
គួរឱ្យសរសើរខ្មែរជួយខ្មែរក្នុងគ្រាអាសន្ន Covid-19 ៖ « ខ្ញុំជួយបានប៉ុណ្ណឹងក្នុងគ្រានេះ ខ្ញុំដឹងថាតិចតួចតែខ្ញុំក៏ជំពាក់ធនាគារដូចគេឯងដែរ សង្ឃឹមថាបានសំរួលដល់បងៗខ្លះ »
ពិតណាស់ វីរុស Covid-19 បានកំពុងតែរាលដាលដល់ប្រទេសជាច្រើនលើពិភពលោក មិនថាប្រទេសក្រីក្រ ឬជឿនលឿននោះទេ រហូតមានការបិទប្រទេស និងបិទការធ្វើដំណើរផងដែរ។ ដោយឡែកសម្រាប់ស្រុកខ្មែរយើងវិញ ក៏បានរកឃើញករណីអ្នកផ្ទុកវីរុស Covid-19 នេះជាបន្តបន្ទាប់ផងដែរ ដោយភាគច្រើនគឺសុទ្ធសឹងតែជាករណីនាំចូលពីក្រៅប្រទេស តែដោយសារតែវីរុសនេះមានការឆ្លងរាលដាលលឿនផងនោះ បានធ្វើឱ្យប្រជាជនជាច្រើនមានការបារម្ភ មនុស្សម្នាមិនហ៊ានដើរហើរចេញក្រៅផ្ទះ សូម្បីតែសិស្ស និស្សិតក៏បានវិស្សមកាលមុនកំណត់ ឯបុគ្គលិកមួយចំនួនត្រូវបានអនុញ្ញាតិឱ្យធ្វើការពីផ្ទះទៀត។ ហើយអ្វីដែលធ្វើឱ្យប៉ះពាល់ខ្លាំងនោះ ដោយសារតែមនុស្សលែងហ៊ានដើរហើរ ជួបជុំ ចេញពីក្រៅផ្ទះនោះ បានធ្វើឱ្យអាជីវកម្មជាច្រើនប្រទះនឹងការខាតបង់ សេដ្ឋកិច្ចមានការធ្លាក់ចុះជាខ្លាំង។ ដោយហេតុយល់ពីស្ថានការណ៍បច្ចុប្បន្ននោះ ពេលនេះ មានម្ចាស់ផ្ទះជួលមួយកន្លែងបានបង្ហាញពីទឹកចិត្តក្នុងនាមជាខ្មែរជួយខ្មែរ ដោយបានបញ្ចុះតម្លៃជួលផ្ទះជួល ជួយសម្រួលបន្ទុកបងប្អុនខ្លះៗធ្វើឱ្យមានការកោរសរសើរខ្លាំង។ តាមរយៈគណនីហ្វេសប៊ុក Hong…











