ក្រុមគ្រូពេទ្យនៅអ៊ីតាលី! បានបង្ហាញពីវីដេអូនៃស្ថានភាពរបស់អ្នកជំងឺ ដែលបានឆ្លងវីរុស កូវីដ១៩ ក្នុងស្ថានភាពដ៏គួរឱ្យសង្វេគបំផុត ( មានវីដេអូ )

1
ការផ្សាយពាណិជ្ជកម្ម

រូបភាពស្រឡាំងកាំងពីមន្ទីរពេទ្យក្នុងទីក្រុង Bergamo ដែលជាទីក្រុងរបស់ប្រទេសអ៊ីតាលី កំពុងតែរងនូវស្ថានភាពអាក្រក់បំផុត ដោយសារវីរុសកូវីដ១៩។ វីដេអូនោះដែរ ក៏បានបង្ហាញពី ការមមាញឹករបស់ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកា ដែលកំពុងតែប្រយុទ្ធយ៉ាងខ្លាំង ដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃជំងឺនេះ។

វីដេអូដែលត្រូវបានចាក់ផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ដោយទូរទស្សន៍ Sky News ពីមន្ទីរពេទ្យ Papa Giovanni XXIII បានបង្ហាញពីស្ថានភាពពេលមានអាសន្ន។

ការផ្សាយពាណិជ្ជកម្ម
5e748732c48540638f6bc442
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យោងតាមទិន្នន័យ ដែលត្រូវបានចុះផ្សាយនៅក្នុងកាសែត Corriere Della Sera បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃសុក្រមនុស្ស ៤៦៤៥ នាក់មកពីទីក្រុង Bergamo បានធ្វើតេស្ត៍រកឃើញវិជ្ជមាន ដែលជាករណីច្រើនជាងទីក្រុងផ្សេងទៀតនៅក្នុងប្រទេសអ៊ីតាលី។ ចំនួនពិតប្រាកដនៃការស្លាប់នៅ Bergamo មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។

លោកវេជ្ជបណ្ឌិត Roberto Cosentini ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបានប្រាប់ទូរទស្សន៍ Sky News ថា “វាជាជំងឺរលាកសួតធ្ងន់ធ្ងរ ដូច្នេះហើយ វាជាជំងឺធ្ងន់ធ្ងរមួយសម្រាប់ប្រព័ន្ធសុខាភិបាលទាំងអស់ ពីព្រោះយើងឃើញរាល់ថ្ងៃមានអ្នកជំងឺពី ៥០ ទៅ ៦០ នាក់ដែលមកផ្នែកសង្គ្រោះបន្ទាន់របស់យើង ជាមួយ ជំងឺរលាកសួតនេះ ហើយភាគច្រើននៃពួកគេគឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរណាស់ពួកគេត្រូវការបរិមាណអុកស៊ីសែនច្រើន។

ការផ្សាយពាណិជ្ជកម្ម

គាត់បានបន្ថែមទៀតថា “ដូច្នេះយើងត្រូវរៀបចំបន្ទប់សង្គ្រោះបន្ទាន់ និងមន្ទីរពេទ្យរបស់យើងឡើងវិញដោយយកចិត្តទុកដាក់ឱ្យបានបីកម្រិត” ។

សូមទស្សនាការចាក់ផ្សាយរបស់ស្កាយនៅទីនេះ ៖

ការផ្សាយពាណិជ្ជកម្ម

5e748c96c485401daf449183
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព ៖ businessinsider

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម