គុណសម្បត្តិរបស់វីរុស កូរ៉ូណា ( CoVid-19 )

New Copy
ការផ្សាយពាណិជ្ជកម្ម

ដ្បិតថា ការរីករាលដាលនៃវីរុសនេះ វាសាហាវ ប៉ះពាល់ដល់រឿងជាច្រើន ធ្វើឱ្យមនុស្សឈឺ និងស្លាប់រង្កៀលតាមបណ្ដាលប្រទេសផ្សេងៗមែន តែវាក៏មានមេរៀនមួយចំនួន ក្នុងការបង្រៀនមនុស្សយើងដែរ។

ខាងក្រោមនេះ ជាមេរៀនខ្លះៗ ដែល CoVid-19 ចង់បង្ហាញ និងបង្រៀនដល់យើង ៖

ការផ្សាយពាណិជ្ជកម្ម
Covid 19 Village Media
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១. ធ្វើឱ្យមនុស្សដឹងពីតម្លៃនៃការជួបជុំគ្រួសារ ចេះនៅផ្ទះជាមួយក្រុមគ្រួសារ។
២. ដឹងថា គ្មានកន្លែងណាដែលកក់ក្ដៅ និងសុវត្ថិភាពជាងផ្ទះខ្លួនឯងទេ។
៣. ចេះសន្សំសំចៃ មិនដើរចាយលុយផ្ដេសផ្ដាស។
៤. កាត់បន្ថយការស៊ីផឹក ជួបជុំអត់ប្រយោជន៍
៥. ទៅណាមកណាចេះប្រុងប្រយ័ត្ន
៦. ចេះថែរក្សាសុខភាព មិនធ្វេសវប្រហែស
៧. ទោះអ្នកមានលុយច្រើនប៉ុនណា ក៏មិនអាចទៅព្យាបាលក្រៅប្រទេស រកពេទ្យថ្លៃៗបានដែរ។
៨. ដឹងពីសមត្ថភាពរបស់ក្រុមគ្រូពេទ្យក្នុងស្រុក
៩. អ្នកផ្ទះយើង ចេះរករបស់ទុកឱ្យយើងពេលខ្វះខាត តែអ្នកក្រៅ មានតែអាត្មានិយម រស់តែគេប៉ុណ្ណោះ។
១០. បើយើងឈឺក្នុងពេលនេះ សូម្បីតែអ្នកផ្ទះយើងក៏មិនអាចមកមើលថែយើងបានដែរ ដូច្នេះ ត្រូវចេះមើលថែខ្លួនឯង។
១១. ចេះស្ដាប់ ចេះមើលស្ថានការណ៍ កុំរឹងរូស ឬប្រមាថអ្វីងាយៗពេក។
១២. មិត្តជិតស្និទ្ធនឹងយើងប៉ុនណា ក៏មិនហ៊ានក្បែរយើងដែរ មិនមែនគេរើសអើងទេ គឺរក្សាគម្លាត ដើម្បីសុវត្ថិភាពទាំអស់គ្នា។
១៣. ពេលធម្មតា បើមិនខំធ្វើការសន្សំលុយទេ ពេលមានអាសន្នដូចពេលនេះ គឺគ្មានលុយទុកដេកស៊ី​នៅតែផ្ទះដូចគេឡើយ។
១៤. ចេះធ្វើបាយ ស្លស្លុក ធ្វើញុំានោក្នុងផ្ទះ ពិសេសស្រីៗ ចេះងូតទឹក កក់សក់នៅផ្ទះដោយខ្លួនឯង

នេះជាចំណុចខ្លះៗ ក៏មិនដឹងថា វាត្រឹមត្រូវ ឬក៏អត់ទេ តែសង្ឃឹមថា វានឹងអាចបង្រៀនអ្នកបានច្រើន​ ( បើមិនជឿ កុំបំពាន អ្នកណាហ៊ាន អ្នកនោះរងគ្រោះ ) សូមមានសុវត្ថិភាព និងសំណាងល្អគ្រប់ៗគ្នា៕

ការផ្សាយពាណិជ្ជកម្ម
1 Image Coronavirus MERS CoV
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម