​ថ្មី​ៗនេះ                ប្រជា​ជន​​កម្ពុជា​ជាច្រើន កំពុង​​រក្សា​​​ការ​នៅ​តែ​ក្នុង​ផ្ទះ និង​​ដាក់កម្រិតរាល់ស​កម្ម​ភាប​សង្គម​ផ្សេង​ៗ​ស្រប​ទៅ​តាម​ការ​ណែនាំ​របស់​រដ្ឋា​ភិបាល និង​​អង្គ​​ការ​សុខ​ភាព​ពិភព​លោក (WHO)​។ ស្រប​ពេល​ដែ​ល​​អង្គ​ភាព​ជាច្រើន​​ចាប់​ផ្តើម  អនុ​វត្ត​គោល​ការណ៍​ធ្វើ​ការនៅ​ផ្ទះ ហើយ​​ស្ថា​ប័ន​អប់​រំ​នានា ចាប់​ផ្តើម​ផ្តល់​ការ​សិក្សា​តាម​អន​ឡាន ក្រុមហ៊ុន Smart Axiata    (ស្មាត​ អាស្យាតា) កំពុង​តែ​ដើរ​តួនាទី​ដ៏សកម្ម​មួយ​ក្នុង​ការ​លើក​ទឹក​ចិត្ត​​ចំពោះការ​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា ដើម្បីរក្សាសុវត្ថិភាព…