ក្រុមហ៊ុន Smart Axiata ចូល​​រួម​លើក​ទឹក​ចិត្ត​​ដល់​​ការស្ថិតនៅឆ្ងាយពីគ្នា ​ដើម្បីរក្សាសុវត្ថិភាព ជា​មួយ​នឹង​ការ​ផ្តល់​ជូន​ទិន្ន​ន័យ​​ដោយ​ឥត​គិត​ថ្លៃ​បន្ថែម​​ទៀត

Knongsrok
ការផ្សាយពាណិជ្ជកម្ម

ណែ​នាំ​ឲ្យ​​អតិ​ថិ​ជន​ទាំង​អស់​​ប្រើជម្រើស​សេវា​បម្រើផ្ទាល់ខ្លួន និងកម្មវិធីឌីជី​ថល​ច្រើនឡើង

ភ្នំ​ពេញ​ ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២០៖ ដោយ​សារ​តែ​ការ​រាត​ត្បាត​​នៃ​វីរូស​កូវីដ១៩ នា​ពេល​ថ្មី​ៗនេះ                ប្រជា​ជន​​កម្ពុជា​ជាច្រើន កំពុង​​រក្សា​​​ការ​នៅ​តែ​ក្នុង​ផ្ទះ និង​​ដាក់កម្រិតរាល់ស​កម្ម​ភាប​សង្គម​ផ្សេង​ៗ​ស្រប​ទៅ​តាម​ការ​ណែនាំ​របស់​រដ្ឋា​ភិបាល និង​​អង្គ​​ការ​សុខ​ភាព​ពិភព​លោក (WHO)​។ ស្រប​ពេល​ដែ​ល​​អង្គ​ភាព​ជាច្រើន​​ចាប់​ផ្តើម  អនុ​វត្ត​គោល​ការណ៍​ធ្វើ​ការនៅ​ផ្ទះ ហើយ​​ស្ថា​ប័ន​អប់​រំ​នានា ចាប់​ផ្តើម​ផ្តល់​ការ​សិក្សា​តាម​អន​ឡាន ក្រុមហ៊ុន Smart Axiata    (ស្មាត​ អាស្យាតា) កំពុង​តែ​ដើរ​តួនាទី​ដ៏សកម្ម​មួយ​ក្នុង​ការ​លើក​ទឹក​ចិត្ត​​ចំពោះការ​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា ដើម្បីរក្សាសុវត្ថិភាព និង​គាំទ្រ​អតិ​ថិ​ជន​ទាំង​​អស់ ដែល​ត្រូវ​​ការ​រក្សា​​ការ​ភ្ជាប់​​ជា​មួយ​នឹង​បណ្តាញ​អិុន​ធឺណិត​តាមទូរស័ព្ទ​ឲ្យ​បាន​កាន់​តែ​យូរ ដោយ​កាត់​បន្ថយ​​​ការរំខានរបស់​សេវាកម្ម​​ឲ្យ​បាន​ទាប​​បំផុត និង​ផ្តល់​​ភាព​ងាយ​ស្រួល​ជា​ពិសេស​ក្នុង​ដំណាក់​កាល​ដ៏​លំបាក​មួយ​នេះ​។

ការផ្សាយពាណិជ្ជកម្ម

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នា​យក​ប្រតិ​បត្តិ​​ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖ «មនុស្ស​​​ជា​ច្រើន​​កំពុង​តែ​ខិត​ខំ​ព្យា​យាម​​ដោះ​ស្រាយ​​ជា​មួយ​នឹង​វិបត្តិ​ជា​សកល​នៃ​វីរូស​កូវីដ១៩ ដែល​មិន​ធ្លាប់មាន​ពីមុន​មក​នេះ​។ ក្នុងនាម​ជា​​ក្រុមហ៊ុន​ទូរ​គមនា​គមន៍​ដែល​មាន​​​ការ​ទទួល​ខុស​ត្រូវ​មួយ យើង​​យល់​យ៉ាង​ច្បាស់​ពី​តម្រូវ​ការ​របស់​អតិ​ថិ​ជន​យើង ក្នុង​ការ​រក្សា​ការ​ភ្ជាប់​ទំនាក់​ទំនង ហើយ​យើង​បាន​ត្រៀម​ខ្លួន​ជា​ពិសេស​​​លើ​ការ​ងារ​របស់​យើង​ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការកើនឡើង​ដ៏ខ្ពស់​នេះ ក៏ដូច​ជា​ការ​​ផ្លាស់​ប្តូរ​ឥរិយា​បថ​​នៃ​ការ​ប្រើ​ប្រាស់​។ ក្នុង​ដំណាក់​កាលនេះ យើង​ទទួល​ស្គាល់​ថា ប្រជា​​ពល​​រដ្ឋ​កម្ពុជា​កាន់​តែ​ច្រើន​ កំពុង​តែ​ចាប់​ផ្តើម​​ធ្វើ​ឲ្យ​ខ្លួន​ឯងឲ្យ​​ឃ្លាត​ឆ្ងាយ​ពី​គ្នា និង​រក្សា​​ការ​នៅ​តែ​ក្នុង​ផ្ទះ ដើម្បី​រក្សា​​សុវត្ថិ​ភាព ហេតុនេះ យើង​បាន​សម្រេច​ចិត្ត​ក្នុង​ការ​ផ្តល់ទិន្ន​ន័យ​អុិន​ធឺ​ណិត​​បន្ថែម​ទៀត​ដល់​រាល់​អតិ​ថិ​ជន​របស់​យើង​ទាំង​អស់​»​។

ចាប់​ពី​ពេលនេះ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២០ អតិថិជន​របស់​ក្រុមហ៊ុន Smart នឹង​ទទួល​បាន      ​អត្ថ​ប្រយោជន៍​ដូច​ត​ទៅ​នេះ៖

ការផ្សាយពាណិជ្ជកម្ម
  • អតិ​ថិ​ជន​ដែល​​បង់ប្រាក់​ជាមុន​របស់ Smart៖
    • ទទួល​បាន​ទិន្ន​ន័យ​ដោយ​ឥត​គិត​ថ្លៃចំនួន 1GB រាល់​ការ​​បញ្ចូល​ប្រាក់​ចាប់​ពី១​ដុល្លារ រហូត​ដល់​១,២៤​ដុល្លារ (មាន​សុពល​ភាព​ ៣​ថ្ងៃ)
    • ទទួល​បាន​ទិន្ន​ន័យ​ដោយ​ឥត​គិត​ថ្លៃចំនួន 2GB រាល់​ការ​បញ្ចូល​ប្រាក់​ចាប់​ពី​ ១,២៥​ដុល្លារ រហូត​ដល់ ៤,៩៩​ដុល្លារ (មាន​សុពល​ភាព​ ៧​ថ្ងៃ)
    • ការផ្សាយពាណិជ្ជកម្ម
      • ទទួល​បាន​ទិន្ន​ន័យ​ដោយ​ឥត​គិត​ថ្លៃចំនួន 10GB រាល់​ការ​បញ្ចូល​ប្រាក់​ចាប់​ពី ១០​ដុល្លារ ឬ​ច្រើន​ជាង​នេះ (មាន ​សុពល​ភាព​៣០​ថ្ងៃ​)
    • ការផ្សាយពាណិជ្ជកម្ម
    • អតិ​ថិ​ជន Smart @Home នឹង​ទទួល​បានការប្រើប្រាស់អិុនធឺណិត​ល្បឿនលឿនបំផុតរហូតដល់ទំហំ 2000GB
    • អតិ​ថិ​ជន Smart Enterprise នឹង​​ទទួល​បាន​ទិន្ន​ន័យ​បន្ថែម​​រហូត​ដល់​ 10GB ក្នុង​១ខែ​ដោយ​ឥត​គិត​ប្រាក់ នៅ​ខែ   ​មីនា និង​មេសា​
    • ការផ្សាយពាណិជ្ជកម្ម
  • លោក Stjepan Udovicic នា​យក​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Smart Axiata បាន​ឲ្យ​ដឹង​ថា៖ «ស្រប​ពេល​ដែល​យើង​បន្ត​ស្វែង​រក​វិធី​សាស្ត្រ​ផ្សេង​ៗ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​​កាន់​តែ​ល្អ​ប្រសើរ​អំឡុង​ពេល​ដំណាក់​កាល​ដ៏លំបាកនេះ យើង​​លើក​ទឹក​ចិត្ត​ឲ្យ​​អតិ​ថិជន​របស់​យើង​​ទាំង​អស់​ឲ្យ​ប្រើប្រាស់​អុិន​ធឺណិត​តាមទូរស័ព្ទ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ហេតុនេះ ប្រព័ន្ទបណ្តាញ នឹង​ត្រូវ​ប្រើប្រាស់​​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​។ យើងក៏​​​ចូលរួម​​លើក​ទឹក​ចិត្ត​យ៉ាង​ពេញ​ទំហឹង​ដល់   ​អតិ​ថិ​ជន​ទាំង​អស់​ផងដែរ ឲ្យ​ប្រើប្រាស់​កម្មវីធី​ឌីជី​ថល​របស់​យើង និង​ជម្រើស​សេវា​បម្រើផ្ទាល់​ខ្លួន ដូច​ជា​កម្ម​វិធី​ SmartNas ការ​បញ្ចូល​ប្រាក់​តាម​ប្រព័ន្ធ​​អេឡិច​​ត្រូនិក កម្ម​វិធី​ជជែក​​ផ្ទាល់តាមអុិនធឺណិត និង​លេខ​ទូរស័ព្ទ​បម្រើ​សេវា​អតិ​ថិ​ជន (888) ធ្វើ​ជា​ជម្រើស​​ជាជាង ការ​​បម្រើអតិថិជនផ្ទាល់មុខ»​។

    ការផ្សាយពាណិជ្ជកម្ម

    ដើម្បី​​​ធ្វើ​ឲ្យ​ផល​ប៉ះ​ពាល់​​ដោយ​សារ​វីរុស​កូវីដ១៩ លើ​ប្រតិ​បត្តិ​ការ​អាជី​វកម្ម​របស់​ខ្លួន​មាន​កម្រិត​ទាប​បំផុត ក្រុមហ៊ុន Smart បាន​ចាប់​ផ្តើម​ដំណើ​ការនូវ​​ផែន​ការ​គ្រប់គ្រង​​អាជី​វកម្ម​​របស់​ខ្លួន​ទូ​​ទាំងក្រុមហ៊ុន ដែល​​គ្រប់​គ្រង​លើ​វិធាន​ការ​​​​នានា​​នៅ Smart Shop ទូ​ទាំង​ប្រទេស និង​សម្រាប់​ឲ្យ​​​​និយោ​ជិត​ទាំង​អស់​នៅ​ស្នាក់​ការ​កណ្តាល​របស់​ខ្លួន ក៏ដូច​ជា​ការិយា​ល័យ​ផ្សេង​ទៀត អនុ​វត្តតាម​​។ វិធាន​ការ​ទាំង​នោះ​រាប់ប​ញ្ចូល​ទាំង​ការ​ត្រួត​ពិនិត្យ​កម្តៅ​​ក្នុង​ខ្លួន​ដែល​តម្រូវ​ដោយ​ច្បាប់ និង​ការ​អនាម័យ​ដៃ អនុ​វត្ត​វិធា​នការ​រ​សម្អាត​កាន់​តែល្អ​ប្រសើរជាង​មុន តម្រូវ​ឲ្យ​រាល់​​បុគ្គ​លិ​ក​​ជួរ​មុខ​ទាំង​អស់​ដែល​ជួប​ជាមួយនឹង​អតិ​ថិ​ជន​ផ្ទាល់ ត្រូវ​ពាក់​ម៉ាស ធ្វើ​ការ​ពី​ផ្ទះ​​​ប្រសិន​បើ​មិនចាំ​បាច់ ពន្យារពេល​​ការ​រៀប​ចំ​​​ព្រឹត្តិ​ការណ៍​ផ្សេង​ៗ​របស់ក្រុមហ៊ុន ក៏ដូច​ជា​លើក​ទឹក​ចិត្ត​ឲ្យ​មាន​កិច្ច​ប្រជុំ​តាម​អន​ឡាញ ជាមួយនឹង​​អង្គ​ភាពខាងក្រៅ​។

    លោក Thomas មាន​ប្រសាសន៍​បញ្ចប់​ថា៖ «យើង​បាន​សម្រេច​ចិត្ត​​ក្នុង​ការ​​ប្រតិ​បត្តិ​ជំហានដ៏​ចាំ​បាច់​នានា ដើម្បី​ធា​នា​​ឲ្យ​បាននូវ​ផាសុខភាព​​​របស់​បុគ្គលិក​ ដៃគូ និង​អតិ​ថិ​ជន​របស់​យើង​។ វិធា​ន​ការ​ការ​ពារ និង​អនា​ម័យ ត្រូវ​បាន​រឹត​បន្តឹង​​ជាង​មុន ស្រប​ពេល​ដែល​យើង​បន្ត​​ត្រួត​ពិនិត្យ​លើ​​ស្ថាន​ភាព​នេះ​ជានិច្ច​។ ខ្ញុំ​ក៏​សូមយក​ឱកាស​នេះ ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​​បុគ្គ​លិក​ជួរ​មុខ​ទាំង​​អស់​របស់​យើង​ ភ្នាក់​ងារ​បម្រើ​សេវា​អថិ​ជន​ បុគ្គ​លិក​ផ្នែក​ប្រតិ​បត្តិ និង​ក្រុមហ៊ុន​​ទទួល​គម្រោង​បន្ត​ទាំង​អស់ សម្រាប់​ការ​ខិត​ខំ​ធ្វើ​ការ​​​ដោយ​មិន​គិតពីភាព​នឿយ​ហត់ ដើម្បី​រក្សា​ធ្វើ​ឲ្យ​សេវា​ដ៏សំខាន់​របស់​យើង​បន្ត​ដំណើរ​ការ​សម្រាប់​រាល់​ពល​រដ្ឋ​កម្ពុជា​ទាំង​អស់​»​៕

    សម្រាប់​ព័ត៌​មាន​បន្ថែម និង​ព័ត៌​មាន​ថ្មី​ៗ​ពីក្រុមហ៊ុន Smart Axiata សូម​រក្សា​ការ​តាម​ដាន​លើ​ទំព័រ​ Facebook ផ្លូវ​ការ​របស់ Smart តាម​រយៈ www.facebook.com/SmartAxiata ឬ​ចូល​ទៅ​កាន់​គេហ​ទំ​ព័រ www.smart.com.kh។

8f336c8f 410b 45a0 923d Dd7dfcc5354d
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

2620a933 C350 4dc7 8ef2 E0afd24e17ed
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

2701e93a 9ccb 4c88 A7bd 5327d69b9ec9
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

A4568ea7 64ed 41de Ae18 D52720cc288f
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា  “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។  Smart បាន​នឹង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំង​ព្រះរាជា​ណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវា​ SmartLuy សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas ។ ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន “លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុត”នៅព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និង ធ្វើអោយជីវិតកាន់តែប្រសើរឡើង។

Smart ជីវិត​រស់​រវើក!

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហាវិថីព្រះមនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់ព័ត៌មាន​បន្ថែម​ សូមទាក់ទង

លោក គាំ ទីវា

ទូរស័ព្ទ៖ +855 10 202 271

អីុមែ៉ល៖ [email protected]

 

ការផ្សាយពាណិជ្ជកម្ម