Facebook ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​មជ្ឈមណ្ឌលប្រភព​ធន​ធាន​អាជី​វកម្មសម្រាប់​ SMBs

Knongsrok
ការផ្សាយពាណិជ្ជកម្ម

មេរោគ​កូរ៉ូ​ណា បាន​បង្កើត​ឲ្យ​មាន​បញ្ហា​ប្រឈម​​ដែល​ឥត​រំពឹង​ទុក​​សម្រាប់​អាជី​វកម្ម​រាប់​លាន​។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ក្រុមហ៊ុន Facebook នៅ​ថ្ងៃ​នេះ បាន​ប្រកាស​ពីការ​បង្កើត​​ «មជ្ឈមណ្ឌល​ប្រភព​ធន​ធាន​អាជី​វកម្ម» ដើម្បី​ជួយ​គាំទ្រដល់​​អាជីវ​កម្ម​ដែល​រង​នូវ​ផល​ប៉ះ​ពាល់ មិន​ថា ដោយ​ផ្ទាល់ ឬ​ប្រយោល ដោយ​សារ​តែ​​ការ​រាត​ត្បាត​របស់​ជំ​ងឺកូវីដ–១៩​។

មជ្ឈមណ្ឌល​នេះ ប្រមូល​ផ្តុំ​ដោយ​​ប្រភព​ធន​ធាន និង​​ការ​ណែនាំ​ជាច្រើនដើម្បី​ជួយ​ឲ្យ​អាជី​វកម្ម​រក្សា​​ការ​មាន​ទំនាក់​ទំនង​​ជាមួយ​នឹង​អតិ​ថិ​ជន និង​រក្សា​ធ្វើ​ឲ្យ​អាជី​វកម្ម​ស្ថិតក្នុង​ដំណើរ​ការ​ល្អ​។ ​ធន​ធាន​ទាំង​នោះ ក៏​រាប់​បញ្ចូល​ទាំង​​ការ​ផ្តល់​នូវ​ភាព​រហ័ស និង​ងាយស្រួល​ក្នុង​ការ​​ទទួល​បាន​ព័ត៌​មាន​ពិត​អំពី​​ជំ​ងឺ​កូវីដ–១៩ ដើម្បី​ជួយ​ឲ្យ​អាជី​វកម្ម និង​សហ​គមន៍​នានា ដែលពួកគេ​បម្រើ​ឲ្យ​ផងដែរ​។

ការផ្សាយពាណិជ្ជកម្ម

មជ្ឈមណ្ឌល​ប្រភព​ធន​ធាន​អាជី​វកម្ម គឺ​ជា​ការ​បោះ​ជំហាន​ថ្មី​ចុងក្រោយ​គេ​បំផុត​ដែល Facebook បាន​​ធ្វើ​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​មេរោគ​កូរ៉ូ​ណា​។ ដើម្បី​ស្វែង​យល់​បន្ថែមទៀត​អំពី​របៀប​ដែល Facebook រក្សា​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​​មាន​សុវត្ថិភាព និង​​ទទួល​បាន​ព័ត៌​មាន សូម​ចុច​ត្រង់នេះ ។​

88237994_1088695214810433_5048297507382099968_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

ការផ្សាយពាណិជ្ជកម្ម
88235764_486895651977229_7180921942927474688_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម