
គ្រប់ខេត្តស្រុករាជធានីគួរយកតម្រាប់តាម! ស្រុកបន្ទាយស្រីខេត្តសៀមរាប បានធ្វើយុទ្ធនាការផ្សព្វផ្សាយតាមមេក្រូច្បាស់ៗណែនាំពីការការពារពី Covid-19 (មានវីដេអូ)
ដោយសារតែវីរុស Covid-19 ធ្វើឱ្យពិភពលោកមានការព្រួយបារម្ភតាមរយៈការឆ្លងរាលដាលយ៉ាងឆាប់រហ័សទូទាំងពិភពលោក សូម្បីតែប្រទេសកម្ពុជាក៏កំពុងតែមានករណិអ្នកផ្ទុកវីរុសនេះជាបន្តបន្ទាប់ផងដែរ ដូច្នេះមានការផ្សព្វផ្សាយជាច្រើនដើម្បីឱ្យប្រជាពលរដ្ឋខ្មែរចេះបង្ការការពារខ្លួនពីការឆ្លងវីរុសនេះ។ ពិតជាគួរឱ្យសរសើរ ពេលនេះអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបបានចេញយុទ្ធនាការមុនគេបង្អស់ ដោយការបើកវគ្គអប់រំផ្សព្វផ្សាយដោយផ្ទាល់ផង ជាពិសេសក៏មានក្រុមការងារចុះដាក់មេក្រូចល័តចំនួន១៥ និងមេក្រូអចល័តនៅតាមភូមិចំនួន៣៦ទៀត នាំយកសារអប់រំផ្សព្វផ្សាយជាងមួយនាទីនេះទៅដល់គ្រប់ទីច្រកល្ហកនៅក្នុងភូមិទាំង៣៦នៃស្រុកបន្ទាយស្រីអប់រំប្រជាពលរដ្ឋក្នងមូលដ្ឋានឱ្យបានយល់ដឹង។ តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ – Khim Finan បានរៀបរាប់ថា៖ « យុទ្ធនាការផ្សព្វផ្សាយអប់រំស្តីពីរបៀបឆ្លងនិងវិធីបង្ការការពារខ្លួនពីជំងឺកូវីដ-១៩ តាមរយៈឧគ្ឃោសនស័ព្ទចល័ត(មេក្រូ) និងការចុះត្រួតពិនិត្យសុខភាពរកមុខសញ្ញាក្នុងចំណោមក្រុមប្រជាពលរដ្ឋដែលមានហានីភ័យខ្ពស់ ឥឡូវនេះបានទៅដល់គ្រប់ភូមិទាំង៣៦នៅក្នុងស្រុកបន្ទាយស្រីទាំងមូលរួចរាល់អស់ហើយ។ រដ្ឋបាលស្រុកក៏បានបញ្ចូលសារស្តីពីការណែនាំអោយរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ចំពោះបងប្អូនពលករចំណាកស្រុកដែលទើបតែត្រលប់មកពីក្រៅប្រទេសផងដែរ ព្រមទាំងបន្តផ្សព្វផ្សាយតាមរយៈសំលេងនិងការចែកខិតប័ណ្ណ រហូតទាល់តែមានការជ្រួតជ្រាបក្នុងចំណោមប្រជាពលរដ្ឋនៅក្នុងស្រុក។ ក្រុមការងារពិសេសចំនួន៣៦ក្រុមត្រូវបានបង្កើតឡើង ដែលមានសមាសភាពចូលរួមពីសំណាក់មេភូមិ មន្ត្រីមណ្ឌលសុខភាព នគរបាលបុស្តិ៍…











